ប្រទេសអេស្ប៉ាញ ៖ សមាជិករបស់អង្គការបរិស្ថាន និងសិទ្ធិមនុស្ស Amnesty International Greenpeace Friday Forever WWF និង Extinction Rebellion បានរួមគ្នាដេកនៅលើដីមានសភាពប្រេះស្ងួតហួតហែងក្នុងបរិវេណអាងស្តុកទឹកមួយកន្លែងឈ្មោះ La Vinuela ដែលស្ថិតនៅភាគខាងត្បូងប្រទេសអេស្ប៉ាញ ដើម្បីធ្វើយុទ្ធនាការការពារបរិស្ថានក្នុងទិវាទឹកពិភពលោក (World Water Day) នៅថ្ងៃទី២២ ខែមីនា កន្លងមក និងអំពាវនាវទៅកាន់ពិភពលោកឱ្យរួមគ្នាគ្រប់គ្រងទឹក និងការពារធនធានធម្មជាតិ ។May be an image of road and body of water

បច្ចុប្បន្ននេះ អាងស្តុកទឹក La Vinuela នៅសល់ទឹកត្រឹមតែ១០% ប៉ុណ្ណោះ ក្រោយពីប្រទេសអេស្ប៉ាញបានប្រឈមនឹងគ្រោះរាំងស្ងួតហួតហែង ។ នៅក្នុងរូបភាពនេះដែរ ក៏មានហ្វូងសត្វចៀមដើរចុះទៅផឹកទឹកនៅក្នុងអាងស្តុកទឹក ដើម្បីបង្ហាញទៅកាន់ពិភពលោកឱ្យរួមគ្នាការពារធនធានធម្មជាតិ និងសិទ្ធិមនុស្ស ។

ការធ្វើយុទ្ធនាការការពារបរិស្ថានរបស់ក្រុមសមាជិកអង្គការបរិស្ថាន និងសិទ្ធិមនុស្សលើកនេះ ស្របពេលអង្គការសហប្រជាជាតិ (United Nations) បើកកិច្ចប្រជុំជាលើកដំបូងអំពីប្រធានបទស្ថេរភាពទឹកក្នុងរយៈពេលជិតកន្លះសតវត្ស ដើម្បីប្រមូលផ្តុំកិច្ចសហប្រតិបត្តិការពីអន្តរជាតិរួបរួមគ្នាគ្រប់គ្រងទឹកយ៉ាងមានប្រសិទ្ធភាព និងនិរន្តរភាពផងដែរ ។May be an image of nature, body of water and text that says 'ภาพ: รอยเตอร์ TNN EARTH'

គួរបញ្ជាក់ថា គ្រោះរាំងស្ងួតកើតឡើងដោយសារកត្តា២យ៉ាងដូចជា ៖
១-គ្រោះរាំងស្ងួតកើតឡើងដោយធម្មជាតិ ៖
គ្រោះរាំងស្ងួតកើតឡើងខ្លួនឯងតាមធម្មជាតិមានដូចជា បម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរនៃសីតុណ្ហភាពលើពិភពលោក ការផ្លាស់ប្តូរកម្រិតទឹកសមុទ្រ គ្រោះធម្មជាតិ ភ្លៀងមិនធ្លាក់តាមរដូវកាល ភ្លៀងធ្លាក់ខ្លាំងជោគជាំ គ្រោះរញ្ជួយដី ឬខ្យល់ព្យុះ ។ល។

២-គ្រោះរាំងស្ងួតដោយសារសកម្មភាពរបស់មនុស្ស ៖
គ្រោះរាំងស្ងួតកើតឡើងពីសកម្មភាពរបស់មនុស្សមានដូចជា ការឡើងកំដៅផែនដីបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ បំផ្លាញស្រទាប់អូហ្សូនក្នុងបរិយាកាស និងការបំផាយឧស្ម័នផ្ទះកញ្ចក់ជាដើម ៕ May be an image of 7 people, people standing, outdoors and text that says 'ภาพ: รอยเตอร์ TNN EARTH LA CRISIS CLIMÁTICA TAMBIÉN ES UNA CUESTIÓN DEDERECHOS DE HUMANOS AMNISTÍA INTERNACIONAL'ប្រភព ៖ Tnn earth