Home ព័ត៌មានអន្តរជាតិ ស្តេចប្រដាល់ថៃ ប៊ូខាវ នឹងមកដល់កម្ពុជាចូលរួមព្រឹត្តិការណ៍សុីហ្គេម២០២៣ នារសៀលនេះ

ស្តេចប្រដាល់ថៃ ប៊ូខាវ នឹងមកដល់កម្ពុជាចូលរួមព្រឹត្តិការណ៍សុីហ្គេម២០២៣ នារសៀលនេះ

145
0

លោកប៊ូខាវ ឬក៏គេទទួលស្គាល់ថាជាស្តេចប្រដាល់ថៃនោះ នឹងធ្វើដំណើរមកដល់ទឹកដីកម្ពុជានារសៀលនេះ ក្ក្នុងនាមលោកជាគណៈប្រតិភូមួយរូបដែលថៃបញ្ជូនមក និងជាអ្នកដឹកនាំអត្តពលិកថៃលើវិញ្ញាសា Kick Boxing។

តាមពិតទៅ ប្រសិនបើមិនមានភាពចម្រូងចម្រាស់រវាងគុនខ្មែរ និង Muay Thai នោះទេ លោកប៊ូខាវ នឹងធ្វើជាមន្ត្រីដឹកនាំកីឡាករប្រដាល់ថៃមកចូលរួមព្រឹត្តិការណ៍សុីហ្គេមនេះ តែដោយហេតុថាថៃមិនបានបញ្ចូនអត្តពលិកលើវិញ្ញាប្រដាល់នេះ ដូច្នេះលោកក៏ធ្វើជាគណៈប្រតិភូរបស់ថៃជំនួសវិញ។