ប្រទេសលុចសំបួរអំពាវនាវឱ្យអាមេរិកនិងចិនធ្វើផែនការសន្តិភាពរួមគ្នា
ប្រទេសលុចសំបួរ ៖ ប្រទេសលុចសំបួរបានអំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង គួរតែជួបគ្នាហើយបង្កើតផែនការសន្តិភាពនៅប្រទេសអ៊ុយក្រែនរួមគ្នា ។ ដូច្នេះ វានឹងធ្វើឱ្យផែនការសន្តិភាពនៅអ៊ុយក្រែនមានការទទួលស្គាល់ពីគ្រប់ភាគីទាំងអស់ ជាជាងប្រទេសចិនធ្វើតែឯង ។
នាយករដ្ឋមន្ត្រីប្រទេសលុចសំបួរ លោក Javier Bethel បានថ្លែងបែបនេះមុនពេលកិច្ចប្រជុំកំពូលមេដឹកនាំសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី២៣ ខែមីនា កន្លងមក ។ លោកបានអំពាវនាវឱ្យលោក ចូ បៃដិន និងលោក ស៊ី ជិនពីង គួរតែជួបមុខគ្នាម្តងដើម្បីពិភាក្សាពីការធ្វើផែនការសន្តិភាពនៅអ៊ុយក្រែនរួមគ្នា ។ បើមេដឹកនាំប្រទេសទាំងពីរអាចធ្វើបែបនេះបាន វានឹងធ្វើឱ្យផែនការសន្តិភាពអ៊ុយក្រែនមានការទទួលស្គាល់ច្រើនពីគ្រប់ប្រទេស ជាពិសេស ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលជាតួឯកក្នុងរឿងនេះ ។
លោក Javier Bethel ចង្អុលបង្ហាញថា បើអាចធ្វើឱ្យប្រទេសផ្សេងទៀតចូលរួមធ្វើផែនការសន្តិភាពនេះជាមួយអាមេរិក និងចិននោះវារឹតតែប្រសើរ និងអាចឱ្យភាគីទាំងអស់យល់ស្របកាន់តែច្រើន ព្រោះបើប្រទេសចិនធ្វើផែនការសន្តិភាពតែឯងនោះ ប្រទេសនៅអឺរ៉ុប និងប្រទេសផ្សេងទៀតនឹងនិយាយថា ផែនការសន្តិភាពនេះមានបញ្ហា ហើយបើជាផែនការសន្តិភាពរបស់អាមេរិកវិញ ប្រទេសផ្សេងៗនិយាយថា មានបញ្ហាដូចគ្នា ។ ហេតុនេះហើយទើបលោកស្នើឱ្យទាំងអាមេរិក និងចិន គួរតែប្រជុំជាមួយគ្នាម្តងដើម្បីបង្កើតផែនការសន្តិភាពរួមគ្នា ដែលនេះជាវិធីល្អបំផុតសម្រាប់ប្រទេសទាំងអស់ទទួលស្គាល់ ។
ចំណែកកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី២៣ ខែមីនា មានលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចូលរួមប្រជុំផងដែរ ។ កិច្ចប្រជុំនេះបានអនុម័តផែនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំបន្ថែមទៀតដល់អ៊ុយក្រែននៅឆ្នាំ២០២៤ ព្រមទាំងពិភាក្សាគ្នាពីបញ្ហាសន្តិសុខស្បៀង និងវិធានការទាក់ទណ្ឌកម្មប្រទេសរុស្ស៊ី និងបេឡារុស ៕ ប្រភព ៖ TNN World










២.ត្រីសាម៉ុន៖ ត្រីសាម៉ុងមានប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ វីតាមីន D និង niacin គឺល្អណាស់ក្នុងការបញ្ចុះជាតិស្ករក្នុងឈាម ហើយវាក៏ជួយកាត់បន្ថយការរលាកផងដែរ។
៣.អាល់ម៉ុន៖ ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ គ្រាប់អាល់ម៉ុនក៏មានប្រូតេអ៊ីន ម៉ាញេស្យូម និងសរសៃដែលជួយបញ្ចុះជាតិស្ករក្នុងឈាមផងដែរ។ អ្នកជំនាញខាងអាហារូបត្ថម្ភបានណែនាំឱ្យញ៉ាំអាល់ម៉ុនមួយក្តាប់តូចក្នុង១ថ្ងៃ។
៤. ម្រះ៖ ថ្វីបើវាល្វីង តែក៏ផ្ទុកទៅដោយមានសារធាតុ Charantin ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺទឹកនោមផ្អែម។ បន្ថែមពីលើការកាត់បន្ថយជាតិស្ករក្នុងឈាម ម្រះ ក៏ជួយជំរុញការបញ្ចេញអាំងស៊ុយលីន ពីលំពែងឱ្យកើនឡើងផងដែរ៕
ប្រភព៖sanook







ប្រភព ៖ Mono News



ប្រភព ៖ TNN World







ប្រភព៖phuntoday.com

