Home ព័ត៌មានអន្តរជាតិ មូសជាសត្វមានគ្រោះថ្នាក់បំផុតលើពិភពលោក

មូសជាសត្វមានគ្រោះថ្នាក់បំផុតលើពិភពលោក

84
0

សត្វដែលបានសម្លាប់ជីវិតមនុស្សច្រើនបំផុតលើពិភពលោកមិនមែនជាសត្វមានខ្លួនធំឬ មានចង្កូមមុតទេ ប៉ុន្តែ បែរជាសត្វមូសដែលមានខ្លួនតូចៗ។ មូសបានសម្លាប់ជីវិតមនុស្សនៅទូទាំងពិភពលោក ប្រមាណ ៥ សែន នាក់ដល់១លាននាក់ក្នុង១ឆ្នាំ ។

តាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺប្រចាំអាមេរិកបង្ហាញថាសត្វមានគ្រោះថ្នាក់បំផុតនៅលើពិភពលោកគឺមូសហើយបើតាមស្ថិតិ បង្ហាញថាមូសជាសត្វឆក់យកជីវិតមនុស្សពី៥០ម៉ឺនាក់រហូត ដល់ ១០០ ម៉ឺន នាក់ក្នុង១ឆ្នាំ ។Mosquito species from Asia poses growing risk to Africa's anti-malaria  efforts

មូលហេតុចម្បងដែលធ្វើឱ្យវាមានគ្រោះថ្នាក់បំផុត ដោយសារវាជាភ្នាក់ងារចម្លង ជំងឺម៉ាឡារៀ។ មន្ត្រីមកពី ស្ថាប័ន Cary Institute of Ecosystem Studies រដ្ឋញូវយ៉កនិយាយថាជំងឺម៉ាឡារៀបានសម្លាប់ជីវិត មនុស្ស ជាបន្តបន្ទាប់អស់រយៈពេលយូរមកហើយ ។

បើទោះជាជំងឺនេះពិបាកឆ្លងនៅសហរដ្ឋអាមេរិកខាងជើង និងអឺរ៉ុបក្តី ប៉ុន្តែគេ សង្កេតឃើញវាឆ្លងនៅតំបន់ អាហ្វ្រិកអាស៊ីខាងត្បូង និងអាមេរិកខាងត្បូង ។ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ថាជំងឺនេះធ្វើឱ្យមនុស្សស្លាប់នៅទូទាំងពិភពលោកប្រមាណ ៦១៩.០០០ នាក់ នៅឆ្នាំ២០២១ ។

គេអាចព្យាបាលជំងឺម៉ាឡារៀឱ្យជាសះស្បើយបាន ប្រសិនបើទទួលបានការវិនិច្ឆ័យត្រឹមត្រូវឆាប់រហ័សនិងបានប្រើប្រាស់ថ្នាំ មានប្រសិទ្ធភាព ។ ប៉ុន្តែសម្រាប់អ្នកមានគ្រោះថ្នាក់ខ្លាំងដូចជាកុមារស្ត្រីមានផ្ទៃពោះជំងឺនេះ នឹងធ្វើទុក្ខធ្ងន់ធ្ងរ។ តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកថាប្រមាណ ៨០% នៃការស្លាប់បាត់បង់ជីវិតរបស់មនុស្សគឺដោយសារមេរោគម៉ាឡារៀទាំងអស់នៅតំបន់អាហ្វ្រិកក្នុងនោះមានកុមារអាយុក្រោម៥ឆ្នាំផងដែរ ។How to Diagnose Mosquito-Borne Diseases | Today's Clinical Lab

មូលហេតុ ដែលធ្វើឱ្យមូសអាចសម្លាប់ជីវិតមនុស្ស អស់ជាច្រើន ព្រោះវាជាសត្វស៊ីឈាមជាអាហារ ។ ដូច្នេះ មាន ន័យថាពួកវាអាចចម្លងរោគពីឈាមរបស់មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងងាយ ស្រួល ។ ពួកវាមានខ្លួនតូច និងមានស្លាបដែលផ្តល់ភាពងាយស្រួលក្នុងការចម្លងជំងឺនិងខាំមនុស្ស ។ ក្រៅពីនេះមនុស្សនិងមូសបានរស់នៅក្នុងទីកន្លែងជាមួយគ្នាផងដែរ។

អ្នកវិទ្យាសាស្ត្រនិយាយថាអាកាសធាតុក្តៅ និងបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យមូសអាចរស់នៅបានយូរជាងមុន និងចម្លង ជំងឺយ៉ាងងាយ ស្រួលជាងមុនផងដែរ។ ទោះយ៉ាងណាមូសមិនមែនជាសត្វមានពិសកាច សាហាវ តែមួយនៅលើពិភពលោកទេគឺនៅ មានសត្វពស់ផងដែរ ដែលមានគ្រោះថ្នាក់ដូចគ្នា។ ពស់បានសម្លាប់ ជីវិត មនុស្ស ពី ៨១.០០០នាក់ រហូត ដល់ ១៣៨.០០០ នាក់ ជារៀងរាល់ឆ្នាំ ។Zika, dengue viruses make victims smell better to mosquitoes | Science |  AAAS

តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកថាពស់ជាសត្វមានគ្រោះថ្នាក់ខ្លាំងបំផុតដល់ជីវិត មនុស្ស និង ជំងឺឆ្កែឆ្កួតជាជំងឺឆ្លងដោយបានសម្លាប់ជីវិតមនុស្សប្រមាណ ៥៩.០០០ នាក់ជារៀលរាល់ ឆ្នាំ ៕

ប្រភព ៖ TNN Earth