ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានក្តីសុខបំផុតលើពិភពលោក
ប្រទេសហ្វាំងឡង់ ៖ ហ្វាំងឡង់បានជាប់ចំណាត់ថ្នាក់ទី១ អស់រយៈពេល៦ឆ្នាំជាប់ៗគ្នា ជាប្រទេសមានក្តីសុខបំផុតនៅលើពិភពលោក រីឯប្រទេសថៃវិញបានជាប់ចំណាត់ថ្នាក់ទី៦០ ។ ចំណែកប្រទេសមានក្តីសុខតិចបំផុតនៅលើពិភពលោក គឺបានទៅលើប្រទេសអាហ្វហ្គានីស្ថាន ។
ជារៀងរាល់ឆ្នាំ នៅថ្ងៃក្តីសុខអន្តរជាតិ (International Day of Happiness) ផ្នែកបណ្តាញដោះស្រាយការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ នឹងផ្សព្វផ្សាយពីការចាត់ចំណាត់ថ្នាក់ប្រទេសនានានៅទូទាំងពិភពលោកថា តើប្រទេសណាមានក្តីសុខ និងគួរចង់រស់នៅជាងគេ ។
គេបានប្រមូលផ្តុំនូវទិន្នន័យពីប្រភពជាច្រើន និងយោងតាមសូចនាករចំនួន៦ ដូចជា ការគាំទ្រផ្នែកសង្គម, ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់, សុខភាព, សេរីភាព, ការជួយសង្គ្រោះផ្នែកសប្បុរសធម៌ និងគ្មានអំពើពុករលួយ ។ ការចាត់ចំណាត់នៅឆ្នាំ២០២៣នេះ គឺស្រដៀងគ្នានឹងឆ្នាំ២០២២ ដែរ ដោយមានប្រទេសជាច្រើនបានជាប់ចំណាត់ថ្នាក់កំពូល ។
ប្រទេសហ្វាំងឡង់បានជាប់ចំណាត់ថ្នាក់ទី១ អស់រយៈពេល៦ឆ្នាំជាប់ៗគ្នា បន្ទាប់មក គឺប្រទេសដាណឺម៉ាក និងអ៊ីស្លង់ ។ ចំណែកប្រទេសមានក្តីសុខតិចបំផុតចំនួន៥ រួមមាន ៖
១-សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
២-ប្រទេសហ្ស៊ីមបាវ៉េ
៣-ប្រទេសសៀរ៉ាឡេអូន
៤-ប្រទេសលីបង់
៥-ប្រទេសអាហ្វហ្គានីស្ថាន
ទោះយ៉ាងណា អ្វីដែលធ្វើឱ្យប្រទេសហ្វាំងឡង់បានជាប់ចំណាត់ថ្នាក់កំពូលជាប្រទេសមានក្តីសុខបំផុត បើតាមអ្នកជំនាញពីសាកលវិទ្យាល័យអាល់តូ ប្រទេសហ្វាំងឡង់ និយាយថា វាមកពីកត្តាជាច្រើនយ៉ាងដូចជា ប្រព័ន្ធសុខុមាលភាពដែលជួយពលរដ្ឋក្នុងប្រទេសនេះមានអារម្មណ៍ថា ពួកគេទទួលបានការយកចិត្តទុកដាក់ ។ ចំណែកប្រទេសថៃវិញជាប់ចំណាត់ថ្នាក់ទី៦០ ក្នុងចំណោម១៣៧ប្រទេស ហើយថៃទទួលបានពិន្ទុតិចបំផុត គឺត្រឹមតែ៥.៨៤៣ពិន្ទុ ។
ក្រៅពីនេះ អ្នកវិភាគលើកឡើងថា បើទោះជាពិភពលោកជួបនឹងវិបត្តិជាច្រើនលើកក្តី រួមទាំងការរាតត្បាតនៃជំងឺកូវីដ-១៩ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ប៉ុន្តែមនុស្សនៅទូទាំងពិភពលោក ពេញចិត្តនឹងជីវិតរបស់ពួកគេចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ៕ ប្រភព ៖ khaosod







ប្រភព៖ phuntoday.com




.jpg)
















ចូលរួមឧបត្ថម្ភសម្រាប់ការទិញ និងដាំកូនឈើជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស នៅថ្ងៃ ‘ទិវាគ្រួសារ’ ដើម្បីប្រទេសកម្ពុជាកាន់តែបៃតង។
លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់អំពីអារម្មណ៍រំភើបថា “ណាហ្គាវើលដ៍បេះដូងសប្បុរស មានមោទកភាពក្នុងការគាំទ្រ Beyond The Games ដើម្បីជួយអភិវឌ្ឍសហគមន៍ និងកីឡាយុវជននៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះសម្រាប់ប្រទេសកម្ពុជា។ វាជាឱកាសដ៏អស្ចារ្យសម្រាប់ពួកយើងដែលត្រូវផ្តល់ត្រឡប់ដល់សហគមន៍ និងភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិតាមរយៈព្រឹត្តិការណ៍ដែលប្រកបដោយការអប់រំ និងសប្បាយរីករាយនេះ”។
*អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស


