ប្រទេសថៃ ៖ នៅថ្ងៃទី១៥ ខែមិថុនា លោក Anucha Burapachaisri អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី លើកឡើងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ រីករាយណាស់ដែលទទួលបានព័ត៌មានថា ផ្លែចេក និងផលិតផលចេកកែច្នៃរបស់ថៃ ទទួលបានការពេញនិយមនៅប្រទេសជប៉ុន ។Cambodia optimistic about banana exports to Korea - Khmer Times

លោក Anucha Burapachaisri លើកឡើងថា តាមរយៈការរៀបចំកម្មវិធី THAIFEX – Anuga Asia 2023 របស់ថៃនាពេលកន្លងមកឃើញថា មានក្រុមហ៊ុនជប៉ុនចំនួន១០ ក្នុងមានក្រុមហ៊ុនផ្សារទំនើបដូចជា Gyomu Super មានសាខាជាង១.០៥០កន្លែង និងក្រុមហ៊ុន Beisia មានសាខាជាង១៣០កន្លែងនៅទូទាំងប្រទេសជប៉ុន និងក្រុមហ៊ុនមានសក្តានុពលផ្សេងទៀតបានចាប់អារម្មណ៍លើផ្លែចេកស្រស់ និងផលិតផលចេកកែច្នៃរបស់ថៃ ។ ហេតុនេះ ប្រទេសថៃបានចរចាជាមួយបណ្តាក្រុមហ៊ុននាំចេញរបស់ថៃចំនួន២៣ក្រុមហ៊ុន ដើម្បីនាំចេញផលិតផលមានគុណភាពទៅជប៉ុន ។Government defends action against some activists, says others' rights must  not be violatedលោក Anucha Burapachaisri បន្តថា ៖ «លោកនាយករដ្ឋមន្ត្រីជឿជាក់លើគុណភាពផ្លែឈើថៃ ខណៈប្រទេសផ្សេងៗក៏ទទួលស្គាល់ផងដែរ ហើយលទ្ធផលការចរចានេះ នឹងជាការបើកផ្លូវឱ្យថៃអាចពង្រីកការពាណិជ្ជកម្មក្រៅប្រទេសបាន ។ ផ្លែចេកស្រស់ និងផលិតផលចេកកែច្នៃរបស់ថៃមានរសជាតិពិសេស ប្រកបដោយការច្នៃប្រឌិតគុណភាពគួរឱ្យចាប់អារម្មណ៍ ហើយវានឹងអាចទាក់ទាញទីផ្សារជាច្រើន ។ រដ្ឋាភិបាលនឹងជំរុញផ្លែឈើថៃឱ្យក្លាយជាតម្រូវការលើទីផ្សារក្រៅប្រទេស រួមទាំងការអភិវឌ្ឍ និងគាំទ្រក្រុមហ៊ុនផលិត ក៏ដូចជាកសិករផងដែរ» ។Banana exports solid but mangoes struggling as Novel Coronavirus affects  fresh fruit markets - Khmer Times

ក្រសួងពាណិជ្ជកម្មថៃឱ្យដឹងថា នឹងអាចបង្កើតតម្លៃពាណិជ្ជកម្មរហូតដល់១.០៧០លានបាត ហើយប្រទេសថៃនឹងទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចរវាងប្រទេសថៃ និងជប៉ុន (Japan-Thailand Economic Partnership Agreement : JTEPA) ដើម្បីបង្កើនការនាំចេញចេកទៅកាន់ទីផ្សារជប៉ុនជាបន្តបន្ទាប់ ។ក្រសួងពាណិជ្ជកម្មវាយតម្លៃថា ការបញ្ជាទិញពីក្រៅប្រទេសនឹងកើនឡើងបន្ថែមទៀត ពីព្រោះពលរដ្ឋជប៉ុនភាគច្រើនចូលចិត្តបរិភោគចេក ដោយសារវាមានរសជាតិឆ្ងាញ់ មានគុណសម្បត្តិផ្នែកអាហារខ្ពស់ ខណៈតម្លៃអាចទទួលយកបាន ហើយគេអាចយកចេកទៅកែច្នៃធ្វើនំជាច្រើនប្រភេទ ។Banana processing plant in Colombia - CFT Group

ក្នុងមួយឆ្នាំៗ ប្រទេសជប៉ុនបាននាំចូលចេកចំនួន១លានតោន ដោយសារតែអាកាសធាតុនៅប្រទេសជប៉ុនមិនអំណោយផល ដូច្នេះ ធ្វើឱ្យជប៉ុនអាចដាំចេកបានចំនួនតិចតួចប៉ុណ្ណោះ ។ ប្រទេសជប៉ុនបានផ្តល់សិទ្ធិពិសេស គឺលើកលែងពន្ធនាំចូលចេកពីប្រទេសថៃចំនួន៨.០០០តោន ដែលធ្វើឱ្យថៃអាចនាំចេញចេកក្នុងបរិមាណច្រើនបន្ថែមទៀត ៕ ប្រភព ៖ Thairath