ផ្លែមង្ឃុត គឺជាផ្លែឈើមួយប្រភេទដែលប្រជាជនអាស៊ីនិយមទទួលទាន និងធ្លាប់ស្គាល់ ហើយក៏ជាចំណូលចិត្តរបស់មនុស្សជាច្រើនផងដែរ។ ផ្លែឈើមួយនេះ សំបូរទៅដោយសារធាតុចិញ្ចឹម ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយ។ ដូច្នេះហើយ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង ៧ យ៉ាងនៃផ្លែមង្ឃុត៖

១.មង្ឃុតមានផ្ទុកវីតាមីន C ដែលជួយកាត់បន្ថយជំងឺផ្តាសាយឱ្យឆាប់ជាសះស្បើយ ពង្រឹងប្រព័ន្ធការពាររាងកាយ និងជួយព្យាបាលអញ្ចាញធ្មេញ។ទើបនឹងជួប! ទិញមង្ឃុតមកញ៉ាំ តែថ្ងូរថាចត់ល្វីងគ្មានជាតិឆ្ងាញ់  ពេលដឹងវិធីញ៉ាំគាំងគ្មានពាក្យនិយាយ – Popular Magazine

២.មង្ឃុតមានផ្ទុកវីតាមីន B complex (B1, niacin) ដែលជួយដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ និងក្រពេញប្រូស្តាត។

៣.មង្ឃុតមានផ្ទុកសារធាតុ folate ដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាជួយការពារជំងឺពីកំណើតរបស់ទារក ជួយក្នុងការផលិតទឹកដោះម្តាយក្រោយពេលសម្រាល ហើយវាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។

៤.សំបកមង្ឃុតក៏សម្បូរទៅដោយសារធាតុ phytochemicals Xanthone ដូច្នេះហើយ ជារឿយៗ គេចម្រាញ់សំបកមឃ្ឃុតដើម្បីធ្វើភេសជ្ជៈសម្រាប់ជាអាហារបំប៉នសុខភាព ។No photo description available.

៥.មង្ឃុតមានសារធាតុចិញ្ជឹមជាច្រើន ដែលមានសកម្មភាពប្រឆាំងអុកស៊ីតកម្មខ្ពស់ និងប្រឆាំងការរលាក។

៦.មង្ឃុតគឺជាផ្លែឈើដែលមានកាឡូរីទាប និងសម្បូរទៅដោយជាតិសរសៃ សមស្របសម្រាប់ការសម្រកទម្ងន់។

៧.មង្ឃុតជួយបង្កើតកោសិកាឈាមក្រហម ដូច្នេះវាសាកសមបំផុតសម្រាប់អ្នកដែលមានភាពស្លេកស្លាំង៕No photo description available. ប្រភព៖sanook