Home ព័ត៌មានជាតិ សូមប្រុងប្រយ័ត្នខ្ពស់! កុំចុចចូល Link ផ្តេសផ្តាស នៅពេលដែលមានគេផ្ញើសារតាមលេខទូរស័ព្ទទៅអ្នក

សូមប្រុងប្រយ័ត្នខ្ពស់! កុំចុចចូល Link ផ្តេសផ្តាស នៅពេលដែលមានគេផ្ញើសារតាមលេខទូរស័ព្ទទៅអ្នក

128
0

សមាគមធនាគារនៅកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់នូវព័ត៌មានផ្ទាល់ខ្លួន បន្ទាប់ថ្មីៗនេះ មានការកើនឡើងនូវសារក្លែងបន្លំតាមប្រព័ន្ធទូរសព្ទ (SMS Phishing) ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត (Fraudulent Link) ។What Is Smishing? How Scammers Use Texts to Steal Your Data
សមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ឃើញថា ថ្មីៗនេះមានការកើនឡើងនូវសារក្លែងបន្លំ តាមប្រព័ន្ធទូរសព្ទ (SMS Phishing) ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត (Fraudulent Link) ដើម្បីទទួលបាន ព័ត៌មានសម្ងាត់របស់លោកអ្នក។ ប្រសិនបើលោកអ្នកទទួលបានតំណភ្ជាប់ដែលមានការសង្ស័យ សូមកុំចុចបើក ឬបំពេញព័ត៌មានរបស់លោកអ្នក រួមមាន៖ លេខទូរសព្ទ, លេខគណនី, លេខ PIN, លេខកូដសម្ងាត់ ទិន្នន័យផ្ទាល់ខ្លួន។Mobile blackjack: The best places to play blackjack on your phone

ក្នុងករណីលោកអ្នកបានចុចបើក ឬបំពេញលើតំណភ្ជាប់ដែលមានការសង្ស័យទាំងអស់នោះហើយ សូមធ្វើការទាក់ទងទៅកាន់ធនាគារ ដែលលោកអ្នកប្រើប្រាស់សេវាជាបន្ទាន់តាមរយៈលេខទំនាក់ទំនង (Hotline) ឬ លេខទំនាក់ទំនងអតិថិជន (Toll-Free)របស់គ្រឹះស្ថាន។

សមាគមធនាគារនៅកម្ពុជា សូមជម្រាបជូនផងដែរថា ដោយសារចំនួនសារក្លែងបន្លំតាមប្រព័ន្ធទូរសព្ទ (SMS Phishing) ឬតាមបច្ចេកវិទ្យាអ៊ិនធើណិត មានការរីករាលដាល និងមានភាពស្មុគស្មាញ សូមលោកអ្នកមានការប្រុងប្រយ័ត្នខ្ពស់នូវព័ត៌មានផ្ទាល់ខ្លួន។My genius iPhone hack can save you from those dangerous scam texts – and it  takes seconds | The US Sun

ជនបន្លំបោកប្រាស់អាចចូលទៅបញ្ហាក្នុងកម្មវិធីទូរសព្ទដៃ ឬ ប្រតិបត្តិការធនាគារតាមអ៊ីនធើណិត (Internet Banking) របស់លោកអ្នកបាន ប្រសិនបើលោកអ្នកមិនបានការពារលេខ PIN ឬលេខកូដសម្ងាត់របស់លោកអ្នកឱ្យបានល្អទេនោះ ទោះបីជាលោកអ្នកមានវិធានសន្តិសុខរឹងមាំក្នុងការការពារយ៉ាងណាក៏ដោយ។

សមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា សូមលោកអ្នកកុំស្ទាក់ស្ទើរក្នុងការសាកសួរព័ត៌មានជាមួយគ្រឹះស្ថានធនាគារ ដែលលោកអ្នកបាននឹងកំពុងប្រើប្រាស់សេវាទាក់ទងនឹងគន្លឹះខ្លីៗពីរបៀបដែលលោកអ្នករក្សាគណនី របស់លោកអ្នកឱ្យមានសុវត្ថិភាព។ សូមចែករំលែកនូវសេចក្តីជូនដំណឹងនេះជាមួយគ្រួសារ សាច់ញាតិ និង មិត្តភ័ក្តិរបស់លោកអ្នក៕

May be an image of text

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា