បរទេស៖ រូបសំណាកព្រះពុទ្ធសក្កៈមុនី ដែលមានព្រះសិរសានៅលើខ្នងរបស់ព្រះអង្គប្រហែលជាត្រូវបានបង្កើតឡើងដោយជនជាតិឥណ្ឌាដែលរស់នៅក្នុងទីក្រុង Berenike ក្នុងសតវត្សទី ១ ។
យោងតាមប្រភពព័ត៌មាន Live Science ដែលបានរាយការណ៍កាលពី ថ្ងៃទី ២ ខែឧសភាថា រូបសំណាកព្រះពុទ្ធដែលមានអាយុកាល ១,៩០០ ឆ្នាំត្រូវបានគេរកឃើញនៅក្នុងទីក្រុងកំពង់ផែ Berenike នៃប្រទេសអេហ្ស៊ីបបុរាណនៅលើឆ្នេរសមុទ្រ Red Sea ដែលភាគច្រើនទំនងជារបស់ជនចំណាកស្រុកមកពីអាស៊ីខាងត្បូង ។ រូបសំណាកព្រះពុទ្ធរូបបង្ហាញពីព្រះពុទ្ធសក្កៈមុនី ដែលរស់នៅក្នុងអាស៊ីខាងត្បូងកាលពី ២,៥០០ ឆ្នាំមុន ដើមឡើយព្រះអង្គជារាជទាយាទ ប៉ុន្តែក្រោយមកបានលះបង់ជីវិតដ៏សម្បូរបែប ដើម្បីប្រតិបត្តិសាសនា។
យោងតាមលោក Steven Sidebotham សាស្ត្រាចារ្យប្រវត្តិសាស្រ្តនៃសាកលវិទ្យាល័យ Delaware និងជាសហនាយកនៃគម្រោង Berenike បានឱ្យដឹងថា រូបចម្លាក់ដែលទើបតែរកឃើញថ្មីៗនេះ មានអាយុកាលតាំងពីឆ្នាំ ៩០-១៤០ នៃគ.ស។ តំណាងក្រសួងទេសចរណ៍ និងវត្ថុបុរាណរបស់ប្រទេសអេហ្ស៊ីប បាននិយាយថាគំរូនេះមានកម្ពស់ ៧១សង់ទីម៉ែត្រ ដែលជារូបសំណាកព្រះពុទ្ធឈរ ដោយកាន់បិណ្ឌនៅដៃឆ្វេង ហើយនៅខាងក្រោយព្រះពុទ្ធមានពន្លឺ។
រូបសំណាកនេះកើតក្នុងកំឡុងពេលដែលចក្រភពរ៉ូមគ្រប់គ្រងប្រទេសអេហ្ស៊ីប។ អេហ្ស៊ីប និងឥណ្ឌាមានពាណិជ្ជកម្មជាច្រើនក្នុងសម័យនោះ។ កំណត់ត្រាប្រវត្តិសាស្ត្រក៏បង្ហាញដែរថា មានជនជាតិឥណ្ឌារស់នៅក្នុងទីក្រុង Alexandria៕
ប្រភព៖vnexpress









