ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនបានដាក់គោលដៅមួយដើម្បីបង្កើនចំនួនស្រ្តីក្នុងតួនាទីជានាយកប្រតិបត្តិ (CEO) ក្នុងក្រុមហ៊ុនធំៗឱ្យបាន៣០% ក្នុងរយៈពេល៧ឆ្នាំទៀត ។ ការដាក់គោលដៅនេះ ដោយសារគេមើលឃើញថា ប្រទេសជប៉ុនមានគម្លាតគ្នាផ្នែកសង្គមរវាងបុរស និងស្ត្រី ដូចជា ផ្នែកការងារ និងថ្លៃកម្លាំងពលកម្ម ។Prime Minister KISHIDA Fumio's Personal Timeline | The Government of Japan  - JapanGov -

នាយករដ្ឋមន្ត្រីប្រទេសជប៉ុន លោក Fumio Kishida បានបញ្ជាឱ្យរដ្ឋាភិបាលចាប់ផ្តើមជំរុញការងារឱ្យមានចំនួនស្ត្រីកាន់តួនាទីជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុនធំៗរបស់ជប៉ុនឱ្យបានដល់៣០% នៅត្រឹមឆ្នាំ២០៣០ ឬរយៈពេល៧ឆ្នាំទៀត ។ លោក Fumio Kishida លើកឡើងថា ការបង្កើនភាពចម្រុះនេះ នឹងជំរុញការបង្កើតថ្មី និងសេដ្ឋកិច្ចជាតិផងដែរ ។

បើតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបង្ហាញថា កាលពីឆ្នាំ២០២២ កន្លងមក ក្រុមហ៊ុនធំៗនៅក្នុងទីផ្សារហ៊ុន Prime Market របស់ប្រទេសជប៉ុន គឺមាន CEO ជាស្ត្រីត្រឹមតែ១១,៤% ប៉ុណ្ណោះ ។ លើសពីនេះ ប្រទេសជប៉ុនមានបញ្ហាគម្លាតគ្នាផ្នែកសង្គមរវាងបុរស និងស្ត្រី មិនថាក្នុងតួនាទីការងារ និងថ្លៃកម្លាំងពលកម្មក្តី ។Let's discuss the lack of female leaders in Japan | The Japan Times

កាលពីឆ្នាំ២០២២ ប្រទេសជប៉ុនត្រូវបានវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ចាត់ឱ្យស្ថិតក្នុងលំដាប់ទី១១៦ ក្នុងចំណោម១៤៩ប្រទេស ដែលមានគម្លាតយេនឌ័រនៅលើពិភពលោក ។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក៏បានពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលផងដែរ ដើម្បីបន្ថែមតួនាទីការងារអចិន្ត្រៃយ៍សម្រាប់ស្ត្រីឱ្យបានច្រើន ពីព្រោះមានស្ត្រីជប៉ុនជាច្រើននាក់បានធ្វើការងារក្រៅម៉ោងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងការថែទាំកូន ៕ ប្រភព ៖ TNN World