ខណៈមានមហាជនរិះគន់យ៉ាងចាស់ដៃពីការមិនគោរពដល់ម្ចាស់ដើម ស្រាប់តែ សុខុម រចនា បានបង្ហោះសារអរគុណដល់អ្នកមួយចំនួនសម្រាប់ការបញ្ចេញមតិបែបជាន់ពន្លិចដល់នាងហើយពាក្យសម្តីនេះ កាន់តែធ្វើឱ្យមហាជនរិះគន់នាងបន្ថែមទៀតថាមនុស្សដែលផឹកទឹកភ្លេចប្រភពមិនរីកចម្រើនវែងឆ្ងាយទេ និងឱ្យបេក្ខនារីរូបនេះរៀនទទួលស្គាល់កំហុសខ្លះទៅបើមានចរិតខ្មើតបែបនេះនិងមានលទ្ធផលមិនល្អឡើយ។
នៅយប់ថ្ងៃទី១៣ ខែមិថុនា អ្នកCover បទ How about Now? សុខុម រចនា បានបញ្ចេញសារមួយបន្ទាប់ពីមានមតិរិះគន់ថា «សូមអរគុណសម្រាប់ការស្រលាញ់គាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏អរគុណបងប្អូនមួយចំនួនសម្រាប់ការបញ្ចេញមតិបែបជាន់ពន្លិចផងដែរ ។ ខ្ញុំមិនខឹងបងប្អូនទេ តែខ្ញុំខឹងនឹងខ្លួនឯងដែលធ្វើឱ្យបងប្អូនទាំងអស់គ្នាស្រលាញ់នាងខ្ញុំមិនបានគ្រប់ៗគ្នា។ តែខ្ញុំនៅតែស្រលាញ់បងប្អូនខ្មែរទាំងអស់គ្នា ។ អរគុណខ្លាំងៗ»។
ការសរសេរសំណេរខាងលើនូវពាក្យសម្តីថាការបញ្ចេញមតិជាន់ពន្លិចនេះ អ្នកលេងបណ្តាញសង្គមកាន់តែរិះគន់បេក្ខនារី The Voice Cambodia រដូវកាលទី៣រូបនេះកាន់តែខ្លាំង។ មានអ្នកខ្លះបានលើកឡើងថា «ត្រឹមជាអ្នកចម្រៀង Cover បទចម្រៀងគេ បានល្បីឈ្មោះបន្តិចបន្តួច ប្អូនបែរជាគិតថាប្អូនខ្ពស់ហួសមេឃ។ ប្អូនចូរចងចាំ មនុស្សដែលខ្វះគុណធម៌ មិនអាចទទួលបានការគាំទ្រយូរអង្វែងនោះទេ។ មនុស្សដែលផឹកទឹកភ្លេចប្រភព ក៏មិនរីកចម្រើនវែងឆ្ងាយដែរ។ ប្អូនមានថ្ងៃនេះដោយសារមានអ្នកគាំទ្រទំនុកច្រៀងរបស់Davidបូកជាមួយភ្លេងអកកាដង់ មិនមែនដោយសារប្អូនមានសមត្ថភាពច្រៀងពីរោះនោះទេ។ ម្យ៉ាងក៏ដោយសារម្ចាស់បទគេមិន Report ចម្រៀងប្អូន Cover ចុងក្រោយប្អូនបានចិត្តធ្វើដូចគេមិនដល់ខ្លួន។ សម្រាប់ប្អូន ត្រឹមចូលរួម The Voice Cambodia សូមកុំគិតថាអាចជោគជ័យនោះ។ មិនខ្វះទេអ្នកលើកពាន តែចុងក្រោយគ្មានអ្វីដុំកំភួន ព្រោះឈ្លក់នឹងភាពល្បីបន្តិចបន្តួច។ , ចេះកែផងទៅមិនមែនឱ្យតែគេរិះគន់ថាគេជាន់ពន្លិចនោះទេភាសាសាមញ្ញសម្រាប់តែមនុស្សដែលមិនចេះទទួលយកពាក្យរិះគន់ដើម្បីកែលម្អ, រៀនទទួលស្គាល់ការពិតទើប ប្រពៃណា,មើលៗរៀមច្បងផង កុំខ្មើតពេក,ឱ្យតែគេរិះគន់គឺថាគេជាន់ពន្លិចហើយ នេះជាទ្រឹស្តីអ្នកមិនទទួលស្គាល់កំហុសគ្រាន់តែនិយាយថាសូមទោសពេលហ្នឹងខ្ញុំរំភើបពេកនិយាយទៅមានចំណុចខ្វះខាតសូមអធ្យាស្រ័យ កុំអីរឿងមិនវែងបែបនេះទេគេមិនសូវប្រកាន់ការមានកំហុសទេ តែគេស្អប់អ្នកខ្មើតមិនទទួលកំហុស គ្មានសុជីវធម៌ចំពោះម្ចាស់ដើមគេសោះ សូមឱ្យបានជាប់ Copy right រឺ អ្នកគាំទ្រ report Chanel ឆាប់ៗ»។
អ្នកផ្សេងទៀតបានខំមិនថា «ឱ្យតែខ្មើតចឹងអត់យូរទេ ,បើពេលនោះប្អូន ប្រកែកថាបទនេះមិនមែនបទប្អូន ប្អូនក៏មិនជួបរឿងបែបនេះ ហើយកុំនិយាយថាគេជាន់ពន្លិចថា ប្អូនគ្មានអគុណដល់ម្ចាស់បទទេ តែទៅអរគុណដល់30M,ខ្ញុំមិនចង់ស្តាប់អ្វីទាំងអស់ អរគុណសម្រាប់ 30អឹម ម៉ាញ៉ូ,គេមិនហៅថាជាន់ពន្លិចទេ នេះគេកំពុងបង្រៀនឲ្យមានសុជីវធម៌ក្នុងខ្លួនខ្លះតើ បើនឹកឃើញចេះអរគុណម្ចាស់គេតែមួយម៉ាត់ក៏មិនមានអ្នកណាថាអីដែរគេបែបសរសើរគាំទ្រកាន់តែខ្លាំងផងក៏មិនដឹង, ប្រសិនបើការផុសមួយនេះរបស់កញ្ញាប្ដូរជាការសុំទោសមហាជននូវកំហុសដោយចេតនាឬអចេតនាក្ដី កញ្ញាប្រហែលជាអាចទទួលបាននៅការស្រឡាញ់ចូលចិត្តពីសំណាក់មហាជនច្រើនជាងមុន ប៉ុន្តែកញ្ញាហាក់ពុំបានសម្លឹងរកមូលហេតុ ថាម្ដេចបានជាមហាជនភាគច្រើនគេនាំគ្នាមិនពេញចិត្តឬរិះគន់កញ្ញាដូច្នេះ តែកញ្ញាបែរជាមកចាក់សាំងបន្ថែមពីលើ ភ្លើងដែលកំពុងតែឆេះ ខ្ញុំអត់បានស្អប់កញ្ញាទេតែក៏ពុំបានចូលចិត្តដូចគ្នា ហើយមួយទៀតសូមបែងចែកឱ្យដាច់រវាងពាក្យថា “រិះគន់“ និងពាក្យ ”ជាន់ពន្លិច” ន័យអត់ដូចគ្នាទេ តែយ៉ាងណាខ្ញុំក៏សូមជូនពរកញ្ញាឱ្យសំណាងល្អ »៕










