ជាទូទៅ នៅពេលដែលយើងមានបញ្ហាដូចជា រលាកអញ្ចាញធ្មេញ ឬពងបែកមាត់ យើងមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ ព្រោះគិតថាវាជាបញ្ហាទូទៅ ដែលមនុស្សភាគច្រើនកើតស្ទើរគ្រប់គ្នា។ ប៉ុន្តែមានដឹងអត់ថា មាត់របស់យើងក៏អាចកើតមានបញ្ហាគីសក្នុងមាត់បានដែរ។ ដូច្នេះហើយតើអ្វីទៅគឺជាគីសក្នុងមាត់?
គីសក្នុងមាត់គឺជាថង់ខ្យល់មួយដែលផ្ទុកសារធាតុរាវ ហើយលាយឡំនិងសារធាតុហ្គាស នឹងមានរាងជារង្វង់ឬពងក្រពើ ដែលស្ថិតនៅឆ្អឹងថ្គាមផ្នែកខាងក្រោម ឬផ្នែកខាងលើ។
មូលហេតុអ្វីបានជាមានគីសក្នុងមាត់?
គីសក្នុងមាត់ភាគច្រើនកើតឡើងដោយសារធ្មេញរបស់យើងងាប់សសៃ ឬរលាកដល់បណ្តូលធ្មេញ ដោយមិនមានការព្យាបាលត្រឹមត្រូវ។
តើគីសក្នុងមាត់មានផលប៉ះពាល់អ្វីខ្លះដល់សុខភាព?
គីសក្នុងមាត់មានផលប៉ះពាល់ជាច្រើនដល់សុខភាពដូចជា៖ បាត់បង់ធ្មេញ ខូចទម្រង់មុខ មានការឈឺចាប់ និងហើមជាដើម លើសពីនេះបើសិនមិនមានការព្យាបាលត្រឹមត្រូវនោះវាក៏អាចបណ្តាលឱ្យមានការប៉ះពាល់ដល់អាយុជីវិតបានទៀតផង។
តើធ្វើយ៉ាងម៉េចទើបព្យាបាលជំងឺនេះបាន?
គីសក្នុងមាត់មាន២ទំហំគឺគីសដុំតូច និងគីសដុំធំ។ គីសដុំតូចយើងអាចព្យាបាលតាមរយះការដាក់ថ្នាំនៅចន្លោះធ្មេញ និងស្ថិតនៅក្រោមការតាមដានរបស់ទន្តពេទ្យ។ គីសដុំធំគឺយើងអាចព្យាបាលដោយធ្វើការវះកាត់។ ទោះជាយ៉ាងណាក៏ដោយអ្នកជំងឺដែលមានគីសក្នុងមាត់ដាច់ខាតត្រូវតែទៅជួបនឹងទន្តពេទ្យដើម្បីធ្វើការវះកាត់ឱ្យបានត្រឹមត្រូវ ៕










