សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៣ បានថ្លែងថា «កម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងត្រូវធ្វើអោយអ្នកមិនសប្បាយចិត្តប្រែទៅជាអ្នកសប្បាយចិត្ត និង ប្រែទៅជាមិត្ត» ក្នុងនោះសម្តេចក៏អំពាវនាវឱ្យប្រជាជនកម្ពុជាត្រូវចេះអត់ធ្មត់នៅមុខគ្រប់បញ្ហា។ នេះបើតាមការបង្ហោះរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq0YNIlkkqhJz9tGd21cUNPFITMTG-jcXGB54mK6KL3E2jVVmNNj7LR_gL2y8Oh23UZHU8jZTqEAfmPwxJ0ZdC03bJpptXGC1VIvAyVncL5xOiVCJMNsNF_G7viUwnN91tns39XphDmsFk6P0vliszSGgEW01EvWRr8nEW68sjJmbRmNkxgl-hN3o9/s1600/343478922_782998600201076_4149688713789541963_n.jpg
ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេរថា «នៅក្នុងព្រឹត្តការណ៍ស៊ីហ្កេមទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងត្រូវធ្វើអោយអ្នកមិនសប្បាយចិត្តប្រែទៅជាអ្នកសប្បាយចិត្ត និង ប្រែទៅជាមិត្ត ។ សូមប្រជាជនកម្ពុជាយើងត្រូវធ្វើខ្លួនជាម្ចាស់ផ្ទះ និង ត្រូវចេះអត់ធ្មត់នៅមុខគ្រប់បញ្ហា – អនុសាសន៍សម្តេចតេជោ ហ៊ុនសែន នាពេលប្រជុំគណរដ្ឋមន្ត្រី ថ្ងៃទី ២៨ មេសា ២០២៣»។

គួរបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព ។ កិច្ចប្រជុំនឹងពិភាក្សា ដើម្បីឆ្លងរបៀបវារៈដូចជា៖
១-សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
២-បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ67o5feQdltySTLHDPeIhcpPkQlQNaY_deq0qeB2dc3KTp5T_FD75txAeMAExhnOaaDICML8syQTv36BzLtJcYZF4g-2-vYSnjiZb5LphSnd63T3aVugKjlza_JtBC-V2cUkDLbVAfVFwBh0lXtsTUuZcBmLxuek17d93HRSPP480bvtPidUxqIQx/s672/Capture%20(5).PNG