រដ្ឋធានីវ៉ាសាវី៖ ក្រុងវ៉ាសាវី ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់ក្រុងកៀវ ហើយឥឡូវនេះ សមត្ថកិច្ចរបស់ប៉ូឡូញ បានចាប់ឃាត់ខ្លួនជនស៊ីវិលមួយក្រុម មានការជាប់សង័្សយ អំពីការធ្វើចារកម្ម ជួយដល់ប្រទេសរុស្ស៊ី។

បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ថា មន្រ្ដីរដ្ឋាភិបាលប៉ូឡូញ បានប្រាប់ដល់ BBC ថា ជនស៊ីវិលបរទេសមួយក្រុម ត្រូវបានចាប់ខ្លួន ដោយសារសង័្សយ ពីការលួចការណ៍ ទៅឲ្យប្រទេសរុស្ស៊ី។Russia cuts gas to Poland, threatens disconnecting Bulgaria – EURACTIV.com

ស្របគ្នានេះ ស្ថានីយវិទ្យុ RMF FM បានរាយការណ៍ ថា ទីភ្នាក់ងារសន្ដិសុខប៉ូឡូញ បានកាត់ផ្ដាច់បណ្ដាញចារកម្ម ធ្វើការបម្រើឲ្យរុស្ស៊ី។ មនុស្សចំនួន៦នាក់ ត្រូវបានចាប់ឃាត់ខ្លួន នាំទៅសាកសួរ ដោយមានការសង្ស័យ អំពីការដំឡើងកាមេរ៉ាសម្ងាត់ សម្រាប់ថតរូបភាព អំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ ប្រើប្រាស់ ដើម្បីផ្តល់ជំនួយជួយដល់ប្រទេសអ៊ុយក្រែន។

ស្ថានីយវិទ្យុ RMF FM បានរាយការណ៍ទៀត ថា ការរៀបចំផែនការរបស់រុស្ស៊ី ត្រូវបានបំផ្លាញ។ បើទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ជម្លោះអំពីរឿងចារកម្ម អស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកនេះ កាន់តែមានភាពតានតឹងខ្លាំងឡើង ចាប់តាំងពីសង្គ្រាមរបស់ក្រុងមូស្គូ បានផ្ទុះឡើង នៅលើទឹកដីអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។Russia-Ukraine war: List of key events, day 384 | Russia-Ukraine war News |  Al Jazeera

ប៉ូឡូញ ជាសម្ពន្ធមិត្ត និង កម្លាំងសន្ដិសុខដ៏រឹងមាំមួយរបស់អ៊ុយក្រែន បានចាប់ខ្លួនមនុស្សជាច្រើននាក់ ដោយមានការសង័្សយ អំពីការធ្វើចារកម្ម ទៅឲ្យរុស្ស៊ី ចាប់តាំងពីការផ្ទុះសង្គ្រាម រហូតមក។ ក្រុមជនស៊ីវិលបរទេសទាំងនោះ បានលួចបំពាក់កាមេរ៉ាសុវត្ថិភាព រាប់សិបគ្រឿង នៅក្បែរផ្លូវរថភ្លើង និង ផ្លូវដឹកជញ្ជូនសំខាន់ៗ នៅក្នុងខេត្តប៉ូដកាប៉ាកគី (Podkarpackie) ប្រទេសប៉ូឡូញ ដែលនៅជិតព្រំដែនរបស់អ៊ុយក្រែន។ ចំណែកកាមេរ៉ាខ្លះទៀត ត្រូវបានប្រទះឃើញ នៅជិតអាកាសយានដ្ឋានតូចមួយ ប្រចាំតំបន់ ដែលប្រែក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិ ផ្តល់ជំនួយផ្នែកយោធា និង មនុស្សធម៌ ជួយដល់អ៊ុយក្រែន។

យន្តហោះយោធា និង ការដឹកជញ្ជូនទំនិញ មកពីសហរដ្ឋអាមេរិក ហើយទូទាំងទ្វីបអឺរ៉ុប តែងតែហោះហើរចេញ-ចូល មកកាន់អាកាសយានដ្ឋាន Rzeszow-Jasionka (រ៉េសហ្សូវ-ចាសិនកា) ដែលជាកន្លែងទាហានអាមេរិក អាចចែកចាយនូវការផ្គត់ផ្គង់ ដល់រថយន្តធំៗ កំពុងរង់ចាំធ្វើដំណើរចម្ងាយ១០០គីឡូម៉ែត្រ ទៅកាន់ព្រំដែនរបស់អ៊ុយក្រែន។ នៅតំបន់នោះ ត្រូវបានគេចាត់ទុកជាចំណុចរសើប ហើយក្រុងវ៉ាស៊ីនតោន ក៏បានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិក ដើម្បីការពារដែនអាកាស។In pictures: One year of war in Ukraine

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានដំណើរតាមយន្ដហោះ Air Force One (អ៊ែរ ហ្វស វ៉ាន់) ទៅចុះចត នៅក្នុងអាកាសយានដ្ឋាននោះ នៅក្នុងដំណើររបស់គាត់ ទៅកាន់រដ្ឋធានីកៀវ ដើម្បីជួបជាមួយនឹងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី កាលពីពេលថ្មីៗនេះ។ ចំណែកសន្ដិសុខ នៅក្នុងកន្លែងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនោះ ត្រូវបានរឹតបន្ដឹងយ៉ាងខ្លាំង៕Russia cuts off gas to Poland and Bulgaria