នៅលើភពផែនដីរបស់យើងមានសត្វជាច្រើនប្រភេទដែលសត្វខ្លះមានអាយុវែង និងខ្លះទៀតក៏មានអាយុខ្លី ដូច្នេះហើយថ្ងៃនេះយើងខ្ញុំនឹងនាំប្រិយមិត្តមកស្គាល់សត្វទាំង៧ ដែលមានអាយុវែងបំផុតនៅលើផែនដី ៖
១.ត្រីឆ្លាមគ្រីនឡែនដ៍ (Greenland Shark)៖ ត្រីឆ្លាមហ្គ្រីនឡែនដ៍ រស់នៅក្នុងមហាសមុទ្រអាក់ទិក និងអាត្លង់ទិចខាងជើង ដែលមានជម្រៅជាមធ្យមពី ៤.០០០ទៅ ៧,០០០ហ្វីត។ ត្រីឆ្លាមប្រផេះនេះអាចរស់នៅបាន ២៧២ឆ្នាំ ឬអាចមានជីវិតរស់នៅជាអតិបរមារហូតដល់ទៅ ៣៩២ឆ្នាំ។
២.លៀសសមុទ្រជីអូដាក់ ឬលៀសប្រម៉ោងដំរី (Geoduck Clam)៖ លៀសសមុទ្រជីអូដាក់ ដែលជាសត្វរស់នៅក្នុងទឹកប្រៃនេះ រស់នៅបានលើសពី ១៦៥ឆ្នាំ។ សត្វប្រភេទនេះ លូតលាស់លឿនណាស់ បន្ទាប់ពីកើតមកភ្លាម ដែលជាមធ្យមវាលូតលាស់បាន ១អ៊ីញក្នុងមួយឆ្នាំ ក្នុងអំឡុងរយៈពេល ៤ឆ្នាំដំបូង។
៣.បង្គួយ តូតារ៉ា (Tuatara)៖ បង្គួយប្រភេទនេះ គឺជាសត្វមួយក្នុងចំណោម សត្វឆ្អឹងខ្នង ដែលមានជីវិតយូរជាងគេលើផែនដីយើងនេះ ខណៈដែលពួកវាខ្លះរស់នៅបានប្រហែល ១០០ឆ្នាំឯណោះ។
៤.ជន្លេនសមុទ្របំពង់ ឡាមឺលីប្រាឈៀ (Lamellibrachia Tube Worm)៖ សត្វសមុទ្រប្រភេទនេះ រស់នៅបានចន្លោះពី ១៧០ទៅ ២៥០ឆ្នាំ។ ជន្លេនបំពង់ ឡាមឺលីប្រាឈៀ មានលក្ខណៈពិសេសមួយប្លែកជាងគេ ក្នុងចំណោមប្រភេទសត្វស្រដៀងៗគ្នាដូចវា ពីព្រោះពួកវាលូតលាស់យឺតៗពេញមួយជីវិត រហូតដល់មានប្រវែងជាង ៦ហ្វីត។
៥.សត្វសមុទ្រដែលមានបន្លា រេដស៊ី (Red Sea Urchin)៖ សត្វសមុទ្រ រេដស៊ី អាចរស់នៅបានចាប់ពី ១០០ទៅ ២០០ឆ្នាំ។ ពួកវា មានតែនៅក្នុងសមុទ្រប៉ាស៊ីហ្វិក ជាពិសេសនៅតាមឆ្នេរសមុទ្រភាគខាងលិច នៃអាមេរិកខាងជើង និងឆ្នេរសមុទ្រភាគខាងជើង នៃប្រទេសជប៉ុន ហើយពួកវារស់នៅតាមទឹករាក់ និងខ្លះទៀតរស់នៅតាមក្រហែងថ្ម៕










