ប្រទេសចិន៖ ទិន្នន័យគយរបស់ប្រទេសចិនដែលចេញផ្សាយនៅថ្ងៃទី ៩ ខែឧសភា បានបង្ហាញថាការនាំចូលរបស់ប្រទេសក្នុងខែមេសាបានថយចុះ ៧.៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះគឺអាក្រក់ជាងការធ្លាក់ចុះ ១.៤% កាលពីខែមុន។
ការនាំចេញបានកើនឡើងត្រឹមតែ ៨.៥ ភាគរយប៉ុណ្ណោះ ដែលជាការធ្លាក់ចុះពីការកើនឡើងជិត ១៥ ភាគរយនៅក្នុងខែមីនា។Chinese ports bounce back as COVID-19 pressures ease - Port Technology  International

លោក Zichun Huang សេដ្ឋវិទូប្រចាំតំបន់នៃក្រុមហ៊ុន Capital Economics បាននិយាយថា ការនាំចេញពីប្រទេសចិនទៅអាស៊ីអាគ្នេយ៍បានកើនឡើងត្រឹមតែ៤,៥%ប៉ុណ្ណោះក្នុងខែមេសា ហើយការកើនឡើងក្នុងខែមីនាមាន៣៥,៤%។ ខណៈដែលការនាំចេញពីកូរ៉េខាងត្បូងទៅចិនបានធ្លាក់ចុះក្នុងរយៈពេល១០ខែជាប់គ្នា។ ការនាំចូលធ្យូងថ្មបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្ហាញពីតម្រូវការខ្សោយនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ហើយការនាំចូលស្ពាន់ និងឧស្ម័នក៏បានធ្លាក់ចុះផងដែរ។No More “Weird” Buildings for China | Engineering.com

យោងតាមប្រភពព័ត៌មាន Reuters បានព្យាករណ៍ថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃលំហូរពាណិជ្ជកម្មកាលពីខែមុននឹងបង្កើនការព្រួយបារម្ភអំពីតម្រូវការខាងក្រៅ និងហានិភ័យដល់សេដ្ឋកិច្ចចិន។ ជាពិសេសនៅក្នុងបរិបទដែលសន្ទុះនៃការងើបឡើងវិញនៅក្នុងប្រទេសចិននៅតែមានភាពផុយស្រួយនៅពេលដែលការនាំចូល និងការនាំចេញត្រូវបានរងផលប៉ះពាល់ដោយវិធានការប្រឆាំងនឹងការរីករាលដាល។
ទោះជាយ៉ាងណាក៏ដោយការធ្លាក់ចុះនៃការនាំចូលរបស់ចិនបង្ហាញថាសេដ្ឋកិច្ចពិភពលោកមិនអាចពឹងផ្អែកលើម៉ាស៊ីនកំណើននេះបានទេ។ អ្នកវិភាគនិយាយថា យុទ្ធនាការរឹតបន្តឹងរូបិយវត្ថុសកលជិតពីរឆ្នាំ និងចលាចលនៅក្នុងឧស្សាហកម្មធនាគារលោកខាងលិចនឹងធ្វើឱ្យមានភាពស្មុគស្មាញកាន់តែខ្លាំងទាំងប្រទេសចិន និងពិភពលោក៕Useful Words and Phrases to Know Before Visiting China ប្រភព៖vnexpress