សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Meta លោក Mark Zuckerberg បានបង្ហោះរូបភាពពីរសន្លឹកនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនប្រកបដោយស្នាមញញឹម ដោយប្រកាសថាភរិយារបស់លោកគឺលោកស្រី Priscilla Chan សម្រាលកូនទីបីបានដោយជោគជ័យហើយ។ តាមការបញ្ជាក់របស់នាយកប្រតិបត្តិរូបនេះ កូនស្រីទី៣ របស់ពួកគេមានឈ្មោះថា Aurelia Chan Zuckerberg។Mark Zuckerberg and wife Priscilla Chan welcome third child

បន្ទាប់ពីទទួលដំណឹងនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្រុកចូលទៅខំមិនអបអរសាទរដល់ លោក Mark Zuckerberg និងភរិយា ដែលទទួលបានសមាជិកថ្មីព្រមទាំងបានសរសើរថាកូនស្រីអ្នកទាំងពីរមានមុខមាត់គួរឱ្យខ្នាញ់ណាស់។ នាយកប្រតិបត្តិ Meta បានប្រកាសដំណឹងភរិយាលោកមានផ្ទៃពោះ កាលពីខែកញ្ញាឆ្នាំមុនជាមួយរូបភាពប្រកបដោយសេចក្តីស្រលាញ់។mark zuckerberg: Mark Zuckerberg Names Daughter, August! Here Are Other  Over The Top Celebrity Baby Names - Hello, August! | The Economic Times

គួរបញ្ជាក់ផងដដែរថា លោក Mark Zuckerberg និងភរិយា បានរៀបការនៅក្នុងឆ្នាំ ២០១២ ហើយមានកូនស្រីច្បងអាយុ៧ឆ្នាំឈ្មោះ Maxima និងកូនស្រីពីរមានឈ្មោះថា August អាយុ៥ ឆ្នាំ ៕