ប្រទេសរុស្ស៊ី ៖ សារព័ត៌មានស៊ីនហួររាយការណ៍ថា នៅថ្ងៃទី២៣ ខែមីនា កន្លងមក នាយករដ្ឋមន្ត្រីប្រទេសរុស្ស៊ី លោក Mikhail Mishustin ថ្លែងថា សេដ្ឋកិច្ចរុស្ស៊ីអាចទប់ទល់នឹងការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចកាលពីឆ្នាំ២០២២ ហើយបច្ចុប្បន្ននេះ សេដ្ឋកិច្ចរុស្ស៊ីបានត្រឡប់មករីកលូតលាស់ឡើងវិញហើយ ។

លោក Mikhail Mishustin បានថ្លែងក្នុងអំឡុងពេលលោកធ្វើសេចក្តីរាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋាភិបាល នៅចំពោះមុខសភាតំណាងរាស្ត្ររបស់រុស្ស៊ីថា ៖ «នៅឆ្នាំ២០២២ គឺជារយៈពេលមួយដែលសេដ្ឋកិច្ចរុស្ស៊ីត្រូវសម្របខ្លួនយ៉ាងលំបាក ដោយសារតែការដាក់សម្ពាធពីប្រទេសខាងក្រៅ» ។Who is Mikhail Mishustin — Russia's next prime minister? – DW – 01/16/2020

លោកបានថ្លែងទៅកាន់សមាជិកសភានីតិបញ្ញត្តិថា ការដាក់សម្ពាធមកលើរុស្ស៊ីពីប្រទេសលោកខាងលិចមិនមាននិន្នាការថយចុះទេ បើមើលតាមស្ថានការណ៍ជាក់ស្តែង ។ ទោះយ៉ាងណា លោករំពឹងថា រយៈពេលងើបឡើងវិញនៃសេដ្ឋកិច្ចរុស្ស៊ី នឹងដំណើរការយ៉ាងឆាប់រហ័សនៅឆ្នាំ២០២៤ ហើយសេដ្ឋកិច្ចរុស្ស៊ីនឹងឆ្ពោះទៅរកភាពរីកចម្រើនក្នុងរយៈពេលយូរ ។ ចំណែកអង្គការអន្តរជាតិមួយចំនួនលើកឡើងថា សេដ្ឋកិច្ចរុស្ស៊ីបានផ្លាស់ប្តូរជាវិជ្ជមាននៅឆ្នាំ២០២៣ នេះ ។Most Beautiful Cities in Russia ~ A Wondrous Guide - Driftwood Journals

នាយករដ្ឋមន្ត្រីប្រទេសរុស្ស៊ីបានកំណត់គោលដៅសម្រាប់ការងាររបស់រដ្ឋាភិបាលរុស្ស៊ីនៅឆ្នាំ២០២៣ ដូចជា ៖
១-ការកែលម្អសុខុមាលភាពសាធារណៈ និងការជួយពលរដ្ឋ
២-ការពង្រឹងអធិបតេយ្យភាពបច្ចេកវិទ្យា និងការសម្រេចបាននូវអធិបតេយ្យភាពហិរញ្ញវត្ថុ
៣-ការអភិវឌ្ឍគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ
៤-ការកសាងទំនុកចិត្តជាមួយប្រទេសសម្ព័ន្ធមិត្ត
៥-ការស្វែងរកប្រទេសដៃគូថ្មីៗ ៕ ប្រភព ៖ The better