Home ព័ត៌មានអន្តរជាតិ សហរដ្ឋអាមេរិកបានបញ្ជូនថាមពលព្រះអាទិត្យពីផែនដីទៅកាន់លំហដោយជោគជ័យ

សហរដ្ឋអាមេរិកបានបញ្ជូនថាមពលព្រះអាទិត្យពីផែនដីទៅកាន់លំហដោយជោគជ័យ

67
0

អាមេរិក៖ អ្នកវិទ្យាសាស្រ្តអាមេរិកមួយក្រុមនៅវិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា (Caltech) បានធ្វើការពិសោធន៍បញ្ជូនថាមពលឥតខ្សែដែលមានមូលដ្ឋាននៅលើលំហដំបូងគេបង្អស់របស់ពិភពលោក។
យោងតាមប្រភពសារព័ត៌មាន New Atlas ដែលបានរាយការណ៍កាលពីថ្ងៃទី ៥ ខែមិថុនា ថា នេះជាលើកដំបូង ដែលក្រុមអ្នកវិទ្យាសាស្រ្តអាចរកឃើញអគ្គិសនីថាមពលព្រះអាទិត្យរបស់អវកាស។ មានន័យថា ពន្លឺអគ្គិសនីដែលតភ្ជាប់ពីផែនដីបានបញ្ជូនទៅកាន់លំហ ដោយមិនបាច់ប្រើខ្សែភ្លើងដោតដុយដូចនៅផែនដីនោះទេ (បើយើងនិយាយពាក្យសាមញ្ញគឺ តភ្លើងនៅលើលំហ)។Scientists Successfully Transmit Space-Based Solar Power to Earth for the  First Time
ថាមពលព្រះអាទិត្យអាចដោះស្រាយបញ្ហាជាច្រើននៅលើផែនដី ដូចជា បំភ្លឺផ្លូវ ផ្ទះ និងសំណង់អាគារធំៗជាច្រើនទៀត…។ ការផលិតថាមពលអគ្គិសនីនៅក្នុងគន្លងអាចប្រមូលពន្លឺព្រះអាទិត្យ ២៤/៧ ដោយមិនប៉ះពាល់បរិយាកាស ឬលក្ខខណ្ឌអាកាសធាតុឡើយ។ តាមទ្រឹស្ដី កោសិកាពន្លឺព្រះអាទិត្យក្នុងលំហអាចបង្កើតទិន្នផល ៨ ដងក្នុងមួយម៉ែត្រការ៉េ ច្រើនជាងកោសិកាពន្លឺព្រះអាទិត្យនៅលើផែនដី។Space-based solar power: How close to reality? | Earth | EarthSky

ជាលទ្ធផល ក្រុមស្រាវជ្រាវជាច្រើនកំពុងធ្វើការដើម្បីទាញយកថាមពលនេះ ទោះបីជាមានបញ្ហាប្រឈមធំៗមួយចំនួនក៏ដោយ។ ប្រព័ន្ធសាកល្បងថាមពលព្រះអាទិត្យអវកាស MAPLE ៥០ គីឡូក្រាមត្រូវបានដាក់នៅលើយានអវកាស Momentus Vigoride ហើយបានបាញ់បង្ហោះទៅកាន់គន្លងទាបដោយរ៉ុក្កែត SpaceX។
MAPLE គឺជាឧបករណ៍អគ្គិសនីថាមពលព្រះអាទិត្យអវកាស ដែលស្រូបថាមពលពន្លឺពីលំហត្រឡប់មកផែនដីវិញ ឆ្ពោះទៅរកមន្ទីរពិសោធន៍បច្ចេកទេសនៅ Caltech ក្នុងទីក្រុង Pasadena ការពិសោធន៍នេះទទួលបានជោគជ័យ។ ធ្នឹមថាមពលត្រូវបានរកឃើញដោយស្ថានីយដី តាមពេលវេលា និងប្រេកង់ដែលរំពឹងទុក។ នេះបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ក្រុមក្នុងការកំណត់គោលដៅធ្នឹមថាមពលយ៉ាងជាក់លាក់នៅចម្ងាយឆ្ងាយ ហើយបញ្ជាក់ថាឧបករណ៍ដែលពាក់ព័ន្ធគឺដំណើរការល្អបន្ទាប់ពីការធ្វើដំណើរទៅកាន់គន្លង៕ Unlimited Energy: The United States succeeds in transmitting sunlight from  space and is ahead of Japan - Gearriceប្រភព៖vnexpress