Home ព័ត៌មានជាតិ អត់ទាន់ចប់ទេ! ធ្លាយរឿងបងប្រុស សុខុម រចនា បោះសម្តីថាម្ចាស់បទមិនអាច Report បានទេព្រោះតុងខុសគ្នា Melody ថ្មី

អត់ទាន់ចប់ទេ! ធ្លាយរឿងបងប្រុស សុខុម រចនា បោះសម្តីថាម្ចាស់បទមិនអាច Report បានទេព្រោះតុងខុសគ្នា Melody ថ្មី

287
0

ជុំវិញការរិះគន់រឿង សុខុម រចនា មានចរិតខ្មើតមិនផ្តល់ Credit ឱ្យម្ចាស់ដើមបទ «How abot Now?លោកជី ដេវីត កៀកនឹងបញ្ចប់ទៅហើយ ស្រាប់តែធ្លាយរឿងបងប្រុសរបស់បេក្ខនារីរូបនេះបោះសម្តីថា ម្ចាស់បទក៏មិនអាច Report បទដែលប្អូនលោក COVER បានឡើងព្រោះច្រៀងតុងខុសគ្នា ថែមទាំងជា Melody ថ្មីទៀត ស្រាប់តែអ្នកលេងបណ្តាញសង្គមផ្ទុះកំហឹងជាថ្មី ព្រមទាំងនាំគ្នាសម្រុកចូលទៅ Report បទ «How abot Now?» Version អកកាដង់យ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixiivq_av9ML3JcDfLiW0sV6seNN59kqqcUwfX3Dk-nqzAtw97lc0Vwiu5o_sZYuYBVSuXt-ptw-nySaxdRLbKsZ9jcUYtfd4oZADqe9X8ajBAMsK7NPlgAUm3sp8K__6X34ms8scwRE6pplfCvZZ-rdRQGA-I_9PJGp6bL3zXhiteeT4EzrBhS5rO/s1546/251102147_199299255662885_2737918605473944248_n.jpg

ជឿជាក់ថាប្រិយមិត្តជ្រាបមកហើយរឿងក្តៅគគុកទៅលើបេក្ខនារី The Voice Cambodia រដូវកាលទី៣ សុខុម រចនា អរគុណ៣០M Views មិនខ្ចីអរគុណម្ចាស់ដើមលោក ជី ដេវីត ធ្វើឱ្យមហាជនរិះគន់ និងបញ្ចេញប្រតិកម្មយ៉ាងច្រើនព្រមទាំងមានការលើកឡើងថា នាងជាមនុស្សខ្មើតនិងហៅជាច្រើនទៀតតាមការយល់ឃើញរបស់ពួកគេ។ យ៉ាងណាមិញ រឿងនេះបានថយកម្តៅបន្តិចបន្ទាប់ពី សុខុម រចនា បានប្តូរ Caption សុំការអធ្យាស្រ័យពីសំណាក់មហាជននិងបានបញ្ជាក់ថាលោក ជី ដេវីត ជាម្ចាស់បទ «How about Now?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY5mydfLiWksECnoxcoLXitMnVurUOJuYKjvbyicw9GAAAWXhDywgaJ6SMH94a4JpNf_cOAiE-Z3Oeg2e5JNYOohQUbXCRVHkH2yTFG-bNgNw_6R4MzEB2vR7A38t0iPG-3NyKzSe8rqdVhTOxlGPvocLZVfZgwxUC-gTo061xSreqZvnOahu4yqDH/s2035/354059188_576487467944060_6417829149065478231_n.jpg

កៀកនឹងបញ្ចប់ទៅហើយស្រាប់តែអ្នកលេងបណ្តាញសង្គមផ្ទុះកំហឹងជាថ្មី បន្ទាប់ពីធ្លាយរឿងបងប្រុសរបស់ សុខុម រចនា ដែលមានគណនី Thik TK បានបោះសម្តីថាបទ How about Now? អកកាដង់ សូម្បីម្ចាស់បទក៏មិនអាច report បានដែរ រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះកំហឹងជាថ្មី។
អត្ថន័យដែលគណនី Thik Tk បានសរសេរនោះមានសេចក្តីថា «បើមិនយល់អាចសួរខ្ញុំបាន ម្ចាស់បទក៏មិន អាចReport បទខ្ញុំមិនកើតដែរ តុងខុសគ្នា Melodyថ្មីទៀត សូមឱ្យតម្លៃសិល្បៈផង មិនមែនអង្គុយៗចេញលទ្ធផលឯកឯងទេ»។ ការសរសេរនេះគឺលោកឆ្លើយតបទៅគណនីមួយដែលមានការលើកឡើងថា «ខ្លួនឯងខ្លាចគេយកវីឌីអូផុស ត តែមើលទៅម្ចាស់បទដូចអត់ខ្លាចដូចគាត់សោះ» ដែលការឆ្លើយឆ្លងនេះគឺកាលពី១២សប្តាហ៍មុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM1Fs3SauMpHbkzxBKj-OULx3iwqtmENeHXLvKRv7Ldf_od6AlWDTfx9t6vQ2SNsr0GYiGUhJMQ_GkqammwKS6wm_lppqakZsn5HNV6LP4Pf8pMxlsIBcgpyy5WieCztjkrDZ1BJcx2xg-aHJ6CAtzAtGWPWyhE_sHRTwQykFJrOhoEEWiNVYMyDyc/s1280/353603379_106342765826860_409309418589955019_n.jpg

យ៉ាងណាមិញ បន្ទាប់ពីធ្លាយរឿងបងប្រុស សុខុម រចនា លើកឡើងថាម្ចាស់បទក៏មិនអាច Report បានអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការមិនពេញចិត្តឡើយ ដោយមានអ្នកលើកឡើងថា នៅពីក្រោយភាពខ្មើតរបស់ប្អូនស្រីគឺដោយសារតែមានប្រុសនេះឯង ចំណែកមួយផ្នែកធំទៀតបាននាំគ្នាសម្រុកចូលទៅ repot បទ Cover «How about Now?»ដែលពេលនេះមានចំនួន៣១លានដងនៅលើឆាណែលយូធូបរបស់ Thik Tk ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM-uelwuCHJ9xAPM0ucF5FxbGICcKm9C4crdKjcfWOeULXUSBlXXR4qgZFJtttDAOKvAdl2U_01UBnvxCdWps4FrJ61HlHE7B2bH95Rlnkw0L5FHwZg0OGetD1-YF8OunDMe74vaxTYFMpppjPDdlZ2sdR0RFtwv1ySSrPDlH73S61xgQ_UhZ8Kq-T/s1280/354067329_729895672244730_5913630715617466336_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZwtoml4uc3h9eeKMuwBXJx3hCZ79LsVLWaRgDIXU7xlTeOZX8GWzXLP02QSw0HmT5GFwXbfSi2f3Tz7l82dlMXLKn7sQ9OwQxukbnlqC-gCxr29vFNVfysfcY1sxTKRZCkuFphfg3R6wVKA5-z0Qn7-5kfO3hr62D0ZjTFriKVJcpvZ0EfrIuQMg0/s960/353799639_729895622244735_5211259713975834207_n.jpg