Home Blog Page 1748

លក្ខណៈចម្លែកៗរបស់សត្វទាំង៥ ដែលមិនគួរឱ្យជឿ

0

មិនថាជាសត្វ ឬរុក្ខជាតិទេសុទ្ធតែមានលក្ខណៈចម្លែកៗរៀងខ្លួន។ ដូច្នេះហើយថ្ងៃនេះយើងខ្ញុំសូមលើកយកលក្ខណៈចម្លែកៗរបស់សត្វទាំង៥ ដែលមិនគួរឱ្យជឿ  ដែលសត្វទាំងនោះរួមមាន៖

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi80ftf7Vo1N6NecB5LahZwYKSKC-NtNu4bh12z4G_8buW6Qk2GVYFLO9BUETS8LXpwcymRnPUb001YPT2IkgD5UXvPO8tDEaPCrTVHar55BOWlOFqd9388lBmYz4QxqbBkFHEUFO51y6KEQN6ytsTDCR6bSm1ShLh0VaearorQCeVHEZ1d4t90l-tHfw/s1200/2023-04-08%2006.51.46.jpg

១.ស្រមោច៖ ជាទូទៅចំពោះមនុស្សនិងសត្វដទៃទៀត សុទ្ធតែប្រើច្រមុះដើម្បីហិតក្លិន ក៏ប៉ុន្តែដោយឡែកសត្វស្រមោចគឺវាគ្មានច្រមុះនោះទេ  ពោលគឺវាប្រើជើងដើម្បីហិតក្លិនតែប៉ុណ្ណោះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_pz3PeQZJVX-ujp1ccqfeNvYdDJMQJdq2O7DqttrSU76O9Yi-lGIdCXvQVQaLUKycejjSwyxsf1Kvm6LzxHtxg9bpxmd7TuOY7R47hvONhIpAiP2hSSn7gI1NpFQxSl4ESo_UiHit1hWe3my_dJbeZnNfYCvBWg-a8W7TKklKbTurbfd17lZt0ud_LQ/s970/2023-04-08%2006.52.05.jpg២.ត្រីឆ្លាម៖ គឺជាសត្វដែលហែរទឹកគ្រប់វិនាទីគ្រប់ពេលវេលា ប៉ុន្តែប្រសិនបើវាឈប់ហែរទឹកត្រឹមតែ១វិនាទី នោះវានឹងត្រូវស្លាប់។ ជាទូទៅត្រីដទៃមានថង់សម្រាប់ផ្ទុកខ្យល់ ដោយឡែកត្រីឆ្លាមមិនមានថង់សម្រាប់ផ្ទុកខ្យល់នោះទេ  បើវាឈប់ហែរទឹកនោះវានឹងស្លាប់ ព្រោះវាគ្មានខ្យល់អុកស៊ីសែនចេញចូលឡើយ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGm9-A5hFphRc6MCCyKLwgGabvMnhTofiiCvKSYido4kPMyxC-oqPDZ7k_UbvXCj-ghA55_f4eXtboD29TzpksAA6dqRcO_gPn_2eefdcUV7iUkotr2JBxKRJAc3R5ipl1c0XZl_v1On87xJZlEvNzQZmBVNZq5QUDpi1RtR1kWfN6_qarQN-TqrlUBg/s600/2023-04-08%2006.51.59.jpg៣.ពស់ថ្លាន់៖ ពស់ថ្លាន់គឺជាសត្វដែលមានមាត់ធំជាគេលើលោក  សត្វនេះអាចបើមាត់នឹងលេបសត្វធំៗដែលមានទម្ងន់៥០,៦០គីឡូ បានយ៉ាងស្រួល។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPuwTsQhGUuMS20c28jPzywCXOT1Rvt1r1ZAWe1uWsKQwSxyVXb8zjUiy4AbUMOdj4XEVc6nH1NC1YoC573VZrFf9-cnUKFDy4jrWSa2wd85gnrEy9fYEiS9p4ahwFYWKTVnXdsMOaAtO9dg-G-rei8ryyMh8P7ZzGeCj4RUX9hmf1gS5pV8S5C5Pi6w/s300/2023-04-08%2006.51.39.jpg៤.ដំរី៖ ដំរីគឺជាសត្វដែលស៊ីច្រើនជាងគេលើលោក ជាទូទៅវាស៊ីបន្លែជាង៣៥០គីឡូក្រាមក្នុង១ថ្ងៃ និងផឹកប្រមាណជា៩០លីត្រ។ 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEherTcTc-no41onymXPCrflU-iMg2fKGWthhpL7YNIMAHgSERLckHQff59VTQ8ycuxDr-_Cy1zGJKkVB_YC60pe4hGv-NkeQy2-bSxafplMWxopVo6tL0Ao4AHuHnhj8_QEmUCtEGZBcvftbzSA_doJceYXIRvhJTYMsJNPsIuNT7j5XWzYNRtQMG1UpA/s960/2023-04-08%2006.51.53.jpg៥.កង្កែប៖ ជាធម្មតាមនុស្សនិងសត្វប្រើមាត់ដើម្បីទទួលទានអាហារ  ក៏ប៉ុន្តែកង្កែបឬគីង្គក់វាស៊ីអាហារដោយប្រើភ្នែក នៅពេលដែលវាស៊ីវាតែងតែបិទភ្នែករុញគ្រាប់ភ្នែកឱ្យទល់នឹងបបូរមាត់ ដែលធ្វើឱ្យបបូរមាត់សង្កត់អណ្តាតហើយរុញអាហារឱ្យធ្លាក់ចូលទៅក្នុងពោះ  រីឯផឹកទឹកក៏ខុសគេដែរគឺវាប្រើស្បែកដើម្បីផឹកទឹក មិនមែនតាមមាត់នោះទេ។

កំពូលសត្វទាំង១០ ដែលមានល្បឿនលឿនបំផុតលើពិភពលោកក្នុងឆ្នាំ២០២៣

0

មានសត្វជាច្រើនដែលធម្មជាតិផ្ដល់ឱ្យពួកវានូវការធ្វើចលនាបានយ៉ាងលឿនមហិមា ពោលគឺរហូតដល់រាប់រយគីឡូម៉ែត្រក្នុងមួយម៉ោង។ ក្នុងចំណោមសត្វទាំងនោះ មានសត្វខ្លះហោះហើរលើអាកាស សត្វខ្លះហិចហែលក្នុងទឹក និងសត្វខ្លះទៀតបោលរត់នៅលើដីជាដើម។ ដូច្នេះហើយថ្ងៃនឹងយើងខ្ញុំសូមលើកយកកំពូលសត្វទាំង១០ ដែលមានល្បឿនលឿនបំផុតលើលោក ដើម្បីឱ្យប្រិយមិត្តបានយល់ដឹងខ្លះៗ  ដែលសត្វទាំងនោះរួមមាន៖

សត្វស្ទាំង

១.សត្វស្ទាំង(Peregrine Falcon)៖ គឺជាបក្សីដែលហោះហើរលឿនបំផុត  ដែលមានល្បឿនដល់ទៅ ៣៣២ គីឡូម៉ែត្រក្នុង ១ ម៉ោង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsHm1bH3RvY4kXwOSLAGopNJysB_LZf0HicQOTJJyqJbDB0BiP0R5YJKhoz-zrxhOGpHwNoYOfQTThXP7blsox0scCPo3IP0St-bUth-4qxORR-kfpVUQx6wMutInCum-WbVV0DYPjsaeU079L3Y7sQXR4s_pn_4EXF8i3m7Ec34hPhvxITmARy4qRhA/s823/Golden-Eagle.webp ២.  សត្វឥន្រ្ទីមាស(Golden Eagle) ៖ សត្វនេះមានល្បឿនរហូតទៅដល់ ១៩៩ គីឡូម៉ែត្រក្នុង ១ ម៉ោង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjodoG6cxBJgSn9QopmvA5v2syy4FeUySr8WjKGTzeW8zT93Ul4h74E-FJWhuS5QtY1Jlkvu3pQX3XwBs7keL-0yzDQjUvBAcwiGK7zXgeG5dBAtUJreh02rnjyMdTOmSY5zkyklvJ01P0vKE8J0_YIbV6QD3mcgb-R3nQHoIdveWLpdYd7DSjfMQHsxg/s855/Frigate-Bird.webp

៣.បក្សីចម្បាំង (Frigate Bird)៖ រីឯបក្សីប្រភេទនេះវិញ មានល្បឿន ១៥៣ គីឡូម៉ែត្រក្នុង ១ ម៉ោង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx0pQGtL7Vf7oP7qSzHtl4sD0jOjYrmLYj4Mc8BhnrTBNDQLJXsgNpGsKMT-s2mfQb3cViZSfIZWhUWv77JDTGnip2pZ3tLFmDb3zDfd_0vNafHXEjdC8GXM2fTGBU-Pmw5gruGQORlKFfUWCzfRBf55_es06KWgDGqkYKFScX7ZRo6HhXStAKZgmBcQ/s713/Spur-Winged-Goose.webp ៤.បក្សី (Spur-Winged Goose)៖ ជាសត្វស្លាបដែលហើរបានលឿនបំផុតលំដាប់ពិភពលោក ក្នុងល្បឿន ១៥០ គីឡូម៉ែត្រក្នុង ១ ម៉ោង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTSNVhtATZkX4Q0R7XQ03QGbxMRL5XjwA5ta55jeadu0K6W_1BDGCVzWw-HfCKrk9_nd87wmyEadFvudmL49uQjsaO2URGICdeYa3Ki_J145owzdhuvSmqN93QeuTvzD1O218rPkSgu7bmcAfR2c-wnaCkvU1z2wh8XMa67ILkC4Z4g_2ncg8biFTYkw/s974/Cheetah.webp៥.ខ្លាជីតា (Cheetah)៖ ខ្លាជីតា ជាសត្វប្រមាញ់ជំនាញខាងរត់ ដែលត្រូវបានគេកំណត់ល្បឿនខ្ពស់បំផុត ១១៣ គីឡូម៉ែត្រក្នុង ១ ម៉ោង ហើយគ្មានអម្បូរខ្លាណារត់បានលឿនជាងវានោះទេ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjObci1qp3zVfQ_A9PDXK1f_4JF9dJKnYWPJ49VTDrRnzDiUdmwpp1cTceUAAztuo-ZzjT8olkC4MavItqicryRqyI198IVnCa_pP8BAgWI5cs7n8jp3bZaLshle9OL-hp1FSPnjUeCEISfc817Q-orUXsHBSLD9idHLo3BPQUwwaAzswqUt2eyIs7E9g/s1104/Sailfish.webp ៦.ត្រីក្តោង (Sailfish) ៖ ត្រីក្តោងនេះ ជាប់ឈ្មោះជាត្រីដែលមានល្បឿនលឿនបំផុត នៅពេលហែលនៅក្នុងទឹក គឺដល់ទៅ ១១០ គីឡូម៉ែត្រក្នុង ១ ម៉ោង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQLLKwmlFPyQ-NbJAw_brkWxYDP-JRDWa3Jmme4ICl-TFcaIypRJ_c2OTZ3InojQ1ldAGiOI7haGXakm3YO0IjrNVncCjirwELY6p5--778hGEvK_6JydJ7QMaOi7QQ8IjixtTKIAka2CbtA3rN0Zw8l8nsaJvuu1hjLSYKWm15v5-3aW74dibo7_uaQ/s902/Pronghorn-Antelope.webp៧.ពពែព្រងហ៊ន (Pronghorn Antelope)៖ ពពែព្រងហ៊ន ជាថនិកសត្វម្យ៉ាងដែលមានល្បឿនលឿនលំដាប់ទី២ បើនិយាយពីសត្វរស់នៅលើដី គឺមានល្បឿនប្រមាណ ៩៨ គីឡូម៉ែត្រក្នុង ១ ម៉ោង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeENgeA_4qQYoy06hjh7gXuI5bFdJH7mfelxIFdtyiZaDdmGmokljWwpZEXoSD1DgOSb_JZeRBIfMTveIszchZKlJuaYiGPrICsRtmE9sL2ssTIWJTYBgACw7JTQ8B7vvP6MBH4G9p-C27Yks6QFyMnS_wj885B4Tyu1REWo3IcjwDdPQtSclSyVBlyw/s749/Marlin.webp ៨.ត្រីម៉ារលីន (Marlin)៖ ត្រីម៉ារលីន អាចហែលបានប្រហែល ៨០ គីឡូម៉ែត្រក្នុង ១ ម៉ោង។ 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC0vJtrRFYoVbq0G4Ky3_8rSclAeIU6xGHarSF4RgPgL9F0azczRf2Om3qPnZLx0D4wXHncRJDa4ztTubUKngVOewxAIE_iZ0rzu5mPAQjWuuEr4_b_3vFe2WJmRnm7TWe1hsvOoSFJ-mZiOGF5TdFCA2mOXgF7jiFw7yfa7L8D2Rl2qop8fRe8mIB7Q/s878/Blue-Wildebeest.webp៩.គោព្រៃពណ៌ខៀវនៅអាហ្វ្រិក (Blue Wildebeest)៖ គោព្រៃពណ៌ខៀវនៅអាហ្វ្រិកនេះ អាចរត់ក្នុងល្បឿនប្រហែល ៨០ គីឡូម៉ែត្រក្នុង ១ ម៉ោង ។ ប្រភេទសត្វ Springbok និងសត្វ Thompson’s gazelle ក៏មានល្បឿនប្រហែលនឹងគោព្រៃ Blue Wildebeest នេះដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl7rwBtAlh9iZPB4dZlEeiII-63KWJuH4_Evkm3EewiAiQbTQNl0CB5IV_NrHc_p2P6nAnZzuNB0v2ytFGREiYWLOzRmvsxtiHY-pweZ-__S6SyRVRJEdCua_m7Pyhudzm4McRY83ze0JcFbJDSfOQuAVUlv1h_uIxU2sjmmZfmnZlf53TA54hSA2gsw/s787/Brown-Hare.webp១០.ទន្សាយព្រៃពណ៌ត្នោត (Brown Hare)៖ ជើងក្រោយវែងៗរបស់ទន្សាយព្រៃពណ៌ត្នោត ជួយឱ្យសត្វប្រភេទនេះអាចរត់បានលឿនរហូតដល់ ៧៧ គីឡូម៉ែត្រក្នុង ១ ម៉ោង។

ហេតុអ្វីបានជាចិនបញ្ជូននាវាផ្ទុកយន្តហោះត្រៀមធ្វើសមយុទ្ធក្បែរកោះតៃវ៉ាន់?

0

ប្រទេសចិន ៖ ចិនបានបញ្ជូននាវាផ្ទុកយន្តហោះរបស់ខ្លួនត្រៀមធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ ខណៈស្ថានការណ៍បច្ចុប្បន្នកាន់តែតានតឹង ក្រោយពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានជួបជាមួយលោក Kevin McCarthy ប្រធានសភាតំណាងរាស្ត្រអាមេរិក កាលពីថ្ងៃទី៥ ខែមេសា ។ ការជួបគ្នារវាងមេដឹកនាំតៃវ៉ាន់ និងអាមេរិក បានធ្វើឱ្យប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCXCCdDoUbiU_gcrX21Hu7GGxMKjeqQKQ0gZ_lujj_e-eiJNDZDrhy1QzyS9SZhf_6dYXU1-2MgbotHq53Mo8Il6lgFPoG2jshPClzCEbR4WGmg39ijfDFIF5YQ2C8Hqsdnpx-7X_4y4pBUtzJ8h-OaBrNGu7Mb13pb21JsC8UdKawXVBbTefj7sn1Ag/s1280/2023-04-07%2022.05.49.jpg

រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់លើកឡើងថា នាវាផ្ទុកយន្តហោះ Shandong របស់ចិន ស្ថិតនៅឆ្ងាយពីឆ្នេរសមុទ្រតៃវ៉ាន់ប្រមាណ៣៧០គីឡូម៉ែត្រ ហើយនាវាផ្ទុកយន្តហោះ Shandong ជានាវាមួយគ្រឿងដែលធ្វើឡើងដំបូងគេនៅប្រទេសចិន ។ កាលពីថ្ងៃទី៤ ខែមេសា នាវានេះបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Bashi ស្ថិតនៅភាគខាងត្បូងតៃវ៉ាន់ ហើយធ្វើដំណើរមកកាន់មហាសមុទ្រប៉ាស៊ីហ្វិក អមដោយនាវាជាច្រើនគ្រឿងទៀតរបស់កងទ័ពជើងទឹកចិន ។

សារព័ត៌មាន Global Times បញ្ជាក់ថា ការចល័តកងទ័ពជើងទឹករបស់ចិននេះឆ្លុះបញ្ចាំងឱ្យឃើញថា ចិនបានត្រៀមខ្លួនរួចជាស្រចសម្រាប់ធ្វើប្រតិបត្តិការនៅតាមសមុទ្រឆ្ងាយៗ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន ។ នាពេលថ្មីៗនេះ កងទ័ពចិនទទួលបានបទបញ្ជាឱ្យធ្វើសមយុទ្ធយ៉ាងខ្លាំងក្លាទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg52TkRhkhgXUuaFWpFKSVd1Bb4Ezs_y1xlo-BCxZeVJevXsZHCr2P1dNdejv6O4QNX12UvaaCk4fd4U82KdY75igGoYfYHeKiej6HbDI6CSUkvUYM_43WxCFh-iBs110OfE4QrQ7v9cQp_Mbtd0WAp-RjGoy7beDB0xeKTXzmM7KS7vCJRcRe6Z1LrGQ/s800/2023-04-07%2022.05.55.jpg

ការជួបពិភាក្សាគ្នាជាប្រវត្តិសាស្ត្ររវាងមេដឹកនាំតៃវ៉ាន់ និងមន្ត្រីជាន់ខ្ពស់អាមេរិក លោក Kevin McCarthy បានបញ្ជាក់ថា លោកស្រី Tsai Ing-wen ជាមិត្តភក្តិម្នាក់ក្នុងចំណោមមិត្តភក្តិជិតស្និទ្ធរបស់អាមេរិក ។ ចំណែកលោកស្រី Tsai Ing-wen ក៏បានថ្លែងអំណរគុណអាមេរិកថា ៖ «ការគាំទ្រតៃវ៉ាន់មិនប្រែប្រួលរបស់អាមេរិក គឺបានជួយបង្កើតទំនុកចិត្តដល់ពលរដ្ឋតៃវ៉ាន់ ។ ពួកយើងមិនមែននៅតែឯង និងឯកោទេ ប៉ុន្តែពួកយើងនឹងកាន់តែរឹងមាំនៅពេលបានសហការគ្នាជាមួយអាមេរិក» ។

ចំណែកប្រទេសចិនវិញបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសភ្លាមៗថា តៃវ៉ាន់គឺជាខ្សែបន្ទាត់ក្រហមដែលអាមេរិកគ្មានសិទ្ធិឆ្លងកាត់ ហើយចិនដាស់តឿនថា ខ្លួននឹងចាត់វិធានការយ៉ាងខ្លាំងក្លាវិញ ដើម្បីឆ្លើយតបនឹងការជួបគ្នារវាងលោកស្រី Tsai Ing-wen និងលោក Kevin McCarthy លើកនេះ ។ រីឯក្រសួងការពារជាតិតៃវ៉ាន់នឹងរង់ចាំតាមដានស្ថានការណ៍ខុសប្រក្រតីនៅច្រកសមុទ្រតៃវ៉ាន់ ៕ ប្រភព ៖ The standardth

កំណើនពលរដ្ឋវៀតណាមនឹងកើនដល់១០០លាននាក់នៅខែមេសានេះ

0

ប្រទេសវៀតណាម ៖ នាយកដ្ឋានស្ថិតិប្រជាជន និងការងារវៀតណាមបានបញ្ជាក់ថា នៅក្នុងខែមេសា ឆ្នាំ២០២៣នេះ ប្រទេសវៀតណាមនឹងទទួលស្វាគមន៍ពលរដ្ឋទី១០០លាននាក់របស់ខ្លួន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLAJXII1_r5Pgsyj37CJtyPjltJ9m7ZWlmZYMQ34ayA1IVJUJyyXzRYZdohTUsZX4kPNjrQmhisip_PZr7sbrui0x_39FgyZG7A1nzTTW5gGzX3BNP9MmCEGbOOGZ0cpyxlNUbdSeyWknTzqxlKW6IJFxo8k1Ur8-_bXXN1d8ALT7R4dhRnEQtd4if7g/s1280/2023-04-07%2017.10.17.jpg

ស្របពេលមានការប្រកួតប្រជែងសេដ្ឋកិច្ចលើពិភពលោក ប្រទេសទាំងអស់មើលឃើញថា ពលរដ្ឋជាកម្លាំងពលកម្មដ៏សំខាន់បំផុតដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង ។ ដូច្នេះ ការកើតរបស់ពលរដ្ឋលើកទី១០០លាននាក់ គឺចាត់ទុកថា ជាហេតុការណ៍សំខាន់មួយគួរឱ្យចងចាំរបស់វៀតណាម ។ កំណើនចំនួនពលរដ្ឋបានធ្វើឱ្យទីផ្សារអ្នកប្រើប្រាស់ក្នុងប្រទេសវៀតណាមកើនតែរីកធំ ។ លើសពីនេះ កម្លាំងពលកម្មមានជំនាញក៏កើនឡើងផងដែរ ហើយវៀតណាមបានក្លាយជាប្រទេសគួរឱ្យចាប់អារម្មណ៍ជាងមុនក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេស ។

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdZ65SZDhcPmcSkaiU1YvoESMJMPrurKX0ZkmRrnwT2MRxnBYacEcVuwe73zhklS7pdy1M_sDkjY6kuKJTlX-FIFRKLJNfu4VdZllhg4656wFxlaQEdvosGYvHG9nFPn3q2_ftffu6ds_8mzQ_-ZZQxdW_Zc5ku52p0cjspheAVP_5g4ElXnhURyVb6w/s800/2023-04-07%2017.10.25.jpgក្រៅពីនេះ នៅពេលវៀតណាមមានពលរដ្ឋចំនួន១០០លាននាក់ មានគោលនយោបាយលើកកម្ពស់ការវិនិយោគ និងការអភិវឌ្ឍផ្សេងៗ ស្ថានភាពនយោបាយមានស្ថេរភាព និងមានវប្បធម៌ប្រកបដោយអត្តសញ្ញាណជាតិ បានធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយគួរឱ្យចាប់អារម្មណ៍ក្នុងក្រសែភ្នែកវិនិយោគិនបរទេស ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKxLs8xaIRanQUqlBXPcHo4wtw_Dl2mDPZ5f0fNNNLXbmlSfwPqCi08J5IexCm9hEfXVolgDOhJB1OWB8tTLMkJo4kRtZjTO2yqDbclyWvgmoHRJJk5TWc-FpnfqIVDRLL1_sDO4EUgT9JlbIHInfDIXBMgeHSOg4ufkRzq_2zM7iluMp3k3rmAOlF6Q/s650/danso-xole-1448353413238.jpg

ទោះយ៉ាងណា ការកែលម្អសន្តិសុខស្បៀង និងថាមពល ការយកចិត្តទុកដាក់នឹងបរិស្ថាន ក៏ដូចជាការផ្តល់ការអប់រំ និងថែទាំសុខភាពឱ្យមានប្រសិទ្ធភាពដល់ពលរដ្ឋចំនួន១០០លាននាក់ វានៅតែជាបញ្ហាប្រឈមដ៏ធំសម្រាប់វៀតណាម ។ លើសពីនេះ វៀតណាមក៏កំពុងប្រឈមនឹងសង្គមមនុស្សចាស់នៅឆ្នាំ២០៣៥ ផងដែរ ខណៈពលរដ្ឋប្រមាណ១៥% នឹងមានអាយុលើសពី៦៥ឆ្នាំ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggofLZERXN9Dv46hIVg-6ZUbi4_eCdLFbiYzIV_6bfFIXZCqlQCxuJsgwmBEWmbotkidgsRPEbFK9g5_OKcbko3yfEdRllbCxmN4cSwMIndJMU7f-_0g4RTKQ6Y2l022rlhBgnWYCq-npqml2wx_llE3HnZWUazIJQWKNk2eKlEWLhPzsINgSILORM2A/s648/bai-viet-1-1.jpg វៀតណាមនឹងក្លាយជាប្រទេសមួយក្នុងចំណោម១៥ប្រទេសនៅលើពិភពលោក ហើយជាប្រទេស១ ក្នុងចំណោម ៣ប្រទេសរបស់តំបន់អាស៊ីអាគ្នេយ៍ ដែលមានពលរដ្ឋរហូតដល់១០០លាននាក់ ឬច្រើនជាងនេះ ៕ ប្រភព ៖ AEC connect

នាយករដ្ឋមន្ត្រីជប៉ុនជំរុញឱ្យយកចិត្តទុកដាក់លើសុវត្ថិភាពសិស្សសាលា

0

ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនបានពិនិត្យមើលផ្លូវធ្វើដំណើរទៅសាលារៀនរបស់សិស្សឃើញថា មានកន្លែងគ្រោះថ្នាក់រហូតដល់ជាង៧៦.០០០ នៅទូទាំងប្រទេស ។ ដូច្នេះ នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធដោះស្រាយបញ្ហានេះឱ្យរួចរាល់ត្រឹមរយៈពេល១ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuIvkrLSnO2vXYFlwusCloIxpZ6WcISNPj4JCW_faxyhSMIzS4su_t3peiizSp0qCVIl_U81WIQKKpeYXMLl-yAxv72R9MxcPqhdf7U-LnFA8WihUjBqrku1dXBbRh-MAI_6fy3aybBRMqRb37UhKYWvVtEOWpSDYMPoQWLMnr3Ed9GVvi3bHjpJSZSA/s1024/2023-04-07%2016.57.51.jpg
កាលពីថ្ងៃទី៥ ខែមេសា កន្លងមក នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានដឹកនាំកិច្ចប្រជុំមួយនិយាយអំពីសុវត្ថិភាពធ្វើដំណើររបស់សិស្សសាលា ។ ក្នុងកិច្ចប្រជុំនេះបានរាយការណ៍ពីវឌ្ឍនភាពនៃវិធានការការពារសុវត្ថិភាពសម្រាប់សាលាបឋមសិក្សារបស់រដ្ឋ ។

កិច្ចប្រជុំនេះធ្វើឡើង ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅទីក្រុង Yachimata ខេត្ត Chiba ដោយសារអ្នកបើករថយន្តដឹកទំនិញធំស្រវឹងស្រា ហើយគេបានបើកបររំលោភលើផ្លូវរបស់សិស្សសាលាបឋម ស្របពេលក្មេងៗកំពុងចេញពីសាលារៀនបានបណ្តាលឱ្យសិស្សស្លាប់ និងរងរបួសចំនួន៥នាក់ ។ រដ្ឋាភិបាលជប៉ុនបានចាត់ឱ្យមន្ត្រីមកត្រួតពិនិត្យផ្លូវនៅតាមបណ្តាសាលារៀន និងរកឃើញកន្លែងគ្រោះថ្នាក់ចំនួន៧៦.៤០៤កន្លែងនៅទូទាំងប្រទេស ។ 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyponVFBu3pP0icwJ6ipPwevQPejiYug750o83joWqWffwJyCsKXnHrmV7KBDNYvFJpzXjxR_VSyQkELUcuZCQsmzTtTU9JuykkgHeznQOuNF38av2lb5-p23FKwe299iQ2gikLvOkCGZAudyCDcnJKBiJQWGk-oZ0N3HEFFH2ohkT5NRKpzFRjqrjRA/s1200/2023-04-07%2016.57.57.jpg

លោក Fumio Kishida បានលើកឡើងថា ខាងសាលារៀន និងមន្ត្រីពាក់ព័ន្ធមិនត្រូវមើលស្រាលគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវទេ ហើយលោកបញ្ជាក់ថា សាលារៀននីមួយៗនៅទូទាំងប្រទេស ត្រូវតែយកចិត្តទុកដាក់ចំពោះសុវត្ថិភាពសិស្សជាចម្បង ។ នៅមុខសាលានីមួយៗត្រូវមានសន្តិសុខបញ្ជាចរាចរណ៍ចេញ-ចូល និងត្រូវដាក់ប៉ារ៉ាស់បិទផ្លូវ និងដាក់របាំងការពារហាមពលរដ្ឋទូទៅធ្វើដំណើរក្នុងអំឡុងពេលកូនសិស្សចូលសាលារៀន និងពេលកូនសិស្សចេញពីសាលារៀន ។

នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាទៅកាន់មន្ត្រីពាក់ព័ន្ធឱ្យដោះស្រាយបញ្ហានេះឱ្យបានមុនចុងឆ្នាំ២០២៣ ដើម្បីឱ្យកូនសិស្សទាំងអស់អាចធ្វើដំណើរទៅសាលារៀនប្រកបដោយសុវត្ថិភាព និងមានភាពកក់ក្តៅ ៕ ប្រភព ៖ Krobkrueng JAPAN

ថ្មីៗ! ឃើញសង្ក្រាន្តតាមសាលាមួយចំនួនលេងបាញ់ទឹក ប៉ាតម្សៅ ក្រសួងអប់រំ ចេញសេចក្តីណែនាំហើយ

0

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីណែនាំទៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជន អំពីការរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយអំឡុងពេលរៀបចំសង្ក្រានឆ្នាំថ្មី ដោយកន្លងមកក្រសួងសង្កេតឃើញថាសិស្សានុសិស្សមួយចំនួននៅតាមសាលាបាននិងកំពុងលេងល្បែង ដែលមិនមែនជាល្បែងប្រជាប្រិយខ្មែរ រួមមាន លេងបាញ់ទឹក ជះទឹក គប់ស្បោង ទឹក លាបម្សៅ ជាដើម។

ដើម្បីទប់ស្កាត់ និងចៀសវាង បាតុភាពកើតឡើងជាយថាហេតុ និងធានាបាននូវភាពថ្លៃថ្នូរ ព្រមទាំងសុខ សុវត្ថិភាព ដល់សិស្សានុសិស្ស ក្រសួងអប់រំ បានណែនាំដល់ដល់សាលាមានដូចខាងក្រោម៖ 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXME75F2P6afUsdrr6J5nQ80mf3mhm-4T6ZL0HkoaC0GVgVwReVesI8yrwz1C3PBLuiyQTjxmvzAmhUZI5RSf1TeFwYK-xOZGTPPQCZK_onPSW-Bo_0RfCmfh4FhRKsy8nCFk2KXP8pm39vsZsMJgVTZzQtCbMpt_9apJC_W4MDcewFQY6CplGzYDmVg/s960/13043593_1700478700169567_6096291764675007745_n.jpg

១. ហាមឃាត់ជាដាច់ខាត និងទប់ស្កាត់ជាបន្ទាន់រាល់ល្បែងទាំងឡាយណាដែលមិនមែនជាល្បែង ឬរបាំ ប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងបង្កឱ្យមានគ្រោះថ្នាក់ ដូចជាលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបម្សៅ ដែលធ្វើឱ្យប៉ះពាល់ដល់ភាពថ្លៃថ្នូរដ៏ផូរផង់របស់ ជាតិ និងមិនស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ។ 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Qcu_h1m2qP13SmA8BUMpHt1_qgYS6hwoA9IzKIWjfrA2IZ1UVdlxBh6rpzN8ZU9MUhhP1M7dxoILav8AqD8qEOspO1KRMiu3O3qhFrAKtxOhbAJ_JB7sLJeCTK6RCwY8CW4VtoxU5VgpYHjVYiUZsnkg62Rw0awXx2ghJQsn1UomM7BpvAn60s_NyQ/s1368/Screenshot%202023-04-07%20at%204.25.15%20PM.jpg

២. គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ត្រូវរៀបចំបែងចែកការទទួល ខុសត្រូវតាមថ្ងៃ តាមវេនដើម្បីជួយសម្របសម្រួល ឱ្យសិស្សានុសិស្សបានចូលរួមលេងល្បែងប្រជាប្រិយ ខ្មែរ ប្រកបដោយភាពសប្បាយរីករាយ និងមានសុវត្ថិភាព។ 

៣. ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព និងអនាម័យចៀសវាងការឆ្លងជំងឺរាតត្បាតផ្សេងៗ។

 ៤. សហការជិតស្និទ្ធជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្តល់ និង ទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពអវិជ្ជមានផ្សេងៗ ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បី ផ្តល់ការអប់រំ ណែនាំ និងកែលម្អបានទាន់ពេលវេលា៕

ឆ្នាំនេះសៀមរាបកាចណាស់! ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បណ្តាលឱ្យតូប និងផ្ទះប្រជាពលរដ្ឋរងការខូចខាត

0

ក្រសួងធនធានទឹកបានឱ្យដឹងថានៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ដល់ចំនួន ០៦ស្រុក , ០៦ឃុំ និង ០៣សង្កាត់នៅខេត្តសៀមរាប។

បើតាមព័ត៌មានបឋមបានឱ្យដឹងទៀតថា ភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់នេះបានប៉ើងតូបតាមមាត់ស្ទឹងប្រមាណ៣០តូប និងផ្ទះរបើកដំបូលចំនួន ១៥ខ្នង និងដួលរលំចំនួន ០៣ខ្នង ស្ថិតនៅស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក ស្រុកក្រឡាញ់ និងស្រុកអង្គរជុំ ខេត្តសៀមរាប។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែមីនា កន្លងមកនេះនៅខេត្តសៀមរាបមានហេតុការណ៍ដ៏សែនរន្ធត់មួយ ដោយសារភ្លៀងធ្លាក់ខ្លាំងលាយឡំ ខ្យល់កន្រ្តាក់ បណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និងរបួសធ្ងន់ម្នាក់ ដោយសារធ្លាក់ផ្ទាំងប៉ាណូ និងប៉ើងបាក់វេទិកា គ្រឿងតុបតែងលម្អខូចខាតខ្ទេចខ្ទី បន្សល់ត្រឹមភាពសោកស្តាយ។

គ្រោះធម្មជាតិដែលបានកើតឡើងនៅខេត្តសៀមរាបពីរលើកនេះបានធ្វើឱ្យមហាជនពោលពាក្យសោកស្តាយព្រមទាំងនិយាយថាឆ្នាំនេះសៀមរាបកាចណាស់ ខណៈព្រឹត្តិការណ៍អង្គរសង្រ្កាន្តកាន់តែជិតមកដល់ កន្លែងមួយចំនួនដែលត្រៀមរៀបចំស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិត្រូវរងការខូចខាត៕

ស្ងាត់ៗលេចមុខ ទុំ សុវត្ថិ ក្នុងផលិតកម្មមួយចេញបទចម្រៀងចូលឆ្នាំខ្មែរបាត់!

0

មហាជនភាគច្រើនស្គាល់មកហើយថា ទុំ សុវត្ថិ ជាតារាចម្រៀងម្នាក់ដែលទទួលបានការអាណិត និងស្រលាញ់ចូលចិត្តច្រើន ក្រោយពីធ្លាក់នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ព្រមទាំងទទួលបានការសណ្តោសប្រណីពីថ្នាក់ដឹកនាំផងដែរ។
https://blogger.googleusercontent.com/img/a/AVvXsEhbLbab-x1S9sPNCy115qU8Gie5VtIfDV3PdzzbgR4EGZ3FbLpC2gz4GK9tBI-mrwXu3wgsAvQUpNWNyOxD02dhnu8aucBtVFg7XqFd_j2fUCAyXObFE2_ZQK6XxMAushB68NEs28ziqvpTD_-C6F_Lg95tcg4kPQBE6tvNumSVizskviMzTIVEq1yX
យ៉ាងណា បន្ទាប់ពីធ្លាក់ពីកម្មវិធីប្រលងចម្រៀង ទុំ សុវត្ថិ ទទួលបានការងារសិល្បៈជាហូរហែ ក្លាយជាទូតសុឆន្ទៈ ឱ្យម៉ាកទូរសព្ទមួយ រួមទាំងលេចមុខតាមកម្មវិធីច្រើនគួរឱ្យកត់សម្គាល់។ ដ្បិត កន្លងមកការងារសិល្បៈរបស់អតីតបេក្ខជនរូបនេះមានភាពមាញឹកតែគេសង្កេតឃើញថាលោកនៅមិនទាន់រកទ្រនំកក់ក្តៅសម្រាប់ខ្លួននៅឡើយទេ ទើបតែកាលពីយប់ថ្ងៃទី៦ ខែមេសា គេឃើញ ទុំ សុវត្ថិ លេចមុខនៅក្នុងផលិតកម្ម សាន់ដេ ។

ទន្ទឹមនឹងការលេចវត្តមានក្នុងផលិតកម្មនេះ ទុំ សុវត្ថិ បានផ្តល់បទចម្រៀងមួយបទមានចំណងជើងថា «ស្រឡាញ់អូនតាំងពីសក់ក្រញ៉ាញ់ដល់សក់ត្រង់ » ដល់អ្នកគាំទ្រដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។ បន្ថែមពីលើនេះ តារាចម្រៀងមានដើមកំណើតមកពីខេត្តស្ទឹងត្រែងរូបនេះបានសរសេរថា «បទចម្រៀងដំបូងរបស់ខ្ញុំ ដែលបានចេញក្នុងផលិតកម្មសាន់ដេ កុំភ្លេចជួយគាំទ្រផង» រួមទាំងសំណូមពរឱ្យមហាជនផ្តល់ជាមតិយោបល់ទៅលើបទចម្រៀងថ្មីនេះដើម្បីអាចកែតម្រូវវីដេអូចម្រៀងបន្ទាប់របស់លោកឱ្យបានល្អបន្ថែមទៀត ។

ងាកទៅកាន់អ្នកគាំទ្រវិញ បន្ទាប់ពីឃើញវត្តមាន ទុំ សុវត្ថិ ជ្រកក្នុងទ្រនំសាន់ដេ បានសម្រុកចូលខំមិនអបអរសាទរ និងជូនពរឱ្យលោកកាន់តែជោគជ័យលើវិថីសិល្បៈដោយមិនភ្លេចសរសើរថាបទថ្មីខាងលើនេះពីរោះ។
https://blogger.googleusercontent.com/img/a/AVvXsEhQEUFSZ8UMhKmJC5t33zvneFzOiJG_SCNdPPB1AtZUEWttR2Z1KwXORc-PXtxnB5jr68Zlgp47FdLnavwNWoDrQcZb91VnGo_WUNKjhO3fRJSTKmK6TMBQsjBnS1hLfcBaSTRx8gxfAm76VyeHEh2sk-uTXxejtWDM4yrpN8fVbRq88C6PFCxF3S7O
គួរបញ្ជាក់ផងដែរថា មុនពេល ទុំ សុវត្ថិ លេចមុខនៅក្នុងផលិតកម្មសាន់ដេ លោកធ្លាប់បានចេញបទចម្រៀងមានចំណងជើងថា «ឈឺទេពេលឮពេញត្រចៀក» និងបទ «បានត្រឹមគិតម្នាក់ឯង«។

កាមេរ៉ាបំពាក់ក្នុងរថយន្តរបស់ក្រុមហ៊ុន Tesla ថតគ្រប់រូបភាពអតិថិជន

0

សារព័ត៌មាន Reuters បានចុះផ្សាយព័ត៌មានមួយគួរឱ្យភ្ញាក់ផ្អើលថា បុគ្គលិករបស់ក្រុមហ៊ុននេះអាចមើលឃើញវីដេអូ និងរូបភាពទាំងអស់របស់អតិថិជន ដែលកាមេរ៉ាបំពាក់ក្នុងរថយន្តថតបាន ហើយថែមទាំងចែកចាយរូបភាពទាំងនេះក្នុងក្រុមហ៊ុនទៀតផង ។

សារព័ត៌មាន Reuters បានសម្ភាសន៍ជាមួយអតីតបុគ្គលិកក្រុមហ៊ុន Tesla ជាច្រើននាក់ ដោយពួកគេរៀបរាប់ថា ព័ត៌មានដែលត្រូវគេចែកចាយជាច្រើន គឺជាវីដេអូ និងរូបភាពថតបានដោយកាមេរ៉ាបំពាក់ក្នុងរថយន្តអតិថិជន ចាប់ពីឆ្នាំ២០១៩-២០២២ ។ ក្នុងនោះគេឃើញមានរូបភាពផ្ទាល់ខ្លួន រូបភាពគ្រោះថ្នាក់ចរាចរណ៍ និងវីដេអូមិនសមរម្យជាច្រើនទៀត ហើយក៏មានរូបភាពអតិថិជនម្នាក់ដោះសម្លៀកបំពាក់ក្នុងរថយន្តផងដែរ ។

https://blogger.googleusercontent.com/img/a/AVvXsEhkQk7Ucsu-frB9DvLAFJ94H_3-FSsjqxZC1agFIm7Pq7RIbDci1sKCFQ_VHti3WCkcUAKYNMJ2XVNLlym0kppk8TnvG11-QlyezN3E0cUK1F2tuANgzcJDpUBjo7D-KFOn5hQrLmtnHvNUyNAAcIv4tElPpdeF5jMMHLkVnwfMIpyMHDRhkC4PkhWq

អតីតបុគ្គលិកក្រុមហ៊ុន Tesla បន្តថា ជាញឹកញាប់ វីដេអូគ្រោះថ្នាក់ចរាចរណ៍នានានៅតាមផ្លូវ និងវីដេអូផ្ទាល់ខ្លួនរបស់អតិថិជនជាច្រើនទៀត ត្រូវបានគេចែកចាយក្នុងចំណោមបុគ្គលិកក្រុមហ៊ុន Tesla ។ លើសពីនេះ វីដេអូមួយចំនួនត្រូវបានគេចែកចាយទៅខាងក្រៅទៀតផង ។
https://blogger.googleusercontent.com/img/a/AVvXsEglP17_2csZzuTwTS_YpzELUKC2Hn2K4Cg_atAyn9Z1P_eK11ibXPFblTS5B_9RV4brZHr7eLSaay-gjTAkpXwS8H3u4Rpghp16v6tATThDFn9-VnJcxFNnH7UO52tQAW_snb5BgApddiCGnjs2ooEQ-vl18NsZcOFjSssMwz9LmsLVK0f7tfP2VYuv

អតីតបុគ្គលិកក្រុមហ៊ុន Tesla បានរៀបរាប់ឱ្យសារព័ត៌មាន Reuters ស្តាប់ថា កម្មវិធីកុំព្យូទ័ររបស់បុគ្គលិកធ្វើការក្នុងក្រុមហ៊ុន វាអាចប្រាប់បានថា គេថតវីដេអូនេះនៅកន្លែងណា ។ ការលួចមើលវីដេអូផ្ទាល់ខ្លួនតាមកាមេរ៉ាបំពាក់ក្នុងរថយន្តអតិថិជន គឺវាខុសពីគោលការណ៍ក្រុមហ៊ុន ខណៈក្រុមហ៊ុន Tesla ប្រកាសថា ការថតវីដេអូ ឬរូបភាពរបស់កាមេរ៉ាបំពាក់ក្នុងរថយន្ត នឹងមិនផ្សព្វផ្សាយជាសាធារណៈ និងមិនបញ្ចេញឈ្មោះអតិថិជនទេ ។

អ្វីគួរឱ្យភ្ញាក់ផ្អើលជាងនេះទៀត គឺអតីតបុគ្គលិកក្រុមហ៊ុន Tesla មិនបញ្ចេញឈ្មោះម្នាក់និយាយថា បើទោះជារថយន្តពន្លត់ម៉ាស៊ីនអស់ក៏ដោយ ក៏កាមេរ៉ាបំពាក់ក្នុងរថយន្តអាចថតវីដេអូបានទាំងអស់ ហើយត្រូវបានបុគ្គលិកក្រុមហ៊ុនយកមកចែកចាយតៗគ្នា ។
https://blogger.googleusercontent.com/img/a/AVvXsEhxYgcb19P6Z5gPZ8uJ_FEXjR_lqscevpMdVrRypwTPXWUrVnAMFoHk6bqNOAvy4n0OdLK6ZyYaBzlyqp-mfDK5yPVU0__K0t4Flrj-Vo-QbSGf8wKD1foQDQHtYTLB8iej8Vj8xJGTp5PzQHR2wU8QPEJtb-2MOP6iuaBkah25o8U_M615miaM4x1u

ចំណែកក្រុមហ៊ុន Tesla មិនទាន់បានបកស្រាយអ្វីទេ ហើយគេនឹងតាមដានបន្តថា ខាងក្រុមហ៊ុន និងមហាសេដ្ឋីជាម្ចាស់ក្រុមហ៊ុននេះ លោក Elon Musk នឹងឆ្លើយតបថាម៉េចវិញ ចំពោះការចុះផ្សាយរបស់សារព័ត៌មាន Reuters ៕ ប្រភព ៖ The standardth

ប្លែកៗ! ប្រទេសចិនបញ្ចុះស. ព ក្រោមដើមឈើ និងក្លាយជាជីតាមធម្មជាតិ

0

ប្រទេសចិន ៖ ពលរដ្ឋចិនបាននាំគ្នាទៅឆេងម៉េងនៅក្នុងព្រៃដែលមានដើមឈើផ្តល់ម្លប់ត្រជាក់ ពីព្រោះពួកគេបានបញ្ចុះសពនៅក្រោមដើមឈើទាំងនេះ ។ បើគេធ្វើដំណើរទៅកាន់ជាយក្រុង Liaoyuan ខេត្ត Jilin ភាគឦសានប្រទេសចិន គេនឹងបានឃើញមនុស្សម្នាជាច្រើននាក់ធ្វើដំណើរមកសំពះបុព្វបុរសដែលបានចែកឋានទៅ ដោយសារគេបានយកសពមកកប់នៅក្រោមដើមឈើ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1XyKOtVK3AYPbppUNPFKip6nXBdWwjmpvrSly1FYcpbUk4GsztjGQR0O8Ehiv4sCLHlbRL1bMrlMcl8Q5c1AcXNik-OXxI6XfrAXMZk6iiAAvkkb-_ommhftczIAp6irwPjlz6k4EfdYelit1fTupsQJ2eOIrYv4EjJ9EBi6n0itg-qZgRCCjGG2beA/s1280/2023-04-07%2014.46.46.jpg

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក តំបន់ជាច្រើនរបស់ប្រទេសចិនបានបង្កើតគំនិតបញ្ចុះសពបែបថ្មីមួយគឺ «ជីវិតត្រឡប់ទៅរកផែនដីវិញ ហើយឆ្អឹងមនុស្សនឹងត្រឡប់ទៅធម្មជាតិវិញ» ។ ដូច្នេះ មានវិធីជាច្រើនដែលពលរដ្ឋចិនអាចជ្រើសរើសដើម្បីបញ្ចុះសព រួមទាំងការបញ្ចុះសពនៅក្រោមដើមឈើផងដែរ ដែលពលរដ្ឋចិនជាច្រើននាក់នាំគ្នាធ្វើ ។

នាយករងការិយាល័យរៀបចំពិធីបុណ្យសពនៅទីក្រុង Liaoyuan លើកឡើងថា បច្ចុប្បន្ន ពលរដ្ឋចិនជាច្រើននាក់មានបំណងប្រាថ្នាឱ្យកប់សពរបស់ខ្លួនតាមធម្មជាតិ នៅពេលពួកគេស្លាប់ទៅ ។ ហេតុនេះហើយ ទើបទីក្រុង Liaoyuan បានរៀបចំកន្លែងបញ្ចុះសពនៅក្រោមដើមឈើ ហើយស្របនឹងគំនិតការពារប្រព័ន្ធអេកូឡូស៊ី និងការអភិរក្សធនធានធម្មជាតិ ។

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-5vKoSw9swRE4lkJY0gezAJ0N3QojFiWB1EDOEabC8qMsy-VCezV4Gd5SjPkcF2zIwmT52I-gxDRJiOzpamBxA7-yx3P1Vklo7oL7kWrn4hJGcnqf_eshQzU6pJbM3oby-UAZCIocuP1RvXz-0uf2XXSru5T9zLCCu2s1c-z-fmqdDHZSj1KhjPGyIg/s1280/2023-04-07%2014.46.52.jpgការបញ្ចុះសពនៅក្រោមដើមឈើ គេបានប្រើប្រាស់កោដ្ឋដែលអាចរលាយបាន ហើយសាច់ញាតិអ្នកស្លាប់អាចជ្រើសរើសដើមឈើណាដែលពួកគេពេញចិត្ត ដើម្បីយកកោដ្ឋទៅកប់ក្រោមដើមឈើនោះ និងបណ្តោយឱ្យកោដ្ឋរលាយក្នុងដីតាមធម្មជាតិ ។ ហេតុនេះ ដើមឈើនីមួយៗនឹងក្លាយជាផ្នូរសព ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4_XQzmw9CfK3fPFfmqHKhFta1sXsQBE-TgN3iWpKNpREbSkBx-FSr9Pnt-fVXgTn5E_pUSSlj4pZg2KR3Kba_guYcnJCt3RJ8p2seVq39oH5Z3I8ffVwyV_nNlNT4G8M650Y7IodaJaBd03E9_xp2WjGLNnXPJcHx--BgO1su-roHkKL7UNcADDUebQ/s600/2023-04-07%2015.23.43.jpgតាមសេចក្តីរាយការណ៍បញ្ជាក់ថា ប្រទេសចិនមានផ្ទៃដីបញ្ចុះសពនៅក្រោមដើមឈើប្រមាណ១២,៤ហិកតា និងមានដើមឈើចំនួន២៤.០០០ដើម ។ ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន គេបានបញ្ចុះសពចំនួន១.១២៦សពនៅក្រោមដើមឈើទាំងនេះ ៕ ប្រភព ៖ environman