នៅក្នុងកម្មវិធីក្រុងពាលីនៅពហុកីឡដ្ឋានជាតិមរតកតេជោនាថ្ងៃទី២ ឧសភា ដើម្បីសុំសេចក្តីសុខចម្រើនមុនកម្មវិធីផ្លូវការឈានមកដល់ឆាប់ៗ គេសង្កេតឃើញថាមានសិល្បករជាច្រើនចូលរួម ក្នុងនោះសិល្បករប្រចាំផលិតកម្ម បារមី ក៏បានចូលរួមដូចគ្នា និងបានហាត់សមមុនកម្មវិធីផ្លូវការឈានមកដល់។ អ្វីដែលធ្វើឱ្យបណ្តាញសង្គមរង្គោះរង្គើនោះក្រោយពីមានវីដេអូមួយបង្ហាញពីសកម្មភាពតារាចម្រៀង កៅ សុភា ផឹកទឹកសុទ្ធដបតែមួយជាមួយ វណ្ណដា ដោយមិនប្រកាន់ឡើយ ខណៈមានមតិជាច្រើនលើកឡើងត្រង់ចំណុចនេះ។
មហាជនមួយចំនួនជាពិសេសមិត្តៗយុវវ័យជាច្រើនជ្រាបមកហើយថា ស្ថិតក្នុងទ្រនំបារមី តារាចម្រៀង កៅ សុភា ជាតារាស្រីមានឱកាសចេញបទចម្រៀងរួមគ្នាជាមួយ វណ្ណដា ហើយជាញឹកញាប់អ្នកទាំងពីរមានវត្តមានរួមគ្នាមិនថានៅក្រៅប្រទេសឬក្នុងប្រទេស ថែមទាំងមានភាពសិ្នទ្ធស្នាលជាមួយគ្នាខ្លាំង រហូតធ្វើឱ្យអ្នកគាំទ្រកើតការសង្ស័យម្តងៗ។ អ្វីដែលកំពុងធ្វើឱ្យបណ្តាញសង្គមផ្ទុះការវែកញែកនោះ ក្រោយពីមានគណនី ទិកតុកមួយបង្ហោះសកម្មភាពសិល្បករផលិតកម្មបារមី ហាត់សមនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្នុងវីដេអូនោះបានបង្ហាញសកម្មភាពច្បាស់ៗ ពេលក្រុមការងារយកទឹកឱ្យតារាចម្រៀង វណ្ណដា ផឹករួចកញ្ញា កៅ សុភា បានយកដបទឹកតែមួយពី វណ្ណដា មកផឹកដោយប្រកាន់ឡើយ ដែលសកម្មភាពនេះហើយបានក្លាយជាប្រធានបទមួយទៀតនៅលើប្រព័ន្ធអ៊ីនធើណែត។
អ្នកលេងបណ្តាញសង្គម បានបង្ហាញភាពងឿងឆ្ងល់ថា ហេតុអ្វីបានជា វណ្ណដា និង កៅ សុភា ផឹកទឹកដបជាមួយគ្នាអ៊ីចឹង ខណៈអ្នកខ្លះទៀតក៏លើកឡើងថា Team បារមីស្រលាញ់គ្នាណាស់ប្រៀបដូចជាបងប្អូនបង្កើត។
គួរបញ្ជាក់ផងដែរថា កៅ សុភា និង វណ្ណដា បានច្រៀងបទចម្រៀងរួមគ្នាមានចំណងជើងថា «Time» និងបទ «You Don’t Know How to Love Me » ក្នុងឆ្នាំ២០២១ ដែលផ្ទុះការសរសើរមិនធម្មតា៕
@punleuchin Idol????????មកទៀតហើយណា????វ៉ាន់ដា????










