នាថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូប្រចាំកម្ពុជា រៀបចំសិក្ខាសាលាស្តីពី ការរៀបចំឯកសារដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network-UCCN)” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង។May be an image of 4 people, dais and text

គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងខត្តបាត់ដំបងដើម្បីស្វែងរកធាតុចូលបន្ថែមក្នុងការបំពេញសំណុំឯកសារចុងក្រោយក្នុងដាក់បញ្ចូលទីក្រុងបាត់ដំបង ជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ” ព្រមជាមួយការផ្សព្វផ្សាយបណ្តាញ UCCN នេះ ទៅកាន់ទីក្រុងសក្តានុពលផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ពិសេសក្រុងសៀមរាប ក្រុងក្រចេះ និងក្រុងកំពត ដែលអាចជាបេក្ខភាពបន្ទាប់ពីក្រុងបាត់ដំបង។

តាមការគ្រោងទុក កម្ពុជាគ្រោងនឹងបញ្ជូនឯកសារសម្រាប់ដាក់បញ្ចូលក្រុងបាត់ដំបងជាសមាជិក UCCN ឲ្យបានមុនបំណាច់ខែមិថុនា ឆ្នាំ២០២៣ ដែលជាឱសានវាទក្នុងការបញ្ជូនឯកសារសម្រាប់ឆ្នាំ២០២៣នេះ៕Battambang Cambodia - Tours and Travel - Southeast Asia

សូមបញ្ជាក់ផងដែរថា បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ ឬហៅជាអង់គ្លេសថា UNESCO Creative Cities Network (UCCN) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ ឬក្នុងចំណោមទីក្រុងដែលបានកំណត់យកការច្នៃប្រឌិតជាកត្តាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន៕