លោក ទួន សុខគា ប្រធានក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ ដែលជាក្លឹបកុមារ រឿន កក្កដា (ហនុមានតូច) ហាត់រៀនបានលើកឡើងថាលោកស្ទើរតែបោះបង់ម្តងៗហើយក្នុងការបើកក្លឹបនេះព្រោះតែជួបវិបត្តិសេដ្ឋកិច្ច។ ប៉ុន្តែដោយក្តីស្រលាញ់ពិតប្រាកដទើបលោកនៅបន្តបើកបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយហើយតស៊ូរយៈពេល៥ឆ្នាំមកនេះ ខណៈទើបដាច់ចិត្តអំពាវនាវរកសប្បុរសជនជួយទ្រទ្រង់ ប្រសិនជាបន្តដោយគ្មានថវិកាជួយទ្រទ្រង់ពិតណាស់ក្លឹបនេះនឹងប្រឈមការបាត់បង់មិនខាន។

អ្នកលេងបណ្តាញសង្គមមួយចំនួនធំជ្រាបមកហើយរយៈពេលថ្មីៗនេះកុមារា រឿន កក្កដា ដែលមហាជនដាក់នាមឱ្យហនុមានតូច ទទួលការកោតសរសើរយ៉ាងខ្លាំងពីទេពកោសល្យសិល្បៈបុរាណរបស់កុមាររូបនេះដែលបានបញ្ចេញឱ្យមនុស្សជាច្រើនទស្សនានៅក្នុងកម្មវិធីសប្បុរសធម៌របស់ កញ្ញា ឆន ស្រីណេត ដែលមានទីតាំងនៅភូមិរុនតាឯក ខេត្តសៀមរាប កាលពីថ្ងៃទី២០ ឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl-XhePJtGxOQY5ymWrmxj1Q6Op576vh0VPhhKSjL1jIV1fwFa843qpVdIH5EzOBhJoZcuW6-ZILlytH1KU0Kq9eCLsWASPNwd03Nm2YM8eOrGnQSduH1cl6V3Pu-pL1uSIxdesVoGXtyvD7XhbP3lryKODvpKKV5OoWDnlj0E4xhx0sVBdePO753U/s1080/photo_2023-04-18_01-19-34.jpg

ជាមួយគ្នានេះ នៅលើបណ្តាញសង្គមប្រធាន «ក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ» ក៏បានអំពាវនាវទៅដល់សប្បុរសជននានាជួយទ្រទ្រង់ក្លឹបរបស់លោកដែលបានផ្លាស់ប្តូរទីតាំងថ្មីត្រូវការរោងសំរាប់ក្មេងៗហាត់រៀននៅផ្នែកភ្លេងនិងរបាំផងដែរ ។

ផ្តល់បទសម្ភាសតាមសារអេឡិចត្រូនិចមកកាន់ KBN News នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោក ទួន សុខគា ដែលជាប្រធានក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ មានទីតាំងស្ថិតនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានឱ្យដឹងថា ការដាច់ចិត្តអំពាវនាវស្វែងរកសប្បុរសជនជួយទ្រទ្រង់តាមរយៈបណ្តាញសង្គមនេះគឺជាទឹកចុងក្រោយហើយព្រោះលោកតស៊ូរយៈពេល៥ឆ្នាំមកនេះជួបការលំបាកច្រើនណាស់ស្ទើរតែបោះបង់ចោលម្តងៗប៉ុន្តែដោយសារក្តីស្រលាញ់ទើបអាចបន្តមកដល់ពេលនេះ។ យ៉ាងណាបើសិនគ្មានការជួយទ្រទ្រង់បន្ថែមពិតណាស់ក្លឹបបណ្តុះបណ្តាលមួយនេះប្រឈមនឹងការបាត់បង់មិនខាន។ ជាក់ស្តែងរយៈពេល១ឆ្នាំចុងក្រោយនេះក្លឹបរបស់លោកស្វែងរកថវិកាតាមរយៈការសម្តែងមិនបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVH_nHYGXulhR6wHZpfGzcSIMoWdxCr_rMknxmY2PfOslik5cMZgb69XV8CAqITscZW72UJTvZFIRdViyGMe3gXWJoOKfAY9IND-qtjNJqywQUHnyi7mVN_XN7j8avQtTkAAk2IjbPbL-71pDCvTzqphQOa90FVIW244Q1H7a95X_7zOeDB5RBJ0W-/s1280/photo_2023-04-08_10-49-49.jpg

ប្រធានក្លឹបវ័យ៤២ឆ្នាំរូបនេះបន្តទៀតថា ដំបូងឡើងការបង្កើតក្លឹបនេះមានគ្នាច្រើន តែក្រោយមកនៅសល់៦នាក់ ក្នុងនោះមានអ្នកគ្រូ២នាក់ និងសិស្សដែលមកហ្វឹកហាត់ពិតប្រាកដជារៀងរាល់ថ្ងៃមានចំនួន៥៤នាក់ (សិស្សប្រុស២៣នាក់ សិស្សស្រី៣១នាក់) ដោយមិនគិតថ្លៃ។ លោក ទួន សុខគា បានបញ្ជាក់ថាការហ្វឹកហាត់មានរយៈពេល២ពេល ដោយនៅពេលព្រឹកសិស្សហ្វឹកហាត់ពីម៉ោង៩ព្រឹកដល់ម៉ោង១១ព្រឹក និងពេលល្ងាចពីម៉ោង ៥ល្ងាចដល់ម៉ោង៨:៣០នាទីយប់ ដើម្បីកុំឱ្យប៉ះពាល់ការសិក្សារបស់សិស្ស។

ភ្ជាប់ជាមួយគ្នានេះ ប្រធានក្លឹបបណ្ដុះបណ្ដាលវប្បធម៌ខ្មែរអង្គរ បានបញ្ជាក់ទៀតថា ការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ពុំមានប្រាក់ខែនោះទេ ហើយត្រូវចំណាយថ្លៃសាំងដោយខ្លួនឯងក្នុងការមកបង្រៀនទៀត ខណៈការបើកក្លឹបនេះគឺបង្កើតឡើងដោយក្តីស្រលាញ់វប្បធម៌ខ្មែរពិតប្រាកដដោយមិនស្ថិតក្រោមអង្គការណាមួយទៀត។

ជាចុងក្រោយ លោក ទួន សុខគា ថាបើសិនជាអាចលោកចង់សំណូមពរសប្បុរសជួយសាងសង់រោងដែលអាចឱ្យសិស្សហាត់រៀនត្រឹមត្រូវ និងចង់ឱ្យស្ថាប័នណាដែលអាចជួយបរិច្ចាគថ្លៃសាំងឱ្យអ្នកគ្រូ លោកគ្រូក៏ជាការល្អដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis0VqGdjFTyBBQPyC94DyyALdpBxXAZGddIC4wYDYx5vNZwE4t4payvUNTJbou4YrSBYTJjAATtYxtwil3LDRtDot8EpDgazKBwOrTzrIfLNp_EcSwYg7DOS_5O6KrNSoJq1NiQ-KSupL62k1TKxqHfCOumhD3IOwRaH5sFn9DgAcrbHbfryG2Qn7z/s1280/photo_2023-04-11_15-36-57.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcRConb7Wbbo6N5hwsMAQkHvCX9SzNlDsOyg19f6Ipwl57Q1Ixe3Ysxj9dOCVv68SkuAaTAEkii0sVRYMcJ1hzVC2JjjTu74emogjZK_TdhaMq3vjgUwQh3DW7TlpLzmRkUiDSGLKepgF5VGn8JFSB5jYNswLzZz0fve5lT2kq8mR9RSehX6s9aCLO/s1280/photo_2023-05-23_11-07-18.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrO53gXQyBTcY_g7EEXNHWpT7ZY4nburu_Wp6Nz3b73GsoINKydb6GajTVnlkrTYBK5ST9RHimTLd0Zr0lwUv8_rGebqiSlR9mN6VW1VWzEKaJh8U9srf19oV3JUcEK3H50oGyEiYJxiSWryLiS5BXhcD3lsW1nuSaqRLXRch1s_3V9-BIQrQO8CyQ/s1280/photo_2023-05-24_17-00-59.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM2oqr1a69Lch3AoB5uVKFxAZ4svTm83SPHZVvje105gBNVehJLQWsopmnbI4snwOsPysJYHKAFdm1-c-_mXO0IjrlME5nTrLTHgS2o-HAPzuTDBsA8tw5W3e4QAHMJGSeH3wvt--S3ugxk8RL-7Via71AbE4wPRiuL3sRLTV0_ngYHXlnkhW4Gkj6/s1280/photo_2023-05-24_17-01-01.jpg