Home ព័ត៌មានជាតិ មិនទាន់ចប់ទេ! សាស្ត្រាចារ្យប្រវត្តិវិទ្យាលោក វង់ សុធារ៉ា ប្រតិកម្មអក្សរផ្កាប់ចុះក្រោម ជី ដេវីត និងបញ្ជាក់មូលហេតុនៃការប្រតិកម្មនេះ

មិនទាន់ចប់ទេ! សាស្ត្រាចារ្យប្រវត្តិវិទ្យាលោក វង់ សុធារ៉ា ប្រតិកម្មអក្សរផ្កាប់ចុះក្រោម ជី ដេវីត និងបញ្ជាក់មូលហេតុនៃការប្រតិកម្មនេះ

234
0

ចំណងជើងអក្សរផ្កាប់ចុះក្រោមរបស់តារាចម្រៀង ជី ដេវីត បានបង្កឱ្យមានការជជែកវែកញែកមិនធម្មតានៅលើបណ្តាញសង្គមរហូតតារាចម្រៀងរូបនេះសុំការយោគជ័យ និងសុំពេលកែសម្រួល។ ទោះយ៉ាងណា រឿងអក្សរផ្កាប់ចុះក្រោមនេះលោកបណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានបញ្ចេញប្រតិកម្មរឿងនេះនៅលើបណ្តាញសង្គមផងដែរថា ការធ្វើបែបនេះប្រៀបដូចជាការប្រមាថអក្សរសាស្រ្តខ្មែរ ខណៈអ្នកចេះដឹងខាងផ្នែកអក្សរសាស្រ្តនេះជនជាតិថៃច្រើនណាស់ទើបលោកលូកមាត់ក្នុងរឿងនេះ។

នៅយប់ថ្ងៃទី៣ ខែឧសភា អ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីលោកបណ្ឌិត វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោកក៏ជាសាស្ត្រាចារ្យផ្នែកសិលាចារឹកម្នាក់ ប្រតិកម្មទៅលើចំណងជើងបទចម្រៀងថ្មីរបស់លោក ជី ដេវីត មានចំណងជើងថា «មហានគរ» ដែលមានតួអក្សរខ្លះផ្កាប់ចុះក្រោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2BAsv2qnwFk_CHcs8r5nqlhBcXzib7VIXYT_YauUl60C3_l4NcvdsrkZCVQrgkfyciwHGxIfhsuaGBtuvNNd830NiGuHm1XeY5P7ONOrIq_YDiixesBr9QcO4ekr0OyGKV8VTeJ6YiR1V51mZNDtCVBWuUOxQkt8N4m9TywPXbBVZoVxe_GyI7So8/s1280/wrty.jpg

លោកបណ្ឌិតបានរៀបរាប់ថា « នៅសម័យអង្គរ ខ្ញុំមិនដែលឃើញដូនតាហៅថា «មហានគរ»ទាល់តែសោះ។ សិលាចារឹកសរសេរត្រឹម «នគរឝ្រីយឝោធរបវ៌្វត» ឬ «នគរឝ្រីយឝោធរបុរ»។ មកដល់ចុងសតវត្សរ៍ទី១៥ គេហៅអតីតរាជធានី ស្រីយសោធរបុរ នេះថា «ព្រះនគរ» ។ សិលាចារឹកសតវត្សរ៍ទី១៦ ឆ្នាំ១៥៧៩ ទើបឃើញគេហៅថា «ព្រះមហានគរឥន្ទ្រប្រឞ្ដ/ប្រស្ដ» ដែលក្រោយមកត្រូវគេហៅរេលថា «មហានគរឥន្ទ្រប្រាស», «ឥន្ទិបថមហានគរ» ឬ «មហានគរឥន្ទបទ» ….។
ចំណែកអ្នកខំសរសេរឈ្មោះនេះដោយអក្សរសតវត្សរ៍ទី៩ គ្រាន់ជាការខំប្រឌិត។ ចំណែកអ្នកតុបតែងផ្សាយម៉ូតសម្លៀកអ្នកចម្បាំងបុរាណ និងសរសេរអក្សរដែលចង់ថា មហានគរ នោះទៀត រឹតតែ ប្រមាថអក្សរសាស្ត្រខ្មែរទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6iG9EKRoNpNMcMjk2S10sIlMmzjoNz74rn_IDyBsTAkgNq-ELT7ewpxxwzVvQRsaKWHpZJXU8DyMmTeKyOk6QJt7j2_Qo7oO9OF-MWjKFobsSqyMw7iadzoRWv9TOs7gLamCdL-rKFU1Z6KB9DXyQsUdBWr-0utW5v1KgoTZAcPkByFXSbkLFOlqJ/s1080/345044574_3051159385191976_1934979774070211011_n.jpg(បន្ថែម៖ ខ្ញុំគ្រាន់តែចង់ប្រាប់ថា ពាក្យ«មហានគរ» ជាពាក្យយើងហៅសំដៅ«សម័យអង្គរដ៏រុងរឿង» ដែលបានកន្លងផុតទៅនោះទេ ដូចឈ្មោះ«ដេវីត» មិនអាចមាននៅសម័យអង្គរអញ្ចឹង។
ខ្ញុំឥតទើសក្បាលជាមួយអ្នកណាហៅសម័យអង្គរថា «មហានគរ»ទេ។ ខ្ញុំថា «ប្រមាថអក្សរសាស្ត្រខ្មែរ» មកពីសរសេរតុបតែងព្យញ្ជនៈ «ម» និង «រ»ផ្កាប់ចុះក្រោម តែប៉ុណ្ណោះ។ បើគេសរសេរឈ្មោះអស់លោក ដោយផ្កាប់តួខ្លះ បានដែរទេ? បើទាំងអស់គ្នាយល់ព្រមបន្តធ្វើបែបហ្នឹងទៅ)»។

ភ្ជាប់ជាមួយការប្រតិកម្មនេះ លោកបណ្ឌិត វង់ សុធារ៉ា ក៏បានលើកឡើងទៀតថា «ចំណុចសំខាន់ មិនមែនត្រង់ហ្នឹងទេ។ សូមកុំច្រឡំតទៅទៀត។ ចំណុចខុសធ្ងន់ គឺសរសេរ ម និង រ ផ្កាប់។ តែចំណុចនេះ ម្ចាស់បានកែតម្រូវហើយ ដោយយកហ្វុងអក្សរបុរាណដែលខ្ញុំបានផ្តើមគូរតាំងពីឆ្នាំ១៩៩៨នោះ មកសរសេរ ជំនួសវិញ។ ទោះបី វាមិនឆ្លើយតបប្រវត្តិសាស្ត្រពិត ក៏យើងទទួលយកបាន ដោយចាត់ទុកជាការ ប្រឌិតមួយ។
សូមកុំភ្លេចថា មានអ្នកចេះដឹងខាងផ្នែកនេះជាជនជាតិថៃច្រើនណាស់ ទើបខ្ញុំលូកមាត់ ពន្យល់ខាងលើ។ នៅពេលឃើញcommentsទទឹងទទែងច្រើន ទើបខ្ញុំបញ្ជាក់បន្ថែម។
ម្យ៉ាងទៀត ប្អូនដេវីត ថាបទចម្រៀង «មហានគរ»នេះទុកច្រៀងអបអរសាទរមហាព្រឹត្តិការណ៍SEA Game32ផង ក៏នាំឱ្យវារិតតែសំខាន់ទៅទៀត»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy_pfYF-ANCA03WaGa2MjFU5De9s_HQU2vthlmeioLv8LpjEiJuqrSSWHLoSibLQjMZukk9wAKUJPqRfygKikW3PZYjVCYBqQKpIPsO1OeAWWsTd4oa3hbSnIed2N_dsPaDjrQbw-b3bhXXgL7_iiwrYPA4QlFPl7O9SESmpOzt1a71f627szeycfb/s611/Capture%20(9).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg71bF5oD7SnHr7yD9alhTRdYXXcXsAoe1Ekbz4lCdLBOGv2wiYG5rOqlwFgqcQnUPK74Fc-X6wR0tL5zcNten64_MJmpJ7iZxXyJd7TKKo261q7mOtSbRLMoI1RPoaZu2AplDPUDQY3LjL003NiFE2AegiFL6iu5kahVo6IE2idGaG8k8YccYP2Jj/s704/344908767_932727554671490_3885553837204302165_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihgRRR6XgDUQFREBZSb2xtej7t79y5nIah8pH8bW-Ick8YXgyRR0qMkRUG9v8XkBkFmrIanAa9QLWVcLT91Hzkl5oWLGhqknu-4mL4gx6HI9-vf7hJrBluNstV35xI95L8Zc_d37FpuavQh9TjBXvKYEkpr1X-Am8nvIcx0hz2Dp8yj97Hijg4yH1m/s1114/344814729_6453726404647740_3351099780637338409_n.jpg