បច្ចុប្បន្នប្រជាជនកម្ពុជានិយមចូលចិត្តធ្វើដំណើរតាមរថភ្លើងគួរឱ្យកត់សម្គាល់ មិនថាពេលបុណ្យទាន ឬថ្ងៃចុងសប្តាហ៍ទេ ព្រោះប្រជាពលរដ្ឋគិតថាធ្វើដំណើរតាមរថភ្លើងមានលក្ខណៈងាយស្រួលម្យ៉ាង។ ទោះយ៉ាងណា ដ្បិតតែធ្វើដំណើរតាមផ្លូវដែកពុំមានចរាចរណ៍មមាញឹកក្តី ប៉ុន្តែក៏មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត និងរថភ្លើងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeNk3XVx2nLACKBgptBfFijTtgSar2PId4lvq2uc_9YvL0qEFNOL72CQZ6TGXDm2eT_9KDn6IT8daWJSsi64fwkgylNGpP8NL-liwrjq2gwL9-IiVVeFX-Mci1bUgDox4_n_DSaIE5YaU2aCIOc0CltBvgmVn78ZpiqQghbzEga-V7DuuX215Ep2GS/s960/326399238_915242826300657_2320982759375463399_n.jpg

ដូច្នេះយើងមកដល់ទាំងអស់គ្នា ជាពិសេសពេលធ្វើដំណើរមានរថភ្លើងឆ្លងកាត់គួរគោរពច្បាប់បែបណាដើម្បីកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
១- អ្នកបើកបរត្រូវបន្ថយល្បឿននៅពេលជិតដល់ផ្លូវរថភ្លើង។
២- នៅកន្លែងផ្លូវថ្នល់កាត់ផ្លូវរថភ្លើងដែលមានដាក់របារ ឬរបាំង អ្នកបើកបរមិនត្រូវបរ ចូលទៅទីនោះ នៅពេលដែលរបាំងនោះបិទ ឬកំពុងបិទ ឬកំពុងបើកឡើយ។
៣- នៅកន្លែងមានឆ្មាំនៅត្រង់ផ្លូវរថភ្លើងឆ្លងកាត់ អ្នកបើកបរត្រូវស្តាប់សញ្ញាឆ្មាំហើយ មិនត្រូវបង្កឱ្យមានឧបសគ្គដល់ការបិទបើករបារ ឬរបាំងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKa4XcjAJcF8bHX0lZNKf4DtKHCWyadZI1FoaP9oDtqgJlzWrKaTnDdLDLyGO5UT9j4wan6mFFKKL4q3YjzSH7Z7tfVsZhcpMn1-qmqfncrnUOPRzCArOs8uwZdFoT6Og_OqGOGjFXdpPCCnJzGBPLz5K5BIZab5-C1Mj6aFky_ir73C28kzeh3rL1/s1280/336707274_730398325485223_3146643671789105852_n.jpg៤- កាលណាមានរថភ្លើងមកជិតដល់ អ្នកប្រើប្រាស់ផ្លូវគ្រប់រូបត្រូវឈប់ជាបន្ទាន់ ដើម្បីទុកផ្លូវឱ្យរថភ្លើងធ្វើចរាចរណ៍ទៅមុន។ អ្នកគង្វាលសត្វទាំងអស់ត្រូវរកវិធីទប់ស្កាត់ហ្វូងសត្វ ពាហនៈ កុំឱ្យឆ្លងកាត់ ផ្លូវរថភ្លើងជាដាច់ខាត។
៥- កាលណារថភ្លើងបន្លឺសញ្ញាជិតមកដល់ អ្នកបើកបរគ្រប់រូបត្រូវឈប់យ៉ាងតិច២ម៉ែត្រ ពីរបារឬរបាំង ហើយបើគ្មានរបារឬរបាំង ត្រូវឈប់យ៉ាងតិច៥ម៉ែត្រពីផ្លូវរថភ្លើង។
៦- ក្នុងករណីដែលយានជំនិះគាំងដំណើរ ឬហ្វូងសត្វ ធ្វើដំណើរចូលមកជ្រុលទៅលើ ផ្លូវរថភ្លើង អ្នកបើកបរឬគង្វាលសត្វ ត្រូវរិះរកមធ្យោបាយកុំឲ្យមានកើតជាឧបសគ្គដល់រថភ្លើង ឬត្រូវឱ្យដំណឹងដល់ភ្នាក់ងារទទួលខុសត្រូវផ្លូវរថភ្លើងដែលនៅជិតបំផុតអំពីគ្រោះថ្នាក់ដែលនឹង អាចកើតឡើងបាននោះប្រសិន បើខ្លួនមិនអាចបញ្ចៀសឧបសគ្គលើផ្លូវរថភ្លើងដោយខ្លួនឯងបាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi53Y1bl9iS6Oq5RiBauudpAd6_fF5xqeBaA3eTMtfe2XutXCx1adwRIY2MMYU4hYeB7ArV4CdLoYsoqi9seVosUQJalm_5QRrS8Bg5uW5EWqJPizLk6h40O2CUbI4Fw7w5auNxT530yK-XZJfO0TpkpKMFNekDw7ITHpIV_oqiKeQxuNysWluxirbU/s897/336226779_548410314062660_1542343240206405122_n.jpg