អ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំពេលនេះបានក្លាយជាការពិតហើយតារាចម្រៀង ជី ដេវីត នឹងមានផ្ទាំងទស្សនីយ៍ភាពបទ «មហានគរ»ក្នុងជំនួបមិត្តភាពការប្រកួតបាល់ទាត់កម្ពុជាប៉ះជាមួយបង់ក្លាដេសនាពេលខាងមុខ ហើយជាពេលវេលាដែលអ្នកគាំទ្រលោកចង់ឃើញជាទីបំផុត បន្ទាប់ពីបទនេះបានទម្លាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMsBZPJiOlpNE1tdKkoEGvM-RjZ3IIc6uLM-AZx1sDI1pPHbTpgKRrsCwgmmD_u3kRX9V9fem4Oog5dTP0Bi8zdXEzF1apBqfeVsVYuEj4UAKOMZ-NyZtu0ACAWY7ETKrrw6AtvZCsV0TN94S-wEEPRqjic9GI1NiIVDITsIEgzNMZOtzQEVPSnvT6/s2048/image_2023-06-06_09-14-51.png

បទ «មហានគរ» របស់ តារាចម្រៀង ជី ដេវីត ដ្បិតតែមានការជជែកវែកញែកក៏ពិតមែន ប៉ុន្តែបទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកមានអ្នកទស្សនារាប់លានដង ហើយអ្នកគាំទ្រក៏ចង់ឃើញមានការសម្តែងបទនេះនៅក្នុងព្រឹត្តិការណ៍ធំៗផងដែរ ព្រោះបង្កប់ខ្លឹមសារជ្រាលជ្រៅ។ យ៉ាងណា មហាជនក៏សម្តែងក្តីសោកស្តាយ និងខកចិត្តជាខ្លាំងបន្ទាប់ពីបទចម្រៀងពិសេសនេះមិនបានបង្ហាញក្នុងព្រឹត្តិការណ៍បើក-បិទ ស៊ីហ្គេម២០២៣ រួមទាំងពិធីបើកកីឡាប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxcscmg7hxCRUNB0RPxpExQC96jd4H_S4u1HN8esacAAfA_lV70i92w8xGt7mohM9NoZ-kOaFFya8Cv1nNh-ZsolFHdKN1-6mBDvMVd5REK4HEppnw7f1XtHFFkO-n6znRhIDOYcC4gGhxnAhksDeeaXm5dpC7JguOlT32QhXiEJSkT-CfUzDRN8_o/s2048/image_2023-06-06_09-14-49.png

ទោះជាយ៉ាងនេះក៏ដោយ ដ្បិតតែបទ «មហានគរ» ពុំមានវត្តមានក្នុងព្រឹត្តិការណ៍ខាងលើ តែតារាច្រៀងរូបនេះបានបង្ហាញទៅកាន់អ្នកគាំទ្ររបស់ខ្លួនថាកាលពីយប់ថ្ងៃទី៥ មិថុនា នេះថាលោកនឹងមានផ្ទាំងទស្សនីយ៍ភាពបទនេះក្នុងជំនួបមិត្តភាពបាល់ទាត់កម្ពុជា ប៉ះជាមួយបង់ក្លាដេស វេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនាពហុកីឡដ្ឋានជាតិអូឡាំពិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg90eY1el6-AnFj_LD2LhIzEcH9E1ytJ5dMN7e7MQsLxk5k-K7nCur8nHb_4Z9m6xD1P6xgwqzVQMPvhuPQ9al-CRNvq3xyqydLU8_IkI2o_6aF_oXCcWdnC_jDMHRFC8-n3GzzXJYJeP7I2-nxbgFWc6hefSkI8rQSZpwUKWhWNnIFSpfpGfsunVda/s2048/image_2023-06-06_09-14-50.png

ការបង្ហាញដំណឹងនេះហើយ ធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះសប្បាយចិត្តយ៉ាងខ្លាំងអ្វីដែលពួកគេទន្ទឹងរង់ចាំអស់រយៈពេលជាយូរបន្ទាប់ពីបទនេះទម្លាក់កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ដែលមកទល់ពេលនេះមានអ្នកចូលស្តាប់ជាង៦លានដងនៅលើឆាណែលយូធូប បានឃើញការសម្តែងហើយ។

គួរបញ្ជាក់ផងដែរថា ការប្រកួតមិត្តភាពបាល់ទាត់កម្ពុជា ប៉ះជាមួយបង់ក្លាដេស ក៏មានកីឡារជម្រើសជាតិចាស់ជាច្រើនរូបបានចូលរួមលេងវិញមានដូចជា ចាន់ វឌ្ឍនាកា , គួច សុកុម្ភៈ , សុះ ស៊ូហ៊ាណា និង សារ៉េត គ្រីយ៉ា ជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-QyyotaNVgi3WdIwxZipEhhNcDw07HN83XFnMVfA92PR2Letd_OV-VhT5Zlr4EOMFZfZLTNErDeC1lYBC96UszqdyxGohueCkBAL2VPR8rg2Xh7bMEwX5WUXL-SfIkZGmBBgxsF50O7PXIHS23AN6J7vjd1JUntnXeuRXHZDiuJtxWAoxtj08Kh-o/s2048/image_2023-06-06_09-14-44.png