វិធីសាស្រ្តទាំង៦យ៉ាងដែលជួយអោយអ្នកមានអាយុវែងនិងមានសុខភាពល្អ
តាមប្រភពBBC បានអោយដឹងថាប្រជាជនជប៉ុនទាំងអស់គឺមានអាយុវែងជាងគេលើពិភពលោកនិងមានសុខភាពល្អជាងគេផងដែរ។ ដូច្នេះហើយតើហេតុអ្វីបានជាគេថាប្រជាជនជប៉ុនមានសុខភាពល្អនិងមានអាយុវែងជាងគេលើលោក? ខាងក្រោមនេះគឺជាវិធីសាស្រ្តទាំង៦យ៉ាង ដែលជនជាតិជប៉ុនបានធ្វើការណែនាំ ដើម្បីរក្សាសុខភាពអោយល្អនិងមានអាយុវែង។ ដែលវិធីសាស្ត្រទាំង៦យ៉ាងនោះមានដូចជា៖
១.ការទទួលទានត្រី៖ តាមការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលទទួលទានត្រីជាប្រចាំ មានអាយុកាលវែងជាងអ្នកដែលមិនទទួលទាន។ មូលហេតុគឺត្រីមានអាស៊ីតខ្លាញ់ Omega-៣ ច្រើនដែលមានប្រយោជន៍សម្រាប់សុខភាពបេះដូង ជាហេតុជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូងដល់ទៅ ៣៦%។ មិនត្រឹមតែប៉ុណ្ណោះ ការទទួលទានត្រីច្រើន ក៏ដូចជាអាហារសមុទ្រ ក៏អាចជួយសម្រួលអារម្មណ៍ ការពារជំងឺរលាកមួយចំនួនយ៉ាងមានប្រសិទ្ធភាពផងដែរ។
២.ចូលចិត្តផឹកតែ៖ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ជនជាតិជប៉ុន ការទទួលទានតែអាចនិយាយបានថាជាសកម្មភាពមួយដែលមិនអាចខ្វះបាន ជាពិសេសការផឹកតែបៃតង។ ការផឹកតែបៃតងកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងមហារីក ក្រៅពីនេះ ការផឹកតែក៏ជួយបង្កើនសមត្ថភាពខួរក្បាលផងដែរ។
៣.ដើរជារៀងរាល់ថ្ងៃ៖ រឿងមួយដែលអ្នកអាចមើលឃើញយ៉ាងងាយនៅក្នុងប្រទេសជប៉ុនគឺថា បុគ្គលិកការិយាល័យ ស្ត្រីមេផ្ទះ ឬសិស្សទាំងអស់សុទ្ធតែមានទម្លាប់ដើរ។ ដោយសារតែយោងទៅតាមជនជាតិជប៉ុន ការដើរមិនត្រឹមតែជួយបរិស្ថានកាត់បន្ថយធូលីដី និងការបំពុលដែលប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទម្រង់នៃការហាត់ប្រាណជារៀងរាល់ថ្ងៃនៅពាក់កណ្តាលថ្ងៃធ្វើការផងដែរ។
៤.រស់នៅជាមួយធម្មជាតិ៖ នៅប្រទេសជប៉ុន មានទិវាឡើងភ្នំជាតិដែលប្រារព្ធនៅថ្ងៃទី១៦។ ដូចនេះ អ្នកអាចយល់ភ្លាមថាស្នេហារបស់ពួកគេចំពោះធម្មជាតិអស្ចារ្យប៉ុណ្ណា។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលដែលថា ទោះបីជាពួកគេមានអាយុ ៨០ ឆ្នាំនៅក្នុងប្រទេសជប៉ុនក៏ដោយ ក៏ពួកគេនៅតែអាចបង្កើតកំណត់ត្រាពិភពលោកសម្រាប់ការឡើងភ្នំនៅពេលឡើងភ្នំអេវឺរ៉េសដោយជោគជ័យ។ នេះត្រូវបានគេចាត់ទុកថាជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលអារម្មណ៍ ជួយឱ្យចិត្តស្ងប់បន្ទាប់ពីការងារលំបាកជាច្រើនសប្តាហ៍។ ជារៀងរាល់ថ្ងៃ ដោយគ្រាន់តែដាក់ខ្លួនទៅហាលថ្ងៃ ខណៈពេលដែលមានភាពសុខដុមជាមួយធម្មជាតិ គ្រប់ផ្នែកនៃរាងកាយរបស់អ្នកអាចផលិតវីតាមីន D ដែលជាវីតាមីនដ៏សំខាន់ក្នុងការជួយការពារជំងឺមហារីក ជំងឺប្រព័ន្ធការពារ និងជំងឺរលាកសន្លាក់។
៥.សើចច្រើន៖ ភាពកំប្លុកកំប្លែងរបស់ជនជាតិជប៉ុនត្រូវបានបង្ហាញតាមរយៈខ្សែភាពយន្ត ការផ្សាយពាណិជ្ជកម្ម វីដេអូចម្រៀង ឬកម្មវិធីហ្គេម ដែលមានលក្ខណៈចម្លែកៗ ប៉ុន្តែគួរឱ្យអស់សំណើចបំផុត។ ការសើចអាចជួយឱ្យរាងកាយរបស់យើងបង្កើនការផលិតអរម៉ូន endorphins ដែលជាអរម៉ូនដែលជួយបង្កើនភាពស៊ាំ កាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងពង្រឹងប្រព័ន្ធភាពស៊ាំ។
៦.ការងូតទឹកក្តៅ៖ យោងទៅតាមឱសថរបស់ប្រទេសជប៉ុន ការងូតទឹកក្តៅគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការការពារជំងឺ ព្យាបាលឈឺសន្លាក់ឆ្អឹង សរសៃប្រសាទ និងបញ្ហាស្បែក។ លើសពីនេះ ប្រសិនបើអ្នកឆ្លៀតយកប្រយោជន៍ពីការធ្វើសមាធិក្នុងបន្ទប់ទឹក វានឹងបង្កើនសមត្ថភាពក្នុងការជាសះស្បើយពីជំងឺលើសឈាម៕ ប្រភព៖phuntoday.com






៤- កាលណាមានរថភ្លើងមកជិតដល់ អ្នកប្រើប្រាស់ផ្លូវគ្រប់រូបត្រូវឈប់ជាបន្ទាន់ ដើម្បីទុកផ្លូវឱ្យរថភ្លើងធ្វើចរាចរណ៍ទៅមុន។ អ្នកគង្វាលសត្វទាំងអស់ត្រូវរកវិធីទប់ស្កាត់ហ្វូងសត្វ ពាហនៈ កុំឱ្យឆ្លងកាត់ ផ្លូវរថភ្លើងជាដាច់ខាត។





ប្រភព ៖ TNN Earth









២.ត្រីឆ្អើរ និងគ្រឿងសមុទ្រក្លាសេ ៖ ត្រីឆ្អើរ ជាប្រភេទអាហារចម្អិនដោយផ្សែងភ្លើង ដែលបណ្តាលឲ្យមេរោគរាប់លានតោងជាប់នឹងស្រកាត្រី។ រីឯគ្រឿងសមុទ្រក្លាសេទុកយូរ ក៏មានផ្ទុកមេរោគជាច្រើន ដែលអាចធ្វើស្រ្តីមានផ្ទៃពោះរលូតកូនដែរ។
៣.អាហារឆៅ៖ ស្ត្រីមានផ្ទៃពោះ មិនគួរទទួលទានអាហារឆៅ ដូចជាទឹកដោះគោឆៅ ស៊ុត សាច់ និងបន្លែដែលមិនបានចម្អិនត្រឹមត្រូវនោះទេ ព្រោះអាហារទាំងនោះអាចនឹងមានជាតិពុល ដែលអ្នកមិនដឹង។
៤.ថ្លើមសត្វ៖ ថ្លើមសត្វដូចជា ថ្លើមជ្រូក ថ្លើមគោ ជាដើម សុទ្ធតែជាអាហារដែលសម្បូរជាតិពុល និងខ្លាញ់ ដែលអាចបង្ករផលប៉ះពាល់ដល់កូនក្នុងផ្ទៃ។
៥.ល្ហុងខ្ចី៖ ល្ហុងខ្ចី ជាអាហារដែលអាចធ្វើឲ្យរលូតកូនបាន ព្រោះវាមានផ្ទុកអង់ស៊ីមម្យ៉ាងដែលបណ្តោលឲ្យស្បូនរបស់ស្ត្រីមានផ្ទៃពោះជួបបញ្ហាធ្ងន់ធ្ងរ។
៦.ម្លាស់៖ ផ្លែម្នាស់ត្រូវបានគេប្រើ ចំពោះស្រ្តីមានផ្ទៃពោះ នៅដំណាក់កាលជិតឆ្លងទន្លេ ព្រោះវាផ្ទុកសារធាតុសំខាន់ៗមួយចំនួនអាចជួយជំរុញដល់សាច់ដុំស្បូនរបស់ស្រ្តី ឲ្យសម្រាលកូនបានស្រួល។ ផ្ទុយទៅវិញ បើអ្នកទទួលទានម្នាស់ នៅដំណាក់កាលដំបូង កូនក្នុងផ្ទៃអាចប្រឈមនឹងការរលូតគ្រប់ពេល៕
ប្រភព៖sanook





នៅលើទីផ្សារភាគហ៊ុនចិនដីគោក សន្ទស្សន៍ Shanghai Composite បានធ្លាក់ចុះ ០.៥% សន្ទស្សន៍ Hang Seng (ហុងកុង) ធ្លាក់ចុះ ៣% ។ ហេតុផលមួយផ្នែកគឺប្រទេសចិនបានរក្សាអត្រាការប្រាក់កម្ចីជាមូលដ្ឋានសម្រាប់រយៈពេល ១ ឆ្នាំ និង ៥ ឆ្នាំមិនផ្លាស់ប្តូរនៅ ៣.៦៥% និង ៤.៣% ។

