រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលនាយអគ្គសេនាធិការចម្រុះ លោកនាយឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) បានចូលនិវត្ដន៍ នៅចុងឆ្នាំនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិ ក៏ បានតែងតាំងមេទ័ពកំពូល នៃកងទ័ពអាកាស ចូលមកកាន់តំណែងកំពូលនេះបន្ដ សម្រាប់ដឹកនាំកម្លាំងទាហានជើងគោក ជើងទឹក និង កងទ័ពអាកាសរបស់ប្រទេសមហាអំណាចកំពូលមួយនេះ។Everything we know Gen. Milley has told the Jan. 6 panel

គេហទំព័ររបស់បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក Fox News បានចេញផ្សាយ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ ថា មន្រ្ដីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បានអះអាង ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងតែងតាំងលោកឧត្ដមសេនីយ៍ ស៊ីឃ្យូ ប្រោន (CQ Brown Jr.) មេបញ្ជាការកងទ័ពអាកាស ជានាយអគ្គសេនាធិការចម្រុះ ជំនួសតំណែងរបស់លោកនាយឧត្ដមសេនីយ៍ ម៉ាក មីលឡេ ដែលនឹងត្រូវចូលនិវត្ដន៍ នៅក្នុងខែតុលា ខាងមុខនេះ។ ប្រធានាធិបតី គ្រោងនឹងបង្ហាញលោកឧត្ដមសេនីយ៍ ប្រោន ជាអ្នកបើកយន្តហោះចម្បាំង ចូលមកកាន់តំណែងកំពូល នៅក្នុងជួរកងទ័ពរបស់សហរដ្ឋអាមេរិក ហើយបង្កើតប្រវត្តិសាស្ត្រ នៅក្នុងការតែងតាំងរបស់គាត់ នៅក្នុងអំឡុងពេលព្រឹត្តិការណ៍ នៅឯឧទ្យានផ្កាកូឡាប នារសៀលថ្ងៃព្រហស្បតិ៍។Biden picks history-making Air Force fighter pilot to serve as next Joint  Chiefs chairman

លោកឧត្ដមសេនីយ៍ ប្រោន វ័យ៦០ឆ្នាំ ត្រូវបានគេចាត់ទុក ជាអ្នកឈានមុខគេ នៅក្នុងការចូលមកជំនួសតំណែងរបស់លោកនាយឧត្ដមសេនីយ៍ មីលឡេ ជាពិសេស ចំពេលមន្ទីរបញ្ចកោណ ផ្លាស់ប្តូរសមត្ថភាពយោធារបស់ខ្លួន ចេញពីសង្គ្រាមផ្លូវគោក កាលពីអតីតកាល ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមតាមបណ្ដាញអ៊ិនធើរណេត លំហអាកាស នុយក្លេអ៊ែរ និង ការគំរាមកំហែងពីអាវុធមានល្បឿនលឿនជាងសំឡេងរបស់ប្រទេសចិន។

បើតាមមន្ត្រីជាន់ខ្ពស់មួយរូប នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានមើលឃើញ ថា លោកឧត្ដមសេនីយ៍ ប្រោន ជាមនុស្សត្រឹមត្រូវ មានសមត្ថភាពសមនឹងកាន់តំណែង ជាមន្ត្រីយោធាកំពូលបន្ទាប់របស់ប្រទេសមហាអំណាចមួយនេះ។ លោក ប្រោន បានធ្វើយោធូបនីយកម្មដល់កងទ័ពអាកាសរបស់សហរដ្ឋអាមេរិក សម្រាប់ការប្រយុទ្ធ ប្រកបដោយសក្ដានុពល នៅសតវត្សទី២១ រួមទាំងការធ្វើបច្ចុប្បន្នភាព ដល់កងនាវារបស់សហរដ្ឋមេរិក និង ការពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ក្រុងវ៉ាស៊ីនតោន បន្ថែមទៀត។Biden to nominate Air Force Gen. CQ Brown Jr as Joint Chiefs of Staff chair  to replace Army Gen. Mark Milley | Fox News

លោកឧត្ដមសេនីយ៍ ប្រោន មានអាជីពជាអាកាសយានិកយន្ដហោះចម្បាំង ប្រភេទ F-16 ជាមួយនឹងម៉ោងហោះហើរ ជាង ៣ ០០០ម៉ោង ហើយត្រូវបានកំណត់ ជាកម្រិតមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងកងទ័ពអាកាស និង នៅក្នុងបញ្ជាការដ្ឋានកងទ័ពអាកាសចម្រុះ រួមទាំង តំបន់អឺរ៉ុប មជ្ឈិមបូព៌ា និង ទ្វីបអាស៊ី។ លោក ប្រោន បានធ្វើជាមេបញ្ជាការកងទ័ពអាកាស ប្រចាំតំបន់សមុទ្រប៉ាស៊ីហ្វិក ជាកន្លែងដែលគាត់ប្រឈមមុខជាមួយនឹងចិន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ស្របគ្នានេះ លោកឧត្ដមសេនីយ៍ ប្រោន ក៏បានលូកដៃយ៉ាងជ្រៅ ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរបញ្ចកោណ នៅក្នុងប្រទេសអ៊ុយក្រែន ដោយសារគាត់បានត្រួតពិនិត្យមើលលុយរាប់សិបពាន់លានដុល្លារ ទាំងជំនួយហិរញ្ញវត្ថ និង យោធារបស់សហរដ្ឋអាមេរិក ត្រូវបានផ្គត់ផ្គង់ ទៅកាន់ប្រទេសមួយនេះ។ លោកឧត្ដមសេនីយ៍ កាលពីដំបូងឡើយ ក៏ធ្លាប់ជួយដឹកនាំយុទ្ធនាការ តាមផ្លូវអាកាស ប្រឆាំងនឹងក្រុមជីវពលរដ្ឋអ៊ិស្លាម ហើយគាត់ជាបុរសស្បែកខ្មៅ អាមេរិក ដើមកំណើតអាហ្វ្រិក ជាលើកដំបូង នឹងក្លាយជានាយអគ្គសេនាធិការ នៃកងទ័ពអាកាស ហើយវាជាតំណែងកំពូល នៅក្នុងវិស័យយោធារបស់សហរដ្ឋអាមេរិក។Air Force fighter pilot tapped by Biden to be next Joint Chiefs chairman  has history of firsts - The San Diego Union-Tribune

នាយអគ្គសេនាធិការចម្រុះ ក្លាយជាមន្រ្ដីយោធាកំពូល នៅសហរដ្ឋអាមេរិក ហើយត្រូវបម្រើការងារ ជាទីប្រឹក្សាយោធាជាន់ខ្ពស់ សម្រាប់ប្រធានាធិបតី រដ្ឋមន្រ្ដីក្រសួងការពារជាតិ និង ក្រុមប្រឹក្សាសន្ដិសុខជាតិ។ នាយអគ្គមេបញ្ជាការ មិនមានកងទ័ព ប៉ុន្តែដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងវិស័យយោធាសំខាន់ៗទាំងអស់ ហើយអាចសម្រេចចិត្តខាងគោលនយោបាយ និង ផ្តល់ដំបូន្មាន លើប្រតិបត្តិការប្រយុទ្ធសំខាន់ៗរបស់ប្រទេសមហាអំណាចមួយនេះ។ តំណែងនេះ ក៏ដឹកនាំនាយអគ្គសេនាធិការចម្រុះទាំងអស់ ដែលដឹកនាំកងកម្លាំងប្រដាប់អាវុធផ្សេងៗ។

ប្រសិនលោកឧត្ដមសេនីយ៍ ប្រោន នឹងត្រូវព្រឹទ្ធសភា យល់ព្រមតាមសំណើតែងតាំងរបស់លោកប្រធានាធិបតី មែននោះ ទាំងតំណែងយោធាកំពូល និង ស៊ីវិលរបស់មន្ទីរបញ្ចកោណ នឹងត្រូវកាន់កាប់ ដោយជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក ជាលើកដំបូង។ ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានក្លាយជាប្រធានមន្ទីរបញ្ចកោណស្បែកខ្មៅលើកដំបូងគេ ត្រូវបានតែងតាំង នៅក្នុងខែមករា ឆ្នាំ២០២១ ខណៈលោកនាយឧត្ដមសេនីយ៍ ខូលីន ផៅវ៉ែល (Colin Powell) ក៏ជាបុរសស្បែកខ្មៅម្នាក់ផងដែរ ធ្វើជានាយអគ្គសេនាធិការចម្រុះ នៃកងទ័ពសហរដ្ឋអាមេរិក។Biden cancels visits to Australia and Papua New Guinea | CNN Politics

លោក ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះ នៃកងទ័ពសហរដ្ឋអាមេរិក នឹងត្រូវចូលនិវត្ដន៍ នៅខែតុលា ឆ្នាំ២០២៣ នៅក្នុងវ័យ៦៤ឆ្នាំ។ លោកនាយឧត្ដមសេនីយ៍ មីលឡេ បានក្លាយជានាយអគ្គសេនាធិការចម្រុះទី២០ នៃកងទ័ពសហរដ្ឋអាមេរិក ចាប់តាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ រហូតមក។ ប៉ុន្ដែមុននឹងបោះជំហានមកកាន់តំណែងកំពូល ត្រួតត្រាទាំងកងទ័ពជើងទឹក ជើងគោក និង អាកាសនោះ លោក មីលឡេ ក៏ធ្លាប់ធ្វើជានាយអគ្គសេនាធិការទី៣៩ នៃកងទ័ពជើងគោក ចន្លោះពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ហើយគាត់ធ្លាប់កាន់តំណែងជាមេបញ្ជាការ និង បុគ្គលិកជាច្រើន នៅក្នុងកងពលធំចំនួនប្រាំបី និង កងកម្លាំងពិសេស ពេញមួយអាជីពយោធារបស់គាត់៕