Home ព័ត៌មានអន្តរជាតិ ជប៉ុនដំឡើងប្រាក់ខែបុគ្គលិកដើម្បីទប់នឹងអតិផរណាកើនឡើងខ្ពស់

ជប៉ុនដំឡើងប្រាក់ខែបុគ្គលិកដើម្បីទប់នឹងអតិផរណាកើនឡើងខ្ពស់

46
0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនធំៗរបស់ជប៉ុនបានប្រកាសដំឡើងប្រាក់ខែបុគ្គលិករបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលកំពុងស្ថិតក្នុងដំណាក់កាលចរចាជាមួយសហជីពការងារនៅថ្ងៃទី១៥ ខែមីនា ក្រោយពីនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានអំពាវនាវឱ្យក្រុមហ៊ុននានាដំឡើងប្រាក់ខែបុគ្គលិក ដើម្បីជួយពួកគេអាចទប់ទល់នឹងអត្រាអតិផរណាកើនឡើងខ្ពស់ ។

ចាប់តាំងពីឆ្នាំ១៩៩០ មក ប្រាក់ខែរបស់បុគ្គលិកជប៉ុនស្ទើរតែមិនកើនឡើងឡើយ ហើយបើតាមអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍបង្ហាញថា ប្រាក់ខែជាមធ្យមរបស់បុគ្គលិកនៅតាមក្រុមហ៊ុននានាបានកើនឡើងត្រឹម៦,៣% ប៉ុណ្ណោះ គិតចាប់តាំងពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០២១ ខណៈក្រុមប្រទេស G7 ដូចជា អាមេរិក និងអង់គ្លេស ប្រាក់ខែបុគ្គលិករបស់ពួកគេបានកើនឡើងរហូតដល់៥០% ក្នុងរយៈពេលដូចគ្នា ។Who Is Fumio Kishida, Japan's New Prime Minister?

ទោះយ៉ាងណា បច្ចុប្បន្ន អត្រាអតិផរណានៅប្រទេសជប៉ុនបានកើនឡើងខ្ពស់ក្នុងរយៈពេល៤០ឆ្នាំ រីឯតម្លៃទំនិញប្រើប្រាស់ជាមូលដ្ឋានរបស់ជប៉ុនបានកើនឡើង៤,២% នៅខែមករា ឆ្នាំ២០២៣ បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ហើយជាការកើនឡើងឆាប់រហ័សបំផុត គិតចាប់ពីខែកញ្ញា ឆ្នាំ១៩៨១ មក ។ ការធ្លាក់ថ្លៃប្រាក់យេនរបស់ជប៉ុន រួមផ្សំនឹងការកើនឡើងថ្លៃដើមទំនិញបានធ្វើឱ្យរយៈពេលកន្លងមក រដ្ឋាភិបាលរបស់លោក Fumio Kishida ព្យាយាមជំរុញឱ្យបណ្តាក្រុមហ៊ុនផ្សេងៗដំឡើងប្រាក់ខែបុគ្គលិករបស់ខ្លួន ។

ក្រុមហ៊ុន Nissan ប្រកាសថា នឹងដំឡើងប្រាក់ខែបុគ្គលិកជាមធ្យមប្រមាណ១២.០០០យេន ដែលគេចាត់ទុកថា ជាការដំឡើងប្រាក់ខែដល់បុគ្គលិកខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០០៤មក ហើយក្រុមហ៊ុននឹងត្រៀមដំឡើងប្រាក់បំណាច់ឆ្នាំដល់បុគ្គលិកផងដែរតាមការអំពាវនាវរបស់សហជីពការងារ ។ ចំណែកក្រុមហ៊ុន Toyota Motor ក៏បានត្រៀមដំឡើងប្រាក់ខែបុគ្គលិកដែរក្នុងរយៈពេល២០ឆ្នាំ ខណៈក្រុមហ៊ុន Honda Motor ក៏បានយល់ព្រមដំឡើងប្រាក់ខែបុគ្គលិករបស់ខ្លួនដូចគ្នាដែរក្នុងរយៈពេល៣០ឆ្នាំ ។Sliding yen: What is happening to the Japanese currency? - BBC News

ក្រៅពីវិស័យឧស្សាហកម្មរថយន្តប្រកាសដំឡើងប្រាក់ខែបុគ្គលិកហើយ ក៏មាន Hitachi ជាក្រុមហ៊ុនលក់សម្ភារអគ្គិសនីល្បីឈ្មោះបានសម្រេចចិត្តដំឡើងប្រាក់បុគ្គលិកចំនួន៧.០០០យេនផងដែរ ដែលជាការឡើងខ្ពស់បំផុតគិតចាប់ពីឆ្នាំ១៩៩៨ មក ។ ចំណែកក្រុមហ៊ុនភេសជ្ជៈឈ្មោះ Sapporo ក៏ត្រៀមដំឡើងប្រាក់ខែបុគ្គលិកដែរចំនួន៩.០០០យេន គឺខ្ពស់បំផុតក្នុងរយៈពេល៤០ឆ្នាំ ។

ទោះយ៉ាងណា នៅមិនទាន់ច្បាស់លាស់ទេថា តើក្រុមហ៊ុនតូចៗនៅជប៉ុននឹងមានគោលការណ៍ដំឡើងប្រាក់ខែបុគ្គលិកដូចក្រុមហ៊ុនធំៗដែរឬអត់ ដោយសារក្រុមហ៊ុនទាំងនេះទទួលស្គាល់ថា ពួកគេមានការបារម្ភ បើបណ្តោយឱ្យអតិថិជនទទួលបន្ទុកចំណាយខ្ពស់ជាងនេះ ៕Japan shrugs at name-and-shame policy amid Covid fatigue and changing norms | Japan | The Guardian ប្រភព ៖ The standard