កម្ពុជា មានភ្លៀងលាយឡំ ផ្គរ រន្ទះខ្យល់កន្ត្រាក់ និងកម្តៅឡើងដល់៣៩អស្សា ពេញ១សប្តាហ៍
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យថាចាប់ពីថ្ងៃទី៣-៧ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់ចិន និងបន្តពីថ្ងៃទី៨ ខែឧសភា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតី ។
ស្ថានភាពនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមាមានពី ៣៧-៣៩°C ។ តំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C។ សម្រាប់តំបន់សមុទ្រវិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C។
គួរបញ្ជាក់ថា តំបន់ទាំង៣ខាងលើនេះចាប់ពីថ្ងៃទី៣-៧ ខែឧសភា ស្ថានភាពភ្លៀងធ្លាក់ដោយផ្នែកក្នុងបរិមាណពីខ្សោយទៅតិច លាយឡំ ដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះ បន្តពីថ្ងៃទី៨ ខែឧសភា ស្ថានភាពភ្លៀងនឹងមានការកើនឡើងរាយប៉ាយក្នុងបរិមាណពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕















![Benjamin Franklin, As The Constitutional Convention Closes, Has the Last Wise Word [September 17, 1787] | A Bibliologist on the Classics](https://bibliologist.files.wordpress.com/2014/06/ben-frank.jpg)










ដើម្បីឱ្យស្បែកមានសុខភាពល្អ អ្នកត្រូវថែទាំ និងសម្អាតស្បែកជារៀងរាល់ថ្ងៃ កម្ចាត់ជាតិខ្លាញ់ដែលលើស កាត់បន្ថយការស្ទះ និងជួយផ្ចិតរន្ធញើស។ អ្នកគួរតែលុបគ្រឿងសម្អាង និងលាងសម្អាតមុខជាមួយនឹងផលិតផលដែលមានសារធាតុសកម្មដែលជួយកាត់បន្ថយជាតិប្រេងដូចជាអាស៊ីត salicylic ។ កំណត់ការផាត់មុខ ដោយជៀសវាងការប្រើផលិតផ និងគ្រឿងសម្អាងមិនល្អ ដែលមានសារធាតុស្ទះ ងាយបង្កឱ្យកើតមុន។ ផ្លាស់ប្តូររបៀបរស់នៅ រក្សារបៀបរស់នៅដែលមានសុខភាពល្អ ឧស្សាហ៍ហាត់ប្រាណ ផឹកទឹកឱ្យបានច្រើន គេងឱ្យបានគ្រប់គ្រាន់ កំណត់ភាពតានតឹង ញ៉ាំផ្លែឈើ និងបន្លែឱ្យបានច្រើន៕










