រយៈពេលថ្មីៗនេះអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិរិះគន់ទៅកាន់តារាចម្រៀងរូបរាងសង្ហា ហ្សូណូ ថាមិនគិតពីដំណក់ឈាមខ្លួនក្រោយពីអតីតភរិយាអ្នកនាង ចាន់ សុផានី ចេញមកឱ្យលោកជួយផ្គត់ផ្គង់កូនស្រីព្រោះគ្មានលទ្ធភាពដោយសារតែខ្លួនខ្វះខាត ខណៈពេលនេះលោក ហ្សូណូ បានចេញមកបង្ហោះសារនៅលើ Story ខ្លីៗតែស៊ីជម្រៅហាក់សម្តៅទៅកាន់អតីតភរិយា។

ជារឿងមួយរសើបនៅលើបណ្តាញសង្គមពីជីវិតឯកជនរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោក ហ្សូណូ ក្រោយពីអតីតភរិយា អ្នកនាង ចាន់ សុផានី ផ្តល់សំភាសន៍ទៅកាន់អ្នកសារព័ត៌មានទាំងទឹកភ្នែកទម្លាយពីរឿងលោក ហ្សូណូ មិនអើពើកូនស្រី ខណៈខ្លួននិងកូនព្យាយាមទំនាក់ទំនងទៅលោកសុំឱ្យជួយផ្គត់ផ្គង់អាហារកិច្ចកូនស្រីបានបន្តការសិក្សា ព្រោះតែខ្លួនកំពុងជួបបញ្ហាជីវភាព និងប្រកាសស្វែងរកជំនួយផ្លូវច្បាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiaDD7pTAtic9e37B1Dsheqdl_325GLwCopEUIVdslxegjwVGklVaEnT9VPZiSvw4HzX1wHbYiE_QcmIg_WEd7n7Bl2YpUHSuvhEoy5DQwQP3pAXS6q3XuIDzsWmOJ4LkZ9xM0YbsH_CspfZmIBB2rJjeeXckQ7e7Sg0UdfD4sK68lM9hl4WhNItnd/s960/339922302_551144176889074_8946412230472015675_n%20(2).jpg

ដ្បិតថាអតីតភរិយាចេញមកជីកកាយទម្លាយពីរឿងមិនទទួលខុសត្រូវក្នុងនាមជាឪពុកមួយរូបទៅលើដំណក់ឈាមខ្លួនក្តី តែតារាចម្រៀងរូបនេះព្យាយាមរក្សាភាពស្ងៀមស្ងាត់ជាទីបំផុតទោះបីជារងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមយ៉ាងណាក្តី។ ទោះយ៉ាងណា ទើបតែនៅរសៀលថ្ងៃទី៩ ខែឧសភា នេះតារាចម្រៀង ហ្សូណូ ចេញមកបង្ហោះសារនៅលើ Story ចំនួន២ ដែលហាក់សម្តៅទៅកាន់អតីតភរិយារបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiz7RiG1rcbor6IOJ4LfrrgLv0BrJVkxPeVwOOWqcRMmwQAbHQtBnI4ucuGVQHnakmfeOxwcg4wueS1KQirBmMM9U3nDdVoijCmqHAW-qccHz-Po625mV6vg0U5A9JuB4CGozpZmC2qJ0FGvmZNAPepOcXodVeF0p89Dwpwh5mIKEpMAMAhZnxzQRC/s852/340245914_202567855828024_5496747463033743132_n%20(2).jpg

នៅក្នុង Story ទី១ តារាចម្រៀងរូបនេះបានបង្ហោះថា «យើងមិនអាចហាមឃាត់ការគិត របស់នរណាម្នាក់មកលើយើងទេ សំខាន់យើងដឹងយើងនៅចំនុចណា យើងជាមនុស្សស្មោះត្រង់ ជាមាសសុទ្ធ ជាមនុស្សចិត្តត្រជាក់ និងឱ្យតម្លៃគេណាស់ នៅស្ងៀមមិនមែនថាខ្លាច តែជា តម្លៃរបស់ខ្ញុំ ភស្តុតាងក៏មាន រឿងពិតក៏មាន»។
បន្ថែមនៅលើ Story ទី១ លោក ហ្សូណូ បានបង្ហោះទៀតថា «នេះជាពេលវេលារវល់ ពេលវេលាត្រូវការគាំទ្រដល់ កីឡាជាតិយើង ពេលវេលាយើង ជាគ្រឹះដ៏រឹងមាំក្នុងនាមជាម្ចាស់ផ្ទះ សូមយកពេលនោះមក លើកទឹកចិត្តដល់ប្រទេស និង កីឡាករយើងវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdnxqBi2OW8x70IJ6RUjli1lVU8Ic66E12AueRbYLVjnb1CrJqXMRmrbWxOSiMiVwb4RGDDI0oqZTRfEzmTNHKOzXf8LfLOOLLXjAle4ZejEn7VRiIrVkmmSnUnDGCMxqdzOSNrmOl81OTe74vurmobuFZOlRWSVt-X1ap9XTy6XG6M3XBElS4LLwn/s1280/344716931_496725535912614_1115569276703742296_n%20(2).jpg

គួរបញ្ជាក់ផងដែរ ចំណងស្នេហ៍តារាចម្រៀង ហ្សូណូ និងអតីតពិធីការិនី ចាន់ សុផានី បន្សល់ទុកកូនស្រីដ៏ស្រស់ស្អាតសម្បុរស្រអែមស្រស់ ឈ្មោះ មុន្នីផ្កា ដែលពេលនេះនាងមានវ័យ១៤ ឆ្នាំថែមទាំងមានដុងសិល្បៈចេះច្រៀងកាត់ទៅរកឪពុកផងដែរ ជាពិសេសឪពុកកូនមានមុខមាត់ដូចគ្នាតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4KnHPJozkgx4WkUW58D1UAD1dZDhU4wo2FSoQ-5H_87K4jyBMPJOJhFGU_yMIlxgQgL_euOTKbcqkeqVSFizjgGGzj0VQFjin3DnCkyxEzIsjshCj0yoNvK_YnFVFTXuFI1BVMb2Wk0ti-JCnMakQSSsrwG-rBsRbigms5hWa4TDK12QHkgl_XvD2/s819/Capture%20(13).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9j6vt4mi7AAhZoKq86A6VlvW-u8fpILf-pCF59UFp1U5WbahsCIyORI3qDVm8k_q7xJHNus53nFi_PeYaAWq1AutHl0bVKM-7CaMnUtQVwgvB8b3_PH4Pr1_Y7SUelln7-hK--iDntcIdWbvNgM5H1kDmwjsURwa6w20NX9d6DeomFj6QxeadyB3s/s819/%E1%9E%84%20(2).PNG