Home Blog Page 1714

ឡូរ៉ា ម៉ម បង្ហើបអារម្មណ៍មោទកភាពក្រុមការងារខ្លួនសាមគ្គីគ្នាផលិតតន្ត្រីដើម្បីជាតិ

0

កញ្ញា ឡូរ៉ា ម៉ម ដែលជានាយកប្រតិបត្តិ (CEO) របស់ផលិតកម្មបារមី បានបង្ហើបអារម្មណ៍រំភើបមានមោទកភាពចំពោះក្រុមការងារសិល្បកររបស់ខ្លួនដែលសាមគ្គីពួតដៃគ្នាជាធ្លុងមួយផលិតតន្ត្រីដើម្បីជាតិ បើទោះបីជាមានភាពមាញឹក មានភាពនឿយហត់លើការងារផ្សេងយ៉ាងណា។

បទចម្រៀងមានចំណងជើងថា «ចងចាំសាវតារ» ពីសិល្បករបារមី ផលិតឡើងជាពិសេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានការគាំទ្រនិងសាទរយ៉ាងខ្លាំងចំពោះសមិទ្ធិផល រួមទាំងអត្ថន័យនៅក្នុងបទចម្រៀងនេះ។No photo description available.

ទន្ទឹមនឹងទទួលបានការគាំទ្រពីមហាជន កញ្ញា ឡូរ៉ា ម៉ម ទើបមានឱកាសបានបង្ហើបអារម្មណ៍ជាលើកដំបូងរបស់ខ្លួននៅលើបណ្តាញសង្គមបន្ទាប់បានទម្លាក់បទថ្មីកាលពីរាត្រីថ្ងៃទី១ ឧសភា មក។

នាយកប្រតិបត្តិរូបនេះ បានរៀបរាប់នៅលើទំព័រហ្វេកប៊ុកថា «ទីបំផុត នាងខ្ញុំមានឱកាសនិយាយអំពីគម្រោងដ៏អស្ចារ្យមួយនេះហើយ។ គ្មានអ្វីដែល ស្រស់បំព្រង និងត្រជាក់ភ្នែកជាងការមើលក្រុមការងាររបស់ខ្លួន ពួតដៃគ្នាសាមគ្គីផលិតតន្ត្រីដើម្បីជាតិយើងនោះទេ។ ទោះបីជាពួកគាត់មានការហត់នឿយខ្លាំងតាំងពីការរសម្ដែងនៅការប្រគំតន្ត្រី Rolling Loud និង បុណ្យចូលឆ្នាំខ្មែរ និងមកដល់ការត្រៀមសម្រាប់ពិធីបើក SEAGAMES នាងខ្ញុំពិតជាមានមោទកភាពចំពោះសមិទ្ធិផលដែលមិនគួរឱ្យជឿដែលពួកគាត់បានធ្វើដើម្បីស្វែងរកភាពច្នៃប្រឌិតចេញពី ជម្រៅក្រអៅបេះដូងរបស់ពួកគាត់និងស្វែងរកសំឡេងនៃមោទនភាពសម្រាប់កម្ពុជា»។
កញ្ញា បានបន្តទៀតថា «គម្រោងនេះគឺផ្ដល់ភាពរីករាយជាអនេកសម្រាប់នាងខ្ញុំ ពីព្រោះការធ្វើការងារលើគម្រោងនេះសបញ្ជាក់ថាយើងកំពុងរស់នៅក្នុងសម័យកាលដ៏អស្ចារ្យមួយ។ សម័យដែលនៅគ្រប់ទីកន្លែងជុំវិញនាងខ្ញុំ នាងខ្ញុំមើលឃើញខ្មែរមួយដែលរួបរួម ដែលសាមគ្គីជួយរើសសំរាមនៅកីឡដ្ឋាន និងពួតដៃគ្នាគាំទ្រក្រុមកីឡារបស់យើងយ៉ាងអធិកអធម។ នាងខ្ញុំសូមអរគុណអ្នកគ្រប់គ្នាដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើគម្រោងមួយនេះ ដោយការប្ដេជ្ញាចិត្ត ស្មារតី ការលះបង់ និង ឆន្ទៈមុតមាំប្រកបដោយភាពច្នៃប្រឌិតរបស់អ្នក គឺជាអ្វីដែលផ្តល់អំណាចដល់ បារមី (Baramey) ឬ អាចនិយាយថាសមិទ្ធិផលនេះគឺបានមកពីបារមីនៃការប្ដេជ្ញារបស់អ្នកគ្រប់គ្នា។ អរគុណអ្នកគាំទ្រទាំងអស់ដែលគាំទ្រពួកយើងកន្លងមក សូមបន្តស្រលាញ់គាំទ្រ បន្តរក្សាគំនិតសុទិដ្ឋិនិយមរបស់អ្នកទាំងអស់គ្នា ហើយនាងខ្ញុំសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងចូលរួមច្រៀងជាមួយពួកយើងនៅកីឡដ្ឋាន និងទូទាំងប្រទេសក្នុងពិធីបើក SEAGAMES នេះ»។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ
ដំណើរឆ្ពោះទៅកាន់ពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នឹងចាប់ផ្តើមជាផ្លូវការដែលជាប្រវត្តិសាស្រ្តលើកដំបូងរបស់ប្រទេសកម្ពុជា៕No photo description available.

ល្អណាស់! វគ្គសន្សំពិន្ទុលើកដំបូង បាល់ទាត់ជម្រើសជាតិនារី និង បាល់ទះបុរសកម្ពុជា សុទ្ធតែបំបាក់ដៃគូប្រកួតក្នុងលទ្ធផល ០

0

នាយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម២២ឆ្នាំ បានបើកការប្រកួតជាលើកដំបូងជាមួយក្រុមជម្រើសជាតិនារីឡាវអាយុក្រោម២២ឆ្នាំដោយកម្ពុជាបំបាក់ឡាវក្នុងលទ្ធផល ២ទល់០ ខណៈបាល់ទះបុរសក្នុងសាល ក្រុមជម្រើសជាតិកម្ពុជា បានបំបាក់ខាងក្រុមជម្រើសជាតិសិង្ហបុរីក្នុងលទ្ធផល៣សិតទល់០ ក្នុងវគ្គសន្សំពិន្ទុពូលBទាំងពីរ។May be an image of 6 people, people playing soccer, people playing football and text

ក្នុងវគ្គសន្សំពិន្ទុលើកដំបូងរបស់ខ្លួនខាងកម្ពុជាទទួលលទ្ធផលល្អណាស់ ដែលកំពុងធ្វើឱ្យអ្នកគាំទ្រកម្ពុជាសប្បាយចិត្តពន់ពេកក្នុងលទ្ធផលដ៏ល្អដែលជាសញ្ញាណបញ្ជាក់ថា វិស័យកីឡានៅកម្ពុជាកំពុងតែឈានទៅមុខជាបន្តបន្ទាប់ ខណៈក្នុងមហាព្រឹត្តិការណ៍ស៊ីហ្គេមនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្រោយទន្ទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំមក។May be an image of 11 people, people playing soccer, people playing football and text

ជំនួបលើកដំបូងរវាងក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម២២ឆ្នាំក្នុងវគ្គសន្សំពិន្ទុពូល B ដែលត្រូវប៉ះជាមួយក្រុមជម្រើសជាតិឡាវនៅកីឡដ្ឋាន ស្មាត អ អេស អិន នាយប់ថ្ងៃទី៣ ខែឧសភា បានធ្វើឱ្យមហាជនសប្បាយចិត្តជាខ្លាំងជាមួយលទ្ធផលដ៏ល្អដោយបំបាក់ដៃគូប្រកួតក្នុងលទ្ធផល២ទល់០។ មិនត្រឹមតែប៉ុណ្ណោះ លទ្ធផលនេះបានធ្វើឱ្យ គ្រូបង្វឹករបស់ឡាវ ជនជាតិ សិង្ហបុរី លោក ម៉ូហាម៉ាត់ ហឺម៉ាន់ ហ្សៃឡានី (Mohammed Herman Zailani) ស្ងប់ចិត្តហើយ ព្រោះមុនចាប់ផ្តើមការប្រកួតលោកបាននិយាយថា ប្រសិនបើក្រុមជម្រើសជាតិនារីកម្ពុជាចាញ់ក្រុមជម្រើសជាតិនារីឡាវនោះ ការដែលក្រុមជម្រើសជាតិនារីកម្ពុជា បានហោះទៅហ្វឹកហាត់នៅប្រទេសចិនមុន៦ខែនេះគឺមិនទាន់បានល្អនោះទេ។May be an image of volleyball and textមិនត្រឹមតែបាល់ទាត់ជម្រើសជាតិនារីអាចយកឈ្នះ ក្រុមជម្រើសជាតិឡាវ តែប៉ុណ្ណោះទេ ងាកមកបាល់ទះបុរសក្នុងសាលវិញ ដែលកម្ពុជា ត្រូវប៉ះក្រុមជម្រើសជាតិ សិង្ហបុរី នៅពហុកីឡដ្ឋានជាតិអូឡាំពិកវិញក៏ទទួលលទ្ធផលជាទីគាប់ចិត្តដូចគ្នាដោយកម្ពុជាបំបាក់ដៃគូប្រកួតក្នុងលទ្ធផល៣សិតទល់០ក្នុងពូលB ដែលសិតទី១ ទទួលបានពិន្ទុ ២៥ ទល់១៤ សិតទី២ ពិន្ទុ២៥ ទល់ ១៩ និង សិតទី៣ ពិន្ទុ២៥ ទល់ ២០ ៕

ចិនដាស់តឿនប្រជាជនរបស់ខ្លួនឱ្យត្រឡប់ទៅធ្វើការនៅឯជនបទវិញ

0

ប្រទេសចិន៖ នៅពេលដែលអត្រាអ្នកអត់ការងារធ្វើរបស់យុវជនចិនកើនឡើងយ៉ាងខ្លាំង រដ្ឋាភិបាលខេត្តក្វាងទុងបានចេញនូវដំណោះស្រាយដ៏ចម្រូងចម្រាសមួយ ដោយបញ្ជូនអ្នកអត់ការងារធ្វើចំនួន ៣០០,០០០ នាក់ត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញក្នុងរយៈពេលពីរឬបីឆ្នាំដើម្បីស្វែងរកការងារធ្វើ។
នៅខែធ្នូ ឆ្នាំ ២០២២ ប្រធានាធិបតីចិន លោក Xi Jinping បានជំរុញយុវជនក្នុងទីក្រុងឱ្យស្វែងរកការងារធ្វើនៅតំបន់ដាច់ស្រយាល ដើម្បី “ធ្វើឱ្យសេដ្ឋកិច្ចជនបទមានភាពរស់រវើកឡើងវិញ”។

យោងតាមប្រភពសារព័ត៌មាន CNN បានឱ្យដឹងថា អត្រាគ្មានការងារធ្វើសម្រាប់យុវជនអាយុពី ១៦-២៤ ឆ្នាំនៅក្នុងទីក្រុងរបស់ប្រទេសចិនគឺ ១៩.៦% ស្មើនឹង ១១ លាននាក់ដែលមិនមានការងារធ្វើនៅក្នុងទីក្រុង ដែលនេះគឺជាកម្រិតខ្ពស់បំផុតទីពីរក្នុងប្រវត្តិសាស្ត្រ ។ យុវជនចិនកំពុងមានការខកចិត្តនៅពេលឱកាសការងារនៅឆ្ងាយពីការរំពឹងទុកដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ច។ ដោយមានការខកចិត្តចំពោះភាពមិនច្បាស់លាស់ និងកង្វះការចល័តសង្គម យុវជនចិនទាំងអស់កាន់តែបាត់បង់ក្តីសង្ឃឹមដែលថាសញ្ញាបត្រមហាវិទ្យាល័យនឹងផ្តល់ឱកាសដូចកាលពីអតីតកាល។China Urges People with Mild COVID to Return to Work

ប្រឈមមុខនឹងទីផ្សារការងារដ៏ក្រៀមក្រំ យុវជនជនជាតិចិនមួយចំនួនបានជ្រើសរើសបើកតូបនៅផ្សាររាត្រី ដើម្បីរកចំណូល ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនផ្សេងទៀតនៅតែពឹងផ្អែកលើគ្រួសាររបស់ពួកគេ។ យោងតាមសាស្ត្រាចារ្យ Hans Hendrischke មកពីសាកលវិទ្យាល័យស៊ីដនី បាននិយាយថា លោកមិនអាចមានដំណោះស្រាយរយៈពេលខ្លីចំពោះភាពអត់ការងារធ្វើរបស់យុវជនចិននាពេលបច្ចុប្បន្ននោះទេ។ លោកក៏បានបន្ថែមទៀតថា ប្រព័ន្ធអប់រំចិននៅតែធ្ងន់លើចំណេះដឹងមូលដ្ឋាន ខណៈនិន្នាការក្នុងប្រទេសផ្សេងគឺការបណ្ដុះបណ្ដាលជំនាញ។ នេះជាអ្វីដែលវិស័យអប់រំចិនត្រូវតែការលើកកម្ពស់ នឹងត្រូវការពេលវេលាក្នុងការផ្លាស់ប្តូរបន្ថែមទៀត៕ Chinese Indicators Lag Behind Expectations, Show Economy Struggles - WSJប្រភព៖vnexpress

មូសជាសត្វមានគ្រោះថ្នាក់បំផុតលើពិភពលោក

0

សត្វដែលបានសម្លាប់ជីវិតមនុស្សច្រើនបំផុតលើពិភពលោកមិនមែនជាសត្វមានខ្លួនធំឬ មានចង្កូមមុតទេ ប៉ុន្តែ បែរជាសត្វមូសដែលមានខ្លួនតូចៗ។ មូសបានសម្លាប់ជីវិតមនុស្សនៅទូទាំងពិភពលោក ប្រមាណ ៥ សែន នាក់ដល់១លាននាក់ក្នុង១ឆ្នាំ ។

តាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺប្រចាំអាមេរិកបង្ហាញថាសត្វមានគ្រោះថ្នាក់បំផុតនៅលើពិភពលោកគឺមូសហើយបើតាមស្ថិតិ បង្ហាញថាមូសជាសត្វឆក់យកជីវិតមនុស្សពី៥០ម៉ឺនាក់រហូត ដល់ ១០០ ម៉ឺន នាក់ក្នុង១ឆ្នាំ ។Mosquito species from Asia poses growing risk to Africa's anti-malaria  efforts

មូលហេតុចម្បងដែលធ្វើឱ្យវាមានគ្រោះថ្នាក់បំផុត ដោយសារវាជាភ្នាក់ងារចម្លង ជំងឺម៉ាឡារៀ។ មន្ត្រីមកពី ស្ថាប័ន Cary Institute of Ecosystem Studies រដ្ឋញូវយ៉កនិយាយថាជំងឺម៉ាឡារៀបានសម្លាប់ជីវិត មនុស្ស ជាបន្តបន្ទាប់អស់រយៈពេលយូរមកហើយ ។

បើទោះជាជំងឺនេះពិបាកឆ្លងនៅសហរដ្ឋអាមេរិកខាងជើង និងអឺរ៉ុបក្តី ប៉ុន្តែគេ សង្កេតឃើញវាឆ្លងនៅតំបន់ អាហ្វ្រិកអាស៊ីខាងត្បូង និងអាមេរិកខាងត្បូង ។ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ថាជំងឺនេះធ្វើឱ្យមនុស្សស្លាប់នៅទូទាំងពិភពលោកប្រមាណ ៦១៩.០០០ នាក់ នៅឆ្នាំ២០២១ ។

គេអាចព្យាបាលជំងឺម៉ាឡារៀឱ្យជាសះស្បើយបាន ប្រសិនបើទទួលបានការវិនិច្ឆ័យត្រឹមត្រូវឆាប់រហ័សនិងបានប្រើប្រាស់ថ្នាំ មានប្រសិទ្ធភាព ។ ប៉ុន្តែសម្រាប់អ្នកមានគ្រោះថ្នាក់ខ្លាំងដូចជាកុមារស្ត្រីមានផ្ទៃពោះជំងឺនេះ នឹងធ្វើទុក្ខធ្ងន់ធ្ងរ។ តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកថាប្រមាណ ៨០% នៃការស្លាប់បាត់បង់ជីវិតរបស់មនុស្សគឺដោយសារមេរោគម៉ាឡារៀទាំងអស់នៅតំបន់អាហ្វ្រិកក្នុងនោះមានកុមារអាយុក្រោម៥ឆ្នាំផងដែរ ។How to Diagnose Mosquito-Borne Diseases | Today's Clinical Lab

មូលហេតុ ដែលធ្វើឱ្យមូសអាចសម្លាប់ជីវិតមនុស្ស អស់ជាច្រើន ព្រោះវាជាសត្វស៊ីឈាមជាអាហារ ។ ដូច្នេះ មាន ន័យថាពួកវាអាចចម្លងរោគពីឈាមរបស់មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងងាយ ស្រួល ។ ពួកវាមានខ្លួនតូច និងមានស្លាបដែលផ្តល់ភាពងាយស្រួលក្នុងការចម្លងជំងឺនិងខាំមនុស្ស ។ ក្រៅពីនេះមនុស្សនិងមូសបានរស់នៅក្នុងទីកន្លែងជាមួយគ្នាផងដែរ។

អ្នកវិទ្យាសាស្ត្រនិយាយថាអាកាសធាតុក្តៅ និងបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យមូសអាចរស់នៅបានយូរជាងមុន និងចម្លង ជំងឺយ៉ាងងាយ ស្រួលជាងមុនផងដែរ។ ទោះយ៉ាងណាមូសមិនមែនជាសត្វមានពិសកាច សាហាវ តែមួយនៅលើពិភពលោកទេគឺនៅ មានសត្វពស់ផងដែរ ដែលមានគ្រោះថ្នាក់ដូចគ្នា។ ពស់បានសម្លាប់ ជីវិត មនុស្ស ពី ៨១.០០០នាក់ រហូត ដល់ ១៣៨.០០០ នាក់ ជារៀងរាល់ឆ្នាំ ។Zika, dengue viruses make victims smell better to mosquitoes | Science |  AAAS

តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកថាពស់ជាសត្វមានគ្រោះថ្នាក់ខ្លាំងបំផុតដល់ជីវិត មនុស្ស និង ជំងឺឆ្កែឆ្កួតជាជំងឺឆ្លងដោយបានសម្លាប់ជីវិតមនុស្សប្រមាណ ៥៩.០០០ នាក់ជារៀលរាល់ ឆ្នាំ ៕

ប្រភព ៖ TNN Earth

ជ្រោះផ្តាច់ព្រលឹង កន្លែងបោះតង់និងផ្សេងព្រេងដ៏ពេញនិយមមួយនៅលើភ្នំគីរីរម្យ

0

ឧទ្យានជាតិគីរីរម្យ គឺជាតំបន់ធម្មជាតិដ៏មានភាពទាក់ទាញពីប្រជាជនខ្មែរ ព្រោះនៅទីនោះសម្បូរដោយកន្លែងធម្មជាតិស្អាតៗ សម្រាប់មនុស្សដែលចូលចិត្តផ្សងព្រេង និងបោះតង់ជាដើម។

ឧទ្យានជាតិនេះ ត្រូវបានគេទទួលស្គាល់ថាជាកន្លែងសម្រាប់លេងកម្សាន្ត និងជាទីកន្លែងបោះតង់ដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសយើងផងដែរ។
នៅក្នុងនោះ “ជ្រោះផ្តាច់ព្រលឹង” ក៏ជាទីកន្លែងដ៏ស័ក្កសមបំផុតមួយផងដែរ សម្រាប់ការបោះតង់ ឬផ្សងព្រេង នៅលើភ្នំគីរីរម្យ។No photo description available.
ឈ្មោះជ្រោះផ្តាច់ព្រលឹងស្តាប់មើលទៅគួរឱ្យខ្លាចណាស់ ប៉ុន្តែ ធាតុពិត នៅពេលទៅដល់ជាក់ស្តែងទើបដឹងថា ជាទីកន្លែងមួយដ៏ស្រស់ស្អាត គួរឱ្យទាក់ទាញមិនខុសពីតំបន់ផ្សេងទៀតឡើយ។ ជ្រោះផ្តាច់ព្រលឹង ជាទីកន្លែងមួយស្រស់ស្អាត មានភាពស្ងប់ស្ងាត់ បរិយាកាសល្អ ស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តបោះតង់បែបស្ងប់ស្ងាត់ ចង់ស្តាប់សំឡេងធម្មជាតិ មិនចូលចិត្តសំឡេងរំខាននានា។
លើសពីនេះទៅទៀត ពេលទៅដល់ទីនោះ យើងអាចគយគន់សម្រស់ធម្មជាតិ ព្រៃឈើ ដ៏ស្រស់ត្រកាល ដែលលាតសន្ធឹតលើផ្ទៃដីរាប់ពាន់ហិចតា។
ក្រៅពីជ្រោះផ្តាច់ព្រលឹង នៅលើភ្នំគីរីរម្យនេះ ក៏មានកន្លែងសម្រាប់សម្រាកកម្សាន្ត បោះតង់ និងលេងទឹកជ្រោះជាច្រើនកន្លែងថែមទៀតផងដែរ ដូចជា៖ ថ្មលយ បឹងចំការតែ និងឧទ្យានបោះតង់គីរីរម្យជាដើម៕No photo description available.No photo description available.No photo description available.No photo description available.
រូបភាព៖ one step adventure

ចូលរួមឱ្យបានច្រើនកុះករ! ឈ្នះថ្ងៃនេះ បាល់ទះកម្ពុជាឡើងទៅកាន់វគ្គខ្វែងហើយ

0

កាលពីម្សិលមិញ ការប្រកួតបើកឆាកដំបូងសម្រាប់វិញ្ញាសាបាល់ទះបុរស ក្រុមកម្ពុជាធ្វើបានយ៉ាងល្អ ដោយបានឈ្នះ សិង្ហបុរី ៣សិត០ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

ដោយឡែកនៅក្នុងថ្ងៃនេះ​ កម្ពុជា ត្រូវតែឈ្នះដាច់ខាត ដើម្បីធានាកៅអីនៅវគ្គបន្ទាប់ ដោយត្រូវជួបក្រុមហ្វីលីពីន។ ប្រកួតដំបូងរបស់ហ្វីលីពីន ពួកគេបានបរាជ័យ៣សិត០ ទៅលើក្រុមឥណ្ឌូនេសុី ដូច្នេះវាហាក់មិនពិបាកទេ សម្រាប់ក្រុមកម្ពុជាឡើងទៅកាន់វគ្គបន្ទាប់។No photo description available.

សូមជម្រាបផងដែរ កម្ពុជា ស្ថិតនៅពូល A ជាមួយសិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេសុី ខណៈពូល B មានថៃ វៀតណាម មីយ៉ាន់ម៉ា និងម៉ាឡេសុី។

សម្រាប់នៅក្នុងថ្ងៃនេះផងដែរ ការប្រកួតនឹងចាប់ផ្តើមពីម៉ោង១២ថ្ងៃត្រង់តទៅ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ហេតុដូច្នេះសូមបងប្អូនអ្នកគាំទ្រចូលរួមឱ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់អត្តពលិករបស់យើង៕May be an image of 6 people, people playing volleyball and text

មិនទាន់ចប់ទេ! សាស្ត្រាចារ្យប្រវត្តិវិទ្យាលោក វង់ សុធារ៉ា ប្រតិកម្មអក្សរផ្កាប់ចុះក្រោម ជី ដេវីត និងបញ្ជាក់មូលហេតុនៃការប្រតិកម្មនេះ

0

ចំណងជើងអក្សរផ្កាប់ចុះក្រោមរបស់តារាចម្រៀង ជី ដេវីត បានបង្កឱ្យមានការជជែកវែកញែកមិនធម្មតានៅលើបណ្តាញសង្គមរហូតតារាចម្រៀងរូបនេះសុំការយោគជ័យ និងសុំពេលកែសម្រួល។ ទោះយ៉ាងណា រឿងអក្សរផ្កាប់ចុះក្រោមនេះលោកបណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានបញ្ចេញប្រតិកម្មរឿងនេះនៅលើបណ្តាញសង្គមផងដែរថា ការធ្វើបែបនេះប្រៀបដូចជាការប្រមាថអក្សរសាស្រ្តខ្មែរ ខណៈអ្នកចេះដឹងខាងផ្នែកអក្សរសាស្រ្តនេះជនជាតិថៃច្រើនណាស់ទើបលោកលូកមាត់ក្នុងរឿងនេះ។

នៅយប់ថ្ងៃទី៣ ខែឧសភា អ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីលោកបណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោកក៏ជាសាស្ត្រាចារ្យផ្នែកសិលាចារឹកម្នាក់ ប្រតិកម្មទៅលើចំណងជើងបទចម្រៀងថ្មីរបស់លោក ជី ដេវីត មានចំណងជើងថា «មហានគរ» ដែលមានតួអក្សរខ្លះផ្កាប់ចុះក្រោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2BAsv2qnwFk_CHcs8r5nqlhBcXzib7VIXYT_YauUl60C3_l4NcvdsrkZCVQrgkfyciwHGxIfhsuaGBtuvNNd830NiGuHm1XeY5P7ONOrIq_YDiixesBr9QcO4ekr0OyGKV8VTeJ6YiR1V51mZNDtCVBWuUOxQkt8N4m9TywPXbBVZoVxe_GyI7So8/s1280/wrty.jpg

លោកបណ្ឌិតបានរៀបរាប់ថា « នៅសម័យអង្គរ ខ្ញុំមិនដែលឃើញដូនតាហៅថា «មហានគរ»ទាល់តែសោះ។ សិលាចារឹកសរសេរត្រឹម «នគរឝ្រីយឝោធរបវ៌្វត» ឬ «នគរឝ្រីយឝោធរបុរ»។ មកដល់ចុងសតវត្សរ៍ទី១៥ គេហៅអតីតរាជធានី ស្រីយសោធរបុរ នេះថា «ព្រះនគរ» ។ សិលាចារឹកសតវត្សរ៍ទី១៦ ឆ្នាំ១៥៧៩ ទើបឃើញគេហៅថា «ព្រះមហានគរឥន្ទ្រប្រឞ្ដ/ប្រស្ដ» ដែលក្រោយមកត្រូវគេហៅរេលថា «មហានគរឥន្ទ្រប្រាស», «ឥន្ទិបថមហានគរ» ឬ «មហានគរឥន្ទបទ» ….។
ចំណែកអ្នកខំសរសេរឈ្មោះនេះដោយអក្សរសតវត្សរ៍ទី៩ គ្រាន់ជាការខំប្រឌិត។ ចំណែកអ្នកតុបតែងផ្សាយម៉ូតសម្លៀកអ្នកចម្បាំងបុរាណ និងសរសេរអក្សរដែលចង់ថា មហានគរ នោះទៀត រឹតតែ ប្រមាថអក្សរសាស្ត្រខ្មែរទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6iG9EKRoNpNMcMjk2S10sIlMmzjoNz74rn_IDyBsTAkgNq-ELT7ewpxxwzVvQRsaKWHpZJXU8DyMmTeKyOk6QJt7j2_Qo7oO9OF-MWjKFobsSqyMw7iadzoRWv9TOs7gLamCdL-rKFU1Z6KB9DXyQsUdBWr-0utW5v1KgoTZAcPkByFXSbkLFOlqJ/s1080/345044574_3051159385191976_1934979774070211011_n.jpg(បន្ថែម៖ ខ្ញុំគ្រាន់តែចង់ប្រាប់ថា ពាក្យ«មហានគរ» ជាពាក្យយើងហៅសំដៅ«សម័យអង្គរដ៏រុងរឿង» ដែលបានកន្លងផុតទៅនោះទេ ដូចឈ្មោះ«ដេវីត» មិនអាចមាននៅសម័យអង្គរអញ្ចឹង។
ខ្ញុំឥតទើសក្បាលជាមួយអ្នកណាហៅសម័យអង្គរថា «មហានគរ»ទេ។ ខ្ញុំថា «ប្រមាថអក្សរសាស្ត្រខ្មែរ» មកពីសរសេរតុបតែងព្យញ្ជនៈ «ម» និង «រ»ផ្កាប់ចុះក្រោម តែប៉ុណ្ណោះ។ បើគេសរសេរឈ្មោះអស់លោក ដោយផ្កាប់តួខ្លះ បានដែរទេ? បើទាំងអស់គ្នាយល់ព្រមបន្តធ្វើបែបហ្នឹងទៅ)»។

ភ្ជាប់ជាមួយការប្រតិកម្មនេះ លោកបណ្ឌិត វង់ សុធារ៉ា ក៏បានលើកឡើងទៀតថា «ចំណុចសំខាន់ មិនមែនត្រង់ហ្នឹងទេ។ សូមកុំច្រឡំតទៅទៀត។ ចំណុចខុសធ្ងន់ គឺសរសេរ ម និង រ ផ្កាប់។ តែចំណុចនេះ ម្ចាស់បានកែតម្រូវហើយ ដោយយកហ្វុងអក្សរបុរាណដែលខ្ញុំបានផ្តើមគូរតាំងពីឆ្នាំ១៩៩៨នោះ មកសរសេរ ជំនួសវិញ។ ទោះបី វាមិនឆ្លើយតបប្រវត្តិសាស្ត្រពិត ក៏យើងទទួលយកបាន ដោយចាត់ទុកជាការ ប្រឌិតមួយ។
សូមកុំភ្លេចថា មានអ្នកចេះដឹងខាងផ្នែកនេះជាជនជាតិថៃច្រើនណាស់ ទើបខ្ញុំលូកមាត់ ពន្យល់ខាងលើ។ នៅពេលឃើញcommentsទទឹងទទែងច្រើន ទើបខ្ញុំបញ្ជាក់បន្ថែម។
ម្យ៉ាងទៀត ប្អូនដេវីត ថាបទចម្រៀង «មហានគរ»នេះទុកច្រៀងអបអរសាទរមហាព្រឹត្តិការណ៍SEA Game32ផង ក៏នាំឱ្យវារិតតែសំខាន់ទៅទៀត»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy_pfYF-ANCA03WaGa2MjFU5De9s_HQU2vthlmeioLv8LpjEiJuqrSSWHLoSibLQjMZukk9wAKUJPqRfygKikW3PZYjVCYBqQKpIPsO1OeAWWsTd4oa3hbSnIed2N_dsPaDjrQbw-b3bhXXgL7_iiwrYPA4QlFPl7O9SESmpOzt1a71f627szeycfb/s611/Capture%20(9).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg71bF5oD7SnHr7yD9alhTRdYXXcXsAoe1Ekbz4lCdLBOGv2wiYG5rOqlwFgqcQnUPK74Fc-X6wR0tL5zcNten64_MJmpJ7iZxXyJd7TKKo261q7mOtSbRLMoI1RPoaZu2AplDPUDQY3LjL003NiFE2AegiFL6iu5kahVo6IE2idGaG8k8YccYP2Jj/s704/344908767_932727554671490_3885553837204302165_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihgRRR6XgDUQFREBZSb2xtej7t79y5nIah8pH8bW-Ick8YXgyRR0qMkRUG9v8XkBkFmrIanAa9QLWVcLT91Hzkl5oWLGhqknu-4mL4gx6HI9-vf7hJrBluNstV35xI95L8Zc_d37FpuavQh9TjBXvKYEkpr1X-Am8nvIcx0hz2Dp8yj97Hijg4yH1m/s1114/344814729_6453726404647740_3351099780637338409_n.jpg

ប្រវត្តិបុណ្យវិសាខបូជា

0

បុណ្យវិសាខបូជា គឺជាបុណ្យសាសនាដ៏ធំមួយនៅបណ្តាប្រទេសដែលកាន់សាសនាព្រះពុទ្ធ បុណ្យនេះធ្វើឡើងដើម្បីរំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី គឺថ្ងៃទី ១៥កើត ខែពិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរ។

ពាក្យថា (វិសាខបូជា) បានមកពីពាក្យថា (វិសាខបុណ្ណមីបូជា) ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ គឺខែទី ៦ ដោយរាប់ពីខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ និងពិសាខជាដើម ។
ការដែលត្រូវប្រារព្ធធ្វើនៅថ្ងៃវិសាខបូជា ព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍ដ៏អស្ចារ្យ ៣ យ៉ាង ដែលកើតឡើងផ្ទួនៗគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធ និងជាថ្ងៃមហាមង្គល គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹកដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។
ចំពោះហេតុដែលនាំឱ្យមានការប្រារឰពិធីពិសាខបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា ដែលបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ ៖

១.ព្រះអង្គ ទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា៖
ព្រះសម្ពុទ្ធបរមគ្រូ ព្រះអង្គប្រសូតនៅថ្ងៃសុក្រ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំចរ មុនពុទ្ធសករាជ ៨០ឆ្នាំ។

២. ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ៖
ព្រះសម្ពុទ្ធបរមគ្រូ ព្រះអង្គត្រាស់ដឹងនៅថ្ងៃពុធ ពេញបូណ៌មី១៥កើត ខែវិសាខ ឆ្នាំរកា នៅក្នុងស្រុកឧរុវេលាប្រទេសសេនានិគម ក្បែរនឹងស្ទឹងនេរញ្ជរា វេលាព្រឹក ព្រាងទៀបភ្លឺ ក្នុងគម្រប់ព្រះជន្ម ៣៥ ឆ្នាំ នៅឯពុទ្ធគយា។

៣.ជាថ្ងៃព្រះយាងចូលព្រះបរមបរិនិព្វាន៖
ព្រះសម្ពុទ្ធបរមគ្រូ ព្រះអង្គបរិនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី១៥ កើត ខែវិសាខ ឆ្នាំ ម្សាញ់ វេលារាត្រីជិតភ្លឺ ក្នុងព្រះជន្មគម្រប់ ៨០ ឆ្នាំគត់ នឹងមុនពុទ្ធសករាជ ១ ថ្ងៃគត់ ព្រះអង្គបរិនិព្វានក្នុងសាលវ័នឧទ្យាន ចន្លោះដើមរាំងទាំងគូ ក្បែរនគរកុសិនារា៕បុណ្យវិសាខបូជា | Grand News

BOOSTRONG ប្រភពថាមពលប្រគល់ជូនអ្នក បើព្រំ សំណាង ឈ្នះមេដាយមាសជូនជាតិ BOOSTRONG នឹងប្រគល់រង្វាន់ផ្ទះថ្មីមួយល្វែង

0

គ្រប់ទឹកហើយពេលនេះកីឡាករគុនខ្មែរ ព្រំ សំណាង ដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងចិត្តល្អ BOOSTRONG នឹងជូនផ្ទះថ្មីមួយល្វែង ដល់កីឡាករព្រំ សំណាង ប្រសិនបើរូបលោកអាចឈ្នះមេដាយមាសផ្នែកគុនខ្មែរជូនប្រទេសជាតិថ្ងៃខាងមុខនេះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP5zNOElBowcAy3eLuGxgNPYB7a8q0yZ9zm8b3Sc__k4b8g-kQCkdDQ8nwcEz39h2Xxqa86-4MPnirgwWL3b-O70IxbSEyGeplDEPqRU0ZoMB4YetPOZ1EZ7tOJmPk7Cq_NCU43cmb6iGpMfwSOaPkZDCUkFqt_5kH2jnVI-HSMs1nBFjI34G3wHKG/s600/photo_2023-05-04_08-42-02.jpg

ប្រឹងឡើងកីឡាករ ព្រំ សំណាង នេះជាការលើកទឹកចិត្តដ៏ធំមហិមាតែមួយគត់ដើម្បី កីឡាករគុនខ្មែរ ដើម្បីមោទនភាពជាតិយើងទាំងអស់គ្នា បើព្រំ សំណាង អាចធ្វើបានមែននោះ នេះជាការលើកទឹកចិត្តដ៏ធំទី២ហើយរបស់ ក្រុមហ៊ុនចិត្តល្អប៊ូសស្ត្រង បន្ទាប់ពីលើកមុនធ្លាប់ផ្ដល់ជូនឡានស្ព័រថ្មីខ្លាញ់គោរួចមកហើយ ហើយពេលនេះគឺនឹងផ្ដល់រង្វាន់លើកទឹកចិត្តនូវផ្ទះថ្មី១ល្វែងបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1m9Zs049xVv-JLQXoi7Rx2iZ9zyY5FDKTSK0SsHjkhe9rNPBhlAu90bGZnTEfIQUHPq5T2wc5_6xV4EnzwCyXQsXG48dgjROABNDxishObOeGmeLuqX7FkjnKi13B0RMPbcQQO5fkYY0FDlPRUy7WgnNv6NzDfZlVkHoOOKaQsLNhUoLKFRXF-Jlq/s1280/Boxing%20Banner%20live%E2%80%8B%20.jpg

នេះគឺដោយសារតែ BOOSTRONG ចង់ឲ្យពិភពលោកស្គាល់គុនខ្មែរកាន់តែច្បាស់ ចង់លើកស្ទួយវិស័យកីឡាគុនខ្មែរ និងចង់ឲ្យកីឡាករគុនខ្មែរទទួលបានប្រភពថាមពលខ្លាំងក្លា ដើម្បីទទួលបានជ័យជំនេះគ្រប់ការប្រកួតទាំងអស់នៅលើសង្វៀន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHCNH68VtfNP53n5z8wrn7Yrq0fnnxzKwAB2XcC0HV33El9i2ptkGwC0OHmEP1NpNYAYjmSVsD8m_xeg7BLZ65vg5lTk1n_LhJDijPbSrQSjMOe7AloHjBHFNQ6z_y2mCZjanF0IpsKAzEz3I-ELPffo6V3u_jUboBGl59cFdPeh15DRW9Pl0MzGiA/s811/photo_2023-05-04_08-37-33.jpg

កំពង់ផែអន្តរជាតិ​ខ្នាតធំ​ក្នុងតំបន់មួយទៀត នឹងលេចរូបរាងក្នុងពេលឆាប់ៗនេះ

0

កំពង់ផែអន្តរជាតិ​ខ្នាតធំ​ក្នុងតំបន់​ នៅខេត្តព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់​ហើយ​កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ​២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បានលើកឡើងពីតួនាទីយ៉ាងសំខាន់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបាននិងកំពុងរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ តាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នូវបរិមាណទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ ដែលធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX1tNTvI_eKmsVhvZmeNhqVGXHmlxNF_JPyj2YNTsbRGUhx8NiW3-GI3VUF9jg1LJqovtnt-87ivJwoRnb3ydKsl3iRpbVpS_JGhbBWxJ_-KOiQbpTMccuHus1bro-f9LpM9FLK3aoJtKOM7MbBRbCt_h-nc_qxsGiunzWm21I4y4OLNnu5esgunam/s1100/645082f9ec148_1682997960_large.jpg

ពិធីប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី គឺជាការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលរួមមាន៖
  • ចំណតផែច្រាំងទំនិញទូទៅ
  • ចំណតផែកុងតឺន័រថ្មី-ជំហានទី១
  • ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២ និងជំហានទី៣

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaTp33Irp419iMidS99U4TF2fcRKjRKiZoz15YePFcGAYORQotEXS_61ptRBnXW-dyizxooexrOyElUHvtmx2IjaSTh02a9EJUKNIOTTPjlEuiGm4dMo8UK5tgu2Y0yDabR2nY8Ae8b1yyMLN7UtvG4o_QzpTO9SF1TX_M74dyoS29DT7Wm5ewbSlp/s1100/645082f93c351_1682997960_large.jpg

គម្រោងទាំង៣នេះ នឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារអាមេរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgem3keg1JetCg33x3JoBdHUQ-9d-M2biCuXFvya_5s-Ku9XZ8mPttjC8r3Rp7CvyfpK-fQsI_ubSI3uKNBOZsIpB8giyjqMR8-QtmnOS_WxjdshHbXSKh0tSZhOtDpKiuP0Qe8kwBmuQ5HSOGCw3h34pUTKNa5z6sAqXwEJZS1cSWZnddSUJN7oycz/s1100/645082fb28116_1682997960_large.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJv0iKcm19rgvYXn7ZxhM9rLxoc6Twy-nWi6Eq44cpQ0vUFkiLcLV3BSULgnQcIHS6xpUYdO3n-qoM-VtpyTy_zjhzsXXeP7eWQDOLKDDk6zPh6lMNbNJBYUSVwrkeJcIoi865gVLNjicshkjbUVWl0JpGbfBhfc-ZBX95nH7dEdqPVuo9bZ8SXbOK/s1100/645082fbdacae_1682997960_large.jpg