ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែឧសភា កន្លងមក ប្រទេសថៃបានបញ្ជាក់ថា ការប្រកួតស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ខាងមុខ ប្រទេសថៃនឹងមិនដាក់បញ្ចូលគុនខ្មែរក្នុងការប្រកួតកីឡាស៊ីហ្គេមទេ ប៉ុន្តែប្រទេសថៃនឹងដាក់ Muay Thai ជំនួសគុនខ្មែរវិញ ដែលថៃធ្លាប់បានដាក់ Muay Thai ក្នុងការប្រកួតលើកដំបូងកាលពីឆ្នាំ២០០៧ នៅខេត្តនគរាជសីម៉ា ។

លោក Chaiyaphak Siriwat អនុប្រធានគណៈកម្មាធិការអូឡាំពិកប្រទេសថៃ និងជាប្រធានសហព័ន្ធកីឡាស៊ីហ្គេមលើកឡើងថា លោកជឿជាក់ថា គុនខ្មែរ និងល្បុកតោរបស់ប្រទេសកម្ពុជា នឹងគ្មានឱកាសដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេមលើកក្រោយៗទៀតទេ បន្ទាប់ពីថៃធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៥ ។ស៊ីហ្គេមលើកទី៣៣ ថៃនឹងដកវិញ្ញាសារ គុនខ្មែរ ហើយដាក់ Mouy Thai មកវិញ -  Khmerload

លោក Chaiyaphak Siriwat និយាយថា ៖ «គុនខ្មែរ និងល្បុកតោ ឬប្រភេទកីឡាផ្សេងទៀតដែលកម្ពុជាយកមកបញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នោះ នឹងត្រូវបញ្ចូលជាកីឡាប្រភេទទី៣ ។ ដូច្នេះ ប្រទេសនីមួយៗដែលធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេមនឹងជ្រើសរើសប្រភេទកីឡា ហើយខ្លួនខ្ញុំផ្ទាល់ជឿថា ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៧ និងឆ្នាំ២០២៩ ដែលប្រទេសម៉ាឡេស៊ី និងសិង្ហបុរី នឹងធ្វើជាម្ចាស់ផ្ទះបន្តពីថៃនោះ ច្បាស់ណាស់ ពួកគេនឹងមិនជ្រើសរើសគុនខ្មែរទេ ពីព្រោះនាពេលកន្លងមក ប្រទេសកម្ពុជាដណ្តើមបានមេដាយមាសរហូតដល់ចំនួន១៤ ក្នុងចំណោមមេដាយ១៩ ។ លើសពីនេះ វាជាកីឡាដែលកម្ពុជាវិនិច្ឆ័យដោយភ្នែកទទេ» ។

លោកបន្តថា ៖ «ការកែសម្រួលច្បាប់ការប្រកួតកីឡាស៊ីហ្គេមដើម្បីដាក់បញ្ចូលកីឡាក្នុងស្រុកចំនួន៤ប្រភេទ គឺជាការអភិវឌ្ឍកីឡាស៊ីហ្គេមឱ្យកាន់តែឈានទៅមុខនៅលើឆាកអន្តរជាតិ ។ បន្ទាប់មក យើងនឹងទំនាក់ទំនងជាមួយសមាគមកីឡាដើម្បីចេញលិខិតបញ្ជាក់ថា សមាគមនីមួយៗទទួលបានមេដាយស៊ីហ្គេម ឆ្នាំ២០២៣ ចំនួនប៉ុន្មាន ក្នុងគោលបំណងដាក់លិខិតទៅកាន់នាយករដ្ឋមន្ត្រីថៃ និងនាំយកថវិកាមកចែកជូនកីឡាករ-កីឡាការិនីទាំងអស់» ។Kun Khmer Boxing – Khmer Post Asia

គួរបញ្ជាក់ថា ក្រោយពីលោក Chaiyaphak Siriwat អនុប្រធានគណៈកម្មាធិការអូឡាំពិកប្រទេសថៃលើកឡើងថា ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី នឹងមិនដាក់គុនខ្មែរក្នុងការប្រកួតស៊ីហ្គេមនៅពេលពួកគេធ្វើជាម្ចាស់ផ្ទះបន្តពីថៃនោះ អ្នកលេងបណ្តាញសង្គមថៃបានសាទរយ៉ាងខ្លាំង ហើយនិយាយថា គុនខ្មែរ និងល្បុកតោនឹងត្រឡប់ទៅនៅលើជញ្ជាំងប្រាសាទដូចដើម ។ ដូចគ្នានេះ ពលរដ្ឋថៃម្នាក់ទៀតថា ខ្មែរចង់អួតកីឡារបស់ខ្លួនខ្លាំងណាស់ ប្រទេសថៃមិនយកមកដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេមនៅថៃដាច់ខាត ។ រីឯពលរដ្ឋថៃម្នាក់ទៀតថា គុនខ្មែរដល់ថ្ងៃអវសាន្តហើយ ហើយគ្មានឱកាសចូលរួមប្រកួតស៊ីហ្គេមលើកក្រោយទៀតទេ ព្រោះប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ក៏មានគំនិតដូចថៃដែរ ។

ទោះយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានរបស់ប្រទេសថៃប៉ុណ្ណោះថា ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីនឹងមិនដាក់បញ្ចូលគុនខ្មែរក្នុងការប្រកួតស៊ីហ្គេម នៅពេលប្រទេសទាំងពីរនេះធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៧ និងឆ្នាំ២០២៩ ។ ប៉ុន្តែប្រទេសទាំងពីរនេះមិនបានប្រកាសថា តើពួកគេនឹងដាក់គុនខ្មែរក្នុងការប្រកួតស៊ីហ្គេមនាពេលខាងមុខឬអត់ ហើយបើប្រទេសទាំងពីរមិនដាក់គុនខ្មែរមែន គឺមានតែថៃនេះហើយជាអ្នកសំណូមពរកុំឱ្យប្រទេសទាំងពីរដាក់គុនខ្មែរក្នុងការប្រកួតស៊ីហ្គេម៕Mastering The Muay Thai Stance For Beginnersប្រភព ៖ Thairath Sport