ពលរដ្ឋរាប់ពាន់នាក់រងគ្រោះដោយសារឧកញ៉ា ជា សារ៉ន ចូលរួមដោះស្រាយជាមួយអភិបាលខេត្តកំពតហើយ
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ប្រជាពលរដ្ឋរាប់នាក់ដែលរងគ្រោះដោយសារឧកញ៉ា ជា សារ៉ន បានចូលរួមដោះស្រាយវិវាទសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈភិបាលខេត្តកំពតហើយ ក្នុងនោះឧកញ៉ា ជា សារ៉នក៏មានវត្តមាននៃការដោះស្រាយលើកនេះផងដែរ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារបានអំពាវនាវស្វែងរកយុត្តិធម៌ពីថ្នាក់ដឹកនាំក្រោយពីឧកញ៉ាជា សារ៉ន មិនព្រមផ្តល់អត្ថប្រយោជន៍ដល់ពួកគាត់ជាច្រើនខែ ដែលបានខ្ចីលុយធនាគារមកវិនិយោគជាមួយឧកញ៉ារូបនេះដោយក្នុងមួយគ្រួសារតិចបំផុតចំនួន១ម៉ឺនដុល្លារ និងច្រើនបំផុត១០ម៉ឺនដុល្លារ។ ប៉ុន្តែក្រុមហ៊ុន ជា សារ៉ន ដែលល្បីរឿងវិនិយោគដីឡូត៍ចំណេញប្រាក់ខ្ពស់នេះ បាន រំលោភលើសេចក្តីទុកចិត្តលើកិច្ចសន្យាជាមួយពលរដ្ឋ១០០០គ្រួសារនៅខេត្តកំពត។ ក្នុងនោះជនរងគ្រោះជាច្រើនគ្រួសារស្នើឱ្យថ្នាក់ដឹកនាំជួយដោះស្រាយ ហើយស្នើឱ្យឧកញ៉ា ជា សារ៉ន ចូលខ្លួនដោះស្រាយលើបញ្ហានេះ ព្រោះពួកគាត់ត្រូវយកលុយទៅបង់ធនាគារ។
យ៉ាងណានៅព្រឹកថ្ងៃទី២២ ខែមេសា ស្ថិតនៅទីតាំងបរិវេណវត្តអង្គឈូក ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពតមាន ប្រជាពលរដ្ឋរាប់ពាន់នាក់បានចូលខ្លួនមកដោះស្រាយបញ្ហាខាងលើនេះជាមួយអភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន រួមជាមួយឧកញ៉ា ជា សារ៉ន និងក្រុមការងារលោកក៏បានចូលខ្លួនមកដោះស្រាយជាមួយប្រជាពលរដ្ឋផងដែរ។ បន្ថែមពីលើនេះអ្នកលេងបណ្តាញសង្គមជាច្រើនសង្ឃឹមថា អភិបាលខេត្តកំពតនឹងរកដំណោះស្រាយដ៏ល្អមួយដល់គ្រួសារជនរងគ្រោះដែលចាញ់បោកក្រោមស្នាដៃរបស់ឧកញ៉ារូបនេះ៕










ភ្នំភ្លើងក្រោមដីក៏ជាអូរដ៏សំខាន់សម្រាប់ជីវិតសត្វសមុទ្រផងដែរ។ ជម្រាលដ៏ចោតរបស់ពួកគេគឺជាជម្រករបស់ផ្កាថ្ម និងសត្វជាច្រើនទៀត។ លើសពីនេះ ពួកគេក៏លាក់ព័ត៌មានអំពីបន្ទះ tectonic និងសកម្មភាព magma និងរួមចំណែកដល់ការគ្រប់គ្រងនៃចរន្តទឹកសមុទ្រដ៏ធំ ដែលស្រូបយកកំដៅ និងឧស្ម័នកាបូនិកយ៉ាងច្រើន។


គ្រូបង្វឹកបញ្ជាក់ថា ក្រុមបាល់ទះនារីជម្រើសជាតិថៃនឹងត្រូវប្រកួតនៅខ្សែ A ជាមួយប្រទេសម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា ហើយក្រុមរបស់យើងនឹងធ្វើដំណើរទៅប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែឧសភា តាមជើងយន្តហោះ WE586 ដើម្បីត្រៀមប្រកួតជាមួយក្រុមម៉ាឡេស៊ី នៅថ្ងៃទី៩ ខែឧសភា ៕
ប្រភព ៖ Thainews

គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងគ្រោងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕



















