ប្រទេសឥណ្ឌា៖ ស្ពានដែលមានប្រវែង ១,៣១៥ ម៉ែត្រ និងមានកម្ពស់ ៣៥៩ ម៉ែត្រពីលើទន្លេ Chenab ក្នុងទីក្រុង Jammu និង Kashmir ត្រូវបានគេរំពឹងថានឹងដំណើរការនៅចុងខែធ្នូ ឆ្នាំ២០២៣ ឬ ខែមករា ឆ្នាំ២០២៤ នេះបើយោងតាមប្រភពព័ត៌មាន CNN ។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បាននិយាយថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដូចជាស្ពាន Chenab និងគម្រោង USBRL គឺជាមធ្យោបាយដ៏មានប្រយោជន៍ក្នុងការពង្រឹងភាពស្អិតរមួតក្នុងសង្គម ដោយភ្ជាប់តំបន់ដាច់ស្រយាលជាមួយទីក្រុងធំៗ។ ការភ្ជាប់តំបន់កាស្មៀរ និងតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌាដោយផ្លូវដែកនឹងពង្រឹងការអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិកម្មនៅក្នុងតំបន់។.png)
ទោះបីជាគម្រោង USBRL បានកើតនៅឆ្នាំ ២០០២ មុនពេលលោក Modi ក្លាយជានាយករដ្ឋមន្ត្រីក៏ដោយ ស្ពាន Chenab គឺជាឧទាហរណ៍ដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការពង្រីក និងអភិវឌ្ឍប្រទេស។ ចាប់តាំងពីឡើងកាន់អំណាចមក លោក Modi បានបង្កើនថវិកាសម្រាប់គម្រោង USBRL ជិត ១០០ លានដុល្លារ ដើម្បីពន្លឿនការបញ្ចប់ស្ពាន បន្ទាប់ពីមានការពន្យារពេលអស់ជាច្រើនឆ្នាំ។
បច្ចុប្បន្នប្រទេសឥណ្ឌាកំពុងវិនិយោគប្រាក់រាប់រយលានដុល្លារក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ។ នៅខែកុម្ភៈ ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី Modi បានសម្ពោធផ្នែកដំបូងនៃផ្លូវហាយវេប្រវែង ១,៣៨៦ គីឡូម៉ែត្រដែលតភ្ជាប់រដ្ឋធានីញូវដែលីជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុ Mumbai ដែលការសាងសង់ស្ពានដែកនេះចំណាយអស់ ១.៤ ពាន់លានដុល្លារអាមេរិក៕![]()

ប្រភព៖vnexpress










