Home ព័ត៌មានអន្តរជាតិ ប្រទេសស៊ុយអែតបង្កើតម្ហូបបរិស្ថាន

ប្រទេសស៊ុយអែតបង្កើតម្ហូបបរិស្ថាន

103
0

ប្រទេសស៊ុយអែត ៖ នៅទីក្រុង Malmo ស្ថិតនៅភាគខាងត្បូងរបស់ប្រទេសស៊ុយអែត មានភោជនីយដ្ឋានមួយឈ្មោះ «Spill» ដែលមានអត្ថន័យជាភាសារបស់ស៊ុយអែតថា «កាកសំណល់» ។ ហាងនេះបានតាំងចិត្តលក់ម្ហូបអាហារទៅឱ្យអតិថិជនរបស់ពួកគេ ដែលធ្វើពីកាកសំណល់បន្លែផ្លែឈើ ហើយហាងបានដើរប្រមូលទិញបន្លែដែលគេប្រុងបោះចោល ដូចជា បន្លែជិតដល់ថ្ងៃផុតកំណត់ និងផ្លែឈើមើលទៅមិនស្រស់ ដែលតូបលក់បន្លែនានាត្រៀមយកចេញពីកន្លែងលក់ ។ ប៉ុន្តែចំណុចសំខាន់ គឺបន្លែ និងផ្លែឈើទាំងនេះនៅអាចបរិភោគបាន និងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។May be an image of food, indoor and text that says 'ภาพ:SPILL ภาพ: SPILL TNN EARTH'

ភោជនីយដ្ឋាន Spill បានបើកបម្រើអតិថិជនតាំងពីឆ្នាំ២០១៨ មកម៉្លេះ ហើយនៅពេលបច្ចុប្បន្ន មានអតិថិជនជាច្រើននាក់បានគាំទ្រភោជនីយដ្ឋាននេះ ។ អតិថិជនដែលមកបរិភោគអាហារនៅភោជនីយដ្ឋាន Spill និយាយថា ពួកគេមានអារម្មណ៍ល្អ ដោយសារបានញ៉ាំអាហារជាមិត្តជាមួយបរិស្ថានកាន់តែច្រើន ព្រមទាំងជួយកាត់បន្ថយបញ្ហាសំរាមមកពីកាកសំណល់អាហារផងដែរ ។

ចំណែក Eurostat ជាភ្នាក់ងារស្ថិតិរបស់សហភាពអឺរ៉ុបបានប៉ាន់ស្មានថា ក្នុង១ឆ្នាំៗ នៅប្រទេសស៊ុយអែតនឹងមានសំរាមពីកាកសំណល់អាហារប្រមាណ៥៧លានតោន ឬស្មើ១២៧គីឡូក្រាមសម្រាប់ពលរដ្ឋស៊ុយអែតម្នាក់ ។May be an image of food and text that says 'ภาพ: SPILL TNN EARTH'

គួរបញ្ជាក់ថា «ម្ហូបបរិស្ថាន» គឺជាឈ្មោះម្ហូបនៅភោជនីយដ្ឋានមួយកន្លែងឈ្មោះ «Spill» នៅប្រទេសស៊ុយអែត ដែលក្រុមការងារ KBN News Cambodia បានដាក់ឈ្មោះឡើង ។ ភោជនីយដ្ឋាននេះបានជ្រើសយកបន្លែ និងផ្លែឈើជិតផុតកំណត់មកច្នៃធ្វើជាម្ហូបអាហារដ៏ឆ្ងាញ់ និងលក់ទៅឱ្យភ្ញៀវ ។ គំនិតច្នៃប្រឌិតនេះទទួលបានការគាំទ្រពីភ្ញៀវជាច្រើននៅប្រទេសស៊ុយអែត ខណៈពួកគេអាចបរិភោគអាហារឆ្ងាញ់ និងចូលរួមកាត់បន្ថយកាកសំណល់អាហារផងដែរ ៕ May be an image of foodប្រភព ៖ Tnn earth