Home ព័ត៌មានអន្តរជាតិ ចិនពិតជាអតិថិជនដ៏សំខាន់បំផុតរបស់រុស្ស៊ី ក្នុងការទិញថាមពល និងឧស្ម័នធម្មជាតិ

ចិនពិតជាអតិថិជនដ៏សំខាន់បំផុតរបស់រុស្ស៊ី ក្នុងការទិញថាមពល និងឧស្ម័នធម្មជាតិ

205
0

ប្រទេសរុស្ស៊ី ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា កន្លងមក ប្រធានាធិបតីប្រទេសចិន លោក ស៊ី ជិនពីង បានធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ីជាផ្លូវការ ដោយបានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ។ គេចាត់ទុកថា នេះជាការជួបគ្នាលើកដំបូងរបស់មេដឹកនាំប្រទេសទាំងពីររូបក្នុងរយៈពេល៤ឆ្នាំ ចាប់តាំងពីកើតសង្គ្រាមនៅប្រទេសអ៊ុយក្រែន ។

សង្គ្រាមនៅអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជាង១ឆ្នាំ ដែលបានធ្វើឱ្យមានភាពចលាចលក្នុងទីផ្សារថាមពលលើពិភពលោក និងធ្វើឱ្យប្រទេសចិនក្លាយជាអតិថិជនសំខាន់មួយដែលបានជួយទិញប្រេង ឧស្ម័នធម្មជាតិ និងធ្យូងថ្មរបស់រុស្ស៊ី ហើយការទិញផលិតផលពីរុស្ស៊ីបានកើនឡើងយ៉ាងឆាប់រហ័ស ។After the Xi-Putin talks, here are some takeaways : NPR

សារព័ត៌មាន Bloomberg រាយការណ៍ថា យោងតាមទិន្នន័យរបស់នាយកដ្ឋានគយប្រទេសចិនថា ចិនបាននាំចូលប្រេងឆៅ, ផលិតផលថាមពល, ធ្យូងថ្ម និងឧស្ម័នធម្មជាតិ ស្មើនឹងទឹកប្រាក់៨៨.០០០លានដុល្លារអាមេរិក គិតចាប់តាំងពីកើតសង្គ្រាមនៅអ៊ុយក្រែន រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។

នាយកដ្ឋានគយប្រទេសចិនបន្តថា ចិនបានជួយទិញផលិតផលនានាពីរុស្ស៊ីកើនឡើងរហូតដល់៣ដង បើធៀបនឹងកាលពីឆ្នាំ២០២២ កន្លងមក ដែលចិនធ្លាប់បានទិញផលិតផលថាមពលពីរុស្ស៊ី ស្មើទឹកប្រាក់ត្រឹមតែ៥៧.០០០លានដុល្លារអាមេរិក ។ ចំពោះព័ត៌មានថា ចិនជាអតិថិជនសំខាន់មួយរបស់រុស្ស៊ីនេះ គឺបានចុះផ្សាយមុនពេលប្រធានាធិបតីចិន លោក ស៊ី ជិនពីង ធ្វើដំណើរមកកាន់ប្រទេសរុស្ស៊ីជាផ្លូវការ ។Natural Gas Prices Fall as Output Rises and Demand Drops on Warmer Weather  Forecast

ចិនជាប្រទេសមួយដែលបានផ្តល់ហិរញ្ញវត្ថុដល់រុស្ស៊ី តាមរយៈការជួយទិញប្រេង ឧស្ម័នធម្មជាតិ និងថាមពលនានា ដើម្បីឱ្យរុស្ស៊ីមានប្រភពចំណូលអាចធ្វើសង្គ្រាមជាមួយអ៊ុយក្រែនបន្តទៀត ហើយចិនក៏មិនចាប់អារម្មណ៍នឹងការដាក់ទណ្ឌកម្មលើរុស្ស៊ីពីបណ្តាប្រទេសផ្សេងដែរ ។ ប៉ុន្តែចិនប្រកាសថា ខ្លួនប្រកាន់ជំហរកណ្តាលចំពោះជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ រុស្ស៊ីបានក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតរបស់ចិន ជំនួសប្រទេសអារ៉ាប៊ីសាអូឌីត ។ លើសពីនេះ រុស្ស៊ីក៏ជាអ្នកលក់ធ្យូងថ្មទៅកាន់ទីផ្សារចិនស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ហើយរុស្ស៊ីក៏បានលក់ឧស្ម័នធម្មជាតិរាវទៅកាន់ចិនផងដែរ បន្ទាប់ពីប្រទេសអូស្ត្រាលី និងកាតា ៕ ប្រភព ៖ The better