សារចុងក្រោយរបស់ លោក ហុងដា ក្រោយបញ្ចប់ភារកិច្ចដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា






កាលពីថ្ងៃចន្ទ កន្លងទៅអត្តពលិកសិង្ហបុរី លោក Bryce Chong បានដណ្តើមបានមេដាយសំរឹទ្ធមួយគ្រឿជូនជាតិ នៅលើវិញ្ញាសាទ្រីយ៉ាត្លុង ក្រោយមកមិនចាំយូររូបគេក៏បានសុំមិត្តស្រីរបស់ខ្លួនរៀបការតែម្តង នៅលើឆ្នេរកែបដ៏ស្រស់ស្អាតរបស់កម្ពុជា។
លោក Bryce Chong បានលើកឡើងថា៖” ការប្រកួតសុីហ្គេមខ្ញុំធ្វើបានយ៉ាងល្អ គ្មានការភ័យខ្លាចអ្វីទាំងអស់ ក៏ប៉ុន្តែពេលដែលខ្ញុំសុំមិត្តស្រីរៀបការ ខ្ញុំហាក់បីដូចជាញ័រដៃ ភ័យខ្លាច សូម្បីតែបេះដូចក៏សឹងតែលោតខុសចង្វាក់ផងដែរ។ តែយ៉ាងណាវិញចម្លើយរបស់មិត្តស្រីខ្ញុំគឺគាត់ (យល់ព្រមទទួលយកខ្ញុំ) វាបានធ្វើឱ្យខ្ញុំមានអារម្មណ៍រំភើបរកអ្វីមកប្រៀបពុំបាននោះទេ”។
សូមបញ្ជាក់ផងដែរថាលោក Bryce Chong គឺជាអត្តពលិកដំបូងគេដែលឈ្នះមេដាយសំរិទ្ធឱ្យសិង្ហបុរី សម្រាប់វិញ្ញាសាអាគ័រត្លុងផ្នែកបុរស នៅព្រឹត្តិការណ៍សុីហ្គេម២០២៣នេះ៕
ប្រទេសចិន ៖ «ក្នុងជីវិតនេះកើតមកសម្រាប់តែឆ្មា កូនស្រីខ្ញុំអាយុ៣៨ឆ្នាំហើយ ប៉ុន្តែនាងមិនព្រមរកសង្សារ និងរកការងារទេ មួយថ្ងៃៗគិតតែពីចិញ្ចឹមឆ្មា ។ លើសពីនេះ នាងបានយកឆ្មាគ្មានម្ចាស់ចំនួន៦ក្បាលទៀតមកចិញ្ចឹមទៀតផង» ។ នេះបើតាមការរៀបរាប់របស់ស្ត្រីម្នាក់តាមទូរទស្សន៍ ដើម្បីឱ្យគេជួយកូនស្រីរបស់គាត់ ។
កាលពីពេលថ្មីៗនេះ មានស្ត្រីម្នាក់អាយុ៧០ឆ្នាំ បានបង្ហាញខ្លួនក្នុងស្ថានីយទូរទស្សន៍ Chongqing ប្រទេសចិន ហើយគាត់បានរៀបរាប់ទាំងទឹកភ្នែកថា កូនស្រីរបស់គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនាំមុខគេមួយ ហើយក៏ធ្លាប់ធ្វើការនៅទីក្រុងប៉េកាំង និងសៀងហៃ កាលពីប៉ុន្មានឆ្នាំមុន ។ ប៉ុន្តែកូនស្រីបានលាឈប់ពីការងារ និងត្រឡប់មករស់នៅផ្ទះឯស្រុកកំណើតវិញ គឺក្នុងគោលបំណងចិញ្ចឹមឆ្មា ។
ស្ត្រីជាម្តាយរៀបរាប់ថា កូនស្រីរបស់គាត់គ្មានការងារធ្វើអស់រយៈពេល៦ឆ្នាំហើយ ហើយប្រើពេលភាគច្រើនរបស់នាងដើម្បីបង្ហោះវីដេអូពីឆ្មាចិញ្ចឹមក្នុងបណ្តាញសង្គម ។ កូនស្រីប្រាប់ថា នៅថ្ងៃណាមួយ នាងនឹងអាចរកប្រាក់ចំណូលពីវីដេអូទាំងនេះ និងអាចចិញ្ចឹមខ្លួនឯងនៅថ្ងៃអនាគតបាន ។ កន្លងមក ឪពុកម្តាយឈឺក្បាលខ្លាំងណាស់ ព្រោះកូនស្រីគិតតែពីចិញ្ចឹមឆ្មាតែម្យ៉ាង ហើយមិនព្រមរកសង្សារ និងរៀបការបែកផ្ទះសោះ ។ លើសពីនេះ នាងមិនព្រមរកការងារធ្វើទេ បើទោះជាពួកគាត់ព្យាយាមបញ្ចុះបញ្ចូលឱ្យនាងរកការងារធ្វើ និងរកសង្សារក៏ដោយ ប៉ុន្តែនាងបដិសេធ ដែលធ្វើឱ្យពួកគាត់ជាឪពុកម្តាយបារម្ភថា នៅថ្ងៃអនាគត នាងមិនអាចចិញ្ចឹមខ្លួនឯងបាន ព្រោះគិតតែនៅជាមួយឆ្មាបែបនេះ ។
ស្ត្រីជាម្តាយប្រាប់ថា ៖ «ខ្ញុំ និងប្តីបារម្ភយ៉ាងខ្លាំងរឿងកូន ហើយពួកយើងមិនអាចហូបឆ្អែត ឬគេងលក់ស្រួលទេ ។ យើងសង្ឃឹមថា កូនស្រីនឹងស្វែងរកការងារធ្វើ និងរកបុរសណាម្នាក់មករៀបការជាមួយដូចអ្នកដទៃដែរ ។ បើកូនស្រីព្រមរៀបការ យើងនឹងបានគេងលក់ស្រួលហើយ» ។
ម្តាយរូបនេះបន្ថែមថា បើទោះជាគាត់នៅជិតកូនស្រីក្តី ប៉ុន្តែគាត់មានអារម្មណ៍ថានៅឆ្ងាយពីនាង ព្រោះគាត់មិនយល់ពីការរស់នៅរបស់នាង ។ កន្លងមក គាត់បានយំដោយសាររឿងនេះជាញឹកញាប់ ដោយសារនាងមិនស្តាប់គាត់ ។ គាត់ប្រាប់ថា ៖ «កូនស្រីគាត់បានយកឆ្មាគ្មានម្ចាស់មកចិញ្ចឹម ហើយគាត់ និងប្តីត្រូវលាក់ទុកការឈឺចាប់នេះមិនហ៊ានប្រាប់គេឯង ព្រោះខ្មាស់គេ» ។
ទោះយ៉ាងណា កូនស្រីរបស់គាត់និយាយថា ៖ «ខ្ញុំធ្វើវីដេអូទាក់ទងនឹងសត្វចិញ្ចឹម បើទោះជាមិនទាន់ទទួលប្រាក់នៅពេលនេះ ប៉ុន្តែខ្ញុំជឿថា នៅថ្ងៃអនាគត ខ្ញុំនឹងអាចរកចំណូលបាន ហើយខ្ញុំមិនខ្វល់នឹងការនៅលីវទេ ។ មនុស្សចាស់មានការគិតខុសពីក្មេងជំនាន់ក្រោយ ហើយពួកគាត់មិនយល់ថា ហេតុអ្វីខ្ញុំត្រូវចិញ្ចឹមឆ្មាទេ» ៕
ប្រភព ៖ chiangmainews
ប្រទេសចិន ៖ ប៉ូលិសចិនបានចាប់ខ្លួនបុរសម្នាក់ពីបទចោទប្រកាន់ថា បុរសនេះប្រើប្រាស់កម្មវិធី ChatGPT ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គម ។ ដូច្នេះ វាជាលើកដំបូងដែលប្រទេសចិនចាត់ការរឿងក្តីទាក់ទងនឹង AI Chatbot ដ៏ឆ្លាតវៃនេះ ។
ប៉ូលិសក្នុងតំបន់ Gansu រាយការណ៍ថា ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ ChatGPT ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងរឿងរថភ្លើងបុកគ្នា ។ បុរសនេះបានបង្ហោះព័ត៌មានរថភ្លើងបុកគ្នាក្នុងបណ្តាញសង្គម ដើម្បីរកប្រាក់ចំណេញពីព័ត៌មាន ហើយអត្ថបទនេះមានអ្នកចូលមើលរហូតដល់១៥.០០០លើក ។ បើទោះជាចិនហាមឃាត់ការប្រើប្រាស់ ChatGPT ក្តី ប៉ុន្តែអ្នកប្រើប្រាស់អ៊ីនធើរណេតជាច្រើននៅចិនបានលួចប្រើប្រាស់កម្មវិធី VPN ដើម្បីចូលទៅលេង ChatGPT ។
សារព័ត៌មាន CNN រាយការណ៍ថា ហេតុការណ៍រថភ្លើងបុកគ្នា គឺជាប្រធានបទរសើបខ្លាំងនៅចិន ដោយសារនៅឆ្នាំ២០១១ ប្រទេសចិនធ្លាប់កើតហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅទីក្រុង Wenzhou ខេត្ត Zhejiang ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន៤០នាក់ និងរងរបួសរាប់រយនាក់ទៀត ។ ដូច្នេះ ធ្វើឱ្យពលរដ្ឋចិនខឹងសម្បារជាខ្លាំង ហើយពួកគេត្រូវការចម្លើយថា ហេតុអ្វីបានជាសារព័ត៌មានរបស់រដ្ឋាភិបាលមិនចុះផ្សាយព័ត៌មាននេះឱ្យពលរដ្ឋបានដឹង ។
ប៉ូលិសនៅតំបន់ Gansu បន្ថែមថា បុរសនេះមាននាមត្រកូល ហុង ។ កាលពីថ្ងៃទី៥ ខែឧសភា កន្លងមក គេបានស៊ើបអង្កេតបុរសនេះនៅទីក្រុង Dongguan ស្ថិតនៅភាគខាងត្បូងខេត្តក្វាងទុង រកឃើញថា បុរសនេះបានប្រើបច្ចេកវិទ្យាខាងលើធ្វើព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយលើអ៊ីនធើរណេត ហើយព័ត៌មានក្លែងក្លាយនេះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ។ ឥរិយាបថរបស់ជនល្មើសចាត់ទុកថា មានទោសពីបទបះបោរ និងបង្កឱ្យកើតភាពរញ៉េរញ៉ៃក្នុងសង្គម ។
របាយការណ៍បញ្ជាក់ថា ការចាប់ខ្លួនបុរសហុង គឺជាករណីដំបូងនៅតំបន់ Gansu ក្រោយពីខែមករា ឆ្នាំ២០២៣ ការិយាល័យគ្រប់គ្រងអ៊ីនធើរណេតរបស់ចិនបានប្រកាសអនុវត្តច្បាប់ថ្មី ដើម្បីកុំឱ្យមានការប្រើប្រាស់ AI បន្លំព័ត៌មានតាមរយៈវីដេអូ, រូបភាព ឬសំឡេង ។ សារព័ត៌មាន CGTN របស់រដ្ឋាភិបាលចិនរាយការណ៍ថា វាជាលើកដំបូងដែលចិនបានចាប់ខ្លួនជនល្មើសប្រើប្រាស់ ChatGPT ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ៕
ប្រភព ៖ Thestandard
កូរ៉េខាងត្បូង៖ នៅថ្ងៃទី ១០ ខែឧសភា ផលិតកម្ម SM Entertainment បានប្រកាសជាផ្លូវការអំពី ការចាកចេញរបស់តារាចម្រៀងលោក Lucas ពីក្រុម NCT និង WayV ដោយតារាចម្រៀងវ័យ២៤ ឆ្នាំរូបនេះ នឹងបន្តជាមួយនឹងអាជីពជាតារាទោលនៅក្នុងឧស្សាហកម្មកម្សាន្ត។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ផលិតកម្ម SM បានសរសេរថា បន្ទាប់ពីពួកយើងបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយ Lucas យើងបានព្រមព្រៀងគ្នាថា Lucas នឹងដកខ្លួនចេញពីក្រុម NCT និង WayV ដើម្បី បន្តសកម្មភាពជាតារាទោលនៅក្នុងផលិតកម្ម SM ដដែល។ យើងចង់ឱ្យអ្នករាល់គ្នាយល់ និងបន្តគាំទ្រនូវការសម្រេចចិត្តនេះ ដែលត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់សម្រាប់សមាជិក និងអ្នកគាំទ្រ ដែលតែងតែគាំទ្រគ្នាទៅវិញទៅមក ។
តារាចម្រៀងរូបស្រស់សង្ហារលោក Lucas ក៏បានបង្ហោះសំបុត្រសរសេរដោយដៃនៅលើ Weibo ថា “ខ្ញុំ សុំទោស សមាជិកក្រុមរបស់ខ្ញុំ ហើយវាពិតជាពិបាកសម្រាប់ខ្ញុំ ក្នុងការបំបែកចេញពីមិត្តភាពដែលខ្ញុំធ្លាប់មានជាច្រើនឆ្នាំជាមួយអ្នកទាំងអស់គ្នា។ សមាជិកខ្ញុំ និងខ្ញុំស្គាល់គ្នាជិត ៨ឆ្នាំហើយ ខ្ញុំអរគុណដែលគ្រប់គ្នាតែងតែធ្វើល្អជាមួយខ្ញុំ។ ខ្ញុំនឹងមិនភ្លេចអារម្មណ៍ទាំងនេះទេ ខ្ញុំគ្រាន់តែសង្ឃឹមថាខ្ញុំនឹងនៅតែស្ថិតក្នុងការចងចាំរបស់សមាជិកទាំងអស់ ខ្ញុំស្រលាញ់សមាជិកទាំងអស់ខ្លាំងណាស់ ហើយនឹងបន្តគាំទ្រពួកគេអស់ពីចិត្តដូចពីមុន”។
ខ្ញុំបានគិតអំពីរឿងនេះជាយូរមកហើយ មុនពេលសម្រេចចិត្តចាកចេញពីក្រុម ជាចុងក្រោយ ខ្ញុំគិតថាវាល្អបំផុតសម្រាប់អ្នករាល់គ្នា។ នៅថ្ងៃអនាគត ខ្ញុំនឹងតបស្នងការរង់ចាំរបស់អ្នកទាំងអស់គ្នា ដោយប្រមូលផ្តុំភាពក្លាហាន ហើយជួបគ្នា។ ខ្ញុំចង់ធ្វើជាតារាទោល ខ្ញុំនឹងបង្ហាញផ្នែកដ៏ល្អបំផុតនៃខ្លួនខ្ញុំដល់មនុស្សគ្រប់គ្នា ជាថ្នូរនឹងអ្នកគាំទ្រ ដែលតែងតែគាំទ្រខ្ញុំ។ នៅពេលដែលថ្ងៃនោះមកដល់ ខ្ញុំនឹងព្យាយាមក្លាយជា Huang Xuxi ។
ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រ និងអ្នកដែលបានបន្តគាំទ្រខ្ញុំ សូមអរគុណច្រើន”៕
ប្រភព៖sanook
លោក សួន ពិសិដ្ឋ ជាសិល្បករ ជាអ្នកនិពន្ធទំនុកភ្លេងនិងទំនុកច្រៀង បានបង្ហោះសារនៅលើទំព័រហ្វេកប៊ុកដោយសង្ឃឹមថាថ្នាក់ដឹកនាំបញ្ចូលបទ «មោទនភាពជាតិខ្មែរ» មាននៅក្នុងថ្ងៃកម្មវិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម ព្រោះបទមួយនេះគឺស័ក្តិសមបំផុតសម្រាប់ព្រឹត្តិការណ៍ថ្នាក់ជាតិធំៗក្នុងការបង្ហាញទៅសកលលោកដែលយើងគួរកុំមើលរំលង។
បទ «មោទនភាពជាតិខ្មែរ» ជាបទរបស់ផលិតកម្មរ៉ក់ ដែលបានចេញនៅក្នុងឆ្នាំ ២០០៧ ដែលជាបទពេញនិយមយ៉ាងខ្លាំង ព្រោះអត្ថន័យនិយាយពីមោទនភាពរបស់កម្ពុជាដែលបានកើតលើទឹកដីអតីតមហានគរខ្មែរ ដែលពោរពេញទៅដោយសម្បត្តិវប្បធម៌យ៉ាងសប្បូរបែប។ ទោះបីជាចម្រៀងនេះជាបទយូរមកហើយក្តី ប៉ុន្តែនៅតែដក់ជាប់ក្នុងចិត្តអ្នកគាំទ្រដដែលដោយសារតែមួយបទនេះពីរោះហើយក៏មានអត្ថន័យផងដែរ។
ថ្មីៗនេះទៀតសោតលោក សួន ពិសិដ្ឋ ដែលជាសិល្បករមួយរូបបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនដោយរំពឹងថាបទខាងលើនេះអាចមាននៅក្នុងថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមនាពេលខាងមុខ។ លោក សួន ពិសិដ្ឋ បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថានឹងមាន..! បើសិនជាអាច..សូមថ្នាក់ដឹកនាំមេត្តាអនុគ្រោះជួយបញ្ចូលបទ “មោទនភាពជាតិខ្មែរ” ចូលក្នុងថ្ងៃបិទកម្មវិធី CAMBODIA SEA Games ផង! សូមកុំបំភ្លេច ឬ បោះបង់បទបេតិកភណ្ឌរបស់ខ្មែរយើងមួយនេះចោល! បទនេះគឺនៅតែគង់ស្ថិតនៅក្នុងបេះដូងដួងចិត្តដួងវិញ្ញាណរបស់កូនខ្មែរគ្រប់ៗរូប ហើយបទមួយនេះគឺស័ក្តិសមបំផុតសម្រាប់ព្រឹត្តិការណ៍ថ្នាក់ជាតិធំៗក្នុងការបង្ហាញទៅកសលលោកដែលយើងគួរកុំមើលរំលង បទនេះគឺពិតណាស់គឺបានគាស់បង្ហាញនូវដួងចិត្ត ដួងវិញ្ញាណស្មារតីរួមជាធ្លុងមួយរបស់ខ្មែរ ភាពអស្ចារ្យរបស់ខ្មែរ វប្បធម៌ អរិយធម៌ ទឹកដីសុវណ្ណភូមិ ជាតិខ្មែរ តាំងតែពីសម័យកាលភាពរុងរឿងនៃសម័យអង្គររហូតមកដល់សម័យកាលនៃភាពរុងរឿងដ៏អស្ចារ្យ និងមានសន្តិភាពរបស់ខ្មែរនាពេបច្ចុប្បន្នកាល!»។
លោកបន្តទៀតថា «បទ “មោទនភាពជាតិខ្មែរ” នេះគឺស័ក្តិសមបំផុតសម្រាប់ព្រឹត្តិការណ៌ CAMBODIA SEA Games នេះ!។ខ្ញុំជឿជាក់ថាកូនខ្មែរគ្រប់ៗរូបក៏មានចិត្ត មានឆន្ទៈ ចង់ឃើញ ចង់ឮ ចង់ស្ដាប់ ក្នុងការគាំទ្របទ “មោទនភាពជាតិខ្មែរ” របស់ខ្មែរយើងនេះដូចជាខ្ញុំបាទផងដែរក្នុងការយកមកបង្ហាញក្នុងព្រឹត្តិការណ៌ CAMBODIA SEA Games ដ៏ធំសម្បើមអស្ចារ្យរបស់ខ្មែរយើងក្នុងសម័យថ្មីដ៏រុងរឿង និងមានសន្តិភាពនាពេលបច្ចុប្បន្នកាលនេះផងដែរ។
ដូចបានជម្រាបជូនខាងលើនេះសូមថ្នាក់ដឹកនាំមេត្តាអនុគ្រោះដល់ខ្ញុំបាទក្នុងប្រការខុសឆ្គងខ្វះខាតដោយអចេតនា ក្នុងនាមខ្ញុំបាទជាកូនខ្មែរមានដែលតំណត់ឈាមជាកូនខ្មែរមួយរូបផងដែរ! ខ្ញុំជឿជាក់លើថ្នាក់ដឹកនាំ ខ្ញុំមានសង្ឃឹម ខ្មែរជឿជាក់ខ្មែរ ខ្មែរជួយខ្មែរ!
អរគុណសន្តិភាព! “មោទនភាពជាតិខ្មែរ” ដោយក្ដីគោរព ស្រលាញ់ ពីខ្ញុំបាទ សិល្បករ និង អ្នកនិពន្ធខ្មែរ សួន ពិសិដ្ឋ»។
គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកមហាជនមួយចំនួនធំបានបញ្ចេញអារម្មណ៍រិះគន់មិនពេញចិត្តចំពោះសិល្បករខ្លះក្នុងថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមដែលជ្រើសយកបទចម្រៀងមកសម្តែងពុំសូវទំនង ខណៈអ្នកខ្លះទៀតក៏បានលើកឡើងថា បទចម្រៀងខ្លះយកមកសម្តែងដើម្បីឱ្យអ្នកចូលរួមទស្សនាមានភាពសប្បាយរីករាយប៉ុណ្ណោះមុនកម្មវិធីផ្លូវការឈានមកដល់ ពោលគឺមិនមែនជាបទចម្រៀងផ្លូវការនៅក្នុងកម្មវិធីនោះទេ។
ជាមួយគ្នានេះដែរ ពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏ខិតជិតមកដល់ដែរគឺនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងនោះ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកបទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ឬCambodian Pride ទៅសម្តែងក្នុងកម្មវិធីបិទការប្រកួតស៊ីហ្គេមផងដែរ៕
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសឧបត្ថម្ភ១ម៉ឺនដុល្លារដល់កីឡាការិនី ប៊ូ សំណាង ដែលតស៊ូរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ ការឧបត្ថម្ភនេះ សម្តេច បានប្រកាសនៅលើប្រព័ន្ធតេលេក្រាមនារសៀលថ្ងៃទី១០ ខែឧសភា ខណៈសម្តេចកំពុងប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី។
សម្តេច បានប្រកាសយ៉ាងដូច្នេះថា «បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅ
ឥណ្ឌូនេស៊ីតែខ្ញុំក៏នៅបន្តតាមដានការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា
យើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ១ម៉ឺនដុល្លារ(10,000$)។សូមលោកសេង ទៀងយកថវិកាជូនកូន ស្រី ប៊ូ សំណាងដោយផ្ទាល់ដៃ»។
គួរបញ្ជាក់ផងដែរថា កីឡាការិនីរត់ប្រណាំង ប៊ូ សំណាង បានព្យាយាមរត់ ៥គីឡូម៉ែត្រ ទាំងមេឃភ្លៀងនិងខ្យល់ខ្លាំង ហើយថែមទាំងទៀតដឹងទៀតថាគ្មានសង្ឃឹមឈ្នះជូនមេដាយជូនជាតិ តែនាងនៅតែរត់រហូតដល់ទីបញ្ចប់។ ភាពអត់ធ្មត់ និងការតស៊ូរបស់កីឡាការិនីរូបនេះបានឆាបឆក់បេះដូងមហាជនទាំងជាតិនិងអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួននិងសប្បុរសជនបានប្រកាសឧបត្តម្ភជាបន្តបន្ទាប់៕


ប្រទេសកម្ពុជា ៖ សារព័ត៌មានប្រទេសថៃមួយឈ្មោះ Main Stand បានចុះផ្សាយថា ក្រុមអ្នកស្ម័គ្រចិត្តការងារស៊ីហ្គេមកម្ពុជាបានផ្តល់បាយប្រអប់ និងទឹកដល់ក្រុមការងារ Main Stand ក្រោយពីឃើញថា ពួកគេបានយកបាយមកបរិភោគនៅសង្វៀនប្រដាល់អន្តរជាតិ ប៉ុន្តែមិនអាចយកបាយនេះទៅបរិភោគនៅខាងក្នុងបាន ។
សារព័ត៌មានថៃឈ្មោះ Main Stand សរសេរថា កាលពីថ្ងៃទី៩ ខែឧសភា កន្លងមក ក្រុមការងារ Main Stand បានធ្វើដំណើរទៅយកព័ត៌មាននៅសង្វៀនប្រដាល់អន្តរជាតិ Chroy Changvar Convention Center ។ នៅពេលក្រុមការងារ Main Stand ដើរមកដល់កន្លែងពិនិត្យកាបូប ពេលនោះ ក្រុមសន្តិសុខប្រាប់ថា មិនអាចយកបាយដែលពួកយើងនាំមកចូលទៅខាងក្នុងបានទេ ។ យើងយល់ ព្រោះវាជាវិន័យរបស់កន្លែងប្រកួត ដូច្នេះ យើងក៏ទុកបាយនេះនៅខាងមុខទ្វារចូល រួចយើងក៏ដើរចូលទៅខាងក្នុងតាមធម្មតា និងគិតថា ពេលធ្វើការរួច យើងនឹងមកអង្គុយញ៉ាំបាយនៅខាងក្រៅកន្លែងប្រកួត ។
សារព័ត៌មានថៃឈ្មោះ Main Stand បន្តថា ២០នាទីក្រោយមក បុរស២នាក់ជាអ្នកស្ម័គ្រចិត្តការងារស៊ីហ្គេមកម្ពុជាបានយកបាយប្រអប់ និងទឹកមកឱ្យពួកយើង ហើយប្រាប់ថា អាចអង្គុយទទួលទានបាយនៅខាងមុខច្រកចូលបាន ព្រោះឃើញថា ពួកយើងកាន់បាយមកតែ២ប្រអប់ ប៉ុន្តែក្រុមការងារមានគ្នា៣នាក់ ព្រោះខ្លាចពួកយើងអត់ឆ្អែត ។ នៅពេលយើងបើកប្រអប់បាយមើលឃើញថា ជាម្ហូបដ៏ឆ្ងាញ់ មើលទៅស្រដៀងនឹងឆាជូរអែមដាក់ឆ្អឹងជំនីរជ្រូករបស់ថៃដែរ ហើយរសជាតិវិញ ក៏ស្រដៀងគ្នា ។
សារព័ត៌មានថៃឈ្មោះ Main Stand បន្តទៀតថា យើងបានអរគុណដល់ក្រុមអ្នកស្ម័គ្រចិត្តការងារស៊ីហ្គេមកម្ពុជា ហើយក៏បានសុំពួកគេថតរូប ហើយអ្វីដែលធ្វើឱ្យយើងកាន់តែរីករាយថែមទៀតនោះ គឺបុរសជនជាតិខ្មែរទាំងពីររូបនេះញញឹមគ្រប់ពេល ខណៈយើងសាកសួរព័ត៌មានផ្សេងៗ ។
សារព័ត៌មាននេះចុះផ្សាយបន្ថែមថា មនុស្សម្នាដែលយើងបានជួប ជាទូទៅ ពួកគេគួរឱ្យស្រឡាញ់ មានទឹកចិត្ត បើទោះជាមនុស្សមួយចំនួនមិនចេះនិយាយភាសាអង់គ្លេសក្តី ប៉ុន្តែពួកគេព្យាយាមទំនាក់ទំនងជាមួយយើងយ៉ាងពេញចិត្ត ។ ចំណុចសំខាន់ នៅពេលយើងប្រាប់ថា យើងមកពីប្រទេសថៃ ពួកគេនឹងនិយាយពាក្យថា សាវ៉ាត់ឌីខះ/ក្រាប់ រួចញញឹមដាក់យើង ។
ជាចុងក្រោយ សារព័ត៌មាននេះសរសេរថា បើក្រុមអ្នកស្ម័គ្រចិត្តការងារស៊ីហ្គេមកម្ពុជា ឬពលរដ្ឋកម្ពុជាបានឃើញការចុះផ្សាយព័ត៌មាននេះក្នុងទំព័រហ្វេសប៊ុក គឺក្រុមការងារ Main Stand សូមអរគុណម្តងទៀតសម្រាប់មិត្តភាពដែលពលរដ្ឋខ្មែរមានចំពោះថៃ ៕
ប្រភព ៖ Main Stand

លោកប៊ូខាវ ឬក៏គេទទួលស្គាល់ថាជាស្តេចប្រដាល់ថៃនោះ នឹងធ្វើដំណើរមកដល់ទឹកដីកម្ពុជានារសៀលនេះ ក្ក្នុងនាមលោកជាគណៈប្រតិភូមួយរូបដែលថៃបញ្ជូនមក និងជាអ្នកដឹកនាំអត្តពលិកថៃលើវិញ្ញាសា Kick Boxing។
តាមពិតទៅ ប្រសិនបើមិនមានភាពចម្រូងចម្រាស់រវាងគុនខ្មែរ និង Muay Thai នោះទេ លោកប៊ូខាវ នឹងធ្វើជាមន្ត្រីដឹកនាំកីឡាករប្រដាល់ថៃមកចូលរួមព្រឹត្តិការណ៍សុីហ្គេមនេះ តែដោយហេតុថាថៃមិនបានបញ្ចូនអត្តពលិកលើវិញ្ញាប្រដាល់នេះ ដូច្នេះលោកក៏ធ្វើជាគណៈប្រតិភូរបស់ថៃជំនួសវិញ។