អត្ថប្រយោជន៍ដ៏អស្ចារ្យ ៧ យ៉ាងរបស់ផ្លែមង្ឃុត
ផ្លែមង្ឃុត គឺជាផ្លែឈើមួយប្រភេទដែលប្រជាជនអាស៊ីនិយមទទួលទាន និងធ្លាប់ស្គាល់ ហើយក៏ជាចំណូលចិត្តរបស់មនុស្សជាច្រើនផងដែរ។ ផ្លែឈើមួយនេះ សំបូរទៅដោយសារធាតុចិញ្ចឹម ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយ។ ដូច្នេះហើយ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៧ យ៉ាងនៃផ្លែមង្ឃុត៖
១.មង្ឃុតមានផ្ទុកវីតាមីន C ដែលជួយកាត់បន្ថយជំងឺផ្តាសាយឱ្យឆាប់ជាសះស្បើយ ពង្រឹងប្រព័ន្ធការពាររាងកាយ និងជួយព្យាបាលអញ្ចាញធ្មេញ។
២.មង្ឃុតមានផ្ទុកវីតាមីន B complex (B1, niacin) ដែលជួយដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងក្រពេញប្រូស្តាត។
៣.មង្ឃុតមានផ្ទុកសារធាតុ folate ដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាជួយការពារជំងឺពីកំណើតរបស់ទារក ជួយក្នុងការផលិតទឹកដោះម្តាយក្រោយពេលសម្រាល ហើយវាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។
៤.សំបកមង្ឃុតក៏សម្បូរទៅដោយសារធាតុ phytochemicals Xanthone ដូច្នេះហើយ ជារឿយៗ គេចម្រាញ់សំបកមឃ្ឃុតដើម្បីធ្វើភេសជ្ជៈសម្រាប់ជាអាហារបំប៉នសុខភាព ។
៥.មង្ឃុតមានសារធាតុចិញ្ជឹមជាច្រើន ដែលមានសកម្មភាពប្រឆាំងអុកស៊ីតកម្មខ្ពស់ និងប្រឆាំងការរលាក។
៦.មង្ឃុតគឺជាផ្លែឈើដែលមានកាឡូរីទាប និងសម្បូរទៅដោយជាតិសរសៃ សមស្របសម្រាប់ការសម្រកទម្ងន់។
៧.មង្ឃុតជួយបង្កើតកោសិកាឈាមក្រហម ដូច្នេះវាសាកសមបំផុតសម្រាប់អ្នកដែលមានភាពស្លេកស្លាំង៕
ប្រភព៖sanook




















ប្រភព ៖ TNN World





នេះបើយោងតាមការសិក្សាឯករាជ្យរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសនៅឆ្នាំ ២០២១ បានរកឃើញថា ថាមពលពន្លឺព្រះអាទិត្យក្នុងលំហអាចផលិតថាមពលអគ្គីសនីបានរហូតដល់ ១០ GW ក្នុងមួយឆ្នាំ ដែលមួយភាគបួននៃតម្រូវការអគ្គិសនីរបស់ចក្រភពអង់គ្លេសនៅឆ្នាំ ២០៥០។ វាអាចបង្កើតបានរាប់ពាន់លានដុល្លារនៅក្នុងឧស្សាហកម្ម និងជួយប្រជាជនក្នុងប្រទេសឱ្យមានការងារធ្វើចំនួន ១៤៣,០០០ កន្លែង។



ប្រភព ៖ Thairath








