ប្រទេសចិន ៖ សារព័ត៌មានក្នុងប្រទេសចិន Global Times បានរាយការណ៍ដោយបានដកស្រង់សម្តីរបស់លោក Jin Weigang ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រការងារ និងសន្តិសុខសង្គមរបស់ចិន កាលពីថ្ងៃទី១៤ ខែមីនា កន្លងមកថា ចិនគ្រោងនឹងបង្កើនអាយុចូលនិវត្តន៍ការងាររបស់ពលរដ្ឋបន្តិចម្តងៗ និងទៅតាមដំណាក់កាល ដើម្បីទប់ទល់នឹងការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនពលរដ្ឋមានអាយុច្រើន ។China vows to stabilize economic growth, bolster demand in 2023 - CGTN

លោក Jin Weigang បានថ្លែងថា ចិនកំពុងតែស្វែងរកការបោះជំហានទៅមុខ យូរអង្វែង និងការបង្កើនអាយុចូលនិវត្តន៍ការងាររបស់ពលរដ្ឋ ហើយជំហានដំបូង គឺចិននឹងបង្កើនអាយុចូលនិវត្តន៍ពលរដ្ឋ ចាប់ពី២ខែ ទៅ៣ខែ ហើយចិននឹងបង្កើនអាយុចូលនិវត្តន៍ជំហានបន្តបន្ទាប់ទៀតនៅពេលក្រោយ ។ លោក Jin Weigang ថ្លែងថា ៖ «បច្ចុប្បន្ននេះ ពលរដ្ឋចិនជាច្រើននាក់ជិតដល់អាយុចូលនិវត្តន៍ហើយ ហើយពួកគេត្រូវធ្វើការថែមក្នុងរយៈពេល២-៣ខែទៀត ប៉ុន្តែសម្រាប់អ្នកមានអាយុតិច គឺត្រូវធ្វើការងារយូរទៀតរយៈពេល២-៣ឆ្នាំ ។ រដ្ឋាភិបាលនឹងផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ឱ្យពួកគេសម្របខ្លួន និងយល់ពីគោលការណ៍ចូលនិវត្តន៍ថ្មី» ។Chinese with mild COVID urged to work as restrictions ease | The Seattle  Times

លោក Jin Weigang ថ្លែងបន្តថា ៖ «ចំណុចសំខាន់បំផុតក្នុងការធ្វើកំណែទម្រង់អាយុចូលនិវត្តន៍លើកនេះ គឺការអនុញ្ញាតឱ្យពលរដ្ឋអាចជ្រើសរើសពេលវេលាចូលនិវត្តន៍បានតាមស្ថានការណ៍ និងលក្ខខណ្ឌរបស់បុគ្គលម្នាក់ៗ» ។

ទោះយ៉ាងណា ប្រទេសចិននៅមិនទាន់បានប្រកាសផ្លាស់ប្តូរអាយុចូលនិវត្តន៍ការងារជាផ្លូវការទេ ហើយចិនត្រូវគេចាត់ទុកថា ស្ថិតក្នុងក្រុមប្រទេសដែលមានអាយុចូលនិវត្តន៍ទាបបំផុតនៅលើពិភពលោក ក្នុងនោះបុរសចូលនិវត្តន៍ក្នុងអាយុ៦០ឆ្នាំ រីឯស្ត្រីធ្វើការក្នុងការិយាល័យចូលនិវត្តន៍ក្នុងអាយុ៥៥ឆ្នាំ ខណៈស្ត្រីធ្វើការនៅតាមរោងចក្រចូលនិវត្តន៍ក្នុងអាយុ៥០ឆ្នាំ ៕Can China's young generation reverse population decline? – DW – 01/26/2023 ប្រភព ៖ The better