Thiago Teixeira ត្រូវបានព្រះមហាក្សត្ររប្រោសប្រទានសញ្ជាតិខ្មែរ
ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ជូនដល់កីឡាករប្រដាល់ ប្រេស៊ីល លោក ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (THIAGO TEIXEIRA MACHADO) និងភរិយា។
ដោយកាលពីថ្ងៃទី ៨ខែមេសាឆ្នាំ២០២៣សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហោះសារឱ្យដឹងតាមបណ្តាញសង្គម តេលេក្រាម ថាៈ ” ដើម្បីជាការលើកទឹកចិត្តខ្ញុំសូមចូលរួមជួយ ឧបត្ថម្ភ ដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកា ចំនួន ២០.០០០ ដុល្លារ។ មួយវិញទៀត ប្រសិនបើមិនខុសទាស់ ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះ មហាក្សត្រ ដើម្បីផ្តល់ សញ្ជាតិខ្មែរ ជូនកីឡាករ Thiago ។
កីឡាករមានដើមកំណើតនៅប្រទេសប្រេស៊ីល Thiago Teixeira បានធ្វើឱ្យគ្រប់គ្នា មានការភ្ញាក់ផ្អើល និងកោតសរសើរខ្លាំង បន្ទាប់ពីរូបគេ បានផ្តួលកីឡាកររបស់អង់គ្លេស Joe Craven ឱ្យសន្លប់ក្នុងទឹកទី២ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ កម្រិតពិភពលោក WMO (World Muaythai Organization) សម្រាប់ការប្រកួតតំណាងឱ្យកម្ពុជាជាលើកដំបូងកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។
នៅពេលការប្រកួតបញ្ចប់ភ្លាម Thiago បានយកទង់ជាតិរបស់កម្ពុជាមកបង្ហាញ និងចងជាប់នៅក្រោយខ្លួនរបស់គេ។ សកម្មភាពបែបនេះ ក៏ព្រោះតែ Thiago កំពុងជាប់ចិត្តខ្លាំងជាមួយប្រដាល់គុនខ្មែរ បន្ទាប់ពីអ្នកប្រដាល់សញ្ជាតិប្រេស៊ីលម្នាក់នេះ បានទៅសិក្សា និងឃើញផ្ទាល់នឹងភ្នែកពីចម្លាក់គុនខ្មែរ នៅប្រាង្គប្រាសាទអង្គរកាលពីពេលថ្មីៗនេះ ដោយបញ្ជាក់ថា «គុនខ្មែរ» ជាក្បាច់គុនមានដើមកំណើតនៅកម្ពុជា៕




2. ការឈប់ជក់បារី
5. ការជ្រើសរើសញ៉ាំខ្លាញ់ល្អ
២.សត្វSloth៖ គឺជាសត្វដែលមានចលនាយឺតៗមួយៗ សត្វនេះតែងតែចំណាយពេលគេរហូតទៅដល់២២ម៉ោងក្នុង១ថ្ងៃ សត្វនេះចូលចិត្តដេកលើមេឃឈើ ឬតោងមេឃឈើនៅក្នុងព្រៃត្រូពិក។
៣.កណ្តុរOpossum៖ គឺជាសត្វដែលចំណាយពេលគេងរហូតទៅដល់២១ម៉ោងក្នុង១ថ្ងៃ ហើយពួកវានឹងរកកន្លែងមួយដែលផ្តល់អាហារនិងជំរកដែលពួកវាត្រូវការ រួចហើយសត្វទាំងនេះនិងនៅទីនោះរហូតមិនចេញទៅណានោះទេ។
៥.ពស់ថ្លាន់៖ គឺជាសត្វដែលមានចលនាយឺតៗ ហើយជាធម្មតាពួកវាចំណាយពេលគេងរហូតទៅដល់១៨ម៉ោងក្នុង១ថ្ងៃ ពស់ថ្លាន់គឺជាសត្វដែលឆាប់អស់កម្លាំងនិងមានពេលខ្លះវាដេករយះពេល១សប្តាហ៍ដើម្បីយកកម្លាំងទៀតផង។
៦.សត្វកាំប្រម៉ា៖ ត្រូវបានគេស្គាល់ថាជាសត្វដែលមានបន្លា និងចូលចិត្តស៊ីស្រម៉ោចនិង
៧.សត្វខ្លាឃ្មុំ៖ សត្វនេះចំណាយពេលគេងរហូតទៅដល់១០ម៉ោងក្នុង១ថ្ងៃ នៅពេលក្រោកពីដេកពួកវាចូលចិត្តស៊ីដើមឬស្សីដែលនៅជុំវិញខ្លួនវាជាអាហារ ចំណង់ចំណូលចិត្តវាគឺដេកនិងស៊ីតែប៉ុណ្តោះ។
៨.សត្វលលក៖ ជាប្រភេទសត្វដែលចូលចិត្តយកពងខ្លួនឯងទៅដាក់ក្នុងសំបុកសត្វដទៃដូចជា សត្វចាបជាដើម ដើម្បីឱ្យសត្វចាបចិញ្ចឹម ដែលនេះជាវិធីសាស្រ្តដែលគេស្គាល់ថា ផ្ញើកូននិងសំបុកដទៃ។
៩.សត្វថ្លែនអណ្តាតខៀវ៖ សត្វនេះមានដើមកំណើតនៅប្រទេសអូស្ត្រាលី ពួកវារស់នៅក្នុងសំបុកសត្វពីងពាងនិងស៊ីសត្វល្អិតៗដែលឆ្លងកាត់វាតែប៉ុណ្តោះ។ ពួកវាមិនចេញទៅណានោះឡើយ ពួកវាចូលចិត្តនៅតែក្នុងសំបុកពីងពាង និងពឹងផ្អែកលើទឹកភ្លៀងនិងទឹកសន្សើមដែលនៅជុំវិញសំបុកនោះតែប៉ុណ្ណោះ៕

ប្រភព ៖ krustory









ចំពោះការសហការគ្នាដោះស្រាយបញ្ហាបរិយាកាសកខ្វក់ជាមួយប្រទេសជិតខាង លោក Don Pramutwinai ថ្លែងថា លោកបានពិភាក្សាជាមួយប្រទេសឡាវរួចហើយ ហើយលោកនឹងយកបញ្ហានេះទៅពិភាក្សាក្នុងកិច្ចប្រជុំតំបន់អាស៊ានផងដែរ ៕ ប្រភព ៖ beartaiBRIEF


ប្រភព ៖ ThaiTribune













