Home ព័ត៌មានជាតិ ច្រាច់ រស់ច្រើនឆ្នាំដុះលឿន ជាបន្លែ និងជាឱសថព្យាបាលឈឺធ្មេញ និងក្អក

ច្រាច់ រស់ច្រើនឆ្នាំដុះលឿន ជាបន្លែ និងជាឱសថព្យាបាលឈឺធ្មេញ និងក្អក

426
0

ច្រាច់ មានឈ្មោះវិទ្យាសាស្ត្រថា Pontederia vaginalis Burm.f. ជារុក្ខជាតិ ដុះដោយឯកឯង នៅតាមវាលស្រែក្នុងរដូវវស្សា។ បន្លែនេះមានប្រភពដើម នៅអាស៊ីខាងត្បូង និងផ្នែកអាគ្នេយ៍ អូស្ត្រាលីខាងជើង។No photo description available.

រុក្ខជាតិនេះអាចសម្គាល់បានតាមរយៈ ដើមដុះត្រង់ទៅលើ មានកម្ពស់៥-៥០ស.ម មានក្តៀងខ្លីៗក្នុងដី ស្លឹកតូចវែង ឬរីកធំប៉ោងនៅផ្នែកគល់ រួមស្រួចនៅផ្នែកលើ កញ្ចុំផ្កាជាចង្កោម (raceme) មានផ្កាតិច។ ទងផ្កាមានប្រវែង២-១០ម.ម។ ផ្កាមានបរិបុប្ផា perianth ប្រវែង១០-១៥ម.ម ពណ៌ខៀវរាងស្វាយ កេសរឈ្មោលមាន៦ គឺ១វែង និង៥ខ្លី កេសរញី ៣រួមគ្នា (ovary 3-locular)។ ផ្លែជាកាប់ស៊ុល (capsule) ដល់ ពេលចាស់អាចបែកជា៣ផ្នែក។ គ្រាប់តូចៗ មូលទ្រវែង។ច្រាច់???????? | Vegetables, Celery, Food

ច្រាច់ ជារុក្ខជាតិ រស់ច្រើនឆ្នាំដុះរហ័ស អាចរាតត្បាតរុក្ខជាតិឯទៀតក្នុងចម្ការ វាលស្រែ ត្រពាំង ថ្លុក និងកន្លែងដក់ទឹក ហើយ ដើម និងស្លឹកអាចធ្វើជាបន្លែស្ល និងអន្លក់ មានឱជាតិរសឆ្ងាញ់ពិសា ចំណែកឯស្លឹក និងឫស អាចច្របាច់យកទឹកសម្រាប់ព្យាបាលឈឺធ្មេញ និងក្អកផងដែរ៕No photo description available.No photo description available.