ប្រទេសចិន៖ នៅពេលដែលអត្រាអ្នកអត់ការងារធ្វើរបស់យុវជនចិនកើនឡើងយ៉ាងខ្លាំង រដ្ឋាភិបាលខេត្តក្វាងទុងបានចេញនូវដំណោះស្រាយដ៏ចម្រូងចម្រាសមួយ ដោយបញ្ជូនអ្នកអត់ការងារធ្វើចំនួន ៣០០,០០០ នាក់ត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញក្នុងរយៈពេលពីរឬបីឆ្នាំដើម្បីស្វែងរកការងារធ្វើ។
នៅខែធ្នូ ឆ្នាំ ២០២២ ប្រធានាធិបតីចិន លោក Xi Jinping បានជំរុញយុវជនក្នុងទីក្រុងឱ្យស្វែងរកការងារធ្វើនៅតំបន់ដាច់ស្រយាល ដើម្បី “ធ្វើឱ្យសេដ្ឋកិច្ចជនបទមានភាពរស់រវើកឡើងវិញ”។
យោងតាមប្រភពសារព័ត៌មាន CNN បានឱ្យដឹងថា អត្រាគ្មានការងារធ្វើសម្រាប់យុវជនអាយុពី ១៦-២៤ ឆ្នាំនៅក្នុងទីក្រុងរបស់ប្រទេសចិនគឺ ១៩.៦% ស្មើនឹង ១១ លាននាក់ដែលមិនមានការងារធ្វើនៅក្នុងទីក្រុង ដែលនេះគឺជាកម្រិតខ្ពស់បំផុតទីពីរក្នុងប្រវត្តិសាស្ត្រ ។ យុវជនចិនកំពុងមានការខកចិត្តនៅពេលឱកាសការងារនៅឆ្ងាយពីការរំពឹងទុកដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ច។ ដោយមានការខកចិត្តចំពោះភាពមិនច្បាស់លាស់ និងកង្វះការចល័តសង្គម យុវជនចិនទាំងអស់កាន់តែបាត់បង់ក្តីសង្ឃឹមដែលថាសញ្ញាបត្រមហាវិទ្យាល័យនឹងផ្តល់ឱកាសដូចកាលពីអតីតកាល។
ប្រឈមមុខនឹងទីផ្សារការងារដ៏ក្រៀមក្រំ យុវជនជនជាតិចិនមួយចំនួនបានជ្រើសរើសបើកតូបនៅផ្សាររាត្រី ដើម្បីរកចំណូល ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនផ្សេងទៀតនៅតែពឹងផ្អែកលើគ្រួសាររបស់ពួកគេ។ យោងតាមសាស្ត្រាចារ្យ Hans Hendrischke មកពីសាកលវិទ្យាល័យស៊ីដនី បាននិយាយថា លោកមិនអាចមានដំណោះស្រាយរយៈពេលខ្លីចំពោះភាពអត់ការងារធ្វើរបស់យុវជនចិននាពេលបច្ចុប្បន្ននោះទេ។ លោកក៏បានបន្ថែមទៀតថា ប្រព័ន្ធអប់រំចិននៅតែធ្ងន់លើចំណេះដឹងមូលដ្ឋាន ខណៈនិន្នាការក្នុងប្រទេសផ្សេងគឺការបណ្ដុះបណ្ដាលជំនាញ។ នេះជាអ្វីដែលវិស័យអប់រំចិនត្រូវតែការលើកកម្ពស់ នឹងត្រូវការពេលវេលាក្នុងការផ្លាស់ប្តូរបន្ថែមទៀត៕
ប្រភព៖vnexpress










