Home Blog Page 1715

តើអ្វីទៅគឺជាគីសក្នុងមាត់? មូលហេតុអ្វីបានជាមានគីសក្នុងមាត់?

0

ជាទូទៅ នៅពេលដែលយើងមានបញ្ហាដូចជា រលាកអញ្ចាញធ្មេញ ឬពងបែកមាត់ យើងមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ ព្រោះគិតថាវាជាបញ្ហាទូទៅ ដែលមនុស្សភាគច្រើនកើតស្ទើរគ្រប់គ្នា។ ប៉ុន្តែមានដឹងអត់ថា មាត់របស់យើងក៏អាចកើតមានបញ្ហាគីសក្នុងមាត់បានដែរ។ ដូច្នេះហើយតើអ្វីទៅគឺជាគីសក្នុងមាត់?
គីសក្នុងមាត់គឺជាថង់ខ្យល់មួយដែលផ្ទុកសារធាតុរាវ ហើយលាយឡំនិងសារធាតុហ្គាស នឹងមានរាងជារង្វង់ឬពងក្រពើ ដែលស្ថិតនៅឆ្អឹងថ្គាមផ្នែកខាងក្រោម ឬផ្នែកខាងលើ។Oral surgery II: Part 3. Cysts of the mouth and jaws and their management |  British Dental Journal

មូលហេតុអ្វីបានជាមានគីសក្នុងមាត់?
គីសក្នុងមាត់ភាគច្រើនកើតឡើងដោយសារធ្មេញរបស់យើងងាប់សសៃ ឬរលាកដល់បណ្តូលធ្មេញ ដោយមិនមានការព្យាបាលត្រឹមត្រូវ។

តើគីសក្នុងមាត់មានផលប៉ះពាល់អ្វីខ្លះដល់សុខភាព?
គីសក្នុងមាត់មានផលប៉ះពាល់ជាច្រើនដល់សុខភាពដូចជា៖ បាត់បង់ធ្មេញ ខូចទម្រង់មុខ មានការឈឺចាប់ និងហើមជាដើម លើសពីនេះបើសិនមិនមានការព្យាបាលត្រឹមត្រូវនោះវាក៏អាចបណ្តាលឱ្យមានការប៉ះពាល់ដល់អាយុជីវិតបានទៀតផង។Mucous cyst mouth or mucous retention cyst causes, diagnosis & treatment

តើធ្វើយ៉ាងម៉េចទើបព្យាបាលជំងឺនេះបាន?
គីសក្នុងមាត់មាន២ទំហំគឺគីសដុំតូច និងគីសដុំធំ។ គីសដុំតូចយើងអាចព្យាបាលតាមរយះការដាក់ថ្នាំនៅចន្លោះធ្មេញ និងស្ថិតនៅក្រោមការតាមដានរបស់ទន្តពេទ្យ។ គីសដុំធំគឺយើងអាចព្យាបាលដោយធ្វើការវះកាត់។ ទោះជាយ៉ាងណាក៏ដោយអ្នកជំងឺដែលមានគីសក្នុងមាត់ដាច់ខាតត្រូវតែទៅជួបនឹងទន្តពេទ្យដើម្បីធ្វើការវះកាត់ឱ្យបានត្រឹមត្រូវ ៕

តារាចម្រៀងជើងចាស់ ម៉េង កែវពេជ្ជតា ទម្លា.យខ្ទេចគ្មានសល់ពីអត្តចរិត វណ្ណដា

0

អ្នកនាង ម៉េង កែវពេជ្ជតា តារាចម្រៀងជើងចាស់ បង្ហោះសារទម្លាយពីអត្តចរិតតារាចម្រៀងស្រករក្រោយ វណ្ណដា ខ្ទេចគ្មានសល់ក្រោយពីមានឱកាសជួបគ្នាដោយផ្ទាល់នៅឯវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ដោយរៀបរាប់ថា តារារ៉េបវ័យក្មេងរូបនេះចេះដាក់ខ្លួន មិនឆ្មើងក្រអើតក្រទម ជាពិសេសលើកស្ទួយវប្បធម៌ និងសិល្បករបុរាណខ្មែរ។

រាជនីសំឡេងមាសកម្ពុជា ម៉េង កែវពេជ្ជតា កម្រនឹងបង្ហោះទម្លាយពីអត្តចរិតសិល្បករជំនាន់ក្រោយណាស់ ផ្ទុយមកវិញលើកនេះ តារាចម្រៀងខាងលើចេញមកទម្លាយច្បាស់ៗខ្ទេចគ្មានសល់ ពីតារាចម្រៀងរ៉េបល្បីឈ្មោះប្រចាំប្រទេសកម្ពុជាគឺ ម៉ាន់ វណ្ណដា បន្ទាប់ពីកំពូលតារាចម្រៀងទាំង២ដួងនេះមានឱកាសបានជួបគ្នាដោយផ្ទាល់នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ។

ម្ចាស់បទ «ផ្ញើចិត្តនឹកតាមវិទ្យុ» រូបនេះរៀបរាប់នៅលើបណ្តាញសង្គមនៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នេះថា « Vanda ជាតារាចម្រៀងយុវវ័យល្បីខ្លាំងផ្នែក Rap ។ ក្រៅពីមានទេពកោសល្យល្អផ្តាច់ហើយ គាត់នៅមានអត្តចរិតថ្លៃថ្នូរ ចេះដាក់ខ្លួន មិនឆ្មើ មិនរើសអើង មិនក្រអឺតក្រទម ។ ចំនុចសំខាន់មួយទៀតគឺគាត់ចេះនឹកឃើញលើកស្ទួយវប្បធម៌ខ្មែរ និងសិល្បករបុរាណចាស់ៗ ។ ទាំងនេះគ្រប់គ្រាន់ឱ្យខ្ញុំ និងអ្នកផ្សេងសរសើរបានហើយ»។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃចុងក្រោយនេះ តារាចម្រៀង វណ្ណដា រងនូវពាក្យរិះគន់មួយចំនួនពីសំណាក់អ្នកលេងបណ្តាញសង្គមថាលោកជាតារាចម្រៀងមិនគោរពរៀមច្បងក្នុងវិស័យសិល្បៈ ខណៈក៏មានវីដេអូបង្ហាញថា វណ្ណដា បានបង្ហាញកាយវិការទន់ភ្លន់គោរពរៀមច្បងមិនដូចមានការចោទប្រកាន់មួយចំនួននោះទេ៕May be an image of 4 peopleMay be an image of 4 peoplehttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzBbio45lHRelu_XTkj0tA2abskd1erUnDTo7Ltj_5AJdk7LG6A-VNwX1-7vHHUDeZCRprD21G9yQXY1eX4FZf6COhTSKrkDT9weWEN3snMzhcqr0VEU6DchRKvS-4lD8pfnHGEStAFYSMJFSNL87Q_6-ikV5P6ccfH9vW8a7aW-ehtKvpHP2ploIE/s834/f.PNG

ឥណ្ឌាគ្រោងសាងសង់ស្ពានដែកដែលខ្ពស់ជាងគេលើពិភពលោក

0

ប្រទេសឥណ្ឌា៖ ស្ពានដែលមានប្រវែង ១,៣១៥ ម៉ែត្រ និងមានកម្ពស់ ៣៥៩ ម៉ែត្រពីលើទន្លេ Chenab ក្នុងទីក្រុង Jammu និង Kashmir ត្រូវបានគេរំពឹងថានឹងដំណើរការនៅចុងខែធ្នូ ឆ្នាំ២០២៣ ឬ ខែមករា ឆ្នាំ២០២៤ នេះបើយោងតាមប្រភពព័ត៌មាន CNN ។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បាននិយាយថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពាន Chenab និងគម្រោង USBRL គឺជាមធ្យោបាយដ៏មានប្រយោជន៍ក្នុងការពង្រឹងភាពស្អិតរមួតក្នុងសង្គម ដោយភ្ជាប់តំបន់ដាច់ស្រយាលជាមួយទីក្រុងធំៗ។ ការភ្ជាប់តំបន់កាស្មៀរ និងតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌាដោយផ្លូវដែកនឹងពង្រឹងការអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិកម្មនៅក្នុងតំបន់។Chenab bridge: The world's highest rail bridge in India is an engineering  marvel | Architectural Digest India

ទោះបីជាគម្រោង USBRL បានកើតនៅឆ្នាំ ២០០២ មុនពេលលោក Modi ក្លាយជានាយករដ្ឋមន្ត្រីក៏ដោយ ស្ពាន Chenab គឺជាឧទាហរណ៍ដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការពង្រីក និងអភិវឌ្ឍប្រទេស។ ចាប់តាំងពីឡើងកាន់អំណាចមក លោក Modi បានបង្កើនថវិកាសម្រាប់គម្រោង USBRL ជិត ១០០ លានដុល្លារ ដើម្បីពន្លឿនការបញ្ចប់ស្ពាន បន្ទាប់ពីមានការពន្យារពេលអស់ជាច្រើនឆ្នាំ។Chenab Bridge: Before 'Golden' Launch Today, Cross Journey Behind Making  J&K's Marvel With News18

បច្ចុប្បន្នប្រទេសឥណ្ឌាកំពុងវិនិយោគប្រាក់រាប់រយលានដុល្លារក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ។ នៅខែកុម្ភៈ ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី Modi បានសម្ពោធផ្នែកដំបូងនៃផ្លូវហាយវេប្រវែង ១,៣៨៦ គីឡូម៉ែត្រដែលតភ្ជាប់រដ្ឋធានីញូវដែលីជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុ Mumbai ដែលការសាងសង់ស្ពានដែកនេះចំណាយអស់ ១.៤ ពាន់លានដុល្លារអាមេរិក៕J-K: World's highest, Chenab railway bridge inaugurated today - The  Economic TimesChenab bridge, world's highest rail bridge taller than Eiffel Tower,  completes 'engineering milestone' | Latest News India - Hindustan Times
ប្រភព៖vnexpress

កម្ពុជា រំពឹងថានឹងទទួលបានទេសចរជប៉ុន៧ម៉ឺននាក់ក្នុងឆ្នាំ២០២៣

0

ត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរជប៉ុនចំនួន ១១,៤៦៥នាក់ មានការកើនឡើង ១១៧៦.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណ ៧ម៉ឺននាក់។ នេះបើតាមការឱ្យដឹងពីក្រសួងទេសចរណ៍ស្តីពីពិព័រណ៍កម្ពុជា Cambodia Festival 2023 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ប្រទេសជប៉ុនជាទីផ្សារគោលដៅសំខាន់សម្រាប់កម្ពុជា បើយោងតាមស្ថិតិទេសចរណ៍ប្រចាំឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរចំនួន២,២៧៦,៦២៦ នាក់ កើនឡើង១០៥៨.៦% ធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទេសចរជប៉ុនមានចំនួន២៩,៧៣៣នាក់ មានការកើនឡើង ១៣៧៨.៥% បើធៀបនឹងឆ្នាំ២០២១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAsWSCAWbut4YKmH5t2D4syOFoMaShsxrxBsNujloPRHgfhBd1vAFWIDJCAHTY-KMhRV75wpBBoiep9NjzXNISWuhdDnmHIYeO4_WF4xsAtSHzCTSHFzh4gnTJdK0_p0ERfTwHvY_3fzPg3xP0Pl5LxSHY-qV3eh_OUcVV0K6rvUnCpZpRYPyCnI9s/s1280/344738996_184149004556112_323121320791961984_n.jpg

ដោយឡែក ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរជប៉ុនប្រមាណ៧ម៉ឺននាក់ក្នុងឆ្នាំ២០២៣។ ការរំពឹងនេះធ្វើឡើងនាឱកាស កម្ពុជាជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅលើទីផ្សារជប៉ុន ក្នុងពិព័រណ៍កម្ពុជា Cambodia Festival 2023 នៅទីក្រុងតូក្យូ ប្រទេសជប៉ុនថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា កម្មវិធីពិព័រណ៍កម្ពុជាឆ្នាំ២០២៣មានការតាំងបង្ហាញផលិតផល ម្ហូបអាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍របស់ខ្មែរ និងការបង្ហាញផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ ប្រពៃណី តាមរយៈការសម្តែងសិល្បៈជូនភ្ញៀវទស្សនាកម្សាន្ត ដោយមានស្តង់សរុបប្រមាណ១០០ស្តង់។ ឆ្នាំនេះផងដែរ ពិព័រណ៍កម្ពុជារំពឹងថានឹងមានអ្នកចូលរួមទស្សនាពីសំណាក់ភ្ញៀវបរទេស និងជនជាតិខ្មែរប្រមាណជា៥ម៉ឺននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaszxNrBaEQWstXTP8q7y0J9lnISuQZTSt67HGDm5jL79qjN0LIkoqPwEO7jgeGaUdSw39opiQG4Tt8U2Th_ogPIaPmxr-23wSTbSC4yqi0u0sGsZmqVRzwjgk7eS-C1qasbr9ajJ05UnEtHxVL-VVMY4Y4_FJNS8zsVHq4jj_XFREtbYhzfsZ-S8E/s960/344794107_787564366292594_3848823222364969109_n.jpgនៅក្នុងកម្មវិធីខាងលើនេះ មានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ឯកឧត្តម ឈួន ដារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម IMAMURA Masahiro សមាជិកសភាតំណាងរាស្ត្រជប៉ុន និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ឯកឧត្តម TAKAGI Kei អនុរដ្ឋមន្ត្រីទំនាក់ទំនងការបរទេសនៃប្រទេសជប៉ុន និងកញ្ញា MINAMINO Yoko ទូតសុឆន្ទៈនៃខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន អមដោយពិធីកាត់ខ្សែបូ ការសម្តែងសិល្បៈ របាំអប្សរា និងការដើរទស្សនាតាមស្តង់ពិព័រណ៍នានារបស់គណៈអធិបតី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtHHiq8vwUUa1bVdAwhsBCw5vmA8D_8QwY_fuwbSr5EFUu614uYvl4cWs_J-v-wtY66bRLfbrJjuIriL6eGS1g8zCkOLAtUYR9axOnfT8Ks6eeRR2h8rX3F0HRfLeMlHqbENeqBlvcjXIJPLnmLa7DsEt2EEBDmJFSY8XoK5hdQ3ustgsaf09V30cg/s1280/344328698_1913303422371880_6480391353383067032_n.jpg

រូបសំណាកព្រះពុទ្ធដែលមានអាយុកាល ១,៩០០ ឆ្នាំត្រូវបានរកឃើញនៅក្នុងប្រទេសអេហ្ស៊ីបបុរាណ

0

បរទេស៖ រូបសំណាកព្រះពុទ្ធសក្កៈមុនី ដែលមានព្រះសិរសានៅលើខ្នងរបស់ព្រះអង្គប្រហែលជាត្រូវបានបង្កើតឡើងដោយជនជាតិឥណ្ឌាដែលរស់នៅក្នុងទីក្រុង Berenike ក្នុងសតវត្សទី ១ ។
យោងតាមប្រភពព័ត៌មាន Live Science ដែលបានរាយការណ៍កាលពី ថ្ងៃទី ២ ខែឧសភាថា រូបសំណាកព្រះពុទ្ធដែលមានអាយុកាល ១,៩០០ ឆ្នាំត្រូវបានគេរកឃើញនៅក្នុងទីក្រុងកំពង់ផែ Berenike នៃប្រទេសអេហ្ស៊ីបបុរាណនៅលើឆ្នេរសមុទ្រ Red Sea ដែលភាគច្រើនទំនងជារបស់ជនចំណាកស្រុកមកពីអាស៊ីខាងត្បូង ។ រូបសំណាកព្រះពុទ្ធរូបបង្ហាញពីព្រះពុទ្ធសក្កៈមុនី ដែលរស់នៅក្នុងអាស៊ីខាងត្បូងកាលពី ២,៥០០ ឆ្នាំមុន ដើមឡើយព្រះអង្គជារាជទាយាទ ប៉ុន្តែក្រោយមកបានលះបង់ជីវិតដ៏សម្បូរបែប ដើម្បីប្រតិបត្តិសាសនា។

យោងតាមលោក Steven Sidebotham សាស្ត្រាចារ្យប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យ Delaware និងជាសហនាយកនៃគម្រោង Berenike បានឱ្យដឹងថា រូបចម្លាក់ដែលទើបតែរកឃើញថ្មីៗនេះ មានអាយុកាលតាំងពីឆ្នាំ ៩០-១៤០ នៃគ.ស។ តំណាងក្រសួងទេសចរណ៍ និងវត្ថុបុរាណរបស់ប្រទេសអេហ្ស៊ីប បាននិយាយថាគំរូនេះមានកម្ពស់ ៧១សង់ទីម៉ែត្រ ដែលជារូបសំណាកព្រះពុទ្ធឈរ ដោយកាន់បិណ្ឌនៅដៃឆ្វេង ហើយនៅខាងក្រោយព្រះពុទ្ធមានពន្លឺ។
រូបសំណាកនេះកើតក្នុងកំឡុងពេលដែលចក្រភពរ៉ូមគ្រប់គ្រងប្រទេសអេហ្ស៊ីប។ អេហ្ស៊ីប និងឥណ្ឌាមានពាណិជ្ជកម្មជាច្រើនក្នុងសម័យនោះ។ កំណត់ត្រាប្រវត្តិសាស្ត្រក៏បង្ហាញដែរថា មានជនជាតិឥណ្ឌារស់នៅក្នុងទីក្រុង Alexandria៕Ancient Statue of Buddha Found in Egypt Suggests Links with India ប្រភព៖vnexpress

លោក ម៉ម សូណង់ដូ ឈរឈ្មោះបោះឆ្នោតសារជាថ្មីម្តងទៀត

0

កាលពីម្សិលមិញ លោក ម៉ម សូណង់ដូ បានដឹកនាំសហការីទៅចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧។

បើតាម គ.ជ.ប គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ គឺជាគណបក្សទី១០ហើយដែលចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនទាំងពេញសិទ្ធិ និងបម្រុង។

សូមរំលឹកផងដែរថា មហាជនមួយចំនួន ជាពិសេសពលរដ្ឋវ័យចំណាស់ ចាប់ផ្ដើមស្គាល់ លោក ម៉ម សូណង់ដូ តាម​រយៈ​ការ​ផ្សាយ​សំឡេង​នៃ​រលក​វិទ្យុ​សំបុក​ឃ្មុំ។ តាមរយៈក្បាលមេក្រូវិទ្យុផ្ទាល់ខ្លួននេះ លោក ម៉ម សូណង់ដូ បានអត្ថាធប្បាយ​​ព្រឹត្តិការណ៍​នយោបាយ ទំនាស់​ដីធ្លី និង​បញ្ហា​ព្រំដែនជាដើម៕

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ព្រ.មាននិងប្រើសិទ្ធិធ្វើគ្រប់យ៉ាងដើម្បីរក្សាព្រៃឈើនៅតំបន់មួយ នាខេត្តព្រះសីហនុ

0

នាព្រឹកថ្ងៃទី៣ ខែឧសភា នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជន និងជាអគ្គនាយកក្រុមហ៊ុន Mong Reththy Group Ltd បានប្រកាសជាថ្មីនៅលើបណ្តាញសង្គមដល់ក្រុមជនល្មើសដែលលួចកាប់ដើមឈើដែលលោកខំរក្សាទុកគ្មានសល់ ហើយលោកនឹងប្រើសិទ្ធិគ្រប់បែបយ៉ាងដើម្បីថែរក្សាព្រៃឈើទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkz3Q3OEf1_TtIhWtOsN41tBq5UDo4iBxWSk14sWh_MIwKAKaMJ73v5gxgOMCckPH_Nceva2EegYnCvuIgLG6nBumRFD2PePc42OlmBIDjP4aRgGrk6aBf3786_MZSi-SpOyTmk9wlhdmAYGeHvrKBL7jUZhpQQ6VCBHPad5PDWExBtjpAlhZW5xZz/s1280/344865710_1237999903743312_5677101307998331434_n.jpg

តាមខ្លឹមសាររបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់យ៉ាងដូច្នេះថា «
ថ្ងៃនេះខ្ញុំសូមប្រកាសសាជាថ្មី ទៅដល់ក្រុមជនល្មើស ដែលបាននាំគ្នាមកកាប់បំផ្លាញ ព្រៃឈើដែលនៅសេសសល់ ព្រៃឈើនេះខ្ញុំបានខិតខំប្រឹងប្រែង ថែរក្សាការពារអស់រយៈពេល២៨ឆ្នាំកន្លងទៅហើយ នៅភ្នំតាកឹងគីឡូម៉ែត្រ១៥៨ ផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បើជនល្មើសទាំងអស់គ្នា មិនបញ្ឈប់សកម្មភាពនេះទេ ខ្ញុំនឹងប្រើសិទ្ធិគ្រប់បែបយ៉ាងដែលមាន ដើម្បីថែរក្សាការពារព្រៃឈើនេះ ក្នុងន័យទុកជាប្រយោជន៍តកូនចៅទៅអនាគត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1eidf_Qyw36pnhU1mXULFlAfIbf4KwMzeOM1rRIh9oQ4uLUhqLb6PL5rayFe8Z6oHAuBW6_BLh6jdi34SwgiarZxwPyn-NKnnaqzhmgEpzURrzwjcSIyE65JYE_neZckSkfrctvAv9iSLUNT4dHF7k5DMqnaBfzX61YI6cwBY_nsOPK66Q3U7um59/s1280/344812163_783527983183859_3566633063245085230_n.jpg

គួរបញ្ជាក់ផងដែរថា ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ជាអ្នកជំនួញមានប្រជាប្រិយភាពម្នាក់នៅលើបណ្តាញសង្គមតែងតែមានចិត្តករុណា ជាពិសេសឧត្តមភរិយារបស់លោកត្រូវមហាជនកោតសរសើរខ្លាំងពីការរស់នៅដូចប្រជាជនទូទៅធម្មតា ធ្វើផ្អក ធ្វើប្រហុក មិនប្រកាន់ខ្លួនជាលោកជំទាវមានឋានៈខ្ពង់ខ្ពស់ឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhbKcWJQKAxZEuQg3tmemU9ZnkUni5IDAm43su3YuR6gaxkY4AX7bkm-DFe1aawQrqvt_9rdWw3CI4U4PlxLIeKsMFnRU6CdcbWKa7PKzPy3lYqWZrdqfm5UaD-2O8ZcUEicWw_jLJCFxnHxJPGLrHdSwqt3NEAEOaOO06yUIg0vyk4FNrwxlh_2PM/s1125/344367905_1501180473746011_2363815097692097013_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjacpTaD43x2GVFilUBHQuYiKoeScM_au8BuRSxaSz-m2jGW14oJqmu44HMhtcJX3JMVtLLHopftaLxYlZ1me7q-RWJ7CN23ClB04_7R4QfVFfKLVk9lQvpMwZiM2IKvN7PIHg-e7lu5NIi6mIApje_aGW6am-BRPgSqyaIji3uJkNceFWRKgIl5_k3/s1125/344192949_3420906668159177_2770248393304190794_n.jpg

ប្រាសាទបុរាណទាំង១០ ដែលមានភាពទាក់ទាញជាងគេបំផុតនៅអាស៊ីអាគ្នេយ៍

0

តំបន់អាស៊ីអាគ្នេយ៍ គឺជាដំបន់ដែលស្ថិតនៅចំទីប្រសព្វដែលត្រូវឆ្លងកាត់រវាងមហាសមុទ្រពីរ គឺមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ តាំងពីដើមទីមក តំបន់នេះក៏ជាចំណុចឆ្លងកាត់នៃវប្បធម៌ធំ២ផងដែរ គឺចិន និងឥណ្ឌា ហើយដំណាក់កាលក្រោយៗមកទៀតវប្បធម៌ឥស្លាម និងបស្ចិមលោក ក៏បានជ្រាបចូលជាហូរហែរ ដែលធ្វើឱ្យទីនេះក្លាយជាចំណុចទាក់ទាញផ្នែកវប្បធម៌ នឹងកាន់តែពិសេសជាងនេះទៅទៀត គឺភាពចម្រុះ។
ភាពចម្រុះទាំងជាតិពន្ធុ វប្បធម៌ ប្រពៃណីទំនៀមទំទំលាប់ សាសនា ភាសា … សូម្បីតែទីតាំងភូមិសាស្រ្តក៏ចែកជាពីរ គឺដីគោក (កម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា) និងដីកោះ (សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ប្រ៊ុយណេ ទីម័រខាងកើត)។
ភាពចម្រុះនេះហើយ ដែលធ្វើឱ្យដំបន់នេះក្លាយជាចំណុចទាក់ទាញអ្នកទស្សនាជុំវិញពិភលោក ចង់មកឃើញនិងស្វែងយល់ពីទីតាំងមួយចំនួនដែលកំពុងតែមានភាពល្បីរន្ទឺ និងទាក់ទាញបំផុត។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រទេសទាំង១០នៃអាស៊ានដែលមានប្រាសាទបុរាណដ៏ទាក់ទាញជាងគេ៖

១.ប្រាសាទអង្គរវត្ត (Angkor Wat) ប្រទេសកម្ពុជាAngkor Wat: Cambodia's most iconic temple - Lonely Planet២.ប្រាសាទបុរោពុទ្ធោ (Borobudur) ប្រទេសឥណ្ឌូណេស៊ីBorobudur travel - Lonely Planet | Indonesia, Asia៣.ក្រុមប្រាសាទបាកាន (Bagan) ប្រទេសមីយ៉ាន់ម៉ាThe 8 Best Things to Do in Bagan, Myanmar៤.រាជវាំងក្រុងវ៉េ (Huế) ប្រទេសវៀតណាមBeautiful Photos of Hue, Vietnam's Lost Imperial City៥. ទ្វារជ័យ (Patuxai) ប្រទេសឡាវPatuxay (Vientiane) - All You Need to Know BEFORE You Go៦.វិហារឥស្លាម (Sultan Salahuddin Abdul Aziz mosque) ប្រទេសម៉ាឡេស៊ីFile:Sultan Salahuddin Abdul Aziz Mosque - Shah Ala, Malaysia - panoramio -  Chanilim714.jpg - Wikimedia Commons៧.វត្តអរុណ (Wat Arun) ប្រទេសថៃWat Arun in Bangkok - Temple of Dawn – Go Guides៨.វិហារឥស្លាម (Masjid kampong Pandan mosque) ប្រទេសព្រុយណេKampong Pandan Mosque, Kuala Belait, Brunei. | Mosque, Taj mahal, Landmarks៩.បដិមាសីហមច្ឆា (Merlion) ប្រទេសសិង្ហបុរីMerlion - Wikipedia១០.វិហារកាតូលិកវីកាន់ (Vigan cathedral) ប្រទេសហ្វីលីពីន៕Vigan Cathedral - Wikipedia

សត្វ៥ប្រភេទ ដែលមានអាយុវែងបំផុតនៅលើផែនដី

0

នៅលើភពផែនដីរបស់យើងមានសត្វជាច្រើនប្រភេទដែលសត្វខ្លះមានអាយុវែង និងខ្លះទៀតក៏មានអាយុខ្លី ដូច្នេះហើយថ្ងៃនេះយើងខ្ញុំនឹងនាំប្រិយមិត្តមកស្គាល់សត្វទាំង៧ ដែលមានអាយុវែងបំផុតនៅលើផែនដី ៖

១.ត្រីឆ្លាមគ្រីនឡែនដ៍ (Greenland Shark)៖ ត្រីឆ្លាមហ្គ្រីនឡែនដ៍ រស់នៅក្នុងមហាសមុទ្រអាក់ទិក និងអាត្លង់ទិចខាងជើង ដែលមានជម្រៅជាមធ្យមពី ៤.០០០ទៅ ៧,០០០ហ្វីត។ ត្រីឆ្លាមប្រផេះនេះអាចរស់នៅបាន ២៧២ឆ្នាំ ឬអាចមានជីវិតរស់នៅជាអតិបរមារហូតដល់ទៅ ៣៩២ឆ្នាំ។Talk About An Ancient Mariner! Greenland Shark Is At Least 272 Years Old :  Shots - Health News : NPR

២.លៀសសមុទ្រជីអូដាក់ ឬលៀសប្រម៉ោងដំរី (Geoduck Clam)៖ លៀសសមុទ្រជីអូដាក់ ដែលជាសត្វរស់នៅក្នុងទឹកប្រៃនេះ រស់នៅបានលើសពី ១៦៥ឆ្នាំ។ សត្វប្រភេទនេះ លូតលាស់លឿនណាស់ បន្ទាប់ពីកើតមកភ្លាម ដែលជាមធ្យមវាលូតលាស់បាន ១អ៊ីញក្នុងមួយឆ្នាំ ក្នុងអំឡុងរយៈពេល ៤ឆ្នាំដំបូង។Cleaning Geoduck | ChefSteps

៣.បង្គួយ តូតារ៉ា (Tuatara)៖ បង្គួយប្រភេទនេះ គឺជាសត្វមួយក្នុងចំណោម សត្វឆ្អឹងខ្នង ដែលមានជីវិតយូរជាងគេលើផែនដីយើងនេះ ខណៈដែលពួកវាខ្លះរស់នៅបានប្រហែល ១០០ឆ្នាំឯណោះ។Tuatara | San Diego Zoo Animals & Plants

៤.ជន្លេនសមុទ្របំពង់ ឡាមឺលីប្រាឈៀ (Lamellibrachia Tube Worm)៖ សត្វសមុទ្រប្រភេទនេះ រស់នៅបានចន្លោះពី ១៧០ទៅ ២៥០ឆ្នាំ។ ជន្លេនបំពង់ ឡាមឺលីប្រាឈៀ មានលក្ខណៈពិសេសមួយប្លែកជាងគេ ក្នុងចំណោមប្រភេទសត្វស្រដៀងៗគ្នាដូចវា ពីព្រោះពួកវាលូតលាស់យឺតៗពេញមួយជីវិត រហូតដល់មានប្រវែងជាង ៦ហ្វីត។The 27 Best Deep-Sea Species: #24 Tubeworms | Deep Sea News

៥.សត្វសមុទ្រដែលមានបន្លា រេដស៊ី (Red Sea Urchin)៖ សត្វសមុទ្រ រេដស៊ី អាចរស់នៅបានចាប់ពី ១០០ទៅ ២០០ឆ្នាំ។ ពួកវា មានតែនៅក្នុងសមុទ្រប៉ាស៊ីហ្វិក ជាពិសេសនៅតាមឆ្នេរសមុទ្រភាគខាងលិច នៃអាមេរិកខាងជើង និងឆ្នេរសមុទ្រភាគខាងជើង នៃប្រទេសជប៉ុន ហើយពួកវារស់នៅតាមទឹករាក់ និងខ្លះទៀតរស់នៅតាមក្រហែងថ្ម៕As Sea Stars Die, New Worries About Urchins

ឃើញវីដេអូនេះទើបដឹងថា វណ្ណដា និង កៅ សុភា ស្និទ្ធស្នាលគ្នាខ្លាំងអាចផឹកទឹកសុទ្ធដបតែមួយបាន (មានវីដេអូ)

0

នៅក្នុងកម្មវិធីក្រុងពាលីនៅពហុកីឡដ្ឋានជាតិមរតកតេជោនាថ្ងៃទី២ ឧសភា ដើម្បីសុំសេចក្តីសុខចម្រើនមុនកម្មវិធីផ្លូវការឈានមកដល់ឆាប់ៗ គេសង្កេតឃើញថាមានសិល្បករជាច្រើនចូលរួម ក្នុងនោះសិល្បករប្រចាំផលិតកម្ម បារមី ក៏បានចូលរួមដូចគ្នា និងបានហាត់សមមុនកម្មវិធីផ្លូវការឈានមកដល់។ អ្វីដែលធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើនោះក្រោយពីមានវីដេអូមួយបង្ហាញពីសកម្មភាពតារាចម្រៀង កៅ សុភា ផឹកទឹកសុទ្ធដបតែមួយជាមួយ វណ្ណដា ដោយមិនប្រកាន់ឡើយ ខណៈមានមតិជាច្រើនលើកឡើងត្រង់ចំណុចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoC0KlRX8qAUg3QNkc4kk67tk8e6uf6fCkNlg9eXK9qV5p5C5jzXPgFVK3uuLLkoQrlED-lmlTYLei_kHrrVNZ2cd1qRRgZfDin6_IVuVKuHZrTqpINUN1HUopkwYrVQUHEkG0CoIA9m-NE10iNMghp_PtsDKBdJrpBnQxK55MqE9Ny6DfoVrv5g48/s2048/166500425_2169934979804373_3270139386691909490_n.jpg

មហាជនមួយចំនួនជាពិសេសមិត្តៗយុវវ័យជាច្រើនជ្រាបមកហើយថា ស្ថិតក្នុងទ្រនំបារមី តារាចម្រៀង កៅ សុភា ជាតារាស្រីមានឱកាសចេញបទចម្រៀងរួមគ្នាជាមួយ វណ្ណដា ហើយជាញឹកញាប់អ្នកទាំងពីរមានវត្តមានរួមគ្នាមិនថានៅក្រៅប្រទេសឬក្នុងប្រទេស ថែមទាំងមានភាពសិ្នទ្ធស្នាលជាមួយគ្នាខ្លាំង រហូតធ្វើឱ្យអ្នកគាំទ្រកើតការសង្ស័យម្តងៗ។ អ្វីដែលកំពុងធ្វើឱ្យបណ្តាញសង្គមផ្ទុះការវែកញែកនោះ ក្រោយពីមានគណនី ទិកតុកមួយបង្ហោះសកម្មភាពសិល្បករផលិតកម្មបារមី ហាត់សមនៅពហុកីឡដ្ឋានជាតិមរតកតេជោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS4X-Ht30nFRWk90KCrfnB3SZ1SsHp-s1NX__u7TN-uR-r-XjOcZciUd73IiYwuhbNySqY-R3NSw6TBvPGu1hp_ro2zVCByg4PqX4RqWHiUebHowJmbSpw8wVaVh4FmZEM7oLgKNIXccPr0Vlh9ZgG73gANjR5AqwC9hoNv3es5xe-OJqMqjoAhDZx/s2048/334773643_187228510684691_2175822245461253229_n.jpg

ក្នុងវីដេអូនោះបានបង្ហាញសកម្មភាពច្បាស់ៗ ពេលក្រុមការងារយកទឹកឱ្យតារាចម្រៀង វណ្ណដា ផឹករួចកញ្ញា កៅ សុភា បានយកដបទឹកតែមួយពី វណ្ណដា មកផឹកដោយប្រកាន់ឡើយ ដែលសកម្មភាពនេះហើយបានក្លាយជាប្រធានបទមួយទៀតនៅលើប្រព័ន្ធអ៊ីនធើណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEiiE7DnwJ-004VKrJ5cGYeHLsfcPvln3jmXFzkVsTjyGeaX023VpexNO88tkYKhJy49j5Gu16xQ_fDXCNS8hI3lW5v21xruCuZl512p38xcphPHFNQGWyDGxcMfItfRkJ7p1LiTEexMstg1CvQwFLYQDdRxsjtM1qRx4JU4M0hK0piZnhNlLfVkGG/s1024/IMG_9592-1024x682.jpg

អ្នកលេងបណ្តាញសង្គម បានបង្ហាញភាពងឿងឆ្ងល់ថា ហេតុអ្វីបានជា វណ្ណដា និង កៅ សុភា ផឹកទឹកដបជាមួយគ្នាអ៊ីចឹង ខណៈអ្នកខ្លះទៀតក៏លើកឡើងថា Team បារមីស្រលាញ់គ្នាណាស់ប្រៀបដូចជាបងប្អូនបង្កើត។

គួរបញ្ជាក់ផងដែរថា កៅ សុភា និង វណ្ណដា បានច្រៀងបទចម្រៀងរួមគ្នាមានចំណងជើងថា «Time» និងបទ «You Don’t Know How to Love Me » ក្នុងឆ្នាំ២០២១ ដែលផ្ទុះការសរសើរមិនធម្មតា៕

@punleuchin

Idol????????មកទៀតហើយណា????វ៉ាន់ដា????

♬ original sound – Ah rava – Ah rava