មហាជនបានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងពីការតស៊ូរបស់កីឡាការិនីរត់ប្រណាំង ប៊ូសំណាង ដោយកីឡាការីនីរូបនេះបានព្យាយាមរត់ ៥គីឡូម៉ែត្រ ទាំងមេឃភ្លៀងនិងខ្យល់ខ្លាំង ហើយថែមទាំងទៀតដឹងទៀតថាគ្មានសង្ឃឹមឈ្នះជូនមេដាយជូនជាតិ តែនាងនៅតែរត់រហូតដល់ទីបញ្ចប់។
ដ្បិតថាមិនទទួលបានជ័យជំនះលើការប្រកួតក្តី ប៉ុន្តែកីឡាការិនីរូបនេះអាចឆក់យកបេះដូងមហាជន សារព័ត៌មានទាំងក្នុងប្រទេស និងក្រៅប្រទេស មិនឈ្នះមេដាយមែនតែបានឈ្នះបេះដូងពីអ្នកគាំទ្រ។ រូបភាពដ៏ល្បីសុសសាយពីការតស៊ូរបស់កីឡាការិនីរត់ប្រណាំងរូបនេះបានជំរុញឱ្យថ្នាក់ដឹកនាំនានាចូលរួមឧបត្ថម្ភជាបន្តបន្ទាប់។
ជាបណ្តោះអាសន្ន កីឡាការិនី ប៊ូ សំណាង ទទួលបានការឧបត្ថម្ភពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំនួន១លានរៀល,ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន១លានរៀល, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌២លានរៀល, ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ១លានរៀល។
ឯកឧត្តម សុក សីផាន់ណា និងលោកជំទាវ ខៀវ មាលី ឧបត្ថម្ភថវិកា 200$ , លោក លឹម ជាវុត្ថា នាយកគ្រប់គ្រង ហ្វេ្រសយ៉ូវ ១ លានរៀល, ឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រ.សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៥០ ម៉ឺនរៀល, ឯកឧត្តម ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១ លានរៀល និង ឯកឧត្តម លី វ៉ាន់ហុង មន្រ្តីក្រសួងព័ត៌មានឧបត្តម្ភ១លានរៀល៕












