Home Blog Page 1777

រឿងចម្លែកៗទាំង៤យ៉ាងនៅក្នុងប្រទេសឥណ្ឌា

0

ឥណ្ឌាគឺជាប្រទេសដែលចម្រុះទៅដោយសាសានាខុសៗគ្នា ប្រទេសឥណ្ឌាតែងតែមានប្រពៃណីនិងទំនៀមទំលាប់ប្លែកៗជាច្រើន ដែលប្រទេសផ្សេងទៀតមិនមានដូច។ ដូច្នេះហើយខាងក្រោមនេះគឺជារឿងចម្លែកៗទាំង៤នៅក្នុងប្រទេសឥណ្ឌា ដែលមានដូចតទៅ៖

១.ព្រះមានចំនួន៣៣០លាន៖ នៅក្នុងប្រទេសឥណ្ឌា៨០%គឺគេជឿលើសាសនាហិណ្ឌូ ដែលសាសនានេះមានព្រះរហូតទៅដល់ជាង៣៣០លានអង្គនិងអទិទេព ។Belum Caves - Huge Buddha statue | Large buddha statue, Buddha statue,  Statue

២.បុរសដែលតមអាហាររយះពេល៨០ឆ្នាំ៖ Prahlad Jani គឺជាព្រះសង្ឃជនជាតិឥណ្ឌាម្នាក់ដែលបានអះអាងថាខ្លួនរស់នៅដោយគ្មានអាហារនិងទឹកតាំងពីឆ្នាំ១៩៤០មកម្លេះ ។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការពិសោធន៍នៅក្នុងឆ្នាំ២០០៣រហូតដល់ឆ្នាំ២០១០ ហើយបានរកឃើញថាPrahlad Jani ពិតជាមានសុខភាពល្អដោយគ្មានអាហារនិងទឹក ក្នុងអំឡុងពេលសាកល្បងពិសោធន៍នោះពិតមែន។Yogi Prahlad Jani, Who Claimed to Survive Without Food or Water For 76  Years, Dies at 90 in Gujarat | India.com

៣.ជញ្ចៀនរៀបការពាក់នៅម្រាមជើង៖ នៅប្រទេសឥណ្ឌាគេជឿថាការពាក់ជញ្ចៀនរៀបការនៅម្រាមជើង គឺធ្វើឱ្យកូនក្រមុំមានសុខភាពល្អនិងឆាប់មានផ្ទៃពោះ ។Pin on Indian Wedding Ceremonies

៤.ធម្មយាត្រា១៣០លាននាក់៖ នេះគឺជាព្រឹត្តិការណ៍សាសនាហិណ្ឌូដ៏ធំជាងគេលើលោក ជនជាតិឥណ្ឌាជឿថាការរៀបចំពិធីនេះអាចមើលឃើញអទិទេពទាំងអស់នៅលើមេឃ ហើយនិងទទួលបានការប្រទានពរពីព្រះជាម្ចាស់ផ្ទាល់បានទៀតផង។ ដែលកម្មវិធីនេះប្រារព្ធរយះពេល១២ឆ្នាំមួយដង នៅថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី ១៤ ខែមិនា ដែលមានមនុស្សចូលរួមជាង១០០លាននាក់៕

អុញនោះ! ម្ចាស់ពានទាំង៥ ប៉ះគ្នាម្តង ត្រូវអ្នកលេងបណ្តាញសង្គមលើកឡើងថា «ម្ចាស់ពានដណ្តើមគ្នាច្រៀង»

0

ក្នុងកម្មវិធីប្រគំតន្រ្តីមួយកាលពីពេលថ្មីៗនេះ ម្ចាស់ពានទាំង៥រួមមាន លោក នី រតនា កញ្ញា, ឈិន ម៉ានិច្ច លោក គ្រី ថៃពៅ លោក ចាន់ សុបញ្ញា និង លោក សួរ វិចិត្រ បានបកស្រាយបទចម្រៀងរួមគ្នា ប៉ុន្តែការបកស្រាយរបស់អ្នកទាំង៥ ត្រូវបានអ្នកលេងបណ្តាញសង្គម TikTok លើកឡើងថា ម្ចាស់ពានដណ្តើមគ្នាច្រៀង និងសហការគ្នាមិនបានល្អ។

គេសង្កេតឃើញថា ម្ចាស់ពាននៅក្នុងស្ថានីយ៍ទូរទស្សន៍ហង្សមាស មានជាច្រើនរូបហើយម្ចាស់ពានក៏កម្រនឹងប៉ះគ្នានៅក្នុងកម្មវិធីប្រគំតន្រ្តីតែមួយណាស់។ ទោះយ៉ាងណា កាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីមួយបានធ្វើឱ្យម្ចាស់ពានទាំង៥ រួមមានម្ចាស់ពាន Cambodian Idol ៣រដូវកាល មានលោក នី រតនា កញ្ញា, ឈិន ម៉ានិច្ច លោក គ្រី ថៃពៅ តារាចម្រៀង ចាន់ សុបញ្ញា ម្ចាស់ពាន X Factor Cambodia និងម្ចាស់ពាន Beat the best សួរ វិចិត្របានប៉ះគ្នាជាលើកដំបូង។

ចុងកម្មវិធីនៃការប្រគំតន្រ្តី អ្នកទាំង៥ បានបកស្រាយបទចម្រៀងរួមគ្នាមានចំណងជើងថា «រយលានសង្ឃឹម» ដែលជាបទរបស់រៀមច្បងរួមទ្រនំ តែការបកស្រាយរបស់ពួកគេត្រូវអ្នកលេងបណ្តាញសង្គម TikTok លើកឡើងថា ម្ចាស់ពានដណ្តើមគ្នាច្រៀង និងមិនចេះសហការគ្នា ចែកឃ្លាច្រៀងឱ្យច្បាស់។

អ្នកលេង TikTok បានចូលទៅខំមិនថា «ចែកវគ្គច្រៀងអត់ដាច់ពីគ្នា លោក នី រតនា ស្ទើរតែមិនបានច្រៀង» , «អត់ស៊ីសង្វាក់គ្នាសោះ», «ចែកប៉ារូល គ្នាអត់ដាច់» អ្នកខ្លះទៀតថា «ច្រៀងគ្មានភាពសហការគ្នាសោះ», «តារាអី ដណ្តើមគ្នាដូចអត់បានច្រៀង», «ចែកគ្នាអត់ដាច់» «ច្រៀងច្រើនគ្នា ត្រូវតែច្បាស់កន្លែងចូល»…។ បន្ថែមពីលើនេះ អ្នកមួយចំនួនបានលើកឡើងទៀតថា ម្ចាស់ពានដទៃហាក់់ដណ្តើមឃ្លាច្រៀងរបស់ លោក នី រតនា ទើបធ្វើឱ្យមានភាពរអាក់រអ៊ួល និងអាចមកពីអ្នកទាំង៥មិនបានហាត់សមគ្នាជាមុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6wPhtZ6d-sMAqcaStoAx8_ZspEVIn66miL-EgX_P8F_QL6EuX3M8wKstFPirxGJ2VcPvMfajdI4T21ESUOdF4nKWYYY6nN7lH8sabsx5_xfmQ13e16np1NyqlKUJLsgjTCNsb0iFukfqkrsW_jruiEFerhedXfPfCHXp2vOKqZ4hhlO7WEqZL6ZxY/s1166/photo_2023-03-25_11-19-29.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHnWzrnMXfILdCh6jNiTPaqv59LIzAblZoEc31edmDYq8bsDLX5wYvyToUj_H6wm2FAuu5D5NJHjVS3QX6V_EL11uFh6VZmFmQ2KruCWf2F9FNmO2aC1z7nHbSdd9Y2JSIS4m5AQrntxxzwJXx9ZCLlrXIVcAVGB5E1QT-Y52J82n4j36Yq1oTg40r/s1080/photo_2023-03-25_11-19-49.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg23V2fLItpYeIUiE0TVf7tq9JjjGLjttsECz3IHMZ_VkIZmyZvFh-wceowHwHimnNV7mFVn4kKrTtQxsCxT92VXCPwtepdd95fUcYmw_M9F9ckfRFSn9uTHwgq_wNEOI_BOCrqXqxwn_MbYPTabi5IXvhkWiTuUCZVGFWrvq2tmOnwIE2r78kKY19A/s1080/photo_2023-03-25_11-20-10.jpg

@longhe181

#រយលានសង្ឃឹម #នីរតនា #ឈិនម៉ានិច្ច #គ្រីថៃពៅ #ចាន់សុបញ្ញា #សួវិចិត្រ #ខនសឺត #ហង្សមាស #concert #រស្មីហង្សមាស????❤️ #cambodia #កម្សាន្តអារម្មណ៍ #longheng????❤️ #ឡុងហេង???????? #ចំរើនឡុងហេង????☃️ #ឡុងហេងចំរើន♥️ #longhengឡុងហេង

♬ original sound – LONGHENG✨???????????? – Heng Long Heng ❤️????????????

អ្នកបរិស្ថានរបស់អេស្ប៉ាញស្នើសុំការគ្រប់គ្រងទឹកដោយយកចិត្តទុកដាក់

0

ប្រទេសអេស្ប៉ាញ ៖ សមាជិករបស់អង្គការបរិស្ថាន និងសិទ្ធិមនុស្ស Amnesty International Greenpeace Friday Forever WWF និង Extinction Rebellion បានរួមគ្នាដេកនៅលើដីមានសភាពប្រេះស្ងួតហួតហែងក្នុងបរិវេណអាងស្តុកទឹកមួយកន្លែងឈ្មោះ La Vinuela ដែលស្ថិតនៅភាគខាងត្បូងប្រទេសអេស្ប៉ាញ ដើម្បីធ្វើយុទ្ធនាការការពារបរិស្ថានក្នុងទិវាទឹកពិភពលោក (World Water Day) នៅថ្ងៃទី២២ ខែមីនា កន្លងមក និងអំពាវនាវទៅកាន់ពិភពលោកឱ្យរួមគ្នាគ្រប់គ្រងទឹក និងការពារធនធានធម្មជាតិ ។May be an image of road and body of water

បច្ចុប្បន្ននេះ អាងស្តុកទឹក La Vinuela នៅសល់ទឹកត្រឹមតែ១០% ប៉ុណ្ណោះ ក្រោយពីប្រទេសអេស្ប៉ាញបានប្រឈមនឹងគ្រោះរាំងស្ងួតហួតហែង ។ នៅក្នុងរូបភាពនេះដែរ ក៏មានហ្វូងសត្វចៀមដើរចុះទៅផឹកទឹកនៅក្នុងអាងស្តុកទឹក ដើម្បីបង្ហាញទៅកាន់ពិភពលោកឱ្យរួមគ្នាការពារធនធានធម្មជាតិ និងសិទ្ធិមនុស្ស ។

ការធ្វើយុទ្ធនាការការពារបរិស្ថានរបស់ក្រុមសមាជិកអង្គការបរិស្ថាន និងសិទ្ធិមនុស្សលើកនេះ ស្របពេលអង្គការសហប្រជាជាតិ (United Nations) បើកកិច្ចប្រជុំជាលើកដំបូងអំពីប្រធានបទស្ថេរភាពទឹកក្នុងរយៈពេលជិតកន្លះសតវត្ស ដើម្បីប្រមូលផ្តុំកិច្ចសហប្រតិបត្តិការពីអន្តរជាតិរួបរួមគ្នាគ្រប់គ្រងទឹកយ៉ាងមានប្រសិទ្ធភាព និងនិរន្តរភាពផងដែរ ។May be an image of nature, body of water and text that says 'ภาพ: รอยเตอร์ TNN EARTH'

គួរបញ្ជាក់ថា គ្រោះរាំងស្ងួតកើតឡើងដោយសារកត្តា២យ៉ាងដូចជា ៖
១-គ្រោះរាំងស្ងួតកើតឡើងដោយធម្មជាតិ ៖
គ្រោះរាំងស្ងួតកើតឡើងខ្លួនឯងតាមធម្មជាតិមានដូចជា បម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរនៃសីតុណ្ហភាពលើពិភពលោក ការផ្លាស់ប្តូរកម្រិតទឹកសមុទ្រ គ្រោះធម្មជាតិ ភ្លៀងមិនធ្លាក់តាមរដូវកាល ភ្លៀងធ្លាក់ខ្លាំងជោគជាំ គ្រោះរញ្ជួយដី ឬខ្យល់ព្យុះ ។ល។

២-គ្រោះរាំងស្ងួតដោយសារសកម្មភាពរបស់មនុស្ស ៖
គ្រោះរាំងស្ងួតកើតឡើងពីសកម្មភាពរបស់មនុស្សមានដូចជា ការឡើងកំដៅផែនដីបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ បំផ្លាញស្រទាប់អូហ្សូនក្នុងបរិយាកាស និងការបំផាយឧស្ម័នផ្ទះកញ្ចក់ជាដើម ៕ May be an image of 7 people, people standing, outdoors and text that says 'ภาพ: รอยเตอร์ TNN EARTH LA CRISIS CLIMÁTICA TAMBIÉN ES UNA CUESTIÓN DEDERECHOS DE HUMANOS AMNISTÍA INTERNACIONAL'ប្រភព ៖ Tnn earth

ខ្វះទឹកខ្លាំងពេក! អ្នកនៅបុរីពិភពថ្មីឈូកវ៉ា១ មកយកទឹកពីឡានទឹករបស់ខណ្ឌព្រែកព្នៅ

0

កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្តីជូនដំណឹងទៅដល់ប្រជាពលរដ្ឋថា ដោយសារការផ្គត់ផ្គង់ទឹកស្អាត នៅមិនទាន់គ្រប់គ្រាន់នៅឡើងដូច្នេះសូមឱ្យពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រើប្រាស់ទឹក ដោយសំន្សំសំចៃក្នុងរដូវប្រាំងនេះ។May be an image of 6 people and outdoors

ដោយឡែកនៅព្រឹកថ្ងៃទី២៥​ ខែមីនា នេះ គេក៏បានប្រទះឃើញប្រជាជនដែលរស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា១ បានប្រមូលគ្នា នាំយកធុង ចានដែក មកដាក់ទឹក ពីឡានទឹករបស់ខណ្ឌព្រែកព្នៅ។ សំណួរជាច្រើនបានចោទសួរថា”ហេតុអ្វី​ការសាងសង់បុរី​ នៅតែមានបញ្ហាលំបាករឿងទឹកបែបនេះ?” ទៅវិញ។May be an image of 8 people, people standing and body of water

ទាក់ទងនឹងសំណួរនេះ មិនទាន់មានការចេញបកស្រាយណាមួយពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនោះទេ ក៏ប៉ុន្តែក្រសួង សូមឱ្យពលរដ្ឋមានការយោគយល់ អធ្យាស្រ័យ, ខន្តីអភ័យទោស ទៅដល់ពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់នាពេលកន្លងមក ដោយខាងរដ្ឋាករទឹក និងស្វែងរកដំណោះស្រាយជូនលើបញ្ហានេះ៕

អបអរសាទរ! ភរិយាលោក Mark Zuckerberg សម្រាលកូនស្រីទី៣បានដោយជោគជ័យហើយ

0

សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Meta លោក Mark Zuckerberg បានបង្ហោះរូបភាពពីរសន្លឹកនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនប្រកបដោយស្នាមញញឹម ដោយប្រកាសថាភរិយារបស់លោកគឺលោកស្រី Priscilla Chan សម្រាលកូនទីបីបានដោយជោគជ័យហើយ។ តាមការបញ្ជាក់របស់នាយកប្រតិបត្តិរូបនេះ កូនស្រីទី៣ របស់ពួកគេមានឈ្មោះថា Aurelia Chan Zuckerberg។Mark Zuckerberg and wife Priscilla Chan welcome third child

បន្ទាប់ពីទទួលដំណឹងនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្រុកចូលទៅខំមិនអបអរសាទរដល់ លោក Mark Zuckerberg និងភរិយា ដែលទទួលបានសមាជិកថ្មីព្រមទាំងបានសរសើរថាកូនស្រីអ្នកទាំងពីរមានមុខមាត់គួរឱ្យខ្នាញ់ណាស់។ នាយកប្រតិបត្តិ Meta បានប្រកាសដំណឹងភរិយាលោកមានផ្ទៃពោះ កាលពីខែកញ្ញាឆ្នាំមុនជាមួយរូបភាពប្រកបដោយសេចក្តីស្រលាញ់។mark zuckerberg: Mark Zuckerberg Names Daughter, August! Here Are Other  Over The Top Celebrity Baby Names - Hello, August! | The Economic Times

គួរបញ្ជាក់ផងដដែរថា លោក Mark Zuckerberg និងភរិយា បានរៀបការនៅក្នុងឆ្នាំ ២០១២ ហើយមានកូនស្រីច្បងអាយុ៧ឆ្នាំឈ្មោះ Maxima និងកូនស្រីពីរមានឈ្មោះថា August អាយុ៥ ឆ្នាំ ៕

តម្លៃចាប់ពី 179$ ប៉ុណ្ណោះ! realme C55 ដែលជាស្មាតហ្វូន Android dynamic Island ដំបូងគេ និង អេក្រង់រលូន 90Hz បានចេញលក់ហើយ ទំហំផ្ទុកធំ 8+8GB* 256GB តម្លៃសមរម្យបំផុតក្នុងប្រទេសកម្ពុជា

0

realme ដែលជាប្រេនស្មាតហ្វូនដែលរីកចម្រើនខ្លាំងបំផុតរបស់ពិភពលោក បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនៅក្នុងប្រទេសកម្ពុជា ដែលបានបញ្ចេញលក់ realme C55 ជាមួយតម្លៃដែលប្រកួតប្រជែងខ្លាំងបំផុតមិនធ្លាប់មាន ជាមួយតម្លៃសមរម្យបំផុតចាប់ពី 179 ដុល្លារ សម្រាប់ទំំហំផ្ទុក 6+6GB* +128GB និង 199 ដុល្លារ សម្រាប់ទំំហំផ្ទុក 8+8GB* + 256GB ។ realme ធ្ចើឲ្យគ្រប់គ្នាងាកមកចាប់អារម្មណ៍ realme C55 ជាពិសេសគឺអ្នកផលិតមាតិកាអំពីស្មាត ហើយ realme បានឧទិស្សនាមជា “ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី” ដែលមានកាមេរ៉ាទំហំធំ 64MP ក្នុងកម្រិតតម្លៃនេះ ការសាកថ្មលឿន 33W SUPERVOOC និងទំហំផ្ទុករហូតដល់ 256GB ជាមួយរូបរាងទាន់សម័យ និងប្លែកពីគេដែលត្រូវបានបំផុសគំនិតដោយ Sunshower ការរចនាបែបតំណក់ទឹកភ្លៀង និង ការជូនដំណឹងបែប Mini Capsule ដែលបានដាក់លក់ជាផ្លូវការហើយ ដែលអតិថិជនទាំងអាចរកជាវបានតាមហាងដៃគូសហការទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoP1cGPKU9QMgECMHFjZnRK9RE58ZbIz_kH0HmH-x4WUJsND-DNguMb5ILQcDGYo5PQ1PzDY3WDNKFmghesfAZhl_7f6L5z2Rp-oxJWJkeAxdrt7TpTZU2QhbmaOcbyqOpJLTauT__e-_YCo-Dciqyll0wS0WZucXX_w1ze03OZl8jrqIMqYC7cSvb/s975/photo_2023-03-25_09-24-05.jpg

កាន់តែពិសេសទៅទៀត realme ហ៊ានយកស្មាតហ្វូនជំនាន់ថ្មីនេះ សម្រាប់រៀបចំការប្រកួតការថតរូប smartphone “ Photography Contest 2023” ដែលខុសពីប្រេនដ៏ទៃតែងតែយកស្មាតហ្វូនលំដាប់កំពូល ដើម្បីធ្វើការប្រកួតការថតរូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDnTHJ8wL9sanZHWM9ppTyOrkB9nLb1RXbiLZeT0E4L4Q6mLMeXMbgfIFS2o_oGd_JFrjEPZvMCBiILmvw5oKVgDC4wJ8nNustyxcoH-NVNJi5fWxsZl2b8MzHchgDthTTfb1xriFMqjZ-AbjJtshBfWI3wJM3_lIWLvoyPZAApklI_0CK2xGxbv4y/s975/photo_2023-03-25_09-24-14.jpg

ហេតុអ្វីបានជាrealme ហ៊ានដល់ថ្នាក់ហ្នឹងក្នុងការយក realme C55 មកដាក់ក្នុងកម្មវិធីប្រកួត?
realme C55 បំពាក់ដោយ កាមេរ៉ា 64MP តែមួយគត់នៅក្នុងកម្រិតតម្លៃនេះ រួមជាមួយនឹងកាមេរ៉ា Selfie 8MP និង 2MP B&W lens។ realme C55 គឺជាស៊េរី C ទីមួយដែលបំពាក់នូវសេនស័រ OV64B flagship ដែលមានទំហំភីកសែល 0.7μm និងទ្រង់ទ្រាយអុបទិក 1/2″ ដែលជាសិនស័រដូចគ្នា ដែលប្រើក្នុង realme GT Master Edition។ បើប្រៀបធៀបទៅនឹងជំនាន់មុន C55 មាន បង្កើនទំហំសិនស័រ 54% និងការកែលម្អបន្ថែម 53.8% លើភាពច្បាស់។ លឿនជាង ភ្លឺជាង ច្បាស់ជាង ការថតពេលយប់មកជាមួយនឹងភាពប្រសើរឡើង 40.4% ក្នុងល្បឿនផ្តោតលើរូបភាព រួមជាមួយនឹងសិនស័រកម្រិតកំពូល ដែលបង្កើនប្រសិទ្ធភាពទំហំភីកសែលស្មើនឹង 1.4μm និងការកាត់បន្ថយគ្រាប់អុចដ៏ឆ្លាតវៃ។ រក្សារូបភាពច្បាស់ ទោះបីនៅទីងងឹតក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0Ml_-H-5IsPmK-mqrEtcupu-Xu2oeEp7Ttu12t6y9kKCUMD-iAxhO_7FmeVZzQpM69sQRgI-tS36fBHRW70xa0LHRVk9AyzBGvsO9aIa16ln71z0gwB_9JB3APCULZODMvxbFoh85f7-jJ2rgWqCsJVTO6H9vvXJHm8Az-49rc3lWEggw3H-DBxEA/s975/photo_2023-03-25_09-24-21.jpg

លើសពីនេះទៅទៀត មានមុខងារច្នៃប្រឌិតរូបភាព HD 64MP Mode, Portrait Mode, Night Mode Street Mode, និង 6 Filter ប្រកបដោយភាពច្នៃប្រឌិតដែលមាន street Filter, Dramatic Filter, AI Color Portrait, Bokeh Flare Portrait, B&W Plus, 90s Pop Filter សម្រាប់បទពិសោធន៍ថតរូបកាន់តែប្រសើរ កាន់តែសម្បូរបែប។ ជាមួយនឹងបច្ចេកវិទ្យា ProLight ដែលមាននៅលើ Number series, C55 ធ្វើអោយប្រសើរឡើងនូវ គុណភាពរូបភាព និងបង្កើនប្រសិទ្ធភាពយ៉ាងខ្លាំងនូវសមត្ថភាពចាប់រូបភាព ដោយរក្សាព័ត៌មានលម្អិតបន្ថែមទៀត នៅក្នុងលក្ខខណ្ឌពន្លឺតិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw3vioRMu2je63Tn0zwgbeBi7TIi90WnbyVICgDjsEd5kdABjp9DUijEsQKhpmhgvGloae5M8XX48b_7c2_KySdAAOhdSwXVNCh7Q_2WqNLH1E-rXtDWiX8FGelkIl8zBz2eq1RJBJ7wJcTUt2ms_YwEovO9i4S4NRNJi-kWA3h_KJeXUbNbfGD83I/s975/photo_2023-03-25_09-24-28.jpg

ដោយសារសមត្ថភាពកាមេរ៉ាដែលខ្លាំងនេះ ទើប realme បានធ្វើកម្មវិធីនេះឡើងដើម្បីបង្ហាញពីភាពខ្លាំងរបស់កាមេរ៉ា realme C55 នេះ ដែលខុសពីប្រេនដ៏ទៃដែលធ្វើជាមួយម៉ូឌែលលំដាប់កំពូលតែប៉ុណ្ណោះ ហើយដ៏ដូចជាផ្តល់ ឱកាសឲ្យដល់អ្នកប្រើប្រាស់ អ្នកគាំទ្របានស្វែងយល់បន្ថែមអំពីការថតរូប។ ក្នុងកម្មវិធីក៏មានអ្នកជំនាញថតរូបដែលជាគណៈកម្មការកាត់សេចក្តី លោក សួង ម៉ារឌី លោក ដុំហ្វីល និង លោកជី សុផាត ដែលបានផ្តល់នូវបទពិសោធន៍ បែបផែននៃការថតរូប ការចាប់ប្លង់ ក៏ដូចជា លើកទឹកចិត្តដល់អ្នកជំនាន់ក្រោយដើម្បីឲ្យវិស័យថតរូបនេះកាន់តែរីកចំរើន ដោយការថតរូបឥឡូវនេះកាន់តែមានសេរីភាព ដោយការប្រើប្រាស់ស្មាតហ្វូនដែលមានតម្លៃមិនដល់ ២០០ ដុល្លារផងនោះ។ ផ្នែកខាងក្រោមគេនៃអត្ថបទជារូបភាពដែលថតចេញពី realme C55 ដោយបេក្ខជនដែលបានចូលរួមប្រកួតដោយ ???????? ???????????? , ???????????????? ???????????????????????????? , ???????????????? ????????????????????,Meas ក្រោមប្រធានបទ អាគារ-Building (តំណរមើលរូបភាពច្បាស់៖ photo link ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg60OJ-v0cg1__IA6TRgHqCmdGnGScTxwBq15ZgX7dBze3vu1EhDgCEIWBfHSIHfLJLcH2X5O9DnbD5glt8WXB3wr_2WJQHEcljtBtW_mGMJCI7bSkl6WlcNVddaGmGMvF1XkpyTErt2HowZF_Sls_RJWGvOqUQm8oM6oZRnRExB-6GpzINnwzG4xv4/s975/photo_2023-03-25_09-24-33.jpg

តើអ្នកផលិតមាតិកាអំពីស្មាតហ្វូនប្រតិកម្មបែបណាខ្លះចំពោះ realme C55 ?
realme C55 ក្នុងនាមជា “ជើងឯកស្មាតហ្វូនលំដាប់ថវិកាជំនាន់ថ្មី” គឺជាស្មាតហ្វូន Andriod ដំបូងគេដែលមាន Mini Capsule ដូចគ្នាទៅនឹង iphone 14 Pro Max Dynamic Island ហើយមានរចនាបទបែបតំណក់ទឹកភ្លៀង 7.89mm ភ្ជាប់មកជាមួយ កាមេរ៉ាធំ 64MP Flagship Sensor ថាមពលថ្មធំ 5000mAh សាកថ្មលឿន 33W SUPERVOOC, បន្ទះឈីបខ្លាំង Helio G88 និងអេក្រង់ធំច្បាស់ 6.72 អ៊ីញ ល្បឿន 90Hz FHD+ និងមុខងារបន្ថែមរ៉េមជំនួយ x2 នៃរ៉េមដែលមានស្រាប់ ព្រមទាំងដំណើរការដោយ realme UI 4.0 លើ Andriod 13 ចេញពីប្រអប់ស្រាប់។ ហើយខាងក្រោមនេះគឺជាសម្តីរបស់ Reviewer ដែលបានតេស្តប្រើប្រាស់ realme C55 ហើយ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOFa0duDq721o8mY7BsrOWnJMWgMHU0JhkYyAXsKiREH7oNFhTJlcXt6lDqH18IlpAXW7BZ1FSRhMl5toSQQojSRhCR-1DvaHSRINKq9c7r4kbbJZcgbwFpf8p_YNaiVQOKUUnvhxmWUlp9HWrZNiAJuI-8U9QfTbOIktuESA8yRyNeZDRoyxu2x4m/s975/photo_2023-03-25_09-24-39.jpg

លោក ចន សី John Sey ៖ វាគឺជា ស្មាតហ្វូន Adroid ដំបូងគេមាន Mini Capsule ដូចគ្នាទៅនឹង iphone 14 Pro Max Dynamic Island ជាមួយនឹងការរចនាដ៏ស្រស់ស្អាតបំផុត ដែលមិននឹកស្មានថាជាស្មាតហ្វូន ស្ថិតក្នុងជួរតម្លៃ 100 ដុល្លារ។ វាពិតជាស័ក្តិសមក្នុងការចំណាយរបស់អ្នក។ វាមានការអាប់ដេតថ្មីទាំងស្រុងទៅលើ realme C55 នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTRqUtQiscJfc6k66FO1hrD2UVnedePkB2clJohATWMuKCmyj8PZMb23wY61ZB2Ex2drL-m9jDdKZcBBhD8BQbZb9HicfjLu6-9vNV8xaSNi2sM1XMpltZEgCR1CUx_-xxpz4duVSAMQoA0PevFe8IVThNNnOa5vVSOY8CEBnS5GlAElpYJ-05ko8r/s975/photo_2023-03-25_09-24-45.jpg

Electronic world Magazine: realme C55 គឺជាស្មាតហ្វូនដែលល្អបំផុតក្នុងឆ្នាំ ២០២៣ នេះ ដែលមានតម្លៃក្រោម ២០០ ដុល្លារ។
Tech Plus KH: ពិតជាមិនគួរអោយជឿ! realme C55’s មានតម្លៃក្រោម 200 ដុល្លារ ជាមួយនឹងការអាប់ដេតសំខាន់ៗចំនួន 4៖ អេក្រង់ 90Hz FHD+, Mini Capsule (Dynamic Island, កាមេរ៉ា 64MP និងអង្គផ្ទុកទិន្នន័យ 16GB*+256GB។
AAN Techie: realme C55៖ វាជាទូរស័ព្ទដែលកែរប្រែប្រវត្តិសាស្រ្តត្រកូល C ជាមួយរាងប្រណិត កាមេរ៉ាធំ ថ្មធំ អេក្រង់ស្តង់ដារ ហើយនិងកម្លាំងល្អបង្គួរដែលមានរ៉េមសរុបដល់ទៅ 16GB។
Hun Sakkada: តម្លៃមិនដល់ ២០០ ដុល្លារ តែការទទួលបានមកវិញច្រើនដូចជាកាមេរ៉ាធំ64MP អេក្រង់ 90Hz mini capsule, ថ្មធំ សាកថ្មលឿន 33W។
Chy Sophat: ពិតជាមានការភ្ញាក់ផ្អើលចំពោះ realme C55 ដែលមាន អេក្រង់ធំ ថ្មធំ ទំហំផ្ទុកធំ និងកាមេរ៉ាធំ ក្នុងកម្រិតថវិកាក្រោម ២០០ដុល្លារ។

សរុបសេចក្តីមកយើងឃើញថា realme C55 ពិតជាជើងឯកស្មាតហ្វូនជំនាន់ថ្មីពិតមែន ដែលគ្រប់គ្នាមិនអាចមើលរំលងបាន។ គួរបញ្ជាក់ផងដែរថា realme តែងតែយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់ ផ្តល់ជូននូវបច្ចេកវិទ្យាទំនើប កម្លាំងម៉ាស៊ីនខ្លាំង ជាមួយតម្លៃដ៏សមរម្យបំផុត។

Selena ចេញមុខការពារ Hailey នឹងស្នើឱ្យមហាជនបញ្ឍប់សកម្មភាព Bully ទៅលើនាងក្រោយរងការគំរាមកំហែងដល់អាយុជីវិត

0

រឿងផ្ទុះកក្រើកខ្លាំងកាលពីខែមុនដែល Hailey Bieber និង Kylie Jenner ទំនង Bully រោមចិញ្ចើម Selena Gomez ដោយប្រយោល បានក្លាយជាប្រធានបទក្តៅងំ ហើយអ្នកគាំទ្រទូទាំងពិភពបានចេញមុខការពារ Selena និងបានវាយប្រហារពាក្យសម្តីមិនសំចៃទៅលើអ្នកទាំងពីរ ជាពិសេសទៅលើ Hailey តែម្តង។

ទោះយ៉ាងណា សកម្មភាពរបស់អ្នកលេងបណ្តាញអ៊ីនធឺណិតធ្វើដាក់ Hailey ត្រូវជាភរិយា Justin Bieber នៅមិនទាន់បញ្ចប់ទាំងស្រុងនោះទេ រហូតនាងបានរងការគំរាមកំហែងដល់អាយុជីវិតទៀតផង។Selena Gomez vs Hailey Bieber: Who has a bigger net worth?

នៅយប់ថ្ងៃសុក្រ Selena Gomez បានចេញមកបង្ហោះសារការពារ Hailey នឹងស្នើដល់មហាជនសូមបញ្ឃប់សកម្មភាព Bully ទៅលើ Hailey តទៅទៀត។ កំពូលតារាចម្រៀង Selena បានរៀបរាប់ថា Hailey Bieber បានទាក់ទងមកនាងហើយបានប្រាប់ថានាងបានទទួលការគំរាមកំហែងដល់ជីវិត និងការស្អប់ខ្ពើម។ បន្ថែមពីលើនេះ Selena បានស្នើឱ្យមហាជនបញ្ឃប់សកម្មភាពមិនល្អទាំងនេះ ព្រោះនាងមិនចង់ឃើញបែបនេះទេ ហើយគ្មាននរណាម្នាក់ចង់ឱ្យអ្នកដទៃ Bully ខ្លួននោះដែរ។

បន្ទាប់ពី Selena Gomez បានចេញសារខាងលើនេះនៅលើបណ្តាញសង្គម Instagram រួចមក Hailey Bieber ក៏បានបង្ហោះសារអរគុណទៅដល់ Selena ផងដែរដែលចេញមុខការពារនាងដើម្បីបញ្ឃប់សកម្មភាពនានារបស់អ្នកគាំទ្រ។

ជាមួយគ្នានេះ អ្នកគាំទ្រទូទាំងពិភពលោកក៏បានកោតសរសើរដល់ Selena Gomez មិនដាច់ពីមាត់ថានាងជាមនុស្សមានសណ្តានចិត្តល្អ ប្រកដដោយគុណធម៌ មិនគុំគួន ទោះបីជាអ្នកដទៃប្រពឹត្តទង្វើមិនល្អដាក់នាងយ៉ាងណា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtF4DYD6Pjenrs72kw4PMgW1ozrOHRjCx-GOFGbwtoATq8j-a-SkFENfUzHoCATLgsym8m9muo0JpComHGtAwU03ydCqAb4O-Z2CQo7iQ6tqFvtZZu33hch0ZN8JjoCBwNntl2RbnX-7_NaQogpaj4c1R8HVF2_ujbqDjR1tca9t0_bQMd7yZhITxU/s835/Capture%20(5).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhst1gizUaURbimftD3pmdy7362t4kbRq2Ra-0s23UNPtve1X-V99Wg4HLJyi6tbelVzZsoL4K8s0Tg7MNXxXHvFHygYNZe6dYjHf0vxtRG_bmXh9r9iKo-L7yge5xHFcMg8P2_d3E42p7G32Mwj9Sw2srcfQ72XgqjPMIYSyAvSEF1RLi0sIgl9LJ6/s927/1.PNG

រុស្ស៊ីថាការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចគ្មានប្រយោជន៍

0

ប្រទេសរុស្ស៊ី ៖ សារព័ត៌មានស៊ីនហួររាយការណ៍ថា នៅថ្ងៃទី២៣ ខែមីនា កន្លងមក នាយករដ្ឋមន្ត្រីប្រទេសរុស្ស៊ី លោក Mikhail Mishustin ថ្លែងថា សេដ្ឋកិច្ចរុស្ស៊ីអាចទប់ទល់នឹងការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចកាលពីឆ្នាំ២០២២ ហើយបច្ចុប្បន្ននេះ សេដ្ឋកិច្ចរុស្ស៊ីបានត្រឡប់មករីកលូតលាស់ឡើងវិញហើយ ។

លោក Mikhail Mishustin បានថ្លែងក្នុងអំឡុងពេលលោកធ្វើសេចក្តីរាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋាភិបាល នៅចំពោះមុខសភាតំណាងរាស្ត្ររបស់រុស្ស៊ីថា ៖ «នៅឆ្នាំ២០២២ គឺជារយៈពេលមួយដែលសេដ្ឋកិច្ចរុស្ស៊ីត្រូវសម្របខ្លួនយ៉ាងលំបាក ដោយសារតែការដាក់សម្ពាធពីប្រទេសខាងក្រៅ» ។Who is Mikhail Mishustin — Russia's next prime minister? – DW – 01/16/2020

លោកបានថ្លែងទៅកាន់សមាជិកសភានីតិបញ្ញត្តិថា ការដាក់សម្ពាធមកលើរុស្ស៊ីពីប្រទេសលោកខាងលិចមិនមាននិន្នាការថយចុះទេ បើមើលតាមស្ថានការណ៍ជាក់ស្តែង ។ ទោះយ៉ាងណា លោករំពឹងថា រយៈពេលងើបឡើងវិញនៃសេដ្ឋកិច្ចរុស្ស៊ី នឹងដំណើរការយ៉ាងឆាប់រហ័សនៅឆ្នាំ២០២៤ ហើយសេដ្ឋកិច្ចរុស្ស៊ីនឹងឆ្ពោះទៅរកភាពរីកចម្រើនក្នុងរយៈពេលយូរ ។ ចំណែកអង្គការអន្តរជាតិមួយចំនួនលើកឡើងថា សេដ្ឋកិច្ចរុស្ស៊ីបានផ្លាស់ប្តូរជាវិជ្ជមាននៅឆ្នាំ២០២៣ នេះ ។Most Beautiful Cities in Russia ~ A Wondrous Guide - Driftwood Journals

នាយករដ្ឋមន្ត្រីប្រទេសរុស្ស៊ីបានកំណត់គោលដៅសម្រាប់ការងាររបស់រដ្ឋាភិបាលរុស្ស៊ីនៅឆ្នាំ២០២៣ ដូចជា ៖
១-ការកែលម្អសុខុមាលភាពសាធារណៈ និងការជួយពលរដ្ឋ
២-ការពង្រឹងអធិបតេយ្យភាពបច្ចេកវិទ្យា និងការសម្រេចបាននូវអធិបតេយ្យភាពហិរញ្ញវត្ថុ
៣-ការអភិវឌ្ឍគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
៤-ការកសាងទំនុកចិត្តជាមួយប្រទេសសម្ព័ន្ធមិត្ត
៥-ការស្វែងរកប្រទេសដៃគូថ្មីៗ ៕ ប្រភព ៖ The better

អតីតប្រាសាទខ្មែរដ៏ស្រស់ស្អាត ដែលអណ្តែតលើភ្នំក្នុងប្រទេសឡាវ

0

ប្រាសាទវត្តភូ ជាអតីតប្រាសាទខ្មែរដែលបច្ចុប្បន្នស្ថិតនៅក្នុងខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ឬត្រូវបានស្គាល់ជាទូទៅថា វត្តភូចម្ប៉ាសាក់។ ប្រាសាទវត្តភូ អតីតប្រាសាទបុរាណរបស់ខ្មែរមួយទៀត ដែលបច្ចុប្បន្នស្ថិតនៅប្រទេសឡាវ – ខ្មែរប៉ុស្ដិ៍

ប្រាសាទនេះ ត្រូវបានកសាងឡើងនៅកំឡុងពាក់កណ្តាលស.វទី ១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ សព្វថ្ងៃនេះ ប្រាសាទនេះមានទីតាំងនៅលើចង្កេះភ្នំភូកៅនៃតំបន់វប្បធម៌ប៉ាក់សេ ខេត្តចំប៉ាសាក់ របស់សាធារណរដ្ឋប្រជាមានិតឡាវ។ប្រាសាទវត្តភូ ស្ថាបត្យកម្មនៃអាណាចក្រខ្មែរ សម័យអង្គរ – SPKTLIV

ប្រាសាទវត្តភូ ជាគ្រាប់ពេជ្រវប្បធម៌ខ្មែរមួយគ្រាប់ដែលបានរបូតបាត់នាសម័យក្រោយអង្គរ ដែលមានវាមានរូបរាងស្រដៀងគ្នាទៅនឹងប្រាសាទព្រះវិហារ ដែលស្ថិតនៅលើភ្នំ ដងរែកខាងទឹកដីកម្ពុជាយើងផងដែរ។ប្រាសាទវត្តភូ រាជធានីបុរាណខ្មែរនាសម័យចេនឡា បច្ចុប្បន្នក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញរបស់ឡាវ - Cambotrips

ស្ថាបត្យកម្មប្រសាទត្រូវបានកសាងក្នុងរចនាបថប្រាសាទកោះកេរ្តិ៍និងបាពួន សម្រាប់ឧទ្ទិសដល់ព្រះសិវៈ និងព្រះវិស្ណុ ស្ថិតលើភ្នំដែលមានកម្ពស់ ២០០ម៉ែត្រ ប្រាសាទនេះជាប្រាសាទភ្នំ ដែលបែរមុខទៅទិសខាង កើតមានរាងជាក្រចាប់សេះ។ស្ថាបត្យកម្មដែលភាពអស្ចារ្យគឺជណ្ដើរបុរាណជាថ្មដាជាថ្នាក់ៗមានប្រវែង ១៣០០ម៉ែត្រ ប្រកបដោយក្បាច់រចនាយ៉ាងល្អឯក៕ប្រាសាទវត្តភូ អតីតប្រាសាទបុរាណរបស់ខ្មែរមួយទៀត ដែលបច្ចុប្បន្នស្ថិតនៅប្រទេសឡាវ – ខ្មែរប៉ុស្ដិ៍

រដ្ឋាភិបាលចិនអះអាងថាមិនធ្លាប់ស្នើក្រុមហ៊ុន TikTok បញ្ជូនទិន្នន័យឱ្យទេ

0

ប្រទេសចិន ៖ អ្នកនាំពាក្យក្រសួងការបរទេសប្រទេសចិនបានថ្លែងថា រដ្ឋាភិបាលចិនមិនធ្លាប់កំណត់ឱ្យក្រុមហ៊ុននានា ឬបុគ្គលណាម្នាក់ប្រមូលព័ត៌មានពីក្រៅប្រទេស ក្នុងលក្ខណៈរំលោភច្បាប់របស់ប្រទេសទាំងនោះមកឱ្យរដ្ឋាភិបាលចិនទេ សូម្បីតែម្តង ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបញ្ជាក់ថា រដ្ឋាភិបាលចិនបានប្រកាន់ខ្ជាប់ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ TikTok ។ ប្រទេសចិនបានបញ្ជាក់បែបនេះ ក្រោយពីកម្មវិធីល្បីល្បាញឈ្មោះ TikTok កំពុងត្រូវបានរដ្ឋាភិបាលអាមេរិកហាមឃាត់ពលរដ្ឋរបស់ខ្លួនប្រើប្រាស់កម្មវិធីនេះនៅអាមេរិក ដោយអាមេរិកអះអាងថា កម្មវិធីនេះបានប្រមូលយកទិន្នន័យផ្ទាល់ខ្លួនពីអ្នកប្រើប្រាស់ រួចបញ្ជូនទៅឱ្យរដ្ឋាភិបាលចិន ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់អាមេរិក ។TikTok CEO Testifies In Congressional Court Over App Safety In U.S. -  Valuetainment

រហូតមកដល់ពេលនេះ រដ្ឋាភិបាលអាមេរិកនៅតែមិនអាចរកភស្តុតាងមកបញ្ជាក់ពីការចោទប្រកាន់នេះទេ ហើយកាលពីថ្ងៃទី២៤ ខែមីនា កន្លងមក លោក Soo Zhi Zhou ជនជាតិសិង្ហបុរី មានអាយុ៤០ឆ្នាំ ជានាយកគ្រប់គ្រងក្រុមហ៊ុន TikTok បានចូលមកស្រាយបំភ្លឺនៅរដ្ឋសភាអាមេរិក ។ ក្នុងរយៈពេល៥ម៉ោងនៃការបកស្រាយរបស់លោក Soo Zhi Zhou នោះ សមាជិកសភាតំណាងរាស្ត្រអាមេរិកបានសួរសំណួរជាច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងរវាងក្រុមហ៊ុនលោកជាមួយប្រទេសចិន និងគ្រោះថ្នាក់នឹងកើតមានចំពោះកុមារ និងយុវវ័យ ។

លោក Soo Zhi Zhou នៅតែបញ្ជាក់យ៉ាងច្បាស់លាស់ថា ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិនឡើយ ដោយសារតែ TikTok គឺជាក្រុមហ៊ុនឯកជន ៕The US government ramps up its pressure campaign against TikTok | TechCrunch ប្រភព ៖ Mono News