Home ព័ត៌មានអន្តរជាតិ សារព័ត៌មានថៃ Main Stand សរសើរពីទឹកចិត្តពលរដ្ឋកម្ពុជា

សារព័ត៌មានថៃ Main Stand សរសើរពីទឹកចិត្តពលរដ្ឋកម្ពុជា

103
0

ប្រទេសកម្ពុជា ៖ សារព័ត៌មានប្រទេសថៃមួយឈ្មោះ Main Stand បានចុះផ្សាយថា ក្រុមអ្នកស្ម័គ្រចិត្តការងារស៊ីហ្គេមកម្ពុជាបានផ្តល់បាយប្រអប់ និងទឹកដល់ក្រុមការងារ Main Stand ក្រោយពីឃើញថា ពួកគេបានយកបាយមកបរិភោគនៅសង្វៀនប្រដាល់អន្តរជាតិ ប៉ុន្តែមិនអាចយកបាយនេះទៅបរិភោគនៅខាងក្នុងបាន ។

សារព័ត៌មានថៃឈ្មោះ Main Stand សរសេរថា កាលពីថ្ងៃទី៩ ខែឧសភា កន្លងមក ក្រុមការងារ Main Stand បានធ្វើដំណើរទៅយកព័ត៌មាននៅសង្វៀនប្រដាល់អន្តរជាតិ Chroy Changvar Convention Center ។ នៅពេលក្រុមការងារ Main Stand ដើរមកដល់កន្លែងពិនិត្យកាបូប ពេលនោះ ក្រុមសន្តិសុខប្រាប់ថា មិនអាចយកបាយដែលពួកយើងនាំមកចូលទៅខាងក្នុងបានទេ ។ យើងយល់ ព្រោះវាជាវិន័យរបស់កន្លែងប្រកួត ដូច្នេះ យើងក៏ទុកបាយនេះនៅខាងមុខទ្វារចូល រួចយើងក៏ដើរចូលទៅខាងក្នុងតាមធម្មតា និងគិតថា ពេលធ្វើការរួច យើងនឹងមកអង្គុយញ៉ាំបាយនៅខាងក្រៅកន្លែងប្រកួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAxeKCbgQlBHkoAsFJdqNsGwtbJe19-MVG1AKDN2xuHYYpL4eyqL4nkJSBwocs-Z7YOD4LZGgjTMIAFML6-3W4B1GczmY3i_KUHFwORIEIIsRyG554kKWDw6t69daFEAR5BipUwxFRCnFr740EAVwtRKLWPxe2nXPUlPUvLwhOtnSiCwOR8Q8bEIxK/s1080/photo_2023-05-10_13-47-11.jpg

សារព័ត៌មានថៃឈ្មោះ Main Stand បន្តថា ២០នាទីក្រោយមក បុរស២នាក់ជាអ្នកស្ម័គ្រចិត្តការងារស៊ីហ្គេមកម្ពុជាបានយកបាយប្រអប់ និងទឹកមកឱ្យពួកយើង ហើយប្រាប់ថា អាចអង្គុយទទួលទានបាយនៅខាងមុខច្រកចូលបាន ព្រោះឃើញថា ពួកយើងកាន់បាយមកតែ២ប្រអប់ ប៉ុន្តែក្រុមការងារមានគ្នា៣នាក់ ព្រោះខ្លាចពួកយើងអត់ឆ្អែត ។ នៅពេលយើងបើកប្រអប់បាយមើលឃើញថា ជាម្ហូបដ៏ឆ្ងាញ់ មើលទៅស្រដៀងនឹងឆាជូរអែមដាក់ឆ្អឹងជំនីរជ្រូករបស់ថៃដែរ ហើយរសជាតិវិញ ក៏ស្រដៀងគ្នា ។

សារព័ត៌មានថៃឈ្មោះ Main Stand បន្តទៀតថា យើងបានអរគុណដល់ក្រុមអ្នកស្ម័គ្រចិត្តការងារស៊ីហ្គេមកម្ពុជា ហើយក៏បានសុំពួកគេថតរូប ហើយអ្វីដែលធ្វើឱ្យយើងកាន់តែរីករាយថែមទៀតនោះ គឺបុរសជនជាតិខ្មែរទាំងពីររូបនេះញញឹមគ្រប់ពេល ខណៈយើងសាកសួរព័ត៌មានផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk8oYhGvAxxYJAJ0yiWROoLm5svdcNLSTcOLcXOxZOil8ydYyDs4ytWSR7QGWBNxej4RWuFq7rLXzSVsDmi6xADQyfxw3V0shNfzy0iINk8c1iPz80-dpEn4vmQn7OHwC_kSj0YuoDeD0UYMdscpnj-Iqsz5FW-zrU9jjLS1T2kL8YHixEUBee0XM_/s1080/photo_2023-05-10_13-47-25.jpg

សារព័ត៌មាននេះចុះផ្សាយបន្ថែមថា មនុស្សម្នាដែលយើងបានជួប ជាទូទៅ ពួកគេគួរឱ្យស្រឡាញ់ មានទឹកចិត្ត បើទោះជាមនុស្សមួយចំនួនមិនចេះនិយាយភាសាអង់គ្លេសក្តី ប៉ុន្តែពួកគេព្យាយាមទំនាក់ទំនងជាមួយយើងយ៉ាងពេញចិត្ត ។ ចំណុចសំខាន់ នៅពេលយើងប្រាប់ថា យើងមកពីប្រទេសថៃ ពួកគេនឹងនិយាយពាក្យថា សាវ៉ាត់ឌីខះ/ក្រាប់ រួចញញឹមដាក់យើង ។

ជាចុងក្រោយ សារព័ត៌មាននេះសរសេរថា បើក្រុមអ្នកស្ម័គ្រចិត្តការងារស៊ីហ្គេមកម្ពុជា ឬពលរដ្ឋកម្ពុជាបានឃើញការចុះផ្សាយព័ត៌មាននេះក្នុងទំព័រហ្វេសប៊ុក គឺក្រុមការងារ Main Stand សូមអរគុណម្តងទៀតសម្រាប់មិត្តភាពដែលពលរដ្ឋខ្មែរមានចំពោះថៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho-YZaskENpN4iwDQka4KQ9G0V-YOmyvGtmLtQ7eUKXHzIdhdFanWquqJBOF0PRZ3A7pTsLafvZsmpBtdAx5lZ1NW1WQTMrE6RXqK-viQDSnS7-X6ggBiWttWQdffmiCD1gYhFvnAdvenbZOmkqh40Phv0nWQE0l_MyfJfClgjLTLJdBNufSrsWISG/s1080/photo_2023-05-10_13-47-17.jpg ប្រភព ៖ Main Stand