Home Blog Page 1775

ប្រទេសស៊ុយអែតបង្កើតម្ហូបបរិស្ថាន

0

ប្រទេសស៊ុយអែត ៖ នៅទីក្រុង Malmo ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសស៊ុយអែត មានភោជនីយដ្ឋានមួយឈ្មោះ «Spill» ដែលមានអត្ថន័យជាភាសារបស់ស៊ុយអែតថា «កាកសំណល់» ។ ហាងនេះបានតាំងចិត្តលក់ម្ហូបអាហារទៅឱ្យអតិថិជនរបស់ពួកគេ ដែលធ្វើពីកាកសំណល់បន្លែផ្លែឈើ ហើយហាងបានដើរប្រមូលទិញបន្លែដែលគេប្រុងបោះចោល ដូចជា បន្លែជិតដល់ថ្ងៃផុតកំណត់ និងផ្លែឈើមើលទៅមិនស្រស់ ដែលតូបលក់បន្លែនានាត្រៀមយកចេញពីកន្លែងលក់ ។ ប៉ុន្តែចំណុចសំខាន់ គឺបន្លែ និងផ្លែឈើទាំងនេះនៅអាចបរិភោគបាន និងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។May be an image of food, indoor and text that says 'ภาพ:SPILL ภาพ: SPILL TNN EARTH'

ភោជនីយដ្ឋាន Spill បានបើកបម្រើអតិថិជនតាំងពីឆ្នាំ២០១៨ មកម៉្លេះ ហើយនៅពេលបច្ចុប្បន្ន មានអតិថិជនជាច្រើននាក់បានគាំទ្រភោជនីយដ្ឋាននេះ ។ អតិថិជនដែលមកបរិភោគអាហារនៅភោជនីយដ្ឋាន Spill និយាយថា ពួកគេមានអារម្មណ៍ល្អ ដោយសារបានញ៉ាំអាហារជាមិត្តជាមួយបរិស្ថានកាន់តែច្រើន ព្រមទាំងជួយកាត់បន្ថយបញ្ហាសំរាមមកពីកាកសំណល់អាហារផងដែរ ។

ចំណែក Eurostat ជាភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុបបានប៉ាន់ស្មានថា ក្នុង១ឆ្នាំៗ នៅប្រទេសស៊ុយអែតនឹងមានសំរាមពីកាកសំណល់អាហារប្រមាណ៥៧លានតោន ឬស្មើ១២៧គីឡូក្រាមសម្រាប់ពលរដ្ឋស៊ុយអែតម្នាក់ ។May be an image of food and text that says 'ภาพ: SPILL TNN EARTH'

គួរបញ្ជាក់ថា «ម្ហូបបរិស្ថាន» គឺជាឈ្មោះម្ហូបនៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ «Spill» នៅប្រទេសស៊ុយអែត ដែលក្រុមការងារ KBN News Cambodia បានដាក់ឈ្មោះឡើង ។ ភោជនីយដ្ឋាននេះបានជ្រើសយកបន្លែ និងផ្លែឈើជិតផុតកំណត់មកច្នៃធ្វើជាម្ហូបអាហារដ៏ឆ្ងាញ់ និងលក់ទៅឱ្យភ្ញៀវ ។ គំនិតច្នៃប្រឌិតនេះទទួលបានការគាំទ្រពីភ្ញៀវជាច្រើននៅប្រទេសស៊ុយអែត ខណៈពួកគេអាចបរិភោគអាហារឆ្ងាញ់ និងចូលរួមកាត់បន្ថយកាកសំណល់អាហារផងដែរ ៕ May be an image of foodប្រភព ៖ Tnn earth

ពូទីន ធ្វើឲ្យអ៊ុយក្រែន ចំណាយប្រាក់ជាង៤០០ពាន់លានដុល្លារ កសាងប្រទេសឡើងវិញ

0

រដ្ឋធានីកៀវ៖ ចាប់តាំងពីការផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ គឺមានរយៈពេល៣៩៣មកហើយ ខណៈការវាយប្រយុទ្ធគ្នា រវាងកងទ័ពរបស់អ៊ុយក្រែន និង កម្លាំងទាហានរុស្ស៊ី កំពុងតែបន្ដ រកពន្លឺចរចាសន្ដិភាព នៅមិនទាន់ឃើញ ហើយការបំផ្លិចបំផ្លាញ និង ការឆក់យកអាយុជីវិតមនុស្ស កំពុងតែបន្ដ ប៉ុន្ដែធនាគារពិភពលោក បានអះអាង ថា នៅក្នុងរយៈពេលជាង១០ឆ្នាំទៅមុខទៀត ប្រទេសអឺរ៉ុបមួយនេះ នឹងត្រូវការចំណាយថវិកា សាងសង់ប្រទេសឡើងវិញ រហូតដល់៤១១ពាន់លានដុល្លារអាមេរិក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ថា របាយការណ៍របស់ធនាគារពិភពលោក បានប៉ាន់ប្រមាណ ថា សង្គ្រាមនេះ នឹងធ្វើឲ្យអ៊ុយក្រែន ចំណាយថវិកា រហូតដល់៤១១ពាន់លានដុល្លារ សម្រាប់រយៈពេលជាង១០ឆ្នាំទៅមុខ ដើម្បីស្ដារ និង ស្ថាបនាប្រទេសឡើងវិញ ក្រោយការងើប ចេញពីសង្គ្រាមរបស់រុស្ស៊ី ជាមួយនឹងការចំណាយ លើការបោសសម្អាតកម្ទេចកម្ទី ពីទីក្រុងដែលបានរងនូវគ្រោះមហន្ដរាយ ហើយទីក្រុងនានា នឹងត្រូវចំណាយ រហូតដល់៥ពាន់លានដុល្លារ។Arrest warrant from criminal court pierces Putin's aura of impunity | The  Japan Times

របាយការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ បានបញ្ជាក់ ថា ការប៉ាន់ប្រមាណ គួរតែត្រូវចាត់ទុក ជាអប្បបរមា ស្របពេលតម្រូវការ នឹងបន្តកើនឡើងជាដរាប ដោយសារសង្រ្គាម កំពុងតែបន្ត។ របាយការណ៍នេះ បានធ្វើឡើងរួមគ្នា ដោយរដ្ឋាភិបាលអ៊ុយក្រែន ធនាគារពិភពលោក គណៈកម្មការអឺរ៉ុប និង អង្គការសហប្រជាជាតិ។ ចំណែកការវាយតម្លៃ រហូតដល់៤១១ពាន់លានដុល្លារអាមេរិកនេះ បានបង្ហាញនូវការកត់សម្គាល់នូវការកើនឡើង អំពីការប៉ាន់ប្រមាណ នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោក ត្រូវបានចេញផ្សាយ នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២២ មានចំនួន ៣៤៩ពាន់លានដុល្លារ។

របាយការណ៍ដដែលនោះ បានរៀបរាប់លម្អិត អំពីចំនួនខូចខាតផ្នែកសេដ្ឋកិច្ច និង មនុស្ស ដោយរាប់បញ្ចូល ទាំងផ្ទះសម្បែង ជិត២លានខ្នងត្រូវបានបំផ្លិចបំផ្លាញ ស្ថាប័នសុខភាពសាធារណៈជាច្រើនក៏ត្រូវបានរងការខូចខាត រថយន្តសង្គ្រោះចំនួន៦៥០គ្រឿង បានខូចខាត ឬ ត្រូវបានគេលួច ហើយជនស៊ីវិល យ៉ាងហោចណាស់ ចំនួន ៩ ៦៥៥នាក់ បានស្លាប់ ដោយរួមទាំងកុមារ ចំនួន៤៦១នាក់ផងដែរ។Russia-Ukraine Conflict, War Images: Heartbreaking pictures of explosions,  calamity, destruction, damaged buildings and more | Zee Business

លោកស្រី អានណា ប៊ីជើរដេ (Anna Bjerde) អនុប្រធាន ធនាគារពិភពលោក ប្រចាំតំបន់អឺរ៉ុប និង អាស៊ីកណ្ដាល បានបញ្ជាក់ កាលពីថ្ងៃពុធ ថា «ការស្ថាបនាប្រទេសឡើងវិញរបស់អ៊ុយក្រែន នឹងត្រូវចំណាយពេលវេលា ជាច្រើនឆ្នាំ»។

រហូតមកដល់ពេលនេះ របាយការណ៍ដដែលនោះ បានគណនា អំពីទំហំខូចខាត ដោយផ្ទាល់ ចំនួន១៣៥ពាន់លានដុល្លារ សម្រាប់សំណង់អគារ និង ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេស ដោយមិនបានរាប់បញ្ចូលទាំងការដួលរលំសេដ្ឋកិច្ចទាំងមូល នៅក្នុងជម្លោះ បានអូសបន្លាយ អស់រយៈពេលជាងមួយឆ្នាំមកនេះឡើយ។ ប៉ុន្តែការខូចខាត អាចនឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើមិនមានការការពារ ពីកងទ័ពអ៊ុយក្រែន ខិតខំរារាំងដល់ការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត នៅក្នុងសមរភូមិតំបន់ដូណែស្ក៍ (Donetsk), ខាគីវ (Kharkiv), លូហានស្ក៍ (Luhansk) និង ខឺរសុន (Kherson)។ នេះបើតាមលោកស្រី អនុប្រធាន ធនាគារពិភពលោក ប្រចាំតំបន់អឺរ៉ុប និង អាស៊ីកណ្ដាល បានថ្លែង នៅក្នុងការហៅតាមទូរស័ព្ទ ជាមួយនឹងក្រុមអ្នកសារព័ត៌មាន។Huge explosion destroys part of bridge linking Russia and Crimea

ការវាយតម្លៃនេះ រំពឹង ថា ក្រុងកៀវ នឹងត្រូវការថវិកា រហូតដល់១៤ពាន់លានដុល្លារ សម្រាប់ការកសាងឡើងវិញ សម្រាប់វិស័យសំខាន់ៗ និង មានអាទិភាព ព្រមទាំងការវិនិយោគ ទៅលើការស្តារឡើងវិញ សម្រាប់ត្រឹមតែនៅក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាង កាលពីថ្ងៃអង្គារ ថា IMF បានឈានដល់កិច្ចព្រមព្រៀងមួយ ជាកម្រិតបុគ្គលិក ជាមួយអ៊ុយក្រែន សម្រាប់កញ្ចប់ហិរញ្ញប្បទាន រយៈពេល៤ឆ្នាំ ដោយមានតម្លៃប្រហែល ១៥,៦ពាន់លានដុល្លារអាមេរិក។

ធនាគារពិភពលោក បានអះអាង កាលពីខែកុម្ភៈ ថា បើទោះជាមានការវាយលុកយ៉ាងខ្លាំងក្លាពីទាហានរុស្ស៊ី យ៉ាងណាក៏ដោយ ក៏អ៊ុយក្រែន នៅតែបន្តរក្សាសេវាសាធារណៈសំខាន់ៗ រួមទាំងការបើកសាលារៀន មន្ទីរពេទ្យ ការបើកប្រាក់បៀវត្សរ៍របស់គ្រូបង្រៀន និង មន្ត្រីរដ្ឋការ ព្រមទាំងប្រាក់សោធននិវត្តន៍ ផងដែរ។Mass attack on Ukrainian cities: Russia destroys Ukraine's infrastructure |  Agenda Pública

លោកស្រី អានណា ប៊ីជើរដេ (Anna Bjerde) អនុប្រធាន ធនាគារពិភពលោក ប្រចាំតំបន់អឺរ៉ុប និង អាស៊ីកណ្ដាល បានសរសេរ នៅពេលនោះ ថា «ការគាំទ្រសេវាកម្មសំខាន់ៗ ទាំងនេះ នឹងនៅតែបន្ត ជាអាទិភាព ហើយអ៊ុយក្រែន ត្រូវការថវិកា ប្រហែល ៣-៤ ពាន់លានដុល្លារ នៅក្នុងរយៈពេលមួយខែ សម្រាប់ទ្រទ្រង់ដល់រដ្ឋាភិបាលក្រុងកៀវ»៕

បុរស២នាក់ត្រូវតុលារការ សម្រេចដាក់ពន្ធនាគារ ក្រោមបទប្រមាថអង្គព្រះមហាក្សត្រ

0

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទចំនួន២នាក់រួមមាន៖

  1. ឈ្មោះ ហ៊ុន កុសល ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកនយោបាយ ទីកន្លែងកំណើតភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
  2. ឈ្មោះ យឹម សុីណន ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីកន្លែងកំណើតនៅភូមិច្រឡឹង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យទាំងពីរនាក់ត្រូវបានជាប់ចោទពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម  ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា៤៣៧ ស្ទួន នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២២ ខែមីនាឆ្នាំ២០២៣នេះ។ ក្រោយពីធ្វើការសាកសួរចប់លោកស្រីចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនអ្នកទាំងពីរដាក់ពន្ធនាគារព្រៃស ម១ បណ្តោះអាសន្នរង់ចាំដំណើរការរឿងក្តីជាបន្តទៅតាមនីតិវិធី៕

គ្រប់អាជីវកម្ម សេវាកម្ម ត្រូវអនុវត្តន៍ចំណុចសំខាន់ៗទាំងនេះបើមិនចង់ប្រឈមនឹងផ្លូវច្បាប់

0

គ្រប់អាជីវកម្ម សេវាកម្ម និងពាណិជ្ជកម្មទាំងអស់ ត្រូវបិទស្លាកថ្លៃជាភាសាខ្មែរមុនភាសាផ្សេងលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ និងគិតជាប្រាក់រៀល លើកលែងតែហាង ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ។ ករណីមិនបានអនុវត្តតាមការណែនាំអាជីវករត្រូវប្រឈមតាមច្បាប់។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចុះនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងលិខិតជូនដំណឹង ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ពាណិជ្ជករ អាជីវករ សេវាករទាំងអស់ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្ម ក្នុងប្រទេសកម្ពុជាណាចក្រកម្ពុជាត្រូវតែបិទស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវាដែលតាំងលក់ក្នុងហាង ឬអគារលក់ ទំនិញរបស់ខ្លួនជាប្រាក់រៀល លើកលែងតែហាង ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ។ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ចប់​ការពិនិត្យ​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការប្រកួតប្រជែង | ភ្នំពេញ ប៉ុស្ដិ៍

ក្នុងនោះដែរ ករណីទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មមិនជាប់ពន្ធ (Duty free shop) ដែលមានកាអនុញ្ញាត ដោយរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម និង សេវាកម្មទាំងនោះត្រូវមកសុំការអនុញ្ញាតពីអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត។

មួយវិញទៀត លិខិតអនុញ្ញាតបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស មានសុពលភាពរយ:ពេល០១ឆ្នាំ។ លិខិតអនុញ្ញាតដែល ហួសសុពលភាព ចាំបាច់ត្រូវសុំការអនុញ្ញាតសារជាថ្មី ពីអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត។
បន្ថែមពីនេះ ពាណិជ្ជករ អាជីវករ និងសេវាករ ជាម្ចាស់ហាងលក់ទំនិញរួចពន្ធ (Duty free shop) ដែលសុំលិខិតអនុញ្ញាត បិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ត្រូវមានកាតព្វកិច្ចបង់កម្រៃសេវាសាធារណ:ជូនរដ្ឋ។
ចំពោះការបិទស្លាកថ្លៃ ត្រូវសរសេរជាភាសាខ្មែរនៅខាងមុខ ឬនៅពីលើ និងអក្សរអង់គ្លេសនៅបន្ទាប់ ឬបន្ទាត់ខាង ក្រោម និងភាសាបរទេសទី៣នៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាពជាក់ស្ដែងនៃអតិថិជនរបស់អាជីវកម្ម។

សម្រាប់ ស្ថានីយ/ដេប៉ូលក់រាយប្រេងឥន្ធន:ទាំងអស់ ត្រូវមានដាក់តាំងបង្ហាញនៅបរិវេណខាងមុខទីតាំង អាជីវកម្ម ឬ កន្លែងងាយមើលឃើញចម្ងាយប្រមាណជា២០០ម៉ែត្រ។
ចំណែកឯ នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការ ក្លែងបន្លំ (ក.ប.ប) និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ ត្រូវរួមសហការជាមួយក្រសួង ស្ថាប័នមាន សមត្ថកិច្ច ចុះត្រួតពិនិត្យ និងណែនាំអំពីការបិទស្លាកថ្លៃ ជារៀងរាល់ខែ។

បន្ថែមពីនេះ ក្រសួងបានឱ្យដឹងទៀតថា គ្រប់អាជីវករ សេវាករ ពាណិជ្ជករទាំងឡាយណា ដែលមិនបានអនុវត្តតាមការណែនាំនេះត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។ ក្នុងនោះដែរក្រសួងពាណិជ្ជកម្ម បានស្នើឱ្យប្រធានមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ត្រូវណែនាំ និងផ្សព្វផ្សាយបន្តដល់គ្រប់អាជីវកម្ម សេវាកម្ម និងពាណិជ្ជកម្មទាំងអស់ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMkS9pDDSSv4Xbf_rOuFpDxINhKpdXkJIdA05bzXqYKdS1n79FrZVvRTgRTyzynGGQpKE7pV_UlomKD8SS8YqgOZP88yaxiXQCzRuCL974s6tBLt7cKsxcdDEsLbUg7DVxC8hrC64YJ5SfTs_qDavMzzFvmmdMDMDrgean2MvzAkUKH4zTF-GNrA1y/s1280/photo_2023-03-23_11-36-09.jpg

ព្រៃដ៏គ្រោះថ្នាក់បំផុតទាំង៧នៅលើពិភពលោក

0

សម្រាប់អ្នកដែលចូលចិត្តទៅលេងព្រៃគឺពួកគេគិតថាព្រៃគ្មានអ្វីគួរឱ្យខ្លាចនោះទេ ប៉ុន្តែបើអ្នកទៅលេងព្រៃចំកន្លែងទាំង៧នេះ ច្បាស់ណាស់គឺអ្នកនឹងមិនអាចត្រលប់មកផ្ទះវិញបានទៀតទេ។ ដូច្នេះហើយតើព្រៃណាខ្លះដែលជាប់ឈ្មោះជាព្រៃដ៏គ្រោះថ្នាក់បំផុតលើពិភពលោក? ខាងក្រោមនេះគឺជាព្រៃដ៏គ្រោះថ្នាក់បំផុតទាំង៧នៅលើពិភពលោក ដែលមានដូចជា៖

១.Amazon Rainforest៖ មានទីតាំងនៅតំបន់អាមេរិកខាងត្បូង ដែលនេះគឺជាព្រៃដ៏គ្រោះថ្នាក់បំផុតលើលោក ព្រៃនេះមានផ្ទៃដី៥,៥០០,០០០គីឡូម៉ែត្រក្រឡា ដែលស្ថិតនៅប្រទេសប្រេស៊ីល៦០% ប្រទេសប៉េរូ១៣% និងប្រទេសកូឡុំប៊ី១០% នៅក្នុងព្រៃនេះគឺសម្បូរទៅដោយសត្វមានពិសនិងសត្វដ៏កាចសាហាវជាច្រើនថែមទាំងមានរុក្ខជាតិស៊ីមនុស្សទៀតផង។Why Is the Amazon Rainforest Important?

២.Aokigahara Forest៖ គឺជាព្រៃដ៏កាចសាហាវដែលមានទីតាំងស្ថិតនៅប្រទេសជប៉ុន មនុស្សដែលចូលព្រៃនេះភាគច្រើនសុទ្ធតែត្រូវបានបាត់បង់ជីវិត ព្រៃនេះត្រូវបានគេដាក់ឈ្មោះថាជាព្រៃអត្តឃាតឬព្រៃខ្មោច ព្រៃនេះត្រូវបានគ្រប់គ្រងទៅដោយព្រលឹងខ្មោចឬក៏ព្រលឹងនៃពិភពដទៃ បច្ចុប្បន្នព្រៃនេះបានត្រូវរដ្ឋាភិបាលជប៉ុនហាមឃាត់មិនឱ្យប្រជាជនជប៉ុនឬជនបរទេសណាឆ្លងកាត់ព្រៃនេះទេ។Aokigahara National Forest — Forest Review | Condé Nast Traveler

៣.Congo Rainforest៖ ព្រៃនេះមានផ្ទៃដីយ៉ាងធំធេងដែលស្ថិតនៅសាធារណៈរដ្ឋកុងហ្គោ និងគ្របដណ្តប់ទៅដោយរុក្ខជាតិនិងសត្វដែលមានពិសកាចសាហាវជាច្រើន ហើយក៏ជាទីជម្រករបស់ពួកកុលសម្ព័ន្ធសាហាវៗដែលស៊ីសាច់មនុស្សជាអាហារផងដែរ។Congo Rainforest and Basin | Places | WWF

៤.Dering Woods៖ គឺជាព្រៃដែលស្ថិតនៅប្រទេសអង់គ្លេស មនុស្សជាច្រើនបានដាក់ឈ្មោះព្រៃនេះថាព្រៃស្រែក នៅពេលមនុស្សចូលទៅក្នុងព្រៃនេះពួកគេតែងតែឮសំឡេងចម្លែកៗជាច្រើនដូចជាការស្រែកខ្លាំងៗឬក៏ទ្រហោយំជាដើម ក៏ប៉ុន្តែអ្នកស្រាវជ្រានៅមិនទាន់បានរកឃើញប្រភពនៃការស្រែកនេះឃើញទេ។Top Ten Scary Plants | Planteria

៥.Freetwon-Fall River State៖ គឺជាព្រៃដែលស្ថិតនៅប្រទេសសហរដ្ឋអាមេរិក មនុស្សភាគច្រើនបានដាក់ឈ្មោះព្រៃនេះថាព្រៃឃាតកម្មឬព្រៃជាប់បណ្តាសា ព្រោះគេបានប្រទះឃើញសាកសពក្មេងនិងមនុស្សចាស់ជាច្រើនបានស្លាប់យ៉ាងសាហាវព្រៃផ្សៃនៅទីនោះ។May be an image of road, nature and tree

៦.Maoists-Naxalites៖ ព្រៃនេះគឺសំបូរទៅដោយក្រុមចោរដ៏សាហាវ ពួកគេតែងតែប្លន់និងសម្លាប់មនុស្សជាច្រើននាក់ដែលបានមកដល់ព្រៃនេះ។Maoists plan urban militia, guerrilla warfare | Cities News,The Indian  Express

៧.Tsingy Forest៖ គឺជាព្រៃដែលមានផ្ទៃដី៦៦៦គីឡូមែត្រក្រឡា និងមានអាយុកាលជាង២០០លានឆ្នាំមកហើយ មនុស្សគ្រប់គ្នាតែងតែដាក់ឈ្មោះព្រៃនេះថាព្រៃកាំបិត ព្រោះព្រៃនេះបានគ្របដណ្តប់ទៅដោយរុក្ខជាតិមុតស្រួចយ៉ាងច្រើន ដែលអាចធ្វើឱ្យមនុស្សមានគ្រោះថ្នាក់ផងដែរ៕Madagascar's labyrinth of stone - BBC Travel

ចិនបង្កើនការនាំចេញផ្លែជម្ពូទៅកាន់ទីផ្សារក្រៅប្រទេស

0

ប្រទេសចិន ៖ ខេត្តហៃណាន គឺជាខេត្តមួយដែលបានដាំដុះផ្លែជម្ពូដ៏សំខាន់របស់ចិន ហើយក្រៅពីពូជជម្ពូដែលចិនបានដាំពីមុនដូចជា ពូជ Black King Kong, ពូជ Black Pearl និងពូជ Milk wax apple នោះ ផ្ទៃដីដាំដុះនៅតំបន់សាន់យ៉ា ខេត្តហៃណានបានទទួលជោគជ័យក្នុងការអភិវឌ្ឍពូជជម្ពូថ្មីមួយទៀតឈ្មោះថា ពូជ Nanlu លេខ១ ។ ពួកគេបានដាំជម្ពូ Nanlu និងទទួលបានទិន្នផលជាច្រើនកាលពីឆ្នាំ២០២២ កន្លងមក ។

ក្នុងរយៈពេល១០ថ្ងៃដំបូងរបស់ខែមីនា ឆ្នាំ២០២៣នេះ ប្រទេសចិនបាននាំចេញជម្ពូ Nanlu ទៅក្រៅប្រទេសជាលើកដំបូង និងបញ្ជូនទៅប្រទេសកាណាដាតាមផ្លូវអាកាស ។ បរិមាណការនាំចេញជម្ពូពីតំបន់សាន់យ៉ាក្នុងពេលបច្ចុប្បន្ន គឺស្មើនឹង១៥០ឡាំង/១សប្តាហ៍ ហើយមកដល់ខែមីនានេះ ចិនបាននាំចេញជម្ពូទៅទីផ្សារក្រៅប្រទេសចំនួន៣លើក ហើយចិននឹងនាំចេញជាបន្តបន្ទាប់រហូតដល់ខែកក្កដា ឆ្នាំ២០២៣ ជាពេលដែលជម្ពូឈប់ចេញផ្លែ ។Opening a Rare Rose Apple | Asian Bell Fruit | How To Cut a Rose Apple |  Health Benefits of Jambu - YouTube

ជម្ពូរបស់ចិនពូជ Nanlu លេខ១ មានផ្លែធំៗ ដោយជម្ពូ១ផ្លែ មានទម្ងន់ប្រមាណ១៥០ក្រាម និងមានទំហំធំជាង២ដងនៃជម្ពូពូជ Black King Kong ។ ជម្ពូ Nanlu មានរសជាតិជូរអែម និងគ្មានរសជាតិចត់ទេ ។ វាមានសម្បកក្រាសជាងពូជ Black King Kong ដូច្នេះ ធ្វើឱ្យជម្ពូ Nanlu ងាយស្រួលប្រមូលផលទុកដាក់ ។ លើសពីនេះ វាមានប្រៀបក្នុងការប្រកួតប្រជែងលើទីផ្សារក្រៅប្រទេសផងដែរ ។

ផ្លែជម្ពូដែលដាក់លក់នៅលើទីផ្សារក្រៅប្រទេសភាគច្រើន គឺជាជម្ពូរបស់វៀតណាម ថៃ និងតៃវ៉ាន់ ។ បច្ចុប្បន្ន តម្លៃជម្ពូ Nanlu របស់ចិន ដែលលក់នៅប្រទេសកាណាដា គឺស្មើប្រមាណ៦០ដុល្លារអាមេរិក/១ប្រអប់ ដែលតម្លៃនេះខ្ពស់ជាងពូជជម្ពូផ្សេងៗរហូតដល់២០% ។ ម្យ៉ាងទៀត ដោយសារមានតម្រូវការជម្ពូលើទីផ្សារក្រៅប្រទេស ចិនបានពង្រីកការនាំចេញជម្ពូរបស់ខ្លួនទៅកាន់ទីក្រុងឌូបៃ ។Chompoo Other names are rose apple, Malabar plum. The shape resembles sweet  pepper. Happens both pink, and l… | Manzana de agua, Rosas de manzana,  Planta de manzana

ចំណែកទីផ្សារក្នុងស្រុកវិញ ជម្ពូ Nanlu លេខ១ ទទួលបានការពេញនិយមពីអតិថិជនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប៉ុន្តែបរិមាណដាំដុះតិចបានធ្វើឱ្យចិនខ្វះខាតជម្ពូលក់នៅលើទីផ្សារ ហើយតម្លៃវិញ ក៏ខ្ពស់ជាងជម្ពូផ្សេងៗដែរ ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះ ចិនបានបង្កើនផ្ទៃដីដាំដុះជម្ពូលើសមុន២ដង និងលក់បានថ្លៃជាងឆ្នាំ២០២២ បន្តិច ។ រីឯរដូវប្រមូលផលជម្ពូ Nanlu គឺចាប់ពីខែមីនា រហូតដល់ខែកក្កដា ។

បើតាមសេចក្តីរាយការណ៍ថា ខេត្តហៃណានបានដាំផ្លែឈើផ្សេងទៀតដូចជា ម្នាស់ពណ៌មាស ចេក និងផ្លែគូលែន ។ ក្រៅពីនេះ គឺផ្លែមៀន និងស្វាយពូជ Kui Fei ដែលចិនកំពុងបង្កើនការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសដូចគ្នា ៕ Creative Farmer Live Plants Rose Apple Fruit Thai Wax Apple Fruit Plant  Sweet for Home Garden (1 Healthy Live Plant) : Amazon.in: Garden & Outdoorsប្រភព ៖ The durian times

តើអ្វីទៅជា ខែរ៉ម៉ាឌន(Ramadan) ដែលជាការបួស ឬតមចំណីអាហារនៅក្នុងសាសនាឥស្លាម?

0

ខែរ៉ម៉ាឌន ឬប្រជាជនកម្ពុជានិយមហៅថាខែបួស របស់សាសនិកឥស្លាម បានចាប់ផ្តើមហើយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដោយនេះគឺជាកាតព្វកិច្ចរបស់សាសនិកឥស្លាម នៅទូទាំងពិភពលោកមានលក្ខណៈដូចគ្នាទាំងអស់ ព្រោះការបួសនេះជាកាតព្វកិច្ចទី៤ នៅក្នុងមូលដ្ឋានគ្រឹះទាំង៥ របស់សាសនាឥស្លាម។Ramadan 2022: What to Know About the Islamic Holy Month of Fasting ចូលដល់ខែនេះសាសនិកឥស្លាម ចាប់ផ្ដើមអនុវត្តកាតព្វកិច្ចចតមអាហារពេលថ្ងៃសូម្បីតែទឹក ចាប់ពីថ្ងៃរះរហូតដល់ថ្ងៃលិច និងរួមភេទ ក្នុងរយៈពេល១ខែ ដោយមិនគិតអំពីអ្នកមាន អ្នកក្រ ឬអ្នកមានអំណាចបុណ្យស័ក្ដិនោះទេ។ មិនត្រឹមតែបំពេញកាតព្វកិច្ចបួសនេះទេ សាសនិកឥស្លាមក៏ត្រូវបំពេញនៅភារកិច្ចជាច្រើនទៀតដូចជាការសូត្រធម៌ ការបរិច្ចាគទានដល់ជនក្រីក្រ និងការផ្តល់ចំណីអាហារឱ្យអ្នកបួសជាដើម។Ramadan fasting isn't about hunger. It's about living mindfully.សាសនិកឥស្លាមជឿថាខែរ៉ម៉ាឌន គឺខែដ៏ពិសិដ្ឋដោយមានជំនឿថា ការអនុវត្តតាមការចង្អុលបង្ហាញតាមក្បួនច្បាប់ ដែលមានចែងនៅក្នុងគម្ពីរអាល់គួរអាន (AlQuran) ឬ ទង្វើល្អនៅក្នុងខែនេះ នឹងទទួលបាននូវការតបស្នងផលបុណ្យដ៏ធំធេងពី អល់ឡោះជាម្ចាស់ និងបង្ហាញភាពស្មោះស្ម័គ្ររបស់ខ្លួន ព្រមទាំងដើម្បីយល់ដឹងពីរសជាតិនៃការអត់ឃ្លាន និងការផ្សារភ្ជាប់សុខទុក្ខគ្នារវាងអ្នកមាននិងអ្នកក្រផងដែរ។Ramadan Mubarak' and Other Common Ramadan Greetings

ដ្បិតថាខែនេះ អ្នកកាន់សាសនាឥស្លាម ត្រូវតមចំណីអាហារនៅពេលថ្ងៃក៏ពិតមែនប៉ុន្តែ អាល់ឡោះ ក៏បានដាក់លក្ខខណ្ឌមួយចំនួនចំពោះអ្នកដែលបួសគឺត្រូវតែជាសាសនិកឥស្លាម ប្រុសស្រី ពេញវ័យគ្រប់ការ មានកម្លាំងពេញអាចចាប់ពីអាយុ១៥ឆ្នាំឡើងទៅ និងមានសតិបញ្ញាគ្រប់គ្រាន់ ពុំមែនជាមនុស្សវិកលចរិត មានមនសិការសម្បជញ្ញៈក្នុងការអនុវត្តកាតព្វកិច្ចកាន់អំណត់បួស។ ក្នុងករណីសម្រាប់អ្នកមានជំងឺ អ្នកធ្វើដំណើរតាមផ្លូវឆ្ងាយ នារីពពោះ ឬមានរដូវ នារីបំបៅកូនជាដើម អាចមានសិទ្ធិមិនបួសបាន តាមហេតុការណ៍កើតឡើងជាក់ស្ដែង តែត្រូវសងវិញនៅខែបន្ទាប់ ឬនៅពេលមានលទ្ធភាព។ រីឯអ្នកចាស់ជរាមិនអាចបួសបានតែម្ដងត្រូវ ផ្ដល់អំណោយទាន ដល់អ្នកក្រីក្រ ក្នុងមួយថ្ងៃ អង្ករកន្លះគីឡូ នារយៈពេលមួយខែពេញ នៃខែរ៉ាម៉ាឌន៕7 Ramadan Dishes That Muslim Families Eat After Breaking the Fast

ហ្សេឡែនស្គី ធ្វើឲ្យកងទ័ពអ៊ុយក្រែន កាន់តែមានទឹកចិត្តប្រយុទ្ធខ្លាំងក្លា

0

រដ្ឋធានីកៀវ៖ ក្រោយពេលលោក ពូទីន បានទៅកាន់តំបន់វាយដណ្ដើមកាន់កាប់របស់ទាហានរុស្ស៊ី នៅទីក្រុងម៉ារីយ៉ូប៉ូល (Mariupol) មិនបានប៉ុន្មានថ្ងៃផង ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានទៅសួរសុខទុក្ខ និង លើកទឹកចិត្តដល់កងកម្លាំងរបស់ខ្លួន នៅសមរភូមិក្ដៅ ដែលកំពុងតែវាយប្រយុទ្ធ រវាងកងទ័ពក្រុងកៀវ និង ក្រុងមូស្គូ។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអះអាង កាលពីថ្ងៃពុធ (ទី២២ ខែមីនា) ថា គាត់បានទៅធ្វើដំណើរទៅសួរសុខទុក្ខ និង លើកទឹកចិត្ដដល់កងទ័ព នៅលើទីតាំងឈរជើង នៅជិតសមរភូមិទីក្រុងបាកមូត (Bakhmut) នាភាគខាងកើត ប្រទេសអ៊ុយក្រែន ខណៈកម្លាំងទាហានរុស្ស៊ី កំពុងតែវាយប្រហារយ៉ាងខ្លាំង ទៅលើសំណង់អគារ ហើយបានបង្កឲ្យមានមនុស្ស រងរបួសជាច្រើននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOqq_SzlQo67R7fgIfqOX2naRaBU1JE-6MlMkat7wNEtUH5aqbj-eIZvWV3VymLpRSDI6YvZnshGUOmy8FBa4FVy0hByJJR_CgMlDdYJ_ojEJ3HCs3U33zoc17nL6iL9hemu5X0zu-tHuutfIpomKfzZb8FYimbZNIClVbGkGmNHgzomY047xDYsdI/s1280/photo_2023-03-23_10-36-25.jpg

លោកប្រធានាធិបតី ហ្សេឡែនស៊ី បានទទួលស្គាល់ នៅក្នុងអំឡុងពេលទៅសួរសុខទុក្ខ និងលើកទឹកចិត្ដដល់កងទ័ព នៅលើសមរភូមិ ជិតទីក្រុងបាកមូត ដែលជាសមរភូមិដ៏វែងបំផុត និង ជាសមរភូមិជាវាយប្រយុទ្ធគ្នាយ៉ាងបង្ហូឈាម ជាមួយរុស្ស៊ី ថា «កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន កំពុងតែតស៊ូពុះពារយ៉ាងលំបាកបំផុត។ ដូច្នេះខ្ញុំមានកិត្តិយសខ្លាំងណាស់ បានមកកាន់ទីនេះ នៅថ្ងៃនេះ ដើម្បីផ្តល់រង្វាន់ ជូនដល់វីរបុរសរបស់យើង។ ខ្ញុំបានចាប់ដៃ និង អរគុណពួកគាត់ សម្រាប់ការការពារអធិបតេយ្យភាព នៃប្រទេសជាតិរបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5L-HVt1RrDswd3FJeZvgZ-Rw3Q6Rc-LtsryO1bhKWiGjVQyAp88kpR-ZyZaSgQUVZhCypQ4v71bhFaZ-_l6PX7gz5rHyJzH_EuWl2wrKnlIaxbr7tZKbHk-Q1Ygyx3K7GCxhQEme0_xDBvQS-fZfIoBYJBGYaW-dtfJaXOAa47gHE7amLfsOXca5E/s1024/photo_2023-03-23_10-36-27.jpg

កម្លាំងអ៊ុយក្រែន និង ទាហានរុស្ស៊ី បានចំណាយកម្លាំងទាហានយ៉ាងធ្ងន់ធ្ងរបំផុត នៅលើសមរភូមិបាកមូត បើទោះជាក្រុមអ្នកវិភាគ បានអះអាង ថា ទីក្រុងមួយនេះ មានតម្លៃ សម្រាប់យុទ្ធសាស្ត្រតិចតួចយ៉ាងណាក៏ដោយ។ ទីក្រុងបាកមូត មានប្រជាជន ប្រហែល ៨០ ០០០នាក់ រស់នៅមុនពេលសង្គ្រាមផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្ដែឥឡូវនេះ មានប្រជាជនតិចតួចណាស់ នៅតែបន្ដរស់នៅ។

ដោយឡែក រដ្ឋាភិបាលក្រុងកៀវ បានអះអាង ថា ការវាយប្រយុទ្ធគ្នា សម្រាប់ទីក្រុងឧស្សាហកម្មមួយនេះ មានសារៈសំខាន់យ៉ាងខ្លាំង ត្រូវតែបណ្ដេញទាហានរុស្ស៊ី ចេញពីសមរភូមិទាំងអស់ នៅតំបន់ភាគខាងកើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyvxWpEkDOFFJbvjYz2JLzt0UHTX-ItY7d0wlvBxdHhJ7FNEY1zMz02AAxg11m3erpD3WJHXSUL_ePht3TjX3oW2EIjTecCWoL9ivxpMRpQ30ERekQn1rsAgfUVX-8s9yfVT8GFO8jkWl6d2VnzV5esrwf_JMZ1SaFDlJaLfMql9t6gRfFacxK-aMD/s1024/photo_2023-03-23_10-36-28.jpg

ជាមួយការវាយប្រយុទ្ធគ្នាយ៉ាងក្រាញននៀលរៀងៗខ្លួន រវាងកងទ័ពរបស់អ៊ុយក្រែន និង ទាហានរបស់រុស្ស៊ី កំពុងតែបន្ដ នៅតំបន់ភាគខាងកើត ប្រទេសនោះ តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ បើទោះជាយ៉ាងណាក៏ដោយ ICC មិនមានកម្លាំង សម្រាប់ចុះទៅចាប់លោក ពូទីន នោះដែរ ហើយការអនុវត្ដដីកានេះ លុះត្រាតែមានកិច្ចសហប្រតិបត្ដិការជាអន្ដរជាតិ មកពីបណ្ដាប្រទេសជាសមាជិក។

ការធ្វើដំណើរទៅលើកទឹកចិត្តដល់កងទ័ពរបស់លោក ហ្សេឡែនស្គី បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានទៅកាន់ទីក្រុងម៉ារីយ៉ូប៉ូល ដែលទាហានរបស់ក្រុងមូស្គូ បានដណ្ដើមកាន់កាប់ ពីអ៊ុយក្រែន កាលពីអំឡុងខែឧសភា ឆ្នាំ២០២២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvJif9HJcan6SSkOnXFolvJIKXGXpQfwQ1JMatSAUoaPNJLvqDtFZrhWkw_BB4BRSg0gqtZXqveCOwO_8OCLcY2qEwD7w7tKbfbCLpYJK5_xqNB6sBQFpOzhEsVmvItoxwNPYzkhLGJLV72OF1yOOsznk1o1ny2fVtztKGi90EFcVXO3I2S-_wEaFc/s630/photo_2023-03-23_10-36-25%20(2).jpg

កងទ័ពកម្ពុជា-ចិន បើកសមយុទ្ធនាគមាស ឆ្នាំ២០២៣ ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក

0

ភ្នំពេញ៖ កងទ័ពកម្ពុជា-ចិន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះបានបើកសមយុទ្ធនាគមាស ឆ្នាំ២០២៣ ជាលើកទី៥។ សមយុទ្ធនាគមាសនេះ ធ្វើឡើងរយៈពេល ១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgroDVQ_z-TBIjz3YZj4vc9hAqBqsMhVqwwSQnjq8lSqghZtetM1yP3L0_6BzjWoGZzNTUPFL-IaJOdwPCDj15JsaGKbvgPQLkU6gHcisVGSaLRJjJonwhxS44qyU-3a2kk-iuLVYsjsLRfaxuRQsY-6fXBRlLltIKUvueuqXi83w-qAdFjdpZAVzYZ/s1007/photo_2023-03-23_09-18-29.jpg

សមយុទ្ធនាគមាស ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារ សន្តិសុខ ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» ស្ថិតនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ពិធីបើកសមយុទ្ធនេះនឹងធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង ឧត្តមសេនីយ៍ទោ ឈិន មិនធានន នាយរងសេនាធិការកងទ័ពជើងគោកតំបន់ខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg66WAcLVZCO7oIbRg_2ZtSbC3_-B9l-dBdjH-fX1kq0n9UQ3Vc53twp43FdU6sRkVVCLOW0SLgNuVI44AyLJHKEvMv-mGuVkFaua6rc07OfAwDrhGC57XouX4NgL_QfOsaWQ2hMS1TEomiQ4rR3UdRksFkZndnunxFS9RTOzy7ERvUCiSJE8qtPhYX/s990/photo_2023-03-23_09-18-26.jpg

សមយុទ្ធនាគមាសលើកទី៥នេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក និង ដើម្បី លើកកម្ពស់សមត្ថភាពកងទ័ពកម្ពុជា ពុំមែនធ្វើឡើងក្នុងគោលបំណង គំរាមកំហែង ដល់នរណា ឬប្រទេសណាឡើយ។

សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានធ្វើឡើងចំនួន៤លើករួចមកហើយ។ ធ្វើឡើងដំបូងនៅឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់ទៀត ២០១៨, ២០១៩ និងឆ្នាំ២០២០។ ភាគីទាំងពីរបានផ្អាកចំនួនបីដង គឺនៅឆ្នាំ២០១៧ ដោយជាប់រវល់ក្នុងយុទ្ធនាការ បង្ក្រាប គ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយ សារតែប្រទេសទាំងពីរ ប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3TQ80Mt856pQvRYfi2LpC8PQtEZwIq82Ysl7wY2whR4a53MAaMI4iBDJiILIzE2YXUJYhAAKp5YuRDdyahGYlw6ictqUn9QTEanGkaFC_lp3HyQDmO99OZYruNfSWIX9eQZZA7kFwlynNI_ZilRCBvj5xFxOR4oRNubxJTUlWu6h6spwJPHjItkIG/s996/photo_2023-03-23_09-18-31.jpg

ចិនពិតជាអតិថិជនដ៏សំខាន់បំផុតរបស់រុស្ស៊ី ក្នុងការទិញថាមពល និងឧស្ម័នធម្មជាតិ

0

ប្រទេសរុស្ស៊ី ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា កន្លងមក ប្រធានាធិបតីប្រទេសចិន លោក ស៊ី ជិនពីង បានធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ីជាផ្លូវការ ដោយបានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ។ គេចាត់ទុកថា នេះជាការជួបគ្នាលើកដំបូងរបស់មេដឹកនាំប្រទេសទាំងពីររូបក្នុងរយៈពេល៤ឆ្នាំ ចាប់តាំងពីកើតសង្គ្រាមនៅប្រទេសអ៊ុយក្រែន ។

សង្គ្រាមនៅអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជាង១ឆ្នាំ ដែលបានធ្វើឱ្យមានភាពចលាចលក្នុងទីផ្សារថាមពលលើពិភពលោក និងធ្វើឱ្យប្រទេសចិនក្លាយជាអតិថិជនសំខាន់មួយដែលបានជួយទិញប្រេង ឧស្ម័នធម្មជាតិ និងធ្យូងថ្មរបស់រុស្ស៊ី ហើយការទិញផលិតផលពីរុស្ស៊ីបានកើនឡើងយ៉ាងឆាប់រហ័ស ។After the Xi-Putin talks, here are some takeaways : NPR

សារព័ត៌មាន Bloomberg រាយការណ៍ថា យោងតាមទិន្នន័យរបស់នាយកដ្ឋានគយប្រទេសចិនថា ចិនបាននាំចូលប្រេងឆៅ, ផលិតផលថាមពល, ធ្យូងថ្ម និងឧស្ម័នធម្មជាតិ ស្មើនឹងទឹកប្រាក់៨៨.០០០លានដុល្លារអាមេរិក គិតចាប់តាំងពីកើតសង្គ្រាមនៅអ៊ុយក្រែន រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។

នាយកដ្ឋានគយប្រទេសចិនបន្តថា ចិនបានជួយទិញផលិតផលនានាពីរុស្ស៊ីកើនឡើងរហូតដល់៣ដង បើធៀបនឹងកាលពីឆ្នាំ២០២២ កន្លងមក ដែលចិនធ្លាប់បានទិញផលិតផលថាមពលពីរុស្ស៊ី ស្មើទឹកប្រាក់ត្រឹមតែ៥៧.០០០លានដុល្លារអាមេរិក ។ ចំពោះព័ត៌មានថា ចិនជាអតិថិជនសំខាន់មួយរបស់រុស្ស៊ីនេះ គឺបានចុះផ្សាយមុនពេលប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ីជាផ្លូវការ ។Natural Gas Prices Fall as Output Rises and Demand Drops on Warmer Weather  Forecast

ចិនជាប្រទេសមួយដែលបានផ្តល់ហិរញ្ញវត្ថុដល់រុស្ស៊ី តាមរយៈការជួយទិញប្រេង ឧស្ម័នធម្មជាតិ និងថាមពលនានា ដើម្បីឱ្យរុស្ស៊ីមានប្រភពចំណូលអាចធ្វើសង្គ្រាមជាមួយអ៊ុយក្រែនបន្តទៀត ហើយចិនក៏មិនចាប់អារម្មណ៍នឹងការដាក់ទណ្ឌកម្មលើរុស្ស៊ីពីបណ្តាប្រទេសផ្សេងដែរ ។ ប៉ុន្តែចិនប្រកាសថា ខ្លួនប្រកាន់ជំហរកណ្តាលចំពោះជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ រុស្ស៊ីបានក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតរបស់ចិន ជំនួសប្រទេសអារ៉ាប៊ីសាអូឌីត ។ លើសពីនេះ រុស្ស៊ីក៏ជាអ្នកលក់ធ្យូងថ្មទៅកាន់ទីផ្សារចិនស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ហើយរុស្ស៊ីក៏បានលក់ឧស្ម័នធម្មជាតិរាវទៅកាន់ចិនផងដែរ បន្ទាប់ពីប្រទេសអូស្ត្រាលី និងកាតា ៕ ប្រភព ៖ The better