Home Blog Page 1729

ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំនេះ

0

បរទេស៖ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៣ ការនាំចេញអាហារសមុទ្របានថយចុះពី ១៧-៥០% នៅក្នុងទីផ្សារនាំចូលសំខាន់ៗភាគច្រើន។
យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយរបស់ប្រទេសវៀតណាម ចំណូលនៃការនាំចេញគ្រឿងសមុទ្រក្នុងត្រីមាសទី១ សម្រេចបាន ១,៨ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ២៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ក្នុងនោះក្រុមអាហារសមុទ្រសំខាន់ៗ ដូចជា ត្រីងៀត បង្គា ត្រីធូណា មឹក…បានថយចុះចំនួន ៣០ -៣៧% ក្តាម និងអាហារសមុទ្រផ្សេងទៀតគឺ ២-៤២% ។Centre aims at almost doubling seafood exports to $14 billion by 2025 |  Business Standard News

យោងតាមសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) ឧស្សាហកម្មនេះកំពុងប្រឈមមុខនឹងការលំបាកជាច្រើននៅពេលដែលអតិផរណាពិភពលោកកើនឡើង និងតម្រូវការថយចុះ ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ផលិតកម្មក្នុងស្រុក។ ការបញ្ជាទិញនាំចេញរបស់សហគ្រាសថយចុះពី ២០-៥០% ស្តុកបានកើនឡើង។ ជាលទ្ធផល ផលិតកម្មធនធានជលផលក្នុងស្រុកមានការយឺតយ៉ាវ អ្នកនេសាទ និងអាជីវកម្មខ្វះដើមទុនក្នុងការថែរក្សាកសិកម្ម ការកេងប្រវ័ញ្ច និងកែច្នៃ។

បច្ចុប្បន្ននេះ ថ្លៃដើមផលិតកម្ម សម្ភារៈ និងកម្លាំងពលកម្មបានកើនឡើង ដូច្នេះទំនិញវៀតណាមស្ថិតនៅក្រោមសម្ពាធប្រកួតប្រជែងលើតម្លៃធៀបនឹងគូប្រជែង Ecuador ឥណ្ឌា ថៃ និងឥណ្ឌូនេស៊ីក្នុងទីផ្សារធំៗ។ លើសពីនេះ អាជីវកម្មក៏ប្រឈមនឹងការលំបាកផងដែរ នៅពេលដែលគណៈកម្មការអឺរ៉ុប (EU) មិនបានដកកាតលឿងសម្រាប់គ្រឿងសមុទ្រ (IUU)។Where to Eat Seafood on Phu Quoc Island – Vietnam Coracle – Independent  Travel Guides to Vietnam

មុនពេលការអភិវឌ្ឍន៍នេះ VASEP ព្យាករណ៍ថា ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមនឹងបន្តប្រឈមមុខនឹងការលំបាក និងងើបឡើងវិញពីត្រីមាសទី ៣ ប្រសិនបើមានគោលនយោបាយគាំទ្រលើការលើកលែង និងកាត់បន្ថយពន្ធ ការពន្យារពេលបំណុល ឬការកាត់បន្ថយការប្រាក់កម្ចី៕
ប្រភព៖vnexpress

បង្ហោះវីដេអូក្នុង TikTok ភ្លេចមើល Background នាំឱ្យកើតរឿង

0

ប្រទេសចិន ៖ អាជ្ញាធរគ្រប់គ្រងព័ត៌មានតាមអ៊ីនធើរណេតប្រទេសចិន បានចេញដីកាកោះហៅនារីម្នាក់ឈ្មោះ យ៉ាង ពីបទនារីរូបនេះបង្ហោះវីដេអូឃ្លីបមួយនៅក្នុងកម្មវិធី TikTok ហើយមិនខ្វល់ពីភ្លើងកំពុងឆេះការដ្ឋានសាងសង់មួយកន្លែង ។

នៅពេលគេមើលវីដេអូនេះរួចហើយនឹងឃើញថា នារីឈ្មោះ យ៉ាង គ្រាន់តែរាំតាមធម្មតាប៉ុណ្ណោះ ហើយមើលទៅ គ្មានអ្វីខុសច្បាប់ប្រទេសចិន ឬខុសច្បាប់របស់កម្មវិធី TikTok ឡើយ ។ ប៉ុន្តែបើគេសង្កេតឱ្យមែនទែន គេនឹងបានឃើញឆាកនៅពីក្រោយខ្នងរបស់នាង គឺជាហេតុការណ៍ភ្លើងកំពុងឆាបឆេះការដ្ឋានសំណង់មួយកន្លែង ។ ការឆាបឆេះការដ្ឋានសំណង់នេះ គឺនៅទីក្រុង Yuncheng ខេត្ត Shanxi ។Fire breaks out in Hong Kong skyscraper under construction | Reuters.com

ការចោទប្រកាន់ទៅលើនារីឈ្មោះ យ៉ាង គឺពីបទបង្កបញ្ហាដល់អ្នកដទៃ ហើយទទួលផលប្រយោជន៍សម្រាប់ខ្លួនឯង ដោយសារនាងបានបង្ហោះវីដេអូរាំរបស់ខ្លួន ដើម្បីទាក់ទាញអ្នកទស្សនាវីដេអូរបស់នាង ។ ក្រោយមក នាងបានចេញមកសូមទោសចំពោះកំហុសឆ្គងនេះ ហើយនាងនិយាយថា ខ្លួននឹងពិចារណាឱ្យបានល្អិតល្អន់នៅពេលបង្ហោះវីដេអូលើកក្រោយៗទៀត ។

ជាមួយគ្នានេះ បញ្ជី TikTok របស់នាងត្រូវបានគេផ្អាកការប្រើប្រាស់ ។ អ្នកលេងបណ្តាញសង្គមចិនមួយចំនួននិយាយថា ការដាក់ទោសមកលើនាងស្រាលពេក ហើយពួកគេចង់ឱ្យដាក់ទោសឱ្យបានខ្លាំងជាងនេះចំពោះអ្នកប្រើប្រាស់បណ្តាញសង្គម ពីព្រោះចូលចិត្តធ្វើអ្វីគ្មានប្រយោជន៍ដល់ប្រទេសជាតិ និងបំពានច្បាប់ជាញឹកញាប់ ៕”ប្រភព ៖ Mono News

កក្រើកទៀតហើយ Taeyang នឹងបង្ហាញមុខជាមួយ Lisa សមាជិកក្រុម BLACKPINK ក្នុងបទថ្មី “Shoong!”

0

កូរ៉េខាងត្បូង៖ ថ្មីៗនេះលោក Taeyang កំពុងត្រៀមខ្លួនសម្រាប់ការត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចថ្មី Down to Earth រួមមាន បទចម្រៀង “Shoong!” ដែលនេះជាបទដែលលោកបានសហការជាមួយ Lisa សមាជិកក្រុម BLACKPINK ។Lisa (BLACKPINK): Alter, Größe, Gewicht, Geburtstag und mehr

“Shoong!” គឺជា បទ B-Sides នៅក្នុងអាល់ប៊ុមនេះ ដែលរួមបញ្ចូលគ្នានូវតន្ត្រី R&B ដ៏ទាក់ទាញ ជាមួយនឹងចង្វាក់ហ៊ីបហបដ៏ប្លែក។ ថ្វីត្បិតតែមិនមានវីដេអូចម្រៀងមួយបទនេះសម្រាប់អ្នកគាំទ្រទស្សនាក៏ដោយ ក៏ប៉ុន្តែលោក Taeyang ដែលជាអតីតសមាជិក Big Bang និង Lisa បានរៀបចំវីដេអូសម្តែងពិសេសមួយសម្រាប់អ្នកគាំទ្ររបស់ពួកគេ ។

គួរបញ្ជាក់ផងដែរថា លោក Taeyang ត្រៀម ចេញ អាល់ប៊ុមតូចថ្មី Down to Earth ជាមួយនឹងបទ “Seed” នៅថ្ងៃទី ២៥ ខែមេសា វេលាម៉ោង ៦ រសៀលនៅប្រទេសកូរ៉េ ដែលត្រូវនឹងម៉ោង ៤ រសៀលក្នុងប្រទេសកម្ពុជា៕Taeyang drops thrilling teaser poster for 'Shoong!' feat. BLACKPINK's Lisa  | allkpop

កីឡាករប្រដាល់ថៃ សុតសាខន ថាខ្លួនគ្មានចេតនាបំផ្លាញ Muay Thai

0

ប្រទេសថៃ ៖ អ្នកលេងបណ្តាញសង្គមថៃបានរិះគន់កីឡាករថៃម្នាក់ឈ្មោះ សុតសាខន (Sudsakorn) អាយុ៣៦ឆ្នាំ ដោយសាររូបគេបានប្រកួតចាញ់កីឡាករខ្មែរឈ្មោះ ព្រំ សំណាង នៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែមេសា កន្លងមក ។ សុតសាខន និយាយថា ពេលរូបគេប្រកួតចាញ់កីឡាករខ្មែរ ពលរដ្ឋថៃនាំគ្នារិះគន់ថា រូបគេគាំទ្រគុនខ្មែរ ហើយការប្រកួតនៅកម្ពុជា ខ្លួនបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ។

អ្នកគាំទ្រកីឡា Muay Thai បានសួរថា ហេតុអ្វីបានជា សុតសាខន ទៅប្រកួតនៅប្រទេសកម្ពុជា ? ព្រោះការទៅប្រកួតនៅកម្ពុជា ហាក់ដូចជាគាំទ្រគុនខ្មែរ ហើយរឿងនេះ កីឡាករ សុតសាន ក៏បានចេញមកបកស្រាយថា ៖ «ខ្ញុំបានចុះកុងត្រាប្រកួតតាំងពីខែធ្នូ ឆ្នាំ២០២២ មកម៉្លេះថា នឹងទៅប្រកួតនៅកម្ពុជា នាខែមេសា ឆ្នាំ២០២៣ ព្រោះខ្ញុំទំនេរនៅខែមេសា ហើយនៅខែឧសភា ខ្ញុំត្រូវទៅប្រកួតនៅប្រទេសអ៊ីតាលីទៀត ។ អ្នកខ្លះសួរខ្ញុំថា បដិសេធមិនទៅប្រកួតនៅកម្ពុជា មិនបានទេឬ ? ខ្ញុំសូមឆ្លើយថា ខ្ញុំបដិសេធបាន លុះត្រាតែខ្ញុំឈឺ ឬមានហេតុផលច្បាស់លាស់ថា មិនអាចឡើងប្រកួតបាន ហើយបើនៅសុខៗ ខ្ញុំប្រាប់ថា សុំលុបចោលការប្រកួតវិញ ដូច្នេះ ខ្ញុំត្រូវបង់ប្រាក់ពិន័យទៅឱ្យអ្នកចាត់ចែងកម្មវិធីរកប្រាក់ឧបត្ថម្ភ ហេតុនេះ ខ្ញុំត្រូវតែទៅប្រកួតនៅទីនោះ» ។May be an image of 1 person, wrist watch and indoor

កីឡាករ សុតសាខន បន្តថា ៖ «មនុស្សមួយចំនួនថា ខ្ញុំគាំទ្រគុនខ្មែរ ខ្ញុំសូមប្រាប់ទៅវិញថា ខ្ញុំមិនគាំទ្រទេ ។ បើអ្នកគ្រប់គ្នាពិតជាតាមដានខ្ញុំមែន ពេលខ្ញុំទៅប្រកួតក្នុងកម្មវិធីណាមួយ ខ្ញុំនឹងបង្ហោះក្នុងបណ្តាញសង្គមរហូតថា ជួយគាំទ្រខ្ញុំផង ដូចជា បើខ្ញុំទៅវាយនៅកម្មវិធី Thai Fight ខ្ញុំនឹងប្រាប់ថា ជួបគ្នានៅម៉ោងប៉ុន្មាន ឬបើខ្ញុំទៅវាយនៅប្រទេសបារាំង និងអ៊ីតាលី ខ្ញុំនឹងបង្ហោះរហូត ។ ប៉ុន្តែពេលខ្ញុំមកប្រកួតនៅកម្ពុជា អ្នកទាំងអស់គ្នាមើលឱ្យច្បាស់ទៅថា ខ្ញុំបានបង្ហោះឬអត់ថា ឱ្យគាំទ្រគុនខ្មែរ គឺគ្មានទេ សូមឱ្យពលរដ្ឋថៃយល់ផងថា អាជីពជាអ្នកប្រដាល់ ក៏ត្រូវធ្វើតាមកិច្ចសន្យាដូចគ្នា» ។

សុតសាខន បន្ថែមថា ៖ «ខ្ញុំយល់ពីពលរដ្ឋថៃ តែអ្នកខ្លះបញ្ចេញមតិហួសហេតុពេក រហូតខ្ញុំ និងប្រពន្ធដេកមិនលក់ ហើយធ្វើឱ្យខ្ញុំគ្មានក្តីសុខក្នុងការប្រដាល់ទេ ។ អ្នកខ្លះថា ខ្ញុំលក់ជាតិ មិនស្រឡាញ់កិត្តិយស ហើយខ្ញុំសូមប្រាប់ថា ខ្ញុំស្ពាយ Muay Thai នៅលើខ្នង ។ ខ្ញុំឡើងប្រដាល់តាំងពីអាយុ៦ឆ្នាំ រហូតដល់ឆ្នាំ២០២៣នេះ ខ្ញុំអាយុ៣៦ឆ្នាំ ហើយខ្ញុំយក Muay Thai ទៅតស៊ូជាមួយបរទេស តាំងពីខ្ញុំអាយុ១៨ ឬ១៩ឆ្នាំ រហូតមកដល់ពេលនេះ មានរយៈពេល២០ឆ្នាំហើយ គឺវាមានចាញ់ខ្លះ និងឈ្នះខ្លះ» ។SUDSAKORN SOR KLINMEE VS CHINGIZ ALLAZOV - YouTube

សុតសាខន បន្ថែមទៀតថា ៖ «អ្នកខ្លះថា ដឹងថាគេដើរខ្សែលើហើយ ហេតុអ្វីទៅប្រកួតធ្វើអីទៀត ? គឺការទៅប្រកួតនៅក្រៅប្រទេស គេត្រូវយកគណៈកម្មការប្រទេសគេស្រាប់ទៅហើយ ស្មើប្រមាណ៨០% ។ ខ្ញុំទៅប្រកួតដោយចិត្ត ដោយយក Muay Thai ឱ្យពិភពលោកបានស្គាល់ ហើយខ្ញុំជឿថា អ្នកប្រដាល់គ្រប់រូបច្បាស់ជាយល់ច្បាស់ថា មានអារម្មណ៍បែបណា ។ ពេលនេះ បើទោះជាលទ្ធផលប្រកួតរបស់ខ្ញុំមិនដូចការរំពឹងទុក តែខ្ញុំប្រាប់ថា គ្រប់ការប្រកួតទាំងអស់ ខ្ញុំបានប្រឹងអស់ពីសមត្ថភាពហើយ» ។

ជាចុងក្រោយ សុតសាន និយាយថា ៖ «ខ្ញុំសូមទោសដែលធ្វើឱ្យអ្នកទាំងអស់គ្នាខ្មាស់អៀន តែខ្ញុំបានប្រឹងអស់ពីសមត្ថភាពហើយ ។ អ្នកខ្លះថា ខ្ញុំមិនហ្វឹកហាត់មុន គឺខ្ញុំហ្វឹកហាត់រួចហើយ ហើយគ្មានអ្នកណាម្នាក់ឈរឱ្យគេវាយទេ ហើយបើទទួលបានលទ្ធផលចាញ់ ត្រូវគេជេរ បើឈ្នះ គេសរសើរ ។ បើការសម្រេចចិត្តលើកនេះធ្វើឱ្យបងប្អូនជនជាតិថៃខូចចិត្ត ឬខកបំណង ឱ្យខ្ញុំសូមទោសចេញពីបេះដូងអ្នកប្រដាល់ធម្មតារូបនេះផង ។ ខ្ញុំគ្មានចេតនាបំផ្លាញ Muay Thai ទេ ហើយសូមអ្នកទាំងអស់គ្នាយល់តែបន្តិចក៏បាន មិនចាំបាច់យល់ទាំងអស់ទេ ដែលទាំងអស់គ្នាថា ខ្ញុំបំផ្លាញ Muay Thai គឺមិនដូចការចោទប្រកាន់ទេ» ។No photo description available.

គួរបញ្ជាក់ថា សារព័ត៌មានថៃស្ទើរទាំងអស់បានចុះផ្សាយព័ត៌មានរិះគន់កីឡាគុនខ្មែរ និងក្រោយមក សារព័ត៌មានទាំងនេះបានចុះផ្សាយពាក់ព័ន្ធនឹងរឿងរ៉ាវផ្សេងៗថា ខ្មែរយករបស់គេ ហើយពួកគេបានបំផុសគំនិតឱ្យពលរដ្ឋថៃមានគំនិតជាតិនិយមជ្រុល និងប្រកាន់ពូជសាសន៍ ៕ ប្រភព ៖ Thairath

អភិបាលខេត្តព្រះសីហនុប្រកាសតាមចាប់ជនណា ដែលបានលួចដោះប៊ូឡុង​បង្កាន់ដៃ​ របាំងសុវត្ថិភាព​លើផ្លូវល្បឿនលឿន

0

នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ​ អភិបាលខេត្តព្រះសីហនុ លោក គួច ចម្រើនបានបង្ហោះរូបភាពប៉ុន្មានសន្លឹកអមជាមួយខ្លឹមសារថា៖”ការកសាងជាការលំបាក​ មានជនតាមបំផ្លាញ​ គឺកាន់តែលំបាកថែមទៀត​ ។ មានជនចង្រៃ​ លួចដោះប៊ូឡុង​ បង្កាន់ដៃ​ របាំងសុវត្ថិភាព​ ផ្លូវល្បឿនលឿន​ ទង្វេីរនេះបំផ្លាញផង​ បង្ករគ្រោះថ្នាក់​ ដល់អ្នកដំណេីរផង។​ បងប្អូនណា​ បានឃេីញ​ បានដឹង​ អំពីជននេះ​ សូមជួយរាយការណ៍មកសមត្ថកិច្ច”។

លោក គួច ចម្រើន ក៏បានចេញបញ្ជាឱ្យតាមចាប់ជនសង្ស័យទាំងអស់ដែលហ៊ានប្រព្រឹត្តអំពើបែបនេះ យកមកធ្វើការអប់រំ ឬក៏ធ្វើតាមច្បាប់ដែលបានចែង។

តែយ៉ាងណាមិញ ចំពោះប៊ូឡុងដែលបានបាត់នោះ ត្រូវបានលោក គួច ចម្រើន បញ្ជាឱ្យក្រុមការងារលើផ្លូវល្បឿនលឿន ចុះត្រួតពិនិត្យនិងបានជួសជុលឡើងវិញរួចរាល់ហើយផងដែរ៕No photo description available.May be an image of text that says 'ក្រុមទី2 រដ្ឋបាល k172 Apr 11,2023 10:09:58 PM'No photo description available.May be an image of 1 person

ឱកាសល្អ! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសស្វែងរកបេក្ខជន និងបេក្ខនារី ចូលបម្រើការងារក្នុងក្របខណ្ឌ

0
នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហោះសារតាមបណ្តាញសង្គម ដោយអមជាមួយខ្លឹមសារថា៖ ” សូមជូនដំណឹងដល់ បេក្ខជន និងបេក្ខនារី ទាំងអស់ឱ្យបានជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) នឹងធ្វើការប្រឡងប្រជែងជ្រើសរើសបុគ្គលិកចូលបម្រើការងារ ក្នុងក្របខណ្ឌ រ.ទ.ស.ភ ចំនួន ៥៥រូប សម្រាប់ឆ្នាំ២០២៣ ដែលមានមុខជំនាញដូចខាងក្រោម ៖
១. ផ្នែករដ្ឋបាល នាយកដ្ឋានផែនការ និងគម្រោង ១រូប
២. ផ្នែកសេដ្ឋកិច្ច-អភិវឌ្ឍន៍ ឬឯកទេសផែនការស្ថិតិ ១រូប
៣. ផ្នែកសេដ្ឋកិច្ច, ហិរញ្ញវត្ថុ ឬឯកទេសគ្រប់គ្រងគម្រោងបរទេស ១រូប
៤. Electronic and Automation System Engineering ១រូប
៥. ផ្នែកវិស្វករសំណង់ស៊ីវិល ៤រូប
៦. ផ្នែកស្ថាបត្យកម្ម ១រូប
៧. ផ្នែកវិភាគទិន្នន័យធារទឹក, សម្ពាធទឹក និងការគ្រប់គ្រងទឹកបាត់បង់តាមតំបន់ ២រូប
៨. ផ្នែកប្រព័ន្ធចែកចាយទឹក ២រូប
៩. ផ្នែកសេវា និងវិក្កយបត្រអតិថិជន ៤រូប
១០. ផ្នែកប្រព័ន្ធ KIS ២រូប
១១. ផ្នែកគូសប្លង់ ១រូប
១២. ភ្នាក់ងារអានលេខ និងចែកវិក្កយបត្រ ១០រូប
១៣. ផ្នែកអធិការកិច្ច ៣រូប
១៤. ផ្នែកគណនេយ្យ និងទូទាត់គម្រោង ២រូប
១៥. ផ្នែកទីផ្សារ និអន្តរាគមន៍ ១រូប
១៦. ផ្នែកការងារវាស់ស្ទង់ ១រូប
១៧. ផ្នែកការងារគូសប្លង់ ១រូប
១៨. ផ្នែកការងារជួសជុលគ្រឹះថ្នល់ ១រូប
១៩. ផ្នែកបើកបរគ្រឿងចក្រ ១៦រូប
– ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្របខណ្ឌរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ https://bit.ly/3QfnX43
– កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ (ចន្ទ-សុក្រ)
– ពេលព្រឹក ៖ ០៨:៣០នាទី – ១១:៣០នាទី
– ពេលរសៀល៖ ១៤:០០នាទី – ១៦:០០នាទី
– កាលបរិច្ឆេទឈប់ទទទួលពាក្យ៖ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទី។
– ទីកន្លែងទំនាក់ទំនង និងទទួលពាក្យ៖ ការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិត៖
សូមមកទំនាក់ទំនងនៅស្នាក់ការលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស រៀងរាល់ម៉ោងធ្វើការ។
គេហទំព័រ ៖ http://www.ppwsa.com.kh
ហ្វេសប៊ុកផេក ៖ https://www.facebook.com/ppwsa.com.kh
ទូរស័ព្ទ ៖ ០៩៨ ៥៨៩ ១៩៤ / ០១២ ៨៩៨ ៨០៤May be an image of ticket stubMay be an image of ticket stubMay be an image of ticket stubMay be an image of ticket stubMay be an image of ticket stubNo photo description available.

តារាសម្តែងមីយ៉ាន់ម៉ា Paing Takhon នឹងមកកម្ពុជា នៅម៉ោង ៤ ល្ងាចនេះ

0

កំពូលតារាសម្ដែង និង តារាបង្ហាញម៉ូដរូបសង្ហាមីយ៉ាន់ម៉ា លោក Paing Takhon នឹងមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង ៤ ល្ងាចថ្ងៃនេះ បើយោងតាមលោក លៀក លីដា អ្នកដឹកនាំរឿងដ៏ឆ្នើមនៅក្នុងប្រទេសកម្ពុជា។Myanmar model turned political prisoner Paing Takhon named world's most handsome face of 2021, Entertainment News - AsiaOne

បើតាមការបង្ហោះរបស់លោក លៀក លីដា បានសរសេរថា ៖ “After waiting 3 year, Finally we make it , Welcome to Cambodia, បងប្អូនណាដែលជា Fan របស់គាត់អាចជួបគាត់ផ្ទាល់ និង ថតរូបជាមួយគាត់បាននៅព្រលានយន្តហោះ ម៉ោង ៤ ល្ងាច, អរគុណដល់សន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចពុកដែលធ្វើឱ្យប្រទេសយើងមានទំនាក់ទំនងល្អជាមួយគ្រប់ប្រទេស។ អរគុណដល់ក្រសួងវប្បធម៌ ជាពិសេសនាយកដ្ឋានភាពយន្ត និង លោក Pok Borak ដែលតែងតែជួយដោះស្រាយបញ្ហាលើគម្រោងភាពយន្តរបស់ផលិតករគ្រប់រូបអរគុណ”។No photo description available.

បើតាមដំណឹងដែលបានបែកធ្លាយលោក Paing Takhon ទំនងជាមកថតខ្សែភាពយន្តថ្មីមួយ ជាមួយនឹងផលិតកម្មក្នុងស្រុករបស់យើងគឺ LD Picture។ តែយ៉ាងណាមិញ វាគ្រាន់តែពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ​មិនទាន់មានការចេញមុខមកបញ្ជាក់ណាមួយនៅឡើយនោះទេ ពីខាងផលិតកម្ម LD Picture៕Model-Actor Paing Takhon Who Was Named Named World's 'Most Handsome Face', Sentenced to Jail - Sentinelassam

កីឡាករប្រដាល់នីហ្សេរីយ៉ាស្រឡាញ់កម្ពុជាមិនចាញ់កីឡាករប្រេស៊ីល

0

ប្រទេសកម្ពុជា ៖ កីឡាករប្រដាល់នីហ្សេរីយ៉ាឈ្មោះ Manu Selapak បានក្លាយជាកីឡាករម្នាក់ដែលឆក់យកបេះដូងពលរដ្ឋខ្មែរ ក្រោយពីរូបគេបានឡើងប្រកួតលើសង្វៀនប្រដាល់ Cambodia Interclub Martial Arts និងផ្តួលដៃគូជាកីឡាកររុស្ស៊ីឈ្មោះ Dara ក្នុងទឹកទី២ ។ កីឡាករប្រដាល់នីហ្សេរីយ៉ារូបនេះ ត្រូវបានគេយកទង់ជាតិប្រទេសកម្ពុជាមកពាក់ពីក្រោយខ្នង ក្រោយពីរូបគេទទួលបានជ័យជម្នះលើកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXRx0EFSNnk_EDWQwE8BSm4RK7R7HO_EBClQzUML1w23uiSlD-a25qos6VmmkRx22Ox2Lz20-hbhYD5kEE6d8pIlXkdDO5lXWgrP73vikrkzJKA8fKMuNrLJw610-ZVOISuNez_ZQ0FAgp6-bqSEk7EZj5BrTcW8aUnY7H4_2MdWMqJBG3MKYVpWMe/s1080/photo_2023-04-19_13-46-54.jpg

កីឡាករ Manu Selapak មានអាជីពជា Fitness trainer ហើយលោកបានមករស់នៅប្រទេសកម្ពុជាអស់ជាច្រើនឆ្នាំមកហើយ ដោយបានស្រឡាញ់គ្នាជាមួយនារីខ្មែរម្នាក់ និងដឹកដៃគ្នាចូលរោងការកាលពីឆ្នាំ២០១៩ ។ កីឡាករ Manu Selapak និងភរិយា មានបុត្រម្នាក់ អាយុ៣ឆ្នាំ ។

កីឡាករ Manu Selapak ដែលមានបេះដូងស្រឡាញ់ប្រទេសកម្ពុជា និងពលរដ្ឋខ្មែរនោះ បានសរសេររៀបរាប់ក្នុងបណ្តាញសង្គមថា ៖ «ពេលនេះ ខ្ញុំអាចនិយាយជាមួយពលរដ្ឋខ្មែរបាន១ពាក្យ គឺអរគុណ ហើយខ្ញុំសន្យាថា នឹងធ្វើឱ្យគុនខ្មែរល្បីល្បាញនៅលើឆាកអន្តរជាតិ» ។

លោកបន្តថា ៖ «ប្រពន្ធខ្មែររបស់ខ្ញុំបាននាំខ្ញុំទៅដើរលេងនៅកន្លែងនានាដែលខ្ញុំមិនធ្លាប់បានទៅ ហើយខ្ញុំចង់ទៅកាន់ទីនោះម្តងទៀត ។ ខ្ញុំស្រឡាញ់ជនជាតិខ្មែរ ស្រឡាញ់ពលរដ្ឋខ្មែរ ហើយក៏សូមអរគុណគ្រប់គ្នាដែលបង្ហាញក្តីស្រឡាញ់ និងគាំទ្រខ្ញុំ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0djXYOVO7sW8FIqqQD_zK1ut8wsv3lZKbLBS7O293dfihogVzZnMkkdDFpCB8rgVevpoTY3vezFQmtySbQOz94ofr8ZnYdUHBV4_iXvYnx1MqWIVSBCbip02btliuXu5NeEFtzknfPEFmFkJeUAHojGYBVlqDma_adtWWc-hcMTNuReKpKjKxbd3N/s1080/photo_2023-04-19_13-46-53.jpg

លោកបន្ថែមថា ៖ «នាពេលឆាប់ៗនេះ ខ្ញុំនឹងប្រកួតនៅ MMA ហើយខ្ញុំនឹងធ្វើជាអ្នកតំណាងឱ្យពលរដ្ឋខ្មែរក្នុងការប្រកួតនោះ ។ ខ្ញុំនឹងតស៊ូឱ្យអស់លទ្ធភាពដើម្បីអ្នកគាំទ្រខ្ញុំទាំងអស់ ។ ខ្ញុំនឹងប្រើក្បាច់គុនរបស់គុនខ្មែរដើម្បីយកជ័យជម្នះឱ្យបាន» ។

បច្ចុប្បន្ន កីឡាករ Manu Selapak ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ពលរដ្ឋខ្មែរ ដោយសារគេមានទម្លាប់រាប់អានអ្នកដទៃ និងធ្វើឱ្យអ្នកគាំទ្រស្រឡាញ់ចូលចិត្ត ព្រមទាំងទទួលបានការកោតសរសើរទាំងការងារជាគ្រូបង្វឹក, អ្នកប្រដាល់, ជាស្វាមីដ៏ល្អម្នាក់ និងជាឪពុកគួរឱ្យស្រឡាញ់ផងដែរ ។ លើសពីនេះ កីឡាកររូបនេះ ក៏ជាអាយដលម្នាក់របស់អ្នកគាំទ្រគុនខ្មែរ មិនចាញ់កីឡាករប្រេស៊ីល Thiago Teixeira ឡើយ ខណៈកីឡាករ Thiago Teixeira ទើបតែបានទទួលសញ្ជាតិខ្មែរកាលពីពេលថ្មីៗនេះ ហើយអ្នកគាំទ្រកីឡា Muay Thai បានរិះគន់រូបគេយ៉ាងចាស់ដៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2cPw4Q6aNCg-ri14UaQiCz1C5OzTYbtSgOODLBf3OcnV9yBdkfOmEmwUL3ItpZRq4Jb0rLA0VGdbCQluADOGpp0anB3yx2j2wupufjWUBhIIWGUwwLgVdI60W1k8EdjY9fS5k_SSoPB-epEoHfvqkfmDcsWdTld2UY1eDji8hAdJieBmwrwapmB95/s1280/photo_2023-04-19_13-46-54%20(2).jpg ប្រភព ៖ sanook

ក្តៅៗ! នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យចាប់ខ្លួនអធិការរងស្រុកបាភ្នំ ដែលបានបាញ់ចំពលរដ្ឋ ក្នុងហេតុការណ៍បង្ក្រាបអ្នកជល់មាន់

0

ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការនគរបាលខេត្តព្រៃវែង ឃាត់ខ្លួនលោក ស៊ាន ប៊ុនណាល់ អធិការរងស្រុកបាភ្នំ និងបញ្ជូនសំណុំរឿងទៅតុលាការចាត់ការតាមច្បាប់ ។នាយឧត្តមសេនីយ៍ នេត សាវឿន ចេញសេចក្តីសម្រេចប្រគល់ភារកិច្ច  ជូនអគ្គស្នងការរងនគរបាលជាតិទាំង ១៦រូប

ការចេញបញ្ជាឱ្យចាប់ខ្លួនភ្លាមៗនេះ ក៏ព្រោះតែមានករណីផ្ទុះអាវុធ បង្កឡើងដោយកម្លាំងនគរបាលស្រុកបាភ្នំ ខេត្តព្រៃវែង ក្នុងការចុះបង្ក្រាបអ្នកលេងជល់មាន់ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិគ្រួស ឃុំឈើកាច់ស្រុកបាភ្នំ ខេត្តព្រៃវែង បណ្តាលឲ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សុី នារាជធានីភ្នំពេញ ហើយមិនទាន់អាចវះកាត់យកក្បាលគ្រាប់បាន ។

បច្ចុប្បន្នជនរងគ្រោះស្ថិតក្នុងសភាពរបួសធ្ងន់ធ្ងរ មកដល់ល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ កំពុងស្ថិតក្នុងសង្គ្រោះបន្ទាន់ គ្រូពេទ្យមិនទាន់វះកាត់យកក្បាល់គ្រាប់កាំភ្លើងជាប់នឹងថ្លើមបាននៅឡើយ

ជនរងគ្រោះក្នុងករណីផ្ទុះអាវុធខាងលើ មានឈ្មោះ សាន វិច្ឆិកា ភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវ១គ្រាប់ត្រង់ចង្កេះរបួសធ្ងន់ធ្ងរ ។ ចំណែកលោកអធិការរង ដឹកនាំកម្លាំងចុះទៅបង្ក្រាប ហើយក៏ជាអ្នកឲ្យផ្ទុះអាវុធ មានឈ្មោះ ស៊ាន ប៊ុនណាល់៕

ក្រសួងប្រកាសថ្ងៃប្រឡងបាក់ឌុបឆ្នាំ​២០២៣

0

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ឱ្យដឹងថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ គឺត្រូវបាន​កំណត់​យក​ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣។ នេះបើតាម​សេចក្តី​ណែនាំ​ស្តីពី​ការ​អនុវត្ត​ប្រកាស​លេខ ១៥៥ អយក.ប្រក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១៩ ស្តីពីការ​រៀបចំ​ និងការប្រព្រឹត្តទៅ​នៃការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិសម្រាប់​ឆ្នាំសិក្សា​ ២០២២-២០២៣ ដែល​ចុះហត្ថលេខាដោយ​ឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ​២០២៣។ការប្រឡងបាក់ឌុប បានចាប់ផ្ដើមដំណើរការ ហើយ – DAP News

ការ​ទទួល​ពាក្យ​សុំ​ចុះឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ធ្វើឡើង​នៅតាម​វិទ្យាល័យ ដោយចាប់ផ្តើម​ពីថ្ងៃទី១ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣។ សំណុំលិខិត​ចុះឈ្មោះប្រឡង​រួមមាន៖ ពាក្យ​សុំចុះឈ្មោះ​ប្រឡង​របស់​បេក្ខជន​ចំនួន វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យម​សិក្សាបឋមភូមិ​ សំបុត្រកំណើត បង្កាន់ដៃ​បង់សិទ្ធិ​ប្រឡង​ និងសៀវភៅ​សិក្ខាគារិក (ចំពោះសិស្ស​សាលាឯកជន)៕ក្រសួង​អប់រំ​សម្រេច​បិទ​បញ្ចប់​ការធ្វើ​កោសល្យវិច័យ​លទ្ធផល​ប្រឡង​បាក់ឌុប  ក្រោយ​មានការ​តវ៉ា | ភ្នំពេញ ប៉ុស្ដិ៍